ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:42

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

សមាគមកសិករឃុំ Hoà Bình អញ្ជើញទស្សនា និងស្វែងយល់ពីប្រសិទ្ធភាពនៃទម្រង់ដាំបន្លែបង្ការរបស់លោក Nguyễn Văn Lành (ទី ២ គិតពីស្តាំ)។

អស់រយៈពេលជាង ២០ ឆ្នាំជាមួយរបរដាំបន្លែបង្ការ លោក Nguyễn Văn Lành នៅភូមិ Chùa Phật តែងដឹងពីរបៀបប្រើប្រាស់ផ្ទៃដីជាង ៣ កុងរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាពផងដែរ។ លោកបានប្តូរវេនដំណាំ រួមមាន៖ ៤ រដូវសម្រាប់ត្រសក់ និង ២ រដូវម្រះ ព្រមទាំង ១ រដូវដំណាំផ្សេងៗទៀតដែលរួមផ្សំជាមួយនឹងម្ទេសកណ្ដឹងលឿង បានជួយកាត់បន្ថយសត្វល្អិត ជំងឺ និងឆ្លើយតបតម្រូវការទីផ្សារទៀតផង។ អាស្រ័យផ្លាស់ប្តូរដំណាំប្រកបដោយភាពសកម្មតាមរដូវកាល និងការអនុវត្តបច្ចេកទេសក្នុងការផលិត គ្រួសារលោកក៏ទទួលបានប្រាក់ចំណេញជាមធ្យមជាង ២០០ លានដុងក្នុងមួយឆ្នាំផងដែរ។ ដោយឡែកសម្រាប់ដំណាំម្ទេសកណ្ដឹងតែមួយមុខ នៅពេលដែលតម្លៃឡើងដល់ប្រហែល ៦០ ពាន់ដុង/គីឡូក្រាម ប្រាក់ចំណូលទទួលបានអាចលើសពី ១០០ លានដុងផងដែរ។

ជាអ្នករស់មៅភូមិ Chùa Phật ដូចគ្នា អ្នកមីង Nguyễn Thị Thanh បានជ្រើសរើសដាំប្រភេទពោតដំណើប ត្រាវ ពោតបារាំង និងប្លុងអង្ករដែលជាប្រភេទរុក្ខជាតិផ្តល់ប្រាក់ចំណូលជាប្រចាំ។ ដំណាំនីមួយៗមានរដូវដាំដុះរៀងៗខ្លួន ដែលជួយគ្រួសាររបស់ពួកគាត់អាចកាត់បន្ថយហានិភ័យពីការប្រែប្រួលទីផ្សារ បង្កើនប្រាក់ចំណូលបន្តិចម្តងៗ និងផ្តល់ឱកាសសម្រាប់ការវិនិយោគឡើងវិញលើការផលិតផងដែរ។

នៅពីក្រោយទម្រង់ដ៏មានប្រសិទ្ធភាពទាំងនេះ គឺការគាំទ្រពីមូលនិធិឥណទានគោលនយោបាយ។ បច្ចុប្បន្ន សមាគមកសិករឃុំ Hoà Bình គ្រប់គ្រងមូលនិធិឥណទានគោលនយោបាយសង្គមដោយសរុបទឹកប្រាក់ជាង ៥៣ ពាន់លានដុង ដើម្បីបង្កលក្ខណៈសម្រាប់សមាជិកជាច្រើនវិនិយោគលើការដាំដំណាំ ចិញ្ចឹមសត្វ និងអភិវឌ្ឍទម្រង់សេដ្ឋកិច្ចដែលសមស្រប។

ទម្រង់ដាំម្ទេសកណ្តឹងលឿងរបស់លោក Nguyễn Văn Lành កំពុងលូតលាស់ល្អ។

ទន្ទឹមនឹងនោះ សមាគមក៏បានសម្របសម្រួលការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាប្រចាំ ណែនាំដំណើរការផលិត និងជួយប្រជាជនឱ្យបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដើមទុន។ ផ្តើមពីប្រភពធនធាននេះ ចលនាដើម្បីឧត្តមភាពក្នុងកម្លាំងពលកម្ម ផលិតកម្ម និងអាជីវកម្មក្នុងចំណោមប្រជាជន Khmer កំពុងរីករាលដាលកាន់តែខ្លាំងឡើង។ បច្ចុប្បន្ន ឃុំទាំងមូលមានគ្រួសារជាង ២.១០០ គ្រួសារ ដែលសម្រេចកិត្តិនាមជាកសិករផលិត និងធ្វើអាជីវកម្មពូកែនៅកម្រិតផ្សេងៗ បង្ហាញពីការផ្លាស់ប្តូរវិជ្ជមានក្នុងការគិតគូរពីផលិតកម្ម និងស្មារតីសកម្មរបស់ប្រជាជនផងដែរ។

អាស្រ័យដើមទុនដែលបានប្រគល់ជូនត្រឹមត្រូវចំមុខសញ្ញាបុគ្គលអ្នកទទួលផល រួមជាមួយនឹងការឧស្សាហ៍ព្យាយាម និងគិតគូរប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ប្រជាជន គំរូផលិតកម្មប្រកបដោយប្រសិទ្ធភាពជាច្រើនត្រូវបានបង្កើតឡើង មិនត្រឹមតែបង្កើតប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារនីមួយៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងកសាងជនបទ Hoà Bình ឱ្យកាន់តែរីកចម្រើនទៀតផង៕

Kim Trúc

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក