បណ្តាដងផ្លូវដែលត្រូវបានបង្កើនគុណភាព ស្ពានថ្មីៗត្រូវបានសាងសង់ កំពុងធ្វើឱ្យផ្លាស់ប្តូរមុខមាត់នៃតំបន់ជនរួមជាតិភាគតិចនៅ Cà Mau។ ដោយប្រភពធនធានវិនិយោគរបស់រដ្ឋ និងការរួមកម្លាំងរបស់បងប្អូនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធជនបទក៏បានកែលម្អឱ្យកាន់តែល្អប្រសើរជាបណ្តើរៗផងដែរ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញមានភាពងាយស្រួល ជីវភាពរស់នៅរបស់បងប្អូនកាន់តែត្រូវបានលើកកម្ពស់។

បណ្តាដងផ្លូវគមនាគន៍សំខាន់ៗនៃតំបន់ជនរួមជាតិឃុំ Long Điền កំពុងកសាងជិតបានសម្រេចជាស្ថាពរ។
នៅភូមិ Đầu Lá ឃុំ Long Điền ដែលមានបងប្អូនជនរួមជាតិភាគតិចស្រូបអត្រាប្រមាណ ៧០% នៃចំនួនប្រជាជន ប្រជាជនបានសកម្មរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ចូលរួមអំណរ “ឆ្នាំប្រជាចលនាប៉ិនប្រសប់” បងប្អូនបានរួមវិភាគទានជាទឹកប្រាក់ជាង ៩០ លានដុង សម្រាប់កសាងផ្លូវដីខ្មៅដែលមានប្រវែង ២.២៨០ ម៉ែត្រ ព្រមទាំងបរិច្ចាគដី រួមកម្លាំងលើកកម្ពស់គុណភាពនៃដងផ្លូវគមនាគមន៍។ គិតចាប់ពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ ភូមិភាគបានចលនាសាងសង់ស្ពានចំនួន ១៥ ខ្នង ដោយថវិកាសរុបជាង ២,៥ ពាន់លានដុង។
លោកស្រី Hoàng Thuý Nga អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Long Điền បានឱ្យដឹង៖ ភូមិភាគបានជ្រើសរើសភូមិ Đầu Lá ដើម្បីដាក់ពង្រាយទម្រង់ “ប្រជាចលនាប៉ិនប្រសប់” ពង្រីកកម្លាំងប្រជាជនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ សន្សឹមៗឈានឡើងពង្រីកផ្ទៃផ្លូវឱ្យបាន ៤ ម៉ែត្រ។ បណ្តាសំណង់ “បំភ្លឺផ្លូវជនបទ” “ដាំដើមឈើបៃតង” ក៏ត្រូវបានអនុវត្ត កែលម្អទេសភាព និងបម្រើជីវភាពរស់នៅសម្រាប់បងប្អូនប្រជាជនផងដែរ។
នៅភូមិ Cái Giá ឃុំ Hưng Hội សំណង់គមនាគមន៍ជាច្រើនក៏ត្រូវបានសម្រេច បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរនៅតាមតំបន់បងប្អូនជនរួមជាតិភាគតិច។ គួរឱ្យកត់សម្គាល់គឺដងផ្លូវចាប់ពីស្ពាន Lý Chí Dũng រហូតដល់ផ្ទះលោក Lý Diên មានប្រវែងជាង ១ គីឡូម៉ែត្រ រួមទាំងស្ពានមួយខ្នង សរុបថវិកាវិនិយោគជាទឹកប្រាក់ជាង ១ ពាន់លានដុង។ ស្ពានតូចចង្អៀតជាច្រើនពីមុនមក ក៏ត្រូវបានពង្រីកឱ្យបានពី ៣ ដល់ ៣,៥ ម៉ែត្រ ដើម្បីបង្កលក្ខណៈឱ្យរថយន្តធ្វើចរាចរណ៍បានងាយស្រួល។
លោក Sơn Bi អ្នកមានកិត្យានុភាពក្នុងតំបន់ជនរួមជាតិនៅភូមិ Cái Giá បានចែករំលែកថា៖ បណ្តាសំណង់គមនាគមន៍ដែលទទួលបានការវិនិយោគ ក៏បានជួយឱ្យបងប្អូនធ្វើដំណើរប្រកបដោយភាពងាយស្រួល និងកាន់តែអំណោយផលក្នុងជីវភាពរស់នៅ និងការផលិតផលដែរ។

សម្រស់ថ្មីនៃតំបន់ជនរួមជាតិភាគតិចនៅភូមិ Cái Giá ឃុំ Hưng Hội។
យោងតាមសមមិត្ត Phan Minh Tuyền អនុលេខាសាខាបក្ស ប្រធានភូមិ Cái Giá៖ ពីមុនមក បណ្តាដងផ្លូវនៅតូចចង្អៀត ផ្ទៃផ្លូវក្រាលថ្មមិនរាបស្មើ បណ្តោយឱ្យការធ្វើដំណើរជួបការលំបាកខ្លាំង។ ឥឡូវផ្លូវត្រូវបានកៃលម្អ បង្កើនគុណភាព ប្រជាជនមានការឯកភាព និងសប្បាយរីករាយយ៉ាងខ្លាំង។ ភូមិភាគកំពុងស្នើវិនិយោគដងផ្លូវថ្មីប្រមាណ ១០ ខ្សែ ក្នុងនោះមានដងផ្លូវប្រវែង ៣ គីឡូម៉ែត្រ ដងផ្លូវប្រវែង ១ គីឡូម៉ែត្រ និងដងផ្លូវដែលមានប្រវែងជាង ៥០០ ម៉ែត្រផងដែរ។ ប្រជាជនត្រៀមខ្លួនជាស្រេចសម្រាប់ការបរិច្ចាគដី និងរួមចំណែកកម្លាំងពលកម្មដើម្បីឱ្យបណ្តាសំណង់ឆាប់បានដាក់ពង្រាយអនុវត្ត។
ផ្លូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានតភ្ជាប់ ជួយឱ្យការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងការដោះដូរពាណិជ្ជកម្មផ្សេងៗកាន់តែមានភាពងាយស្រួល។ ពីបណ្តាសំណង់ជាក់ស្តែង និងការរួមសហការកម្លាំងពលកម្មរបស់ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធតំបន់បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau ក៏ត្រូវបានកែលម្អជាបណ្តើរៗ បង្កលក្ខណៈបន្ថែមដើម្បីអភិវឌ្ឍផលិត និងលើកកម្ពស់ជីវភាពរស់នៅ៕
Kim Trúc - Anh Tuấn
