ទូរស័ព្: 0274 383 347
អាទិត្យ, 4-10-26 10:34:13

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

លោក Châu Phát និងលោក Thạch Xanh (កណ្តាល) សមាជិកសាខាសមាគមសិល្បៈប្រជាប្រិយ Khmer បានស្ងើចសរសើរក្នុងមហាសន្និបាត។

ការពិតបានបង្ហាញឱ្យឃើញថា ការអភិរក្ស និងពង្រីកផ្សាយតម្លៃសិល្បៈប្រជាប្រិយ Khmer នាពេលកន្លងមកទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។ គំរូគឺសកម្មភាពមានប្រសិទ្ធភាពនៃ ២ អង្គភាពចំណុះ របស់សមាគមសិល្បៈប្រជាប្រិយខេត្ត រួមមានសាខាសមាគមសិល្បៈប្រជាប្រិយ Khmer និងក្លឹបសិល្បៈប្រជាប្រិយ Khmer។ ក្រោមការតម្រង់ទិសរបស់សមាគមសិល្បៈប្រជាប្រិយខេត្ត អង្គភាពទាំង ២ នេះមិនត្រឹមតែក្លាយជា “គ្រួសាររួម” ប្រមូលផ្តុំសិល្បករ អ្នកស្រឡាញ់វប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងថែរក្សាការប្រជុំជីវភាព ជាក់ស្តែង នាំយកចង្វាក់ភ្លេង ពិធីកិច្ច ចំណេះដឹងប្រជាប្រិយឱ្យកាន់តែជិតស្និទ្ធនឹងជីវភាពសហគមន៍ផងដែរ។

ទស្សនីយភាពនៃចំរៀងឆ្លងឆ្លើយ Khmer ក្នុងមហាសន្និបាត។

ជាពិសេស សាខាសមាគមសិល្បៈប្រជាប្រិយ Khmer បានបង្កើតឡើងនូវស្នាដៃដែលមានគុណភាពជាច្រើនដូចជា៖ “រឿងនិទាន Khmer ជាពីរភាសា” របស់លោក Thạch Xanh “ល្បែងប្រជាប្រិយ Khmer ពីរភាសា” របស់លោក Châu Phát សាច់រឿងល្ខោនយូកេ “ជ័យសុរិយាបុប្ផាទេវី” របស់លោក Thạch Thiệu។ល។ ក្លឹបសិល្បៈប្រជាប្រិយ Khmer ក៏បានបំពេញល្អនូវតួនាទីអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីផងដែរ ដូចជា៖ បង្រៀនពីរបៀបប្រគុំឧបករណ៍ភ្លេងពិណពាទ្យ ក្បាច់រាំ Khmer។ល។ ក្រៅពីនោះ ក្លឹបថែមទាំងបានស្តារឡើងវិញ និងបង្កើតក្រុមតន្ត្រីភ្លេងស្គរធំ និងក្រុមតន្ត្រីភ្លេងខ្សែនៅវត្តយ៉ារ៉ាយថ្មី (Giá Rai Mới) ដើម្បីបម្រើល្អក្នុងឱកាសបុណ្យទានរបស់ជនរួមជាតិ។

គណៈប្រតិបត្តិសមាគមសិល្បៈប្រជាប្រិយខេត្តអាណត្តិថ្មីបង្ហាញខ្លួន និងសន្យាចំពោះមហាសន្និបាត ក្នុងនោះមានតំណាងជនជាតិ Khmer ៣ រូប។

ការយកចិត្តទុកដាក់អភិវឌ្ឍវិស័យសិល្បៈប្រជាប្រិយខ្មែរក្នុងអាណត្តិថ្មី នឹងបន្ថែមពលភាពដើម្បីឱ្យខេត្ត Cà Mau លើកកម្ពស់ប្រសិទ្ធភាពការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី។ តាមរយៈនោះ មិនត្រឹមតែពង្រីកអត្តសញ្ញាណវប្បធម៌ដ៏លេចធ្លោរបស់ជនរួមជាតិ Khmer ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យជីវភាពស្មារតីរបស់ប្រជាជនកាន់តែសម្បូរបែប ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនិងកសាងវប្បធម៌នៅតំបន់ចុងបំផុតភាឡខាងត្បូងនៃមាតុភូមិឱ្យមានភាពសម្បូរបែប និងមានអត្តសញ្ញាណក្នុងយុគ្គសម័យកាលថ្មីទៀតផង៕

Đờ Ni - Danh Điệp

Tags:

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

សហគ្រាស - ម៉ាក