ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 04:25:36

ក្ដីរីករាយដ៏ពេញលេញក្នុងរដូវបុណ្យសែនដូនតា

អនុវត្តសេចក្ដីសម្រេចលេខ ២៥ របស់មន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ស្តីពីការអនុវត្តសាកល្បងទម្រង់រូបភាពឧបត្ថម្ភអភិវឌ្ឍផលិតកម្ម សម្រុះមុខនៃរបរចិញ្ចឹមជីវិតសហគមន៍ មាន ១០ គ្រួសារក្រីក្រ និងជួបការលំបាកជាជនរួមជាតិ Khmer នៅឃុំ Vĩnh Hậu ត្រូវបានឧបត្ថម្ភពូជសត្វ និងចំណីសត្វចិញ្ចឹម។ ពីប្រភពឧបត្ថម្ភជាក់ស្ដែងនេះ មាមីងបងប្អូនមានបន្ថែមមុខរបរចិញ្ចឹមជីវិត ចំណូល និងសេចក្ដីរីករាយទទួលបុណ្យសែនដូនតាផងដែរ។

លោក Kim Xô Đa កំពុងថែទាំហ្វូងជ្រូក។

គ្រួសារលោក Kim Xô Đa នៅភូមិ Vĩnh Thạnh ស្ថិតក្នុងគ្រួសារក្រីក្រ មានកូនតូច ៣ នាក់។ ពីមុនមក ចំណូលរបស់គ្រួសារពឹងផ្អែកជាចម្បងលើការបកបង្គាស៊ីឈ្នួលរបស់ប្រពន្ធ និងការអូសបង្គាឈ្នួលរបស់លោកផ្ទាល់ផងដែរ ជីវភាពរស់នៅជួបការលំខ្លាំង។

គ្រួសារលោកទទួលបានការឧបត្ថម្ភកូនជ្រូកពូជចំនួន ៦ ក្បាល ព្រមទាំងប្រាក់សម្រាប់ទិញចំណី ប្រភពដើមទុនសរុប ២០ លានដុង រួមមានប្រាក់ទិញពូជ ១២ លានដុង និងប្រាក់ទិញចំណី ៨ លានដុងផងដែរ។ ក្រោយរយៈពេលជាង ៤ ខែខិតខំយកចិត្តទុកដាក់ថែទាំ ហ្វូងជ្រូកក៏លូតលាស់បានល្អ ទម្ងន់ជិត ១០០ គីឡូក្រាម/ក្បាល។

លោក Kim Xô Đa បានឱ្យដឹងថា៖ នឹងលក់ហ្វូងជ្រូកចេញមុនថ្ងៃបុណ្យសែនដូនតា ដើម្បីមានប្រាក់បន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ ព្រមទាំងរក្សាទុកមួយក្បាលសម្រាប់ធ្វើពូជ ដើម្បីបន្តចិញ្ចឹមបង្កើនហ្វូងឡើងវិញ។

នៅភូមិជាមួយគ្នាដែរ គ្រួសារលោក Thạch Phép ក៏ទទួលបានការឧបត្ថម្ភកូនជ្រូកពូជចំនួន ៦ ក្បាលផងដែរ។ ប្តីប្រពន្ធលោកធ្វើកម្មករសំណង់ និងទទួលចម្អិនម្ហូបការ-បុណ្យស៊ីឈ្នួល កាលពីមុនចង់ចិញ្ចឹមជ្រូកដែរ ប៉ុន្តែគ្មានដើមទុន។ តាមការគ្រោងទុក លោកនឹងលក់ហ្វូងជ្រូកចេញមុនថ្ងៃបុណ្យប្រមាណ ៣ ថ្ងៃ រក្សាទុកមួយក្បាលធ្វើមេពូជ ហើយបន្តទិញបន្ថែមដើម្បីពង្រីកហ្វូងក្នុងវគ្គចិញ្ចឹមបន្ទាប់។

មកទល់ពេលនេះ ហ្វូងជ្រូកទាំងអស់របស់ ១០ គ្រួសារដែលទទួលផលពីគម្រោងនៅឃុំ Vĩnh Hậu សុទ្ធតែសម្រេចបានទម្ងន់ពី ៨០ ដល់ ៩០ គីឡូក្រាម/ក្បាល។ ដើម្បីជួយឱ្យមាមីងបងប្អូនក្ដាប់រឹងមាំនូវបច្ចេកទេស រដ្ឋអំណាចភូមិភាគបានម្ចាស់ការរួមដំណើរយ៉ាងដិតដល់ក្នុងដំណើរការចិញ្ចឹមទាំងមូល។

លោក Trương Đồng Ba អនុប្រធានការិយាល័យវប្បធម៌ - សង្គមឃុំ Vĩnh Hậu បានឱ្យដឹងថា៖ “ការិយាល័យវប្បធម៌បានសហការជាមួយការិយាល័យសេដ្ឋកិច្ច មជ្ឈមណ្ឌលប្រយោជន៍សាធារណៈរបស់ឃុំ ឧបត្ថម្ភមាមីងបងប្អូនផ្នែកបច្ចេកទេស ជាពិសេសគឺបញ្ហាបសុព្យាបាល និងដំណើរការថែទាំចិញ្ចឹមជ្រូក។ ក្រោយរយៈពេលជាង ៤ ខែផ្សព្វផ្សាយអនុវត្ត លទ្ធផលសម្រេចបានគឺគួរជាក្តីសង្ឃឹមណាស់ដែរ។ គ្រោងទុកថា ការលក់ចេញក្នុងឱកាសបុណ្យសែនដូនតាឆ្នាំនេះ នឹងនាំមកនូវប្រាក់ចំណេញពី ១០ ដល់ ១៥ លានដុងសម្រាប់គ្រួសារនីមួយៗ”។

 កម្មាភិបាលឃុំ Vĩnh Hậu អញ្ចើញចុះសួរសុខទុក្ខគ្រួសារប្រជាជនជាប្រចាំ ដើម្បីឧបត្ថម្ភបច្ចេកទេស និងថែទាំបសុព្យាបាលដល់ហ្វូងជ្រូកនៃគម្រោង។

ក្រៅពីនោះ គម្រោងថែមទាំងកសាងយន្តការបង្វិលទុនបង្កប់អត្ថន័យសហគមន៍យ៉ាងជ្រាលជ្រៅ។ ក្រោយពេលបញ្ចប់វគ្គចិញ្ចឹម គ្រួសារនីមួយៗនឹងបង់ប្រគល់ជូនគណៈកម្មាធិការប្រជាជនឃុំវិញចំនួនទឹកប្រាក់ ២០% នៃថវិកាឧបត្ថម្ភ (ស្មើនឹង ៤ លានដុង)។ ប្រភពទុននេះនឹងបន្តយកទៅបង្វិល ផ្ដល់ឱកាសមុខរបរចិញ្ចឹមជីវិតដល់បណ្ដាគ្រួសារលំបាកផ្សេងទៀតលើភូមិសាស្ត្រ។

ការឧបត្ថម្ភជាក់ស្ដែងពីបណ្ដាគោលនយោបាយជនជាតិ មិនត្រឹមតែដោះស្រាយបញ្ហាចំណូលចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករឈានឡើងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ជូនចំពោះបងប្អូនជនរួមជាតិ Khmer ឃុំ Vĩnh Hậu ធ្វើឱ្យរដូវបុណ្យសែនដូនតាកាន់តែមានភាពអ៊ូអរ និងកក់ក្ដៅថែមទៀត៕

Ngọc Quyên

 

 

Tags:

ក្ដីរីករាយដ៏ពេញលេញក្នុងរដូវបុណ្យសែនដូនតា

អនុវត្តសេចក្ដីសម្រេចលេខ ២៥ របស់មន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ស្តីពីការអនុវត្តសាកល្បងទម្រង់រូបភាពឧបត្ថម្ភអភិវឌ្ឍផលិតកម្ម សម្រុះមុខនៃរបរចិញ្ចឹមជីវិតសហគមន៍ មាន ១០ គ្រួសារក្រីក្រ និងជួបការលំបាកជាជនរួមជាតិ Khmer នៅឃុំ Vĩnh Hậu ត្រូវបានឧបត្ថម្ភពូជសត្វ និងចំណីសត្វចិញ្ចឹម។ ពីប្រភពឧបត្ថម្ភជាក់ស្ដែងនេះ មាមីងបងប្អូនមានបន្ថែមមុខរបរចិញ្ចឹមជីវិត ចំណូល និងសេចក្ដីរីករាយទទួលបុណ្យសែនដូនតាផងដែរ។

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

សហគ្រាស - ម៉ាក