ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:43

ដើមទុនគោលនយោបាយរួមដំណើរការអភិវឌ្ឍសេដ្ឋកិច្ច

បច្ចុប្បន្ន មានជាច្រើនភូមិ និងអនុសង្កាត់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកំមួយថ្ងៃកាន់តែមានលេចចេញនូវទម្រង់សេដ្ឋកិច្ចដែលមានប្រសិទ្ធភាព ហើយក៏មានបងប្អូននារីជាច្រើនផងដែរមានំនុលចិត្តពង្រីកសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។ នៅពីក្រោយការផ្លាស់ប្តូរទាំងនេះគឺមានការឧបត្ថម្ភដោយស្ងៀមស្ងាត់នៃឥណទានគោលនយោបាយ ដែលរួមដំណើរការជាមួយប្រជាជន ជាពិសេសនារីដែលជួបលំបាក ដើម្បីមានលក្ខណៈឈានឡើងក្នុងការរស់នៅ។

តៀមលក់ឥវ៉ាន់កំប៊ិចកំប៉ុកបានក្លាយជាទីបង្អែកសម្រាប់ដំណើរការសេដ្ឋកិច្ចរបស់បងស្រី Phân Thị Mỹ Hân ផងដែរ។

មិនត្រឹមតែជួយពួកគេឱ្យមានលក្ខណៈវិនិយោគលើការផលិត និងធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែដើមទុនអនុគ្រោះក៏បង្កើតទំនុកចិត្តដើម្បីពួកគេឈានឡើងតាមរយៈកម្លាំងពលកម្មផ្ទាល់ខ្លួនផងដែរ។

បងស្រី Phan Thị Mỹ Hân ជាគ្រួសារ Khmer នៅអនុសង្កាត់លេខ ១០ សង្កាត់ An Xuyên គឺជាឧទាហរណ៍ដ៏ល្អមួយ។ បងស្រីជាស្ត្រីមេម៉ាយដែលត្រូវចិញ្ចឹមកូនតូច ២ នាក់ទៀតផង។ ពីមុនទាំង ៣ នាក់ម្តាយកូនជួបវេទនាខ្លាំងណាស់ ជីវិតរស់នៅប្រចាំថ្ងៃគឺពឹងលើរបរលក់ដូរកំប៊ិចកំប៉ុកមិនសូវមានដើមទុនប៉ុន្មាននោះទេ ទើបប្រភពចំណូលដែលរកបានក៏គ្រប់គ្រាន់នោះដែរ។ ឆ្នាំ២០២៣ បានធនាគារគោលនយោបាយសង្គមឱ្យបុលប្រាក់ ៥០ លានដុង បងបានពង្រីកហាងលក់ដូររបស់ខ្លួន ដោយបង្កើនចំនួនមុខទំនិញច្រើជាងមុនផងដែរដោយសារតែលក្ខណៈងាយស្រួល។ ចាប់ពីពេលនោះមក របរលក់ដូររបស់បងស្រីក៏មានស្ថិរភាពជាសន្សឹមៗ ជួយឱ្យគ្រួសារបងស្រីមានប្រភពប្រាក់ចំណូលសម្រាប់ចិញ្ចឹមកូនទាំង ២ នាក់។

បងស្រី Mỹ Hân បានចែករំលែកថា ប្រាក់កម្ចីអនុគ្រោះមិនត្រឹមតែផ្តល់ឱកាសឱ្យបងស្រីទិញទំនិញក្នុងតម្លៃល្អជាងប៉ុណ្ណោះទេ ថែមទាំងផ្តល់ក្តីសង្ឃឹមក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនៗរបស់ខ្លួនទៀតផង។

យោងតាមលោក Trần Hữu Luật ប្រធានអនុសង្កាត់លេខ ១០ សង្កាត់ An Xuyên បងស្រី Mỹ Hân ជាគ្រួសារមួយដែលបានប្រើប្រាស់ដើមទុនយ៉ាងល្អត្រឹមត្រូវតាមគោលដៅ និងពង្រីសេដ្ឋកិច្ចមានប្រសិទ្ធភាព។ សេដ្ឋកិច្ចគ្រួសារមួយថ្ងៃកាន់តែបានលំនឹង កូនទាំង ២ នាក់របស់បងស្រីក៏មានលក្ខណៈសិក្សារៀនសូត្រយ៉ាងល្អផងដែរ។ ក្រៅពីនោះ បងស្រីថែមទាំងសកម្មចូលរួមសកម្មភាពសមាគមនារីភូមិផងដែរ រួមចំណែកដល់ការផ្សព្វផ្សាយស្មារតីនៃជួយគ្នា អភិវឌ្ឍសេដ្ឋកិច្ចទៅវិញទៅមក។

ប្រសិទ្ធភាពនៃឥណទានគោលនយោបាយត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈទម្រង់ជាច្រើនទៀតរបស់គ្រួសារជនជាតិភាគតិច Khmer។ នៅសង្កាត់ Láng Tròn លោក Thạch Son បានប្រើប្រាស់ប្រាក់កម្ចីអនុគ្រោះដើម្បីវិនិយោគលើការដាំអំពៅ។ ទោះបីជាផ្ទៃដីផលិតមិនធំក៏ដោយ តែងអាស្រ័យការខិតខំប្រឹងប្រែង និងការប្រើប្រាស់ដើមទុនប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចគ្រួសាររបស់គាត់មានស្ថិរភាពជាសន្សឹមៗផងដែរ។

លោក Thạch Son សន្សឹមៗលំនឹងជីវភាពរស់នៅអាស្រ័យទំ្រង់ផលិតសមស្របជាមួយលក្ខណៈគ្រួសារ។

លោក Son ឱ្យដឹង៖ ប្រការដែលសប្បាយរីករាយបំផុតគឺផ្តើមពីប្រភពដើមទុនបុលអនុគ្រោះ បង្កើតបានលក្ខណៈដើម្បីកូនៗរបស់លោកបានសិក្សារៀនសូត្រល្អត្រឹមត្រូវ និងមានការងារធ្វើនឹងនរនៅប្រទេស Nhật Bản។ យោងតាមលោក សម្រាប់ប្រភពទុនគោលនយោបាយ មិន​ត្រឹមជួយគ្រួសារមានលក្ខណៈឆ្លងកាត់លំបាកប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសម្រាប់អនាគតដ៏ភ្លឺស្វាងសម្រាប់គ្រួសារលោកទៀតផង។

រហូតមកដល់បច្ចុប្បន្ន សរុបបំណុលប្រាក់កម្ចីនៃកម្មវិធីឱ្យបុលទុនរបស់សាខានៃធនាគារគោលនយោបាយសង្គមខេត្តជាង ៩.៥៤០ ពាន់លានដុង ដោយមានគ្រួសារបុលប្រាក់ជាង ២៣២ ពាន់គ្រួសារ។ សរុបបំណុលនៃប្រាក់កម្ចីជាមធ្យមដែលមិនទាន់បានសងបន្ទាប់ពីការរៀបចំអង្គភាពរដ្ឋបាលឡើងវិញគឺមានជាង ១៤៩ ពាន់លានដុងនៃឃុំមួយនីៗ។ នេះគឺជាប្រភពធនធានដ៏សំខាន់មួយដែលជួយគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចអភិវឌ្ឍជីវភាព បង្កើតការងារធ្វើ និងបង្កើនគុណភាពរស់នៅ។

តម្លៃនៃឥណទានគោលនយោបាយមិនត្រឹមតែត្រូវបានវាស់វែងដោយចំនួនទឹកប្រាក់ដើមទុនដែលបានចំណាយប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញយោងតាមលំនៅឋាននឹងនរ បណ្តាគ្រួសារដែលមានលក្ខណៈចិញ្ចឹមកូនសិក្សារៀនសូត្រ ព្រមទាំងគ្រួសារខ្មែរទាំងឡាយឱ្យក្លាហានឈានឡើងដោយកម្លាំងពលកម្មផ្ទាល់ខ្លួន។ នៅពេលដែលប្រជាជនត្រូវបានផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ពួកគេមិនត្រឹមតែផ្លាស់ប្តូរជីវភាពរស់នៅរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងពង្រីកសាយភាយក្នុងសហគមន៍ ដើម្បីរួមគ្នាអភិវឌ្ឍទៀតផង៕

Nguyễn Đào

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក