ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:41

ជំនួយការអប់រំតាមរយៈកម្លាំងសហគមន៍

នៅឃុំ Phong Hiệp សកម្មភាពយកចិត្តទុកដាក់ខាងបុព្វហេតុនៃការអប់រំមិនត្រឹមតែស្ថិតក្នុងវិសាលភាពរបស់សាលារៀនតែម្យ៉ាងប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាការទទួលខុសត្រូវរួមគ្នានៃប្រព័ន្ធនយោបាយ និងសហគមន៍ទាំងមូលទៀតផង។ ដោយមានការឧបត្ថម្ភពីគ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ វិស័យអប់រំ សមាគមជំរុញការសិក្សា ក៏ដូចជាសង្គមគ្រួសារ និងសប្បុរសជនជាដើម សិស្សដែលមានជីវភាពជួបលំបាកជាច្រើនត្រូវបានផ្តល់ការលើកទឹកចិត្តបន្ថែម ដើម្បីបន្តចិញ្ចឹមនូវក្តីស្រមៃរបស់ខ្លួនក្នុងការរៀនសូត្រផងដែរ។

លោក La Thành Tân ប្រធានសមាគមជំរុញការសិក្សាអប់រំឃុំ Phong Hiệp អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន Phạm Huỳnh Thăng Long ក្នុងការសិក្សារៀនសូត្រ។

យើងខ្ញុំមានមុខនៅហាងជួសជុលម៉ូតូដែលជាកន្លែងប្អូន Phạm Huỳnh Thăng Long សិស្សសាលាមធ្យមសិក្សា Phong Thạnh Tây A កំពុងស្នាក់នៅជាមួយម្តាយអាយុជិត ៧០ ឆ្នាំ ទើបបានឃើញថាជីវភាពម្តាយកូនកំពុងប្រឈមមុខជាមួយការលំបាកខ្លាំង។ គ្មានផ្ទះស្នាក់នៅ ជីវភាពម្តាយកូនពឹងលើតែប្រាក់បានមកពីរបរស៊ីឈ្នួលបន្តិចបន្តួចរបស់ម្តាយ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរសិក្សារៀនសូត្ររបស់ប្អូន Long មិនដែលឈប់ឡើយ ពីព្រោះគាត់តែងតែទទួលបានឧបត្ថម្ភពីសាលា រដ្ឋអំណាចភូមិភាគ និងអង្គការសង្គមផងដែរ។

រយៈពេល ៣ ឆ្នាំកន្លង ប្អូន Long បានទទួលអាហារូបករណ៍ កង់ សៀវភៅ និងអំណោយជាច្រើនទៀតដើម្បីជំនួយឱ្យការសិក្សារបស់ខ្លួន។ អំណោយទាំងនេះ ទោះបីជាមិនច្រើនក៏ដោយ ក៏វាបានជួយកាត់បន្ថយបន្ទុកសម្រាប់ប្អូន ដើម្បីបន្តសិក្សារៀនសូត្រដូចជាមិត្តភក្តិដទៃទៀតដែរ។

អ្នកមីង Huỳnh Lan Đài ម្តាយរបស់ Long បានចែករំលែកថា៖ «គ្រួសារខ្ញុំពិតជាអរគុនខ្លាំងណាស់ចំពោះការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិ សាលា និងសប្បុរសជនគ្រប់ទិសទី។ ក្តីប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺចង់ឱ្យកូនបានបន្តការសិក្សាដល់ទីបញ្ចប់ ដើម្បីអនាគតមានជីវិតកាន់តែប្រសើរឡើង»។

រឿងរ៉ាវរបស់ Thăng Long គ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើនដែលទទួលបានការចាប់អារម្មណ៍ និងការឧបត្ថម្ភរបស់ភូមិភាគ។ ដោយមានទស្សនៈថា គ្មានសិស្សណាម្នាក់គួរត្រូវបានបង្ខំឱ្យឈប់រៀនដោយសារតែលក្ខណៈគ្រួសារមានការជួបការលំបាកនោះទេ អស់រយៈពេលជាច្រើនឆ្នាំមកហើយ សាលាទាំងឡាយនៅភូមិភាគបានសម្របសម្រួលយ៉ាងសកម្មជាមួយអង្គការនានា ដើម្បីពិនិត្យ ប្រមូលផ្តុំ និងស្វែងរកប្រភពនៃការឧបត្ថម្ភសម្រាប់សិស្សដែលមានហានិភ័យនៃការឈប់រៀន។

លោក Vũ Ngọc Đan នាយករងសាលាបឋមសិក្សា A Phong Thạnh Tây B បានឱ្យដឹង៖ “ជារៀងរាល់ឆ្នាំ យើងខ្ញុំតែងកៀរគរប្រភពធនធានដើម្បីជំនួយឧបត្ថម្ភដល់ប្អូនៗស្សានុសិស្សជាមួយនឹងសៀវភៅ សំលៀកបំពាក់ និងអាហារូបករណ៍ជាដើម។ លោកគ្រូ អ្នកគ្រូ និងរដ្ឋអំណាចភូមិភាគក៏បានទាក់ទងសិស្សដែលមានហានិភ័យនៃការបោះបង់ចោលការសិក្សាដើម្បីជួយពួកគេបានទាន់ពេលផងដែរ។ អាស្រ័យហេតុនេះហើយ ទើបរយៈពេលជាច្រើនឆ្នាំកន្លងមក សាលាមិនមានសិស្សបោះបង់ចោលការសិក្សានោះទេ អត្រាសិស្សរៀនបង្គួរ និងពូកែក៏កើនឡើងផងដែរ”។

ទន្ទឹមជាមួយការខិតខំប្រឹងប្រែងរបស់វិស័យអប់រំ ប្រពៃណីចលនាកសាងសង្គមសិក្សានៅ Phong Hiệp កំពុងរីកសាយភាយ។ តួយ៉ាងដូចជាទម្រង់៖ គ្រួសារសិក្សា រៀនសូត្រ វង្សត្រកូលសង្វាតរៀនសូត្រ សហគមន៍សិក្សាបង្កើតបរិយាកាសសម្រាប់ជំរុញការសិក្សាក្នុងគ្រួសារនីមួយៗ និងតាមតំបន់ប្រជុំជនផងដែរ។

គណៈប្រតិបត្តិការនៃសមាគមជំរុញការសិក្សាអប់រំឃុំ Phong Hiệp អាណត្តិឆ្នាំ ២០២៦-២០៣១ បង្ហាញមុខនៅមហាសន្និបាត និងដាក់ចេញទិសដៅក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍចំនួនសមាជិកបន្ថែមទៀតដល់ឆ្នាំ ២០៣១នឹងសម្រេច ៧៥% នៃចំនួនស្ថិតិ ដើម្បីជំរុញប្រពៃណីសិក្សារៀនសូត្រពេញមួយជីវិតមានការស៊ីជម្រៅក្នុងប្រជាជនទាំងមូល។

លោក Nguyễn Việt Chiều នៅភូមិលេខ ២​A ចែករំលែក៖ «ខ្ញុំគិតថា មិនថាកាលៈទេសៈលំបាកយ៉ាងណានោះទេ យើងត្រូវតែមានចិត្តព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបង្កលក្ខណៈឱ្យកូនៗរបស់ខ្លួនបានសិក្សារៀនសូត្រត្រឹមត្រូវ។ យើងត្រូវយកតម្រាប់តាមគ្រួសារដែលទទួលបានជោគជ័យលើការសិក្សារៀនសូត្រដើម្បីជំរុញទឹកចិត្តកូនៗឱ្យខិតខំបន្ថែមទៀត”។

ដើម្បីធានាបាននូវនិរន្តរភាពនៃសកម្មភាពទាំងនេះ ប្រភពធនធានសង្គមជាច្រើនត្រូវបានកៀរគរ។ ក្នុងអាណត្តិ ២០២០-២០២៥ ឃុំ Phong Hiệp ក៏បានរៃអង្គាសប្រាក់បានជាង ១ ពាន់លានដុង សម្រាប់ផ្តល់អាហារូបករណ៍ កង់ សៀវភៅ និងរង្វាន់ដល់សិស្សដែលបានជម្នះការលំបាក រៀនបានពូកែ។ រួមជាមួយគ្នានោះ ប្រពៃណីរៀនសូត្រពេញមួយជីវិតនៅតែបន្តអភិវឌ្ឍយ៉ាងទូលំទូលាយ ដោយមានសមាជិកចូលរួមជាង ១៣ ពាន់នាក់ និងមានជាង ៤.៨០០​ គ្រួសាររៀនសូត្រ ៤២ វង្សត្រកូលរៀនសូត្រ និង ១៣ តំបន់ប្រជុំជនសម្រេចជាសហគមន៍រៀនសូត្រ រួមជាមួយទូទាំងអង្គភាពរៀនសូត្រលើទូទាំងភូមិសាស្ត្រត្រូវបានទទួលស្គាល់។

លោក La Thành Tân ប្រធានសមាគមជំរុញការសិក្សាអប់រំឃុំ Phong Hiệp បានឱ្យដឹង៖ «សមាគមបន្តសម្របសម្រួលជាមួយនាយកដ្ឋាន ភ្នាក់ងារ និងអង្គការនានា ដើម្បីកសាងទម្រង់សិក្សា ព្រមទាំងពង្រឹងការឃោសនាបន្តទៀតដើម្បីលើកទឹកចិត្តដល់ការសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់គ្នា និងកៀរគរធនធានបន្ថែម ដើម្បីជំនួយឧបត្ថម្ភដល់សិស្សក្រីក្រដែលជំនះការលំបាក»៕

Thanh Hải - Duy Phong

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក