ទូរស័ព្: 0274 383 347
សៅរ៍, 31-10-26 16:15:46

បរិស្ថានស្អាត សហគមន៍មានសុខភាពល្អ

រដូវវស្សា គឺជាពេលដែលជំងឺគ្រុនឈាម Dengue មានហានិភ័យផ្ទុះឡើងខ្លាំង។ បណ្ដាឧបករណ៍ផ្ទុកទឹក និងវត្ថុសំណល់ដក់ទឹកជុំវិញផ្ទះ បើសិនជាមិនបានចាត់ចែងលុបបំបាត់ទេនោះ នឹងក្លាយជាកន្លែងកកើតមូសបង្កជំងឺជាក់ជាមិនខាន។ ហេតុដូច្នេះហើយ ក្រៅពីការចូលរួមយ៉ាងប្តូរផ្តាច់របស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចភូមិភាគ ស្មារតីរបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។

បុគ្គលិកដំណាក់សុខាភិបាលឃុំ Phong Thạnh សហការជាមួយបណ្ដាអង្គការមហាជន ផ្សព្វផ្សាយ ណែនាំប្រជាជនធ្វើអនាម័យបរិស្ថាន បំបាត់ចោលឧបករណ៍ផ្ទុកទឹក កម្ចាត់កូនដង្កូវទឹក បង្ការទប់ស្កាត់ជំងឺគ្រុនឈាម។

ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ស្ថានភាពជំងឺគ្រុនឈាមលើភូមិសាស្ត្រឃុំ Phong Thạnh ជាភូមិភាគដែលគ្រប់គ្រងបានល្អ ប៉ុន្តែហានិភ័យកើតមានជំងឺនៅតែមានជាប្រចាំ។ ឆ្នាំ២០២៥ ទូទាំងឃុំកត់ត្រាមាន ៣៨ ករណីកើតជំងឺគ្រុនឈាម ជាមួយសំបុកជំងឺតូចៗចំនួន ៣០ កន្លែង រាយប៉ាយតាមបណ្ដាភូមិ។ គ្រប់ករណីកើតជំងឺ និងសំបុកជំងឺ សុទ្ធតែបានស៊ើបអង្កេត ចាត់ចែងដោះស្រាយទាន់ពេលវេលា មិនទុកឱ្យកើតមានសំបុកជំងឺធំនោះឡើយ។

ចាប់តាំងពីដើមឆ្នាំ២០២៦ មកទល់បច្ចុប្បន្ន ភូមិភាគបន្តកត់ត្រាចំនួន ១៣ ករណីកើតជំងឺ រួមជាមួយសំបុកជំងឺតូចៗចំនួន ១១ កន្លែងផងដែរ។ អាស្រ័យដោយម្ចាស់ការតាមដានត្រួតពិនិត្យ រកឃើញបានទាន់ពេល និងចាត់ចែងដោះស្រាយទាន់ពេលវេលា ម្ល៉ោះហើយស្ថានភាពជំងឺក៏គ្រប់គ្រងបានយ៉ាងល្អ មិនឆ្លងរាលដាលលើទ្រង់ទ្រាយធំឡើយ។

យោងតាមដំណាក់សុខាភិបាលឃុំ លទ្ធផលនេះសម្រេចបានគឺអាស្រ័យដោយការចង្អុលការយ៉ាងដិតដល់របស់គណៈកម្មាធិការប្រជាជនឃុំ រួមជាមួយភាពម្ចាស់ការរបស់ផ្នែកសុខាភិបាលក្នុងការត្រួតពិនិត្យ ស៊ើបអង្កេតរោគរាតត្បាត ចាត់ចែងសំបុកជំងឺ និងផ្សព្វផ្សាយអប់រំដល់គ្រួសារនីមួយៗ។

ទោះជាយ៉ាងណាក៏ដោយ ប្រជាជនមួយផ្នែកនៅតែមានការធ្វេសប្រហែសក្នុងការធ្វើអនាម័យបរិស្ថាន មិនទាន់បានពិនិត្យឧបករណ៍ផ្ទុកទឹកជាប្រចាំ បង្កលក្ខណៈឱ្យដង្កូវទឹកកើតឡើង។ ទម្លាប់ដែលស្មានថាតូចតាចទាំងនោះ បែរជាបង្កើនហានិភ័យនៃការកើតជំងឺរាតត្បាតទៅវិញ។

ជាមួយនឹងទិសស្លោក “គ្មានដង្កូវទឹក គ្មានជំងឺគ្រុនឈាម” ឃុំ Phong Thạnh បានដាក់ចេញទិសដៅ ១០០% បណ្ដាភូមិរៀបចំយុទ្ធនាការធ្វើអនាម័យបរិស្ថាន កម្ចាត់ដង្កូវទឹកព្រមៗគ្នា; ១០០% គ្រួសារប្រជាជនត្រូវបានផ្សព្វផ្សាយចំណេះដឹងអំពីការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម; ព្រមទាំងខិតខំប្រឹងប្រែងក្រោយយុទ្ធនាការ យ៉ាងហោចណាស់មាន ៨០% គ្រួសារដែលបានត្រួតពិនិត្យ គឺលែងមានដង្កូវទឹកទៀតហើយ។

បុគ្គលិកសុខាភិបាល សហការីសុខភាព និងបណ្ដាអង្គការមហាជន បានចុះដល់ខ្នងផ្ទះនីមួយៗណែនាំពីវិធីគ្របពាងក្រឡឱ្យជិត ចាត់ចែងលុបបំបាត់វត្ថុផ្ទុកទឹក ប្រមូលសំណល់អេតចាយ កាប់ឆ្ការគុម្ពព្រៃ និងចលនាប្រជាជនរក្សាអនាម័យបរិស្ថានឱ្យបានជាប់ជាប្រចាំ។

 វេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាលឃុំ Phong Thạnh ពិនិត្យ ពិគ្រោះសុខភាព និងធ្វើបច្ចុប្បន្នភាពសំណុំឯកសារសុខភាពអេឡិចត្រូនិកជូនប្រជាជន រួមចំណែកលើកកម្ពស់គុណភាពនៃការថែទាំសុខជាភាពបឋម។

អ្នកមីង Phạm Thị Dung នៅភូមិ Kinh Lớn បានឱ្យដឹង៖ “បុគ្គលិកសុខាភិបាលតែងតែចុះមកផ្សព្វផ្សាយ ដាស់តឿនដល់គ្រួសារប្រជាជនរក្សាអនាម័យបរិស្ថាន ណែនាំឱ្យគ្របពាងទឹកជិតៗ មិនទុកឱ្យដង្កូវទឹកកកើតឡើង; ឯសម្ភារដូចជាត្រឡោកដូង ដបកំប៉ុង វត្ថុសំណល់ ត្រូវផ្កាប់ចុះក្រោម ឬប្រមូលទុកដាក់ឱ្យបានស្អាតបាត”។

ការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម មិនត្រឹមតែជាភារកិច្ចរបស់ផ្នែកសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការរួមដៃគ្នារបស់សង្គមទាំងមូលផងដែរ។ នៅពេលគ្រួសារនីមួយៗរួមគ្នារក្សាបរិស្ថានរស់នៅ ប្រជាជនម្នាក់ៗលើកកម្ពស់ស្មារតីការពារសុខភាព នោះទើបអាចកសាងបាន “របាំងការពារ” ដ៏រឹងមាំចំពោះហានិភ័យនៃជំងឺរាតត្បាតបាន៕

Hoàng Vũ

 

 

Tags:

ជួយកុមារឱ្យចេះវិធីការពារខ្លួនឯង

កុមារអាចជួបប្រទះនឹងស្ថានភាពមិនមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ស្របពេលដែលមិនមែនគ្រប់ពេលវេលាសុទ្ធតែមានមនុស្សចាស់នៅក្បែរនោះឡើយ។ អាស្រ័យហេតុនេះ ក្នុងពេលកន្លងមក សមាគមសហព័ន្ធនារីខេត្ត Cà Mau តែងយកចិត្តទុកដាក់ណែនាំកុមារឱ្យចេះសម្គាល់គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងវិធីបង្ការទប់ស្កាត់ និងស្វែងរកមនុស្សចាស់គួរជាទីទុកចិត្តនៅពេលចាំបាច់។

បរិស្ថានស្អាត សហគមន៍មានសុខភាពល្អ

រដូវវស្សា គឺជាពេលដែលជំងឺគ្រុនឈាម Dengue មានហានិភ័យផ្ទុះឡើងខ្លាំង។ បណ្ដាឧបករណ៍ផ្ទុកទឹក និងវត្ថុសំណល់ដក់ទឹកជុំវិញផ្ទះ បើសិនជាមិនបានចាត់ចែងលុបបំបាត់ទេនោះ នឹងក្លាយជាកន្លែងកកើតមូសបង្កជំងឺជាក់ជាមិនខាន។ ហេតុដូច្នេះហើយ ក្រៅពីការចូលរួមយ៉ាងប្តូរផ្តាច់របស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចភូមិភាគ ស្មារតីរបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។

បណ្តាដងផ្លូវបើកចំហរសម្រាប់ការផ្លាស់ថ្មី

បណ្តាដងផ្លូវដែលត្រូវបានបង្កើនគុណភាព ស្ពានថ្មីៗត្រូវបានសាងសង់ កំពុងធ្វើឱ្យផ្លាស់ប្តូរមុខមាត់នៃតំបន់ជនរួមជាតិភាគតិចនៅ Cà Mau។ ដោយប្រភពធនធានវិនិយោគរបស់រដ្ឋ និងការរួមកម្លាំងរបស់បងប្អូនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធជនបទក៏បានកែលម្អឱ្យកាន់តែល្អប្រសើរជាបណ្តើរៗផងដែរ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញមានភាពងាយស្រួល ជីវភាពរស់នៅរបស់បងប្អូនកាន់តែត្រូវបានលើកកម្ពស់។

លើកស្ទួយនូវក្ដីស្រមៃរបស់ប្អូនៗ

មិនត្រឹមតែបានជួយឧបត្ថម្ភខាងលក្ខណៈសិក្សា និងថែទាំសុខភាពប៉ុណ្ណោះទេ កុមារ Khmer ទាំងឡាយដែលមានស្ថានភាពលំបាកថែមទាំងបានបង្កឱកាសកម្សាន្តសប្បាយ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ ចាប់ពីបណ្ដាគោលនយោបាយសន្តិសុខសង្គមជាក់ស្ដែង រហូតដល់ការរួមដៃរបស់សហគមន៍ កំពុងរួមចំណែកពូនជ្រុំនូវបណ្ដាក្ដីស្រមៃ បន្ថែមកម្លាំងចិត្តដើម្បីលើកស្ទួយប្អូនៗលើដំណើរឆ្ពោះទៅកសាងអនាគតទៀតផង។

ក្ដីរីករាយដ៏ពេញលេញក្នុងរដូវបុណ្យសែនដូនតា

អនុវត្តសេចក្ដីសម្រេចលេខ ២៥ របស់មន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ស្តីពីការអនុវត្តសាកល្បងទម្រង់រូបភាពឧបត្ថម្ភអភិវឌ្ឍផលិតកម្ម សម្រុះមុខនៃរបរចិញ្ចឹមជីវិតសហគមន៍ មាន ១០ គ្រួសារក្រីក្រ និងជួបការលំបាកជាជនរួមជាតិ Khmer នៅឃុំ Vĩnh Hậu ត្រូវបានឧបត្ថម្ភពូជសត្វ និងចំណីសត្វចិញ្ចឹម។ ពីប្រភពឧបត្ថម្ភជាក់ស្ដែងនេះ មាមីងបងប្អូនមានបន្ថែមមុខរបរចិញ្ចឹមជីវិត ចំណូល និងសេចក្ដីរីករាយទទួលបុណ្យសែនដូនតាផងដែរ។

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

សហគ្រាស - ម៉ាក