ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:40

លើកកម្ពស់បំណិនខាងឌីជីថលជូនប្រជាជននៅតាមជនបទ

សម្រាប់តំបន់ជនជាតិភាគតិច ការបំប៉នចំណេះដឹង និងជំនាញឌីជីថលមិនត្រឹមតែជួយប្រជាជនឱ្យទទួលបានគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋបានលឿន និងឆាប់រហ័សជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បើកឱកាសសម្រាប់ការរៀនសូត្រ និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងការផលិត និងបង្កើនប្រាក់ចំណូល ព្រមទាំងសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

លោក Thạch Mít បានអញ្ជើញទៅដល់គ្រួសារបងប្អូន Khmer នីមួយនៅភូមិ Cả Vĩnh ឃុំ Hưng Hội ចលនាបងប្អូនប្រជាជនចូលរួមក្រុម Zalo នៅភូមិដើម្បីក្តាប់ព័ត៌មានបានទាន់ពេល។

យោងតាមការជាក់ស្តែងបានឱ្យឃើញថា ឧបសគ្គដ៏ធំបំផុតចំពោះការផ្លាស់ប្តូរឌីជីថលនៅតាមតំបន់ជនជាតិភាគតិចគឺកង្វះជំនាញខាងបច្ចេកវិទ្យា។ មនុស្សជាច្រើនស្គាល់តែការប្រើប្រាស់ទូរស័ព្ទសម្រាប់ការហៅទូរស័ព្ទ ហើយមិនដឹងពីរបៀបប្រើប្រាស់អ៊ីនធឺណិតដើម្បីស្វែងរកប្រភពព័ត៌មាន រៀនបច្ចេកទេសផលិត ឬចូលប្រើសេវាសាធារណៈតាមអ៊ីនធឺណិតនោះទេ។ ដូច្នេះ ការបង្កើនសមត្ថភាពឌីជីថលរបស់បងប្អូនប្រជាជនបានក្លាយជាកិច្ចការសំខាន់មួយ រួមចំណែកដល់ការកសាងពលរដ្ឋឌីជីថលពីកម្រិតមូលដ្ឋានផងដែរ។

ដោយអនុវត្តតាមទិសស្លោក "ទៅតាមច្រក ហៅតាមផ្ទះ" សមមិត្ត Thạch Mít ប្រធានសាខាបក្ស និងជាប្រធានភូមិ Cả Vĩnh ឃុំ Hưng Hội បានចលនាគ្រួសារជនជាតិភាគតិចជាង ៣០០ គ្រួសារឱ្យចូលរួមជាមួយក្រុម Zalo តាមតំបន់ប្រជុំជន។ នេះក៏ជា "ស្ពានតភ្ជាប់" ដើម្បីនាំយកគោលនយោបាយ និងគោលការណ៍ណែនាំថ្មីៗ កាលវិភាគនីតិវិធីរដ្ឋបាល កម្មវិធីឧបត្ថម្ភផលិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានបង្ការ និងប្រឆាំងគ្រោះមហន្តរាយ និងការព្រមានអំពីការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដល់ប្រជាជនបានយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងទាន់ហេតុការណ៍។

ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជួយប្រជាជនឱ្យទទួលបានព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជួយពួកគេឱ្យរៀនពីរបៀបធ្វើអាជីវកម្មទៀតផង។ ក្រុមគ្រួសាររបស់បង Sơn Quang Bình នៅភូមិ Năm Căn ឃុំ Hưng Hội គឺជាឧទាហរណ៍ដ៏ល្អមួយ។ តាមរយៈអ៊ីនធឺណិត បងតែងសិក្សាស្រាវជ្រាវបច្ចេកទេសខាងដាំដំណាំ និងចិញ្ចឹមសត្វជាប្រចាំ ព្រមទាំងពិគ្រោះយោបល់អំពីទម្រង់ផលិតដែលមានប្រសិទ្ធភាពនៅតាមតំបន់ភូមិភាគជាច្រើនផងដែរ។ ដូច្នេះ បងក៏បានផ្លាស់ប្តូរដំណាំយ៉ាងក្លាហាន និងបង្កើតទម្រង់ចិញ្ចឹមសត្វដែលសមស្របទៅនឹងស្ថានភាពគ្រួសាររបស់បង។ រហូតមកដល់បច្ចុប្បន្ន គ្រួសារបងមានលក្ខណៈឈានឡើងរួចាចកពីភាពក្រីក្រប្រកបដោយចីរភាព។

កងជួរកម្មាភិបាលជនជាតិភាគតិចរួមចំណែកយ៉ាងសកម្មក្នុងការណែនាំ និងជំនួយឧបត្ថម្ភបងប្អូនប្រជាជនប្រើប្រាស់បណ្តាសេវាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណិត។

យោងតាមផែនការលេខ ០២៧០ របស់គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២៦-២០៣០ ការផ្លាស់ប្តូរឌីជីថលត្រូវបានកំណត់ថាជាដំណោះស្រាយដ៏សំខាន់មួយដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ខេត្តនឹងបន្តលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ផ្ទេរវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកទេសទៅក្នុងការផលិត និងជីវិតរស់នៅប្រចាំថ្ងៃ បង្កើនសមត្ថភាពឌីជីថលរបស់បងប្អូនប្រជាជន និងក្នុងពេលដំណាលគ្នាកសាង និងពង្រីកសាយភាយទម្រង់ "ភូមិឆ្លាតវៃ" រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងលើកកម្ពស់គុណភាពរស់នៅក្នុងតំបន់ជនជាតិភាគតិច។

ការកំណត់ទិសដៅទាំងនេះបានបង្ហាញឱ្យឃើញថា ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជួយប្រជាជនឱ្យដឹងពីរបៀបរុករកផ្នែកបច្ចេកវិទ្យាដើម្បីទទួលបានចំណេះដឹង និងអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលក្នុងការផលិតប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យពួកគេយល់ដឹងព័ត៌មានយ៉ាងសកម្ម ភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ បង្កើតសន្ទុះថ្មីសម្រាប់តំបន់ជនជាតិភាគតិច និងរួមចំណែកដល់ការសម្រេចបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៀតផង៕

Kiều Nương

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក