ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:45

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

ការរៀបចំសាលាឡើងវិញក៏ត្រូវបានអនុវត្តតាមទិសដៅនៃការបំព្រួញដើមទង ព្រមទាំងធានាលក្ខណៈរៀនសូត្រសម្រាប់ប្អូនៗសិស្សានុសិស្ស។ (រូបថតនៅសាលាបឋមសិក្សា Hồ Thị Kỷ A)។

យោងតាមលោក Nguyễn Văn Nguyên នាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau ការរៀបចំសាលារៀនឡើងវិញគឺជាតម្រូវការដ៏សំខាន់មួយដើម្បីអនុវត្តគោលនយោបាយជាទូទៅរបស់មជ្ឈិម ផ្តើមពីនោះក៏លើកកម្ពស់ការគ្រប់គ្រង និងប្រើប្រាស់ប្រភពនៃការវិនិយោគសម្រាប់ខាងវិស័យអប់រំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការអនុវត្តត្រូវតែពិចារណាដោយប្រុងប្រយ័ត្នដើម្បីឱ្យមានការសមស្របទៅនឹងលក្ខណៈជាក់ស្តែងនៃតំបន់នីមួយៗ។

"ប្រការដែលសំខាន់បំផុតក្នុងដំណើរការរៀបចំឡើងវិញគឺធានាសិទ្ធិសិក្សារៀនសូត្ររបស់សិស្ស។ ការរៀបចំសាលារៀនឡើងវិញត្រូវតែគិតគូរពីចម្ងាយនៃការធ្វើដំណើរ លក្ខណៈដឹកជញ្ជូន ចំនួនសិស្ស សម្ភារៈ គ្រូបង្រៀន និងលក្ខណៈប្រជាសាស្ត្រនៃតំបន់នីមួយៗ។ នេះនឹងធានាថាគោលនយោបាយត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ខណៈពេលដែលបង្កើតបរិយាកាសសិក្សាដែលមានស្ថិរភាព និងអំណោយផលសម្រាប់សិស្សក្នុងឆ្នាំសិក្សាថ្មីផងដែរ" លោក Nguyễn Văn Nguyên បានសង្កត់ធ្ងន់ដុច្នេះ។

ឃុំ Hồ Thị Kỷ ភូមិភាគដែលមានជនរួមជាតិ Khmer រស់នៅច្រើន ដូច្នេះការរៀបចំសាលារៀនឡើងវិញតែងទទួលបានការយកចិត្តទុកដាក់ពីរដ្ឋអំណាចភូមិភាគ ជាពិសេសការធានាលក្ខណៈសិក្សារៀនសូត្រសម្រាប់កូនក្មួយជនរួមជាតិភាគតិច។ ឆ្នាំសិក្សា ២០២៦-២០២៧ ទូទាំងឃុំនឹងមានកុមារ និងសិស្សចំនួន ៣.៤៤៣ នាក់ រួមទាំងកុមារកម្រិតមត្តេយ្យសិក្សាចំនួន ៦៧៥ នាក់ (កុមារជនជាតិភាគតិច ៤០ នាក់) សិស្សបឋមសិក្សាចំនួន ២.០៤៥ នាក់ (សិស្សជនជាតិភាគតិច ២៤១ នាក់) និងសិស្សកម្រិតមធ្យមសិក្សាចំនួន ៧២៣ នាក់ (សិស្សជនជាតិភាគតិច ១៤២ នាក់)។ សរុបសិស្សជនជាតិភាគតិចទាំងអស់មានចំនួន ៤២៣ នាក់។

មុនពេលការរៀបចំឡើងវិញ ឃុំនេះមានសាលារៀនទាំងអស់ចំនួន ៩ រួមមាន៖ សាលាមត្តេយ្យចំនួន ៣ សាលាបឋមសិក្សា ៤ សាលាអនុវិទ្យាល័យ ១ និងសាលាអនុវិទ្យាល័យ-វិទ្យាល័យរួមបញ្ចូលគ្នាចំនួន ១។ បន្ទាប់ពីការរៀបចំឡើងវិញ នៅសល់សាលាចំនួន ៦ ទៀត រួមមាន៖ ២ សាលាមត្តេយ្យ និងសាលាបឋមសិក្សាចំនួន ២ សាលាអនុវិទ្យាល័យ ១ ព្រមទាំងសាលាវិទ្យាល័យ និងវិទ្យាល័យរួមបញ្ចូលគ្នាចំនួន ១ ផងដែរ។

ប្អូនៗកុមារកម្រិតមតេយ្យ សប្បាយរីករាយជាមួយបរិស្ថានសិក្សាដែលមួយថ្ងៃកាន់តែទទួលបានការយកចិត្តទុកដាក់វិនិយោគ។

លោក Nguyễn Thanh Nhàn អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ បានមានប្រសាសន៍ថា “ភូមិភាគនេះផ្តោតលើការឃោសនា និងបង្កើតការឯកភាពគ្នាក្នុងចំណោមប្រជាជន។ ផ្តើមពីនោះ ក៏បានសម្របសម្រួលជាមួយវិស័យអប់រំ ដើម្បីធានាបាននូវសម្ភារៈ បុគ្គលិក គ្រូបង្រៀន និងលក្ខណៈចាំបាច់សម្រាប់សិស្សានុសិស្សសិក្សារៀនសូត្របានល្អងាយស្រួល”។

រួមជាមួយនឹងការរៀបចំសាលារៀនឡើងវិញ វិស័យអប់រំ និងភូមិភាគនេះកំពុងផ្តោតលើការរៀបចំលក្ខណៈសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ក្នុងបរិបទនេះ ហេដ្ឋារចនាសម្ព័ន្ធ ថ្នាក់រៀន ឧបករណ៍ សៀវភៅសិក្សា បុគ្គលិកគ្រូបង្រៀន និងការជំនួយឧបត្ថម្ភសម្រាប់សិស្សដែលជួបការលំបាកត្រូវបានកំណត់ថាជាអាទិភាពដ៏ចម្បងផងដែរ។

ផ្តោតលើស្មារតីរួម គឺត្រូវរៀបចំឡើងវិញដោយមិនរំខានដល់ការបង្រៀន និងរៀន ព្រមទាំងដើម្បីជៀសវាងគុណវិបត្តិដែលមិនចាំបាច់សម្រាប់សិស្សផងដែរ។ អាស្រ័យភូមិភាគមានទំហំធំទូលាយ​ និងមានប្រជាជនរស់នៅច្រើន ឬក៏ចំនួនសិស្សជនជាតិភាគតិចច្រើនផងនោះ ការរៀបចំសាលារៀនឡើងវិញ រួមទាំងការដឹកជញ្ជូននឹងបន្តពិនិត្យឡើងវិញ ដើម្បីធានាបាននូវភាពសមស្របទៅនឹងស្ថានភាពជាក់ស្តែង។ ក្នុងពេលជាមួយគ្នានេះ វិស័យអប់រំនឹងបន្តចាត់ចែងគ្រូបង្រៀនឱ្យបានល្អត្រឹមត្រូវ ប្រើប្រាស់សម្ភារៈដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងផ្តល់អាទិភាពនៃប្រភពធនធានសម្រាប់តំបន់ដែលជួបលំបាក៕

Trúc Linh

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក