ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:38

ថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលអភិរក្សអត្តសញ្ញាណវប្បធម៌

រៀងរាល់រដូវវិស្សមកាលម្តងៗ នៅពេលដែលសូរតសម្លេងសត្វរៃយំរំពងពេញភូមិស្រុក ក៏ជាពេលដែលវត្ត Khmer ទាំងឡាយបន្លើឡើងនូវសម្លេងស្គរ និងតន្ត្រីពិណពាទ្យប្រពៃណីផងដែរ។ មិនត្រឹមតែជាកន្លែងសម្រាប់សកម្មភាពខាងជំនឿសាសនាប៉ុណ្ណោះទេ វត្តទាំងឡាយបានក្លាយជាបរិស្ថានអប់រំវប្បធម៌ដ៏ពិសេសទៀតផង ជាទីតាំងដែលសិប្បករ និងព្រះសង្ឃ និងអ្នកដែលយល់ច្បាស់ពីវប្បធម៌ និងជួយបង្រៀនដល់យុវវ័យជំនាន់ក្រោយអំពីអត្តសញ្ញាណវប្បធម៌ខ្មែរក្នុហយុគ្គសម័យទំនើបផងដែរ។

ប្អូនៗនាំគ្នាចូលវត្តខ្វែងបបែលកណ្តា (Cái Giá Giữa) ដើម្បីរៀនភ្លេងពិណពាទ្យក្នុងឱកាសវិស្សមកាល។

នៅវត្តខ្វែងបបែលកណ្តាល (Cái Giá Giữa) ឃុំ Hưng Hội ថ្នាក់រៀនវង់ភ្លេងពិណពាទ្យ និងរបាំប្រពៃណីបានក្លាយជាកន្លែងណាត់ជាប្រចាំសម្រាប់ប្អូនៗកុមារនារដូវវិស្សមកាលរៀងរាល់ឆ្នាំ។ ចំពោះប្អូនៗជាច្រើន នេះទីនេះមិនត្រឹមជាន្លែងសម្រាប់រៀនខាងទម្រង់សិល្បៈប៉ុណ្ណោះទេ ថែមទាំងជាដំណើរត្រឡប់ទៅរកប្រភពដើមសម្រាប់ផ្នែកខាងវិស័យសិល្បផងដែរ។

អស់រយៈពេល ២ រដូវវិស្សមកាលដែលបានរៀនភ្លេងពិណពាទ្យ ប្អូន Huynh Thanh Danh (រៀនថ្នាក់ទី ៨ នៃអនុវិទ្យាល័យ Hưng Hội ជាសមាជិកនៃក្រុមវង់ភ្លេងពិណពាទ្យរបស់វត្ត ខ្វែងបបែលកណ្តាល ប្អូនបានហ្វឹកហាត់ខាងឧបករណ៍ឈឹង។ ផ្តើមពីការស្រឡាញ់ចូលចិត្តខាងប្រភេទតន្រ្តីបុរាណ Khmer ដែលតែងមានវត្តមានក្នុងពិធីបុណ្យទានប្រពៃណីផងនោះ ប្អូនសង្ឃឹមថានឹងបានក្លាយជាសមាជិកក្រុមភ្លេងពិណពាទ្យមួយរូបដើម្បីចូលរួមបម្រើយាយតាក្នុងឱកាសបុណ្យទានប្រពៃណី ព្រមទាំងរក្សាលក្ខណៈវប្បធម៌របស់ជនជាតិផងខ្លួន។

ជាអ្នករួម​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា ប្អូន Thạch Minh Tuấn ​ក៏​ជា​សមាជិក​ក្រុម​តន្ត្រីពិណពាទ្យ​ផង​ដែរ ប្អូនតែងតែ​ចូលរួម​រៀនវាយ​ស្គរ ដោយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​បាន​សម្ដែង​ជាមួយ​សិប្បករ​នៅ​ក្នុង​ព្រឹត្តិការណ៍ដ៏សំខាន់ៗដែលទាក់ទងដល់ប្រពៃណី។

នៅ​ពីក្រោយ​ភាព​រីករាយ​ និងចំណាប់អារម្មណ៍របស់ប្អូនៗគឺ​ការ​លះបង់​របស់​អ្នក​ដែល​រក្សា​អណ្តាតភ្លើង​ឱ្យ​ដោយ​ស្ងៀមស្ងាត់។ អស់​រយៈពេល​ជាង ១០ ឆ្នាំ​មក​ហើយ លោក Thạch Long ប្រធាន​ក្រុម​តន្ត្រី​ពិណពាទ្យរបស់វត្ត ខ្វែងបបែលកណ្តាល (Cái Giá Giữa) តែងអស់ពីចិត្តជួយ​បង្រៀន​ប្អូនៗគ្រប់ទាំងឧបករណ៍បុរាណ Khmer។ រៀងរាល់រដូវវិស្សមកាលម្តងៗ ទន្ទឹមជាមួយសមាជិកប្រហែល ១០ នាក់ ក្រុមក៏បានទទួលយកប្អូនៗចាច្រើនឱ្យចូលរៀនផងដែ។ សម្រាប់​លោក រឿង​ដែលសំខាន់​បំផុត​គឺ​ត្រូវ​ធានា​ថា​តន្ត្រីពិណពាទ្យ​នៅ​តែ​បន្ត​បន្លឺ​ឡើង ហើយ​មិន​រសាយ​បាត់​ទៅ​តាម​ពេលវេលា​នោះឡើយ។

អ្នកគ្រូ Thạch Thị Ngọc Phượng ប្រធានក្រុមសិល្បៈរស្មីសុរិយារាំ ខ្វែងបបែលកណ្តាល Cái Giá Giữa (ស្តាំ) ណែនាំអំពីការវិការរាំរបាំជូនប្អូនៗសមាជិកក្រុម។

មិន​ត្រឹម​តែខាង​តន្ត្រី​ពិណពាទ្យ​ប៉ុណ្ណោះ​ទេ បណ្តា​របាំ Khmer ​ទាំងឡាយក៏​ត្រូវ​បាន​យុវជន​ទទួល​យក​ដោយ​មោទនភាព​ផង​ដែរ។ អស់រយៈពេល ៧ ឆ្នាំមកហើយដែលខ្លួនបានផ្សារភ្ជាប់ជាមួយក្រុមសិល្បៈរស្មីសុរិយារាមវត្ត ខ្វែងបបែលកណ្តាល​ (Cái Giá Giữa) គឺប្អូន Hồng Thị Băng Sa មួយថ្ងៃកាន់តែមានចមណាប់អារម្មណ៍ជាមួយរាល់ការវិការហាត់របាំ និងក្តីស្រមៃសម្រាប់នាំយកសិល្បៈ Khmer ឱ្យកាន់តែខិតជិតភ្ញៀវជិតឆ្ងាយថែមទៀត ដើម្បី​ឱ្យអ្នករាល់គ្នាបានយល់ និងកាន់តែស្រឡាញ់ចូលចិត្តខាងតម្លៃវប្បធម៌ Khmer។

ក្តីស្រមៃនេះត្រូវបានបណ្តុះដោយការលះបង់របស់អ្នកគ្រូ Thạch Thị Ngọc Phượng ដែលជាប្រធានក្រុមសិល្បៈរស្មីសុរិយារាម។ អស់រយៈពេល ១៣ ឆ្នាំដែលបានផ្សារភ្ជាប់ជាមួយក្រុុម អ្នកគ្រូមិនត្រឹមតែងបង្រៀនប្អូនៗអំពីកាយវិការផ្នែកខាងរបាំបុរាណបោះុណ្ណោះទេ ថែមទាំងបង្រៀនពីចង្វាក់រាំវង់ប្រជាប្រិយទៀតផង។ ប្រការដែលធ្វើឱ្យអ្នកគ្រូសប្បាយចិត្តបំផុតនោះគឺថា ផ្តើមពីការរៀនសូត្រសាមញ្ញ ប្អូនៗជាច្រើនពិតជាមានចិត្តស្រឡាញ់ និងម្ចាស់ការផ្សព្វផ្សាយសិល្បៈ Khmer យ៉ាងសកម្ម ដោយសង្ឃឹមថានឹងនាំយករបាំប្រពៃណីទៅកាន់ឆាកធំៗជាច្រើនទៀតផងដែរ។

ខណៈពេលដែលសូរសព្ទតន្រ្តីពិណពាទ្យនៅតែបន្លឺឡើងក្រោមដំបូលវត្ត ហើយដរាបណារបាំប្រពៃណីត្រូវបានប្អូនៗយុវ័យទទួលយក និងបន្តអភិរក្ស វាក៏ជាសក្ខីភាពនៃតួនាទីដ៍ពិសេសសម្រាប់វត្តអារាម Khmner ក្នុងការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិផងដែរ។ រដូវវិស្សមកាលម្តងៗដែលកន្លងផុតទៅមិនត្រឹមតែបន្សល់ទុកនូវការចងចាំពីវ័យកុមារភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់មនុស្សជំនាន់ក្រោយដែលដឹងពីរបៀបស្រឡាញ់ ថែរក្សា និងមានមោទនភាពចំពោះបេតិកភណ្ឌវប្បធម៌របស់ដូនតាផងដែរ៕

Kim Trúc - Anh Tuấn

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក