ទូរស័ព្: 0274 383 347
អាទិត្យ, 4-10-26 10:34:13

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

នគរបាលឃុំ Vĩnh Lợi ជំនួយប្រជាជនក្នុងការធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណអេឡិចត្រូនិក។

តំបន់នេះបានអនុវត្តដំណោះស្រាយជាច្រើនដែលបានធ្វើសមកាលកម្ម ចាប់ពីការពង្រឹងការឃោសនារហូតដល់ការម្ចាស់ការ “ទៅដល់គ្រប់ភូមិសង្កាត់ ហៅដល់ផ្ទះ” ដើម្បីជួយប្រជាជនដោយផ្ទាល់ក្នុងការដំឡើង និងធ្វើបច្ចុប្បន្នភាពព័ត៌មានជូនពួកគាត់។

នៅអាគារវប្បធម៌ភូមិ Thông Lưu ចាប់ពីព្រឹកព្រលឹម កម្មាភិបាលគ្រប់ស្ថាប័នភ្នាក់ងារ នគរបាល ធានារ៉ាប់រងសង្គមឃុំ Vĩnh Lợi និងគណៈកម្មាធិការប្រជាជនភូមិបានចូលរួម ដោយត្រៀមខ្លួនជួយប្រជាជន។ បរិយាកាសការងារមានភាពបន្ទាន់ ប៉ុន្តែមានសណ្តាប់ធ្នាប់ ដោយមនុស្សជាច្រើនបានមកយ៉ាងសកម្មដើម្បីទទួលបានការណែនាំ និងធ្វើសមាហរណកម្មព័ត៌មាន។

បងស្រី Đỗ Lưu Ý Niệm នៅភូមិ Thông Lưu បានចែករំលែកថា៖ «ការដែលកម្មាភិបាលបានចុះមកដល់ភូមិផ្ទាល់ដើម្បីផ្តល់ការជំនួយប្រជាជនសន្សំសំចៃពេលវេលា ដោយមិនចាំបាច់ទៅកាន់មជ្ឈមណ្ឌលឃុំដើម្បីបំពេញនីតិវិធីនោះទេ។ កម្មវិធីសុខភាពអេឡិចត្រូនិកគឺងាយស្រួលខ្លាំងណាស់ អាចជួយឱ្យអ្នករាល់គ្នាងាយស្រួលក្នុងការតាមដាន និងថែរក្សាសុខភាពរបស់ខ្លួនបានកាន់តែប្រសើរឡើង»។

ក្នុងអំឡុងពេលយុទ្ធនាការ ១០០ ថ្ងៃ ចាប់ពីខែកក្កដាដល់ខែតុលា ឆ្នាំ ២០២៦ ឃុំ Vĩnh Lợi នឹងផ្តោតលើការកសាងមូលដ្ឋានទិន្នន័យសុខភាពផ្ទាល់ខ្លួនដោយផ្តោតលើការប្រមូលទិន្នន័យពីការពិនិត្យសុខភាពតាមកាលកំណត់ និងការពិនិត្យពីមណ្ឌលសុខភាព ក៏ដូចជាទិន្នន័យដែលបានចែករំលែក និងធ្វើសមកាលកម្មពីធានារ៉ាប់រងសង្គម Việt Nam ។ ក្នុងពេលជាមួយគ្នានេះ ពួកគេនឹងបង្កើត ធ្វើបច្ចុប្បន្នភាព និងធានាថាប្រជាពលរដ្ឋម្នាក់ៗមានកំណត់ត្រាសុខភាពអេឡិចត្រូនិកនៅលើកម្មវិធី VNeID។

លោកវេជ្ជបណ្ឌិត Nguyễn Duy Khanh នៃដំណាក់សុខាភិបាលឃុំ Vĩnh Lợi បានឱ្យដឹង៖ «ដំណាក់សុខាភិបាលបានបង្កើតក្រុមឱ្យចុះទៅដល់ភូមិនីមួយៗដើម្បីពិនិត្យសុខភាពសម្រាប់អ្នកស្រុក និងធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានឆាប់រហ័ស។ ពួកគេក៏ចុះទៅតាមតំបន់លំនៅដ្ឋាន និងគ្រួសារនីមួយៗដោយផ្ទាល់ដើម្បីជួយប្រជាជនក្នុងការដំឡើង និងផ្តល់ព័ត៌មានទាន់ពេល»។

បណ្តាក្រុមការងារបានចុះទៅដល់គ្រប់បណ្តាគ្រួសារដោយផ្ទាល់ដើម្បីណែនាំ និងជំនួយការបង្កើត និងកំណត់ត្រាសៀវភៅសុខភាពអេឡិកត្រូនិកលើកម្មវិធី VNeID។

យោងតាមលោក Châu Minh Thoại ប្រធានការិយាល័យវប្បធម៌ និងសង្គម ឃុំបានបង្កើតចំនួន ១០ ក្លឹបទាំង ១០ លើភូមិសាស្ត្រ ដោយមានក្លឹបជាកម្លាំងស្នូលបច្ចេកវិទ្យាឌីជីថល ព្រមទាំងសហការជាមួយគណៈកម្មាធិការប្រជាជនភូមិ ដើម្បីអនុវត្តការដំឡើងកំណត់ត្រាសុខភាពឌីជីថលសម្រាប់ប្រជាជនតាមគោលដៅជាក់ស្តែងដែលបានកំណត់។ សម្រាប់មុខសញ្ញាចាប់មានអាយុចាប់ពី ០-១៤ ឆ្នាំ គណៈកម្មាធិការប្រជាជនឃុំនឹងណែនាំគ្រប់បណ្តាសាលារៀនឱ្យសហការជាមួយកងកម្លាំងនគរបាលឃុំ ដើម្បីរៀបចំការដំឡើង និងការផ្តល់ព័ត៌មានសម្រាប់សិស្សានុសិស្សផងដែរ។

ការអនុវត្តកំណត់ត្រាសុខភាពឌីជីថលមិនត្រឹមតែបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសុខភាពប៉ុណ្ណោះទេ ថែមទាំងនាំមកនូវអត្ថប្រយោជន៍យ៉ាងធំដល់ប្រជាជនផងដែរ "សៀវភៅសុខភាពឌីជីថល" ធ្វើឱ្យការត្រួតពិនិត្យ ការថែទាំ និងការការពារសុខភាពកាន់តែងាយស្រួល ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នេះក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងរដ្ឋបាលឌីជីថល និងសង្គមឌីជីថលដើម្បីបម្រីការជូនបងប្អូនប្រជាជនមួយថ្ងៃកាន់តែល្អប្រសើរថែមទៀត៕

Trung Kiên

Tags:

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

សហគ្រាស - ម៉ាក