ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:44

អត្ថន័យនៃ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" នៅឃុំ Hưng Hội

ឃុំ Hưng Hội មានប្រជាជនជាង ៣០% ដែលជាជនរួមជាតិ Khmer គឺជាឃុំមួយក្នុងចំណោមឃុំដែលជួបលំបាកបំផុតរបស់ខេត្ត។ យល់ច្បាស់អំពីស្ថានភាពរបស់ប្រជាជន ជាមួយនិងទិសស្លោក "ប្រើប្រាស់ជំនាញដើម្បីបម្រើសហគមន៍" សម្ព័ន្ធយុវជននៃគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានរៀបចំយុទ្ធនាការ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" ក្រោមប្រធានបទ "សេចក្តីស្រឡាញ់មាតុភូមិ - បន្តឆ្ពោះទៅកាន់អនាគត"។

រាល់គ្រួសារដែលមានជីវភាពជួបលំបាកក៏ទទួលបានការឧបត្ថម្ភអង្ករចំនួន ២០ គីឡូក្រាមដែលផ្តើមពីយុទ្ធនាការ “ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក”។

បងស្រី Võ Vũ Thị Bích Tuyền លេខាសម្ព័ន្ធយុវជនឃុំ Hưng Hội បានចែករំលែកថា៖ "ខ្ញុំចង់ចូលរួមចំណែកតិចតួចរបស់ខ្ញុំដើម្បីជួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាជន​និងជំនួយឧបត្ថម្ភបង្កើតការងារធ្វើ និងនាំមកនូវក្តីសង្ឃឹមដល់គ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាកពិសេស។ កាលពីមុន សម្ព័ន្ធយុវជនឃុំបានអនុវត្តយ៉ាងសកម្មភាពដែលមានអត្ថន័យដូចជា៖ "សួនបង្កើតជីវភាពរស់នៅ" និង "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" នឹងបន្តដំណើរនៃការគាំទ្រប្រជាជនក្នុងការជំនះលើការលំបាកនេះ"។

អ្នកមីង Thạch Thị Sà Pô នៅភូមិ Sóc Đôn មិនអាចលាក់ពីអារម្មណ៍របស់ខ្លួនបាន នៅពេលទទួលបានអង្ករ និងជំនួយខាងថវិកាពីយុវជនស្ម័គ្រចិត្ត៖ «ខ្ញុំចាស់ហើយ រស់នៅម្នាក់ឯង ពឹងផ្អែកលើការជំនួយរបស់រដ្ឋទាំងស្រុង ហើយមាមីងបងប្អូនក្នុងភូមិបានឱ្យអីគឺខ្ញុំញ៉ាំមោះ។ តែឥឡូវ ក្មួយៗយុវជនឱ្យអង្ករ និងប្រាក់សម្រាប់ទិញថ្នាំពេទ្យ គឺមានតម្លៃខ្លាំងណាស់ ដែលមិនគួរឱ្យជឿសោះ ហើយជួយសម្រាលកង្វល់របស់ខ្ញុំទៀតផង»។

ចែករំលែកពីសារៈសំខាន់នៃសកម្មភាពជាបន្តបន្ទាប់ បងស្រី Quách Thị Thu Thảo លេខាសម្ព័ន្ធយុវជននៃគណៈកម្មាធិការប្រជាជនខេត្ត បានសម្តែងថា៖ «យើងចង់ចែករំលែកជាមួយគ្រួសារ Khmer ដែលជួបការលំបាក ដើម្បីបញ្ឆេះអណ្តាតភ្លើងនៃក្តីសង្ឃឹម និងផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំតស៊ូក្នុងការសិក្សារៀនសូត្ររបស់ខ្លួន និងចិញ្ចឹមនូវក្តីស្រមៃរបស់ខ្លួនក្នុងការផ្លាស់ប្តូរជីវិតរស់នៅ»។

ក្រៅពីការផ្តល់អាហារ យុទ្ធនាការនេះផ្តោតជាពិសេសលើការជួយសិស្សានុសិស្សឱ្យចាប់ផ្តើមឆ្នាំសិក្សាថ្មីដោយទំនុកចិត្ត។ សម្ព័ន្ធយុវជនបានផ្តល់កង់ថ្មីចំនួន ១០ គ្រឿង អាហារូបករណ៍ចំនួន ១០ ចំណែក ដោយសរុបតម្លៃ ១ លានដុងក្នុងមួយគ្រឿង) និងសៀវភៅសិក្សាចំនួន ១.០០០ ក្បាលដល់សិស្ស Khmer ដែលបានជំនះការលំបាក និងរៀនបានពូកែផងដែរ។ ក្នុងពេលជាមួយគ្នានេះ អំណោយថ្លែងអំណរគុណចំនួន ៥ ចំណែក ត្រូវបានប្រគល់ជូនដល់គ្រួសារគោលនយោបាយ​ និងយុទ្ធជនពិការ ជំងឺ ព្រមទាំងចែកជូនអង្ករចំនួន ៥០០ គីឡូក្រាមសម្រាប់គ្រួសារក្រីក្រជាជនជាតិខ្មែរចំនួន ២៥ គ្រួសារ។ ជំនួយឧបត្ថម្ភប្រជាជនត្រាំមុងបង្ការជំងឺ និងការពារជំងឺគ្រុនឈាមផងដែរ។ សម្រាប់ថវិការខាងចំណាយសរុបទាំងអស់ក្នុងយុទ្ធនាការ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" នៅ Hưng Hội មានជាង ៥៥ លានដុង។

កម្មវិធីជូនកង់ចំនួន ១០ គ្រឿង សម្រាប់កូនក្មួយជនរួមជាតិ Khmer និងសិស្សជួបលំបាក។

ប្អូន Nguyễn Duy Khánh ជាសិស្សនៃអនុវិទ្យាល័យ Hưng Hội បានចែករំលែកដោយក្តីរំភើបថា៖ «ខណៈដែលមានកង់រទេះ វានឹងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់ប្អូនទៅរៀនផងដែរ។ ប្អូនសន្យាថា នឹងខិតខំរៀនឱ្យបានពូកែដើម្បីមិនធ្វើឱ្យខកបំណងនៃក្តីស្រឡាញ់របស់បងៗសម្ព័ន្ធយុិវជនស្ម័គ្រចិត្តនោះឡើយ»។

តំណាងអង្គការដែលចូលរួម បងស្រី Hà Bảo Ngân សាខានៃក្រុមហ៊ុនភាគហ៊ុនទទួលខុសត្រូវមានកម្រិតឆ្នោត Cà Mau បានចែករំលែកថា៖ «ទោះបីជាអំណោយមិនមានតម្លៃសម្ភារៈច្រើនក៏ដោយ យើងសង្ឃឹមថាវានឹងជំរុញទឹកចិត្តប្អូនៗឱ្យបន្តការសិក្សារបស់ខ្លួន។ ទន្ទឹមនិងនោះ ក៏បង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់សម្ព័ន្ធយុវជន ដើម្បីមនុស្សចាស់កាន់តែមានទំនុកចិត្តក្នុងការយកឈ្នះលើការលំបាក»។

យុទ្ធនាការ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" ឆ្នាំ ២០២៦នៅឃុំ Hưng Hội បានបញ្ជាក់ច្បាស់ថា៖ តម្លៃដ៏អស្ចារ្យបំផុតនៃការស្មារតីស្ម័គ្រចិត្ត មិនមែនស្ថិតនៅលើចំនួននោះទេ ប៉ុន្តែស្ថិតនៅលើការទំនាក់ទំនងយ៉ាងជ្រាលជ្រៅនៃការអាណិតអាសូរ ហើយការឧបត្ថម្ភនេះ មិនត្រឹមតែជួយកាត់បន្ថយបន្ទុកបន្ទាន់នៃការរកប្រាក់ចិញ្ចឹមជីវិតសម្រាប់ប្រជាជន Khmer ប៉ុណ្ណោះទេ ថែមទាំងបម្រើជាកម្លាំងជំរុញដ៏មានឥទ្ធិពលសម្រាប់ការអភិវឌ្ឍយុវជនក្នុងតំបន់ទៀតផងដែរ៕

Trịnh Hải

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក