ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:45

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

លោកគ្រូ Nguyễn Công Luận (ទី ២ គិតពីឆ្វេង) រួមជាមួយលោកគ្រូ អ្នកគ្រូសាលាទទួលប័ណ្ណសរសើរក្នុងទិវាគ្រូបង្រៀន Việt Nam ២០ វិច្ឆិកា។

កើតនៅឆ្នាំ ១៩៧៨ ក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូន ៦ នាក់ កាលពីកុមារភាព លោកគ្រូ Luận បានផ្សារភ្ជាប់ជាមួយការខ្វះខាតសព្វគ្រប់បែបយ៉ាង។ ឪពុកម្តាយប្រកបរបរស៊ីឈ្នួលរែកទឹកឱ្យគេ និងលក់ដំឡូង ពោតជាដើម ដើម្បីរកប្រាក់ចិញ្ចឹមជីវភាពគ្រួសារ។ ទោះបីជាមានជីវិតលំបាកយ៉ាងណាក៏ដោយ រឿងដ៏មានតម្លៃបំផុតដែលឪពុកម្តាយរបស់គាត់ភាពជឿជាក់លើតម្លៃនៃចំណេះដឹងរបស់ខ្លួន។

ដើម្បីប្អូនៗបានបន្តការសិក្សារៀនសូត្រ បងស្រីច្បងបានលះបង់ក្តីស្រមៃផ្ទាល់ខ្លួនក្នុងការសិក្សា ដើម្បីនៅផ្ទះជំនួយការងារឪពុកម្តាយ។ ការលះបង់នោះបានក្លាយជាកម្លាំងចលករនៅពីក្រោយការប្តេជ្ញាចិត្តរបស់លោកគ្រូ Luận ក្នុងការសិក្សាយ៉ាងលំបាក ដោយសង្ឃឹមថានឹងមានអាជីពដែលមានស្ថិរភាព ជួយជ្រោមជ្រែងគ្រួសារ និងផ្គត់ផ្គង់ឱ្យប្អូនៗមានលក្ខណៈបន្តសិក្សារៀនសូត្រ។

បន្ទាប់ពីបង្កើតអាជីព លោកគ្រូគឺជាអ្នកដឹកនាំ អ្នកដែលដើរមុន ហើយជំនួយអ្នកតាមក្រោយខ្លួន បង្កើតប្រពៃណីគ្រួសារដ៏ស្រស់ស្អាតទៀតផង។ រហូតមកដល់បច្ចុប្បន្ន បងប្អូន ៥ នាក់ក្នុងចំណោម ៦ នាក់សុទ្ធតែទទួលបានជោគជ័យក្នុងការសិក្សា និងមានការងារធ្វើនឹងនរស្ថិរភាព និងជាច្រើននាក់ធ្វើការក្នុងវិស័យអប់រំផងដែរ។

 “ខ្ញុំតែងជឿថាការរៀនសូត្រគឺមានសារៈសំខាន់ ហើយខ្ញុំនឹងខិតខំបណ្តុះចំណង់ចំណូលចិត្តក្នុងការរៀនសូត្រដល់សិស្សរបស់ខ្ញុំ ដែលជាបទពិសោធន៍សិក្សាពេញមួយជីវិត”

លោកគ្រូ Luận បានចែករំលែកថា។ អស់រយៈពេលជាង ២០ ឆ្នាំផ្សារភ្ជាប់ជាមួយវិស័យសិក្សាអប់រំ លោកគ្រូ Luận បច្ចុប្បន្នជាគ្រូបង្រៀនខាងវិញ្ញាសាគីមីសាស្ត្រនៅសាលាអនុវិទ្យាល័យ Phước Long លោកគ្រូបានបណ្តុះបណ្តាលសិស្សជាច្រើនជំនាន់ទទួលបានលទ្ធផលខ្ពស់ក្នុងរាល់បណ្តាសម័យប្រឡងសិស្សពូកែ។ លោកគ្រូបានបន្តបំប៉នចំណេះដឹងដល់សិស្សជាង ១០០ នាក់ទទួលបានរង្វាន់ថ្នាក់ខេត្ត និងជាង ២៥០ សិស្សទទួលបានរង្វាន់ថ្នាក់ស្រុក (មុនពេលរួមបញ្ចូលខេត្ត) ផ្តើមពីនោះក៏សកម្មជំនួយមិត្តរួមអាជីពលើកកម្ពស់មុខជំនាញរបស់ខ្លួនទៀតផង។

សម្រាប់ការខិតខំទាំងនោះ ត្រូវបានទទួលស្គាល់ជាមួយនឹងកិត្តិនាមជាច្រើន ដូចជា៖ យុទ្ធជនប្រឡងប្រណាំងនៅកម្រិតមូលដ្ឋាន និងថ្នាក់ខេត្ត គ្រូបង្រៀនពូកែថ្នាក់ខេត្ត រួមជាមួយនឹងប័ណ្ណសរសើរ លិខិតសរសើរជាច្រើនទៀត។ ជាពិសេសនៅឆ្នាំ ២០២៣ លោកគ្រូមានកិត្តិយសបានប្រធានរដ្ឋផ្តល់ការស្ង់ចសរសើរជាមួយគិត្តិនាម "គ្រូបង្រៀនឆ្នើម"។

យោងតាមលោកគ្រូ Nguyễn Thanh Kiều នាយកសាលាអនុវិទ្យាល័យ Phước Long អស់រយៈពេលជាច្រើនឆ្នាំកន្លងមក លោក Luận ត្រូវបានមិត្តរួមការងារ និងសិស្សានុសិស្សគោរពយ៉ាងខ្លាំងចំពោះសមត្ថភាពវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ និងការរួមចំណែកដ៏លេចធ្លោរបស់លោកគ្រូក្នុងការបណ្តុះបណ្តាលសិស្សពូកែ រួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធផលរបស់សាលាផងដែរ។

ជាមួយការខិតខំអស់ពីចិត្ត លោកគ្រូ Nguyễn Công Luận តែងរកគ្រប់វិធីសាស្ត្រ ដើម្បីផ្តល់ចំណេះដឹងដល់សិស្សជំនាន់ក្រោយ។

មិនត្រឹមតែអស់ពីចិត្តជាមួយមុខរបរការងារប៉ុណ្ណោះទេ លោកគ្រូថែមទាំងជាគំរូនៃគ្រួសារដែលខិតខំរៀនសូត្រទៀតផង។ ភរិយារបស់លោកគ្រូក៏ជាគ្រូបង្រៀនកម្រិតបឋមសិក្សាផងដែរ។ ហើយកូនទាំង ២ របស់លោកគ្រូត្រូវបានណែនាំយ៉ាងយកចិត្តទុកដាក់ក្នុងការសិក្សារបស់ពួកគេ។ កូនប្រុសច្បងបច្ចុប្បន្នជានិស្សិតសាកលវិទ្យាល័យ ហើយកូនស្រីកំពុងសិក្សាថ្នាក់ទី ១១ ជាច្រើនឆ្នាំបន្តបន្ទាប់តែងទទួលបានលទ្ធផលដ៏ល្អឥតខ្ចោះ។ នៅក្នុងគ្រួសារ ការរៀនសូត្របានក្លាយជាតម្លៃវប្បធម៌ សមាជិកម្នាក់ៗបន្តសិក្សា បណ្តុះបណ្តាល និងចេះលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យខិតខំដើម្បីឧត្តមភាពតាមរយៈចំណេះដឹង។

នៅលើភូមិសាស្ត្រខេត្ត Cà Mau ប្រពៃណីជំរុញការសិក្សារៀនសូត្រ និងកសាងសង្គមសិក្សាសម្រេចបានលទ្ធផលយ៉ាងសកម្មផងដែរ។ រហូតមកទល់បច្ចុប្បន្ន ទូទាំងខេត្តមានជាង ៣៨៤.៥០០ គ្រួសាររៀនសូត្ររ (៧៤% នៃចំនួនគ្រួសារសរុប) ដែលបានទទួលស្គាល់។

គ្រួសារលោកគ្រូ Nguyễn Công Luận គឺជាគំរូមួយក្នុងចំណោមគំរូដ៏ល្អឥតខ្ចោះ ដោយបញ្ជាក់ថាបុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗគឺជាស្នូលនៃសង្គមសិក្សារៀនសូត្រ ជាកន្លែងដែលចិញ្ចឹមបីបាច់នូវក្តីប្រាថ្នាសម្រាប់ការរីកចម្រើនតាមរយៈចំណេះដឹង និងរួមចំណែកយ៉ាងសកម្មសម្រាប់ការផ្លាស់ថ្មី និងការអភិវឌ្ឍស្រុកទេស៕

Thanh Hải - Duy Phong

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក