ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:42

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

ផ្តើមពីជ្រូកពូជចំនួន ៨ ក្បាល រួមជាមួយចំណី ៦៥០ គីឡូក្រាមដែលទទួលបានពីការឧបត្ថម្ភក្នុងឆ្នាំ ២០២៥ បងស្រី Danh Thị Bịt ក៏ពង្រីកការហ្វូងចិញ្ចឹមជាបន្តបន្ទាប់ ដើម្បីបង្កើនប្រាក់ចំណូលជាប្រចាំ និងស្តារជីវភាពរស់នៅ។

រយៈពេលកន្លង ដើម្បីកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ ភូមិភាគក៏បានពិនិត្យឡើងវិញនូវគ្រួសារនីមួយៗ និងកំណត់មូលហេតុ ផ្តើមពីនោះក៏បានអនុវត្តវិធានការឧបត្ថម្ភសមស្របផងដែរ។ យោងតាមការងារជាក់ស្តែងបានបញ្ជាក់ឱ្យឃើញថា ការដែលឧបត្ថម្ភត្រឹមត្រូវតាមតម្រូវការ រួមជាមួយនឹងការបំផុសគំនិតឆន្ទៈក្នុងការកែលម្អ ជួយឱ្យប្រភពធនធាននៃការកាត់បន្ថយភាពក្រីក្រមានប្រសិទ្ធភាព បង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការកាត់បន្ថយក្រប្រកបដោយចីរភាព។ ជាភស្តុតាង នៅឆ្នាំ ២០២៥ កម្មវិធីឧបត្ថម្ភចិញ្ចឹមជ្រូក និងចំណីសត្វបានជួយគ្រួសារជនជាតិភាគតិចជាច្រើនអភិវឌ្ឍន៍ចិញ្ចឹម ព្រមទាំងបង្កើនប្រាក់ចំណូលរបស់គ្រួសារទៀតផង។ គ្រួសារអ្នកមីង Danh Thị Thoa នៅភូមិ Huê I ព្រមទាំងបងស្រី Danh Thị Bịt នៅភូមិ Bình Bảo។ល។ សុទ្ធសឹងជាករណីដ៏ឆ្នើមផងដែរ។ ផ្តើមពីការជំនួយឧបត្ថម្ភ បណ្តាគ្រួសារទាំងនេះកាន់តែមានលក្ខណៈអភិវឌ្ឍហ្វូងជ្រូករបស់ខ្លួន ធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរឡើងជាសន្សឹមៗផងដែរ។

សមមិត្ត Sơn Sà Lang លេខាសាខាបក្ស និងជាប្រធានភូមិ Huê I បានមានប្រសាសន៍ថា៖ ភូមិនេះបច្ចុប្បន្នមានគ្រួសារជនជាតិ Khmer ចំនួន ៧០ គ្រួសារ។ ប្រការដែលគួរឱ្យសប្បាយរីករាយថែមទៀតនោះគឺរហូតមកទល់ពេលនេះ ភូមិ Huê I លែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតហើយ។ លទ្ធផលនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃគោលនយោបាយឧបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីតួនាទីរបស់សហគមន៍ គំនិតផ្តួចផ្តើមរបស់ប្រជាជន និងវិធីសាស្រ្តជាក់ស្តែងនៅកម្រិតមូលដ្ឋានផងដែរ។

យោងតាមលោក Trần Quốc Toàn អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Vĩnh Phước រយៈពេលកន្លង ភូមិភាគតែងអនុវត្តការងារកាត់បន្ថយក្រយ៉ាងសកម្ម ជាពិសេសក្នុងជនរួមជាតិភាគតិច។ ក្រៅពីធានាថាគោលនយោបាយឧបត្ថម្ភត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិ ឃុំផ្តោតលើការបង្កើតជីវភាពរស់នៅប្រកបដោយចីរភាព និងលើកទឹកចិត្តប្រជាជនឱ្យខិតខំឈានឡើង។

ឃុំ Vĩnh Phước បានជំរុញយ៉ាងខ្លាំងខ្លាល្បឿននៃការសង់ផ្ទះជូនគ្រួសារដែលជួបលំបាក ដោយធានាថានិងឧបត្ថម្ភត្រឹមត្រូវលើបុគ្គលអ្នកទទួលផល រួមចំណែកអនុវត្តមានប្រសិទ្ធភាពគោលនយោបាយសន្តិសុខសង្គម និងកាត់បន្ថយក្រចីរភាព។

បច្ចុប្បន្ន ឃុំ Vĩnh Phước មានគ្រួសារក្រ និងប្រកៀកបន្ទាត់ក្រចំនួន ៨៩ គ្រួសារ។ ក្នុងនោះមាន ៣ គ្រួសារក្រ និង ១០ គ្រួសារប្រកៀកបន្ទាតក្រក្នុងជនរួមជាតិភាគតិច។ យោងតាមសេចក្តីសម្រេចលេខ ០៦/២០២៦ ឃុំបានខិតខំកាត់បន្ថយអត្រាភាពក្រីក្រពហុវិមាត្រចំនួន ០,២៧% ដោយមានគោលបំណងលុបបំបាត់គ្រួសារក្រីក្រយ៉ាងហោចណាស់ ១ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ២ គ្រួសារក្នុងឆ្នាំនេះ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ឃុំ Vĩnh Phước កំពុងបន្តច្នៃប្រតិដ្ឋខាងវិធីសាស្ត្រផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងស្តីពីការកាត់បន្ថយក្រ ផ្តើមពីនោះក័សហការជាយ៉ាងមឹងម៉ាត់រាល់វិធីសាស្ត្រនៃគារឧបត្ថម្ភជីវភាពរស់នៅ និងដើមទុន បណ្តុះបណ្តាវិជ្ជាជីវៈ ព្រមទាំងដោះស្រាយការងារធ្វើ និងណែនាំអំពីបច្ចេកទេសក្នុងករាផលិត។

ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រពីសហគមន៍ និងលើសពីនេះទៅទៀត ការប្តេជ្ញាចិត្តរបស់គ្រួសារនីមួយៗក្នុងការកែលម្អជីវិតរបស់ពួកគេ ឃុំ Vĩnh Phước កំពុងលុបបំបាត់ភាពក្រីក្របន្តិចម្តងៗក្នុងសហគមន៍ជនរួមជាតិភាគតិច និងកសាងតំបន់អភិវឌ្ឍន៍ប្រកបដោយចីរភាព៕

Kiều Nương

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក