ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:43

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

បងប្អូននារីភូមិ Kinh Đứng ជម្រើសទម្រង់ផលិតសមស្របដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។

ដោយឆ្លៀតយកផ្ទៃដីដែលនៅទំនេរជុំវិញផ្ទះ បងស្រី Nguyễn Thị Phong ដាំបន្លែ និងឈើហូបផ្លែសម្រាប់កែលម្អអាហារប្រចាំថ្ងៃផង និងបង្កើតប្រាក់ចំណូលផងដែរ។ បងប្អូននារីជាច្រើនដទៃទៀតបានជ្រើសរើសការធ្វើពាណិជ្ជកម្មខ្នាតតូច និងចិញ្ចឹមសត្វ ឬការដាំដំណាំដូចជាត្រសក់ជាដើម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររៀងៗខ្លួន។

បងស្រី Quách Thị Kim Luôn ប្រធានសមាគមនារីភូមិ Kinh Đứng បានឱ្យដឹង៖ បន្ទាប់ពីការរៀបចំឡើងវិញ និងការរួមបញ្ចូលគ្នារវាងភូមិ ចំនួនសមាជិក និងនារីក៏បានកើនឡើង។ បច្ចុប្បន្ន ភូមិ Kinh Đứng មានសមាជិកទាំងអស់ចំនួន ១១៧ នាក់ ក្នុងនោះនូវមាន ៨ គ្រួសារក្រ និង ១៧ គ្រួសារប្រកៀកបន្ទាត់ក្រ ព្រមទាំងសមាជិកនារីចំនួន ៣៦ នាក់ដែលជួបលំបាក និង ៦៩ នាក់ជាជនជាតិ Khmer។

«យើងខ្ញុំតែងរំលឹកដាស់តឿនដល់បងប្អូននារីគ្រប់រូបឱ្យផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ និងត្រូវចេះប្រឹតសន្សំសំចៃផងដែរ។ សំខាន់គឺការចលនាបងប្អូននារីឱ្យចូលរួមក្នុងសមាគម ដើម្បីចែករំលែកការលំបាក និងជំនួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការរស់នៅ»។ បងស្រី Luôn បានចែករំលែក។

មិនត្រឹមអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ នារីភូមិ Kinh Đứng ថែមទាំងបានបានចូលរួមយ៉ាងសកម្មក្នុងការចលនាកសាងជនបទថ្មី ការពារបរិស្ថាន អនុវត្តយុទ្ធនាការ «៥ គ្មាន ៣ ស្អាត» ដាំដើមឈើបៃតងសម្រាប់ធ្វើជារបង ថែរក្សាដងផ្លូវផ្កា ប្រមូលសំរាម និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចប្រើត្រឹមតែម្តង។ ទម្រង់សន្សំប្រាក់តាមវិធីចិញ្ចឹមជ្រូកដីក៏ត្រូវបានបន្តរក្សាផងដែរ សម្រាប់បង្កើតប្រភពប្រាក់ដើម្បីជួយបងប្អូននារីនូវពេលដែលប្រឈមមុខនឹងការលំបាក។

អ្នកស្រី Trần Thị Nương លេខាសាខាបក្ស និងជាប្រធានភូមិ Kinh Đứng បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់បងប្អូននារីសម្រាប់ស្រុកភាគ។ យោងតាមអ្នកស្រី Nương ចាប់ពីការកសាងជនបទថ្មី និងការការពារបរិស្ថាន រហូតដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បងប្អូននារីគ្រប់រូបតែងបង្ហាញពីស្មារតីទទួលខុសត្រូវ និងកាន់តែមានភាពសកម្មផងដែរ។

បន្ទាប់ពីការរៀបចំឡើងវិញនូវតំបន់លំនៅដ្ឋាន សកម្មភាពរបស់សមាគមនារីនៅតែប្រឈមមុខនឹងការលំបាកដោយសារតែតំបន់ភូមិសាស្ត្រធំទូលាយ សមាជិកច្រើន និងប្រភពធនធានមានកំណត់។ សមាគមសហព័ន្ធនារីឃុំ Khánh Hưng កំពុងច្នៃប្រតិដ្ឋវិធីសាស្រ្តប្រតិបត្តិការរបស់ខ្លួន បង្កើនកិច្ចប្រជុំចង្កោម វគ្គបណ្តុះបណ្តាល និងប្រើប្រាស់ក្រុម Zalo ដើម្បីផ្សព្វផ្សាយព័ត៌មានដល់សមាជិកឱ្យបានយ៉ាងឆាប់រហ័ស។

អ្នកមីង Phạm Thị Thắm អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផ្តើមពីរបរលកឮដូរកំប៊ិចកំប៉ុកនៅផ្ទះរបស់ខ្លួន។

លោកស្រី Phan Cẩm Loan ប្រធានសមាគមសហព័ន្ធនារីឃុំ Khánh Hưng ឱ្យដឹង៖ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃចលនាទាំងនេះ បន្ថែមពីលើការឯកភាពគ្នារបស់បងប្អូនប្រជាជន ប្រភពធនធានមនុស្ស និងថវិកាក៏ត្រូវការណាស់ដែរ។ នេះក៏ជាការលំបាកមួយដែលត្រូវតែដោះស្រាយ ដើម្បីរក្សានិងពង្រីកទម្រង់ការពារបរិស្ថាន កសាងគ្រួសារដែលបំពេញតាមលក្ខណៈ វិនិច្ឆ័យ និងការបង្កើតទេសភាពជនបទបៃតង ស្អាត និងស្រស់ស្អាត។

ការតភ្ជាប់នេះមិនត្រឹមតែជួយសមាជិកនារីអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់កសាងសង្គមគ្រួសារមានសុភមង្គល សហគមន៍រួបរួម និងមាតុភូមិដែលមានភាពរុងរឿងជាងមុន។ ដោយមានស្មារតី "ចូលជ្រៅ នៅជិត" ការយល់ដឹងអំពីផ្នត់គំនិត និងសេចក្តីប្រាថ្នារបស់សមាជិកគ្រប់រូប និងបន្តលើកកម្ពស់ទម្រង់ដែលមានប្រសិទ្ធភាព បងប្អូននារីភូមិ Kinh Đứng កំពុងផ្លាស់ប្តូរការបង្រួបបង្រួមឱ្យក្លាយទៅជាប្រភពកម្លាំងដើម្បីរួមគ្នាឈានឡើង៕

Hoàng Vũ

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក