ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:44

«ចំណតបៃតង» ចូលរួមការពារបរិស្ថាន

កម្មវិធី «គម្រោងចំណតបៃតង - ប្តូរសំរាមយកអំណោយ ជំនួយការសិក្សា» ឆ្នាំ ២០២៦ ដែលរៀបចំដោយសម្ព័ន្ធយុវជនឃុំ Vĩnh Lợi ក៏បានពង្រីកតួនាទីជាអ្នកស្ម័គចិត្តនៃយុវជនក្នុងការការពារបរិស្ថាន ជាមួយគ្នានោះដែរក៏ប្រមូលផ្តុំប្រភពនៃការឧបត្ថម្ភសិស្សសាលាដែលមានជីវផាពជួបលំបាកមុនពេលចាប់ផ្តើមឈានចូលឆ្នាំសិក្សាថ្មី។

ប្អូនៗកុមារបានយកកាកសំណល់ប្លាស្ទិកដើម្បីប្តូរយកអំណោយ។

បរិយាកាសនៅមជ្ឈមណ្ឌលកីឡាឃុំ Vĩnh Lợi បានក្លាយជាភាពរស់រវើក ខណៈដែលសិស្សរាប់រយនាក់បានចូលរួមយ៉ាងសកម្មក្នុងការប្តូរសំរាមប្លាស្ទិក សៀវភៅសិក្សាចាស់ៗ និងសៀវភៅសរសេរដើម្បីយកអំណោយ។ យោងតាមការកំណត់ រាល់មួយគីឡូក្រាមនៃវត្ថុត្រូវបានប្តូរទៅជា ១ ពិន្ទុ។ ដោយផ្អែកលើពិន្ទុដែលប្រមូលបាន សិស្សបានទទួលអំណោយជាក់ស្តែងដូចជា៖ បំប៉ុងស្រូបអង្ករ ខ្សែព្យួកូនសោរ ថូផ្កាឈូកថ្មតូច ចង្កឹះ និងស្លាបព្រាសម្រាបើប្រើប្រាស់ឯកជន ដបទឹករក្សាកំដៅ ឬពែងកាហ្វេ។ល។ បណ្តាអំណោយទាំងនេះថ្វីត្បិតតែមិនសូវមានតម្លៃ តែវាគឺជាសារមួយដ៏សំខាន់ រួមចំណែកពង្រីកសាយភាយនូវទម្លាប់នៃការប្រើប្រាស់បៃតងក្នុងសាលារៀនផងដែរ។

ប្អូន Trương Hoàng Tỷ ជាសិស្សនៃអនុវិទ្យាល័យ Nguyễn Minh Nhật បានចែករំលែកថា៖ «សកម្មភាពនេះបានជួយប្អូនឱ្យយល់កាន់តែច្បាស់អំពីការតម្រៀបសំរាម បង្កើនការយល់ដឹងរបស់ខ្លួនអំពីការការពារបរិស្ថាន ហើយប្អូនសង្ឃឹមដែរថានឹងផ្សព្វផ្សាយសារនេះដល់មនុស្សគ្រប់គ្នា»។

ទន្ទឹមនិងនោះ សកម្មភាពនៃកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងច្បាស់លាស់ និងរស់រវើក អាចមើលឃើញដោយផ្ទាល់ភ្នែក ជួយសិស្សឱ្យយល់ច្បាស់អំពីផលប៉ះពាល់ដែលបង្គាប់ដោយគ្រោះថ្នាក់នៃកាកសំណល់ប្លាស្ទិក សារៈសំខាន់នៃការតម្រៀបកាកសំណល់នៅទីកន្លែង កែច្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញ។ បណ្តាសារទាំងនោះមានដូចជា៖ "ការរស់នៅបៃតង" "កាត់បន្ថយ កាកសំណល់ប្លាស្ទិក" និង "សិស្សម្នាក់ៗគឺជាអ្នកតស៊ូមតិការពារបរិស្ថាន" ត្រូវបានរួមបញ្ចូលយ៉ាងមានប្រសិទ្ធភាព ជំរុញទឹកចិត្តសិស្សសាលាទាំងឡាយឱ្យចាប់ផ្តើមជាមួយនឹងសកម្មភាពតូចៗដូចជាការប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ការកំណត់ថង់ប្លាស្ទិក ប្រមូលក្រដាសសំណល់ និងរក្សាអនាម័យនៅក្នុងសាលារៀន និងកន្លែងសាធារណៈ។

អង្គភាពឧបត្ថម្ភអំណោយសម្រាប់ប្អូនៗសិស្សសាលាដែលមានជីវភាពជួបលំបាកខ្លាំង។

មិនបញ្ឈប់ត្រឹមសកម្មភាពការពារបរិស្ថាននោះទេ កម្មវិធីនេះក៏បានផ្សព្វផ្សាយស្មារតីមនុស្សធម៌ដោយផ្តល់អំណោយ ៧៥ ចំណែក និងអាហារូបករណ៍ ១០ ចំណែក រួមទាំងសៀវភៅសិក្សាចំនួន ១០០ ឈុតដល់សិស្សដែលមានជីវភាពជួបលំបាក ដើម្បីលើកទឹកចិត្តពួកគេឱ្យខិតខំបន្តការសិក្សារបស់ខ្លួន។ ប្អូន Lê Tường Vi ជាសិស្សនៃវិទ្យាល័យ Lê Văn Đẩu ឃុំ Vĩnh Lợi មានការរំជួលចិត្តយ៉ាងខ្លាំងនៅពេលទទួលបានអាហារូបករណ៍មុនពេលចាប់ផ្តើមឈានចូលឆ្នាំសិក្សាថ្មី ហើយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការខិតខំសិក្សា មិនធ្វើឱ្យខកបំណងនៃការយកចិត្តទុកដាក់របស់សហគមន៍ឡើយ។

ជាមួយនឹងវិធីសាស្រ្តច្នៃប្រតិដ្ឋ និងជាក់ស្តែង កម្មវិធីនេះមិនត្រឹមតែជាសកម្មភាពនៃការផ្លាស់ប្តូរកាកសំណល់ដើម្បីយកអំណោយប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងអំពីការរស់នៅបៃតង និងការទទួលខុសត្រូវចំពោះសហគមន៍ និងសិស្សម្នាក់ៗផងដែរ។ ផ្តើមពីសកម្មភាពតូចៗនៃថ្ងៃនេះ បណ្តាគ្រាប់ពូជនៃការផ្លាស់ប្តូរចំណេះដឹង និងសកម្មភាពសម្រាប់បរិស្ថានកំពុងត្រូវបានសាបព្រោះ និងពង្រីកសាយភាយ បង្កើតបានជាយុវជនជំនាន់ក្រោយរស់នៅដោយមានការទទួលខុសត្រូវសម្រាប់អនាគត៕

Trung Kiên

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក