ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:40

«លទ្ធផលល្អ» ផ្តើមពីស្មារតីច្នៃប្រតិដ្ឋថ្មី

ឆ្នាំសិក្សា ២០២៥-២០២៦ បានបញ្ចប់ក្នុងបរិយាកាសដ៏រីករាយ ដោយបានកត់សម្គាល់នូវព្រឹត្តិការណ៍ឈានមុខធំទូលាយរបស់គ្រូ និងសិស្សនៃសាលា វិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu។ តួលេខដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរបាយការណ៍បូកសរុប ជាភស្តុតាងច្បាស់បំផុតសម្រាប់ស្មារតីច្នៃប្រឌិតិដ្ឋថ្មី និងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយរបស់សាលា។

លោកស្រី Nguyễn Thu Tư សមាជិកគណៈកម្មាធិការបក្សខេត្ត នាយិកាមន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ជូនអាហារូបករណ៍ដល់សិស្សសាលាជនជាតិអន្តេវាសិក Bạc Liêu ក្នុងពិធីបូកសរុបឆ្នាំសិក្សា ២០២៥-២០២៦។

ដោយកំណត់យកបរិវត្តកម្មឌីជីថល និងការអប់រំ STEM ជាគំនាស់យុទ្ធសាស្ត្រ ក្នុងឆ្នាំសិក្សាកន្លងទៅ គ្រូបង្រៀន ១០០% នៃសាលាជនជាតិអន្តេវាសិក Bạc Liêu បានអនុវត្តស្ទាត់ជំនាញនូវសម្ភារសិក្សាឌីជីថលក្នុងការបង្រៀន។ ការហានអនុវត្តបច្ចេកវិទ្យា មិនត្រឹមតែធ្វើឱ្យវិធីសាស្ត្របង្រៀនថ្មីប៉ុណ្ណោះទេ ថែមទាំងនាំមកនូវលទ្ធផលសិក្សាដ៏គួរឱ្យរីករាយទៀតផង។ ជាពិសេស ចំនួនសិស្សពូកែថ្នាក់ខេត្តបានកើនឡើង ១៥% បើធៀបនឹងឆ្នាំសិក្សាមុន ក្នុងនោះ ដោយឡែកថ្នាក់ទី ១១ ទទួលបាន ៨ រង្វាន់ (មាន ៣ រង្វាន់លេខ ២)។

ក្រៅពីនោះ គុណភាពអប់រំជាទូទៅក៏បានកើនឡើងយ៉ាងខ្លាំង ដោយសិស្សដែលមានលទ្ធផលសិក្សាល្អ និងល្អបង្គួរទូទាំងសាលាជាង ៤,៥% បើធៀបនឹងផែនការ ដាក់ចេញ។

ក្រៅពីនោះ ការបង្រៀន និងរៀនអក្សរ Khmer ក៏បានសាលាយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ សាលាមិនត្រឹមតែចាត់នេះជាការផ្ទេរចំណេះដឹងភាសាប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវក្នុងការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីជនជាតិទៀតផង។

ឆ្នាំសិក្សាកន្លងទៅបានកត់សម្គាល់នូវជំហានជឿនលឿនដ៏ធំមួយ ពេលដែលសាលាបានចង្អុលការគ្រូបង្រៀនប្រើប្រាស់ពេញលេញនូវឧបករណ៍ឌីជីថល ដើម្បីបង្រៀនភាសា Khmer លើមូលដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ គ្រូបង្រៀនថែមទាំងបានទាញយកប្រយោជន៍ពីបណ្តាញសង្គមដូចជា Zalo ដើម្បីណែនាំលំហាត់ និងតាមដានសិស្សជាប្រចាំ។ ការផ្សារភ្ជាប់គ្នារវាងប្រពៃណី និងភាពទំនើបបាននាំមកនូវប្រសិទ្ធភាពដែលមិននឹកស្មានដល់៖ លទ្ធផលសិស្សពូកែមុខវិជ្ជាភាសា Khmer សម្រេចបានជាង ៧០% ជាតួលេខមិនធ្លាប់មានពីមុនមក។

លោក Dư Quốc Kiệt ចាងហ្វាងសាលាជនជាតិអន្តេវាសិក Bạc Liêu ជូនប័ណ្ណសរសើរឱ្យសិស្សពូកែឆ្នាំសិក្សា ២០២៥-២០២៦។ 

មិនត្រឹមតែរៀនសូត្របានល្អប៉ុណ្ណោះទេ សិស្សសាលាជនជាតិអន្តេវាសិក Bạc Liêu ក៏បានបន្សល់ទុកនូវស្លាកស្នាមក្នុងការប្រឡងសិល្បៈ និងកីឡា ដោយចូលរួមយ៉ាងសកម្ម និងដណ្តើមបានជ័យលាភីទូទាំអក្រុម។ ចំពោះការហ្វឹកហាត់សីលធម៌ ៩៨,៥% នៃសិស្សសម្រេចលទ្ធផលសីលធម៌ល្អ និងល្អបង្គួរ។ ជាពិសេស ក្នុងឆ្នាំសិក្សាគ្មានករណីណាមួយដែលរំលោភលើបទបញ្ជាផ្ទៃក្នុងធ្ងន់ធ្ងរឡើយ ហើយអត្រាទទួលបានលទ្ធផលហ្វឹកហាត់ពីកម្រិតសម្រេចបានឡើងទៅមានដល់ ៩៦,៨%។

«លទ្ធផលល្អ» ពីឆ្នាំសិក្សា ២០២៥-២០២៦ នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់គ្រូ និងសិស្សនៃសាលាជនជាតិអន្តេវាសិក Bạc Liêu ឈានចូលដំណាក់កាលថ្មីដោយភាពជឿជាក់។ ដោយការប្តេជ្ញាចិត្តរក្សាស្ថិរភាពនៃល្បឿនអភិវឌ្ឍន៍ សាលាបន្តអះអាងពីឋានៈជា «ប្រភព» ជួយបំភ្លឺចំណេះដឹង ថែរក្សាវប្បធម៌ ប្រដាប់ស្លាបសម្រាប់ក្តីស្រមៃរបស់កូនចៅជនរួមជាតិមានឱកាសហោះហើរបានខ្ពស់ បានឆ្ងាយ។

Đờ Ni - Ngọc Quyên

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក