ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 29-10-26 23:57:56

លើកស្ទួយនូវក្ដីស្រមៃរបស់ប្អូនៗ

មិនត្រឹមតែបានជួយឧបត្ថម្ភខាងលក្ខណៈសិក្សា និងថែទាំសុខភាពប៉ុណ្ណោះទេ កុមារ Khmer ទាំងឡាយដែលមានស្ថានភាពលំបាកថែមទាំងបានបង្កឱកាសកម្សាន្តសប្បាយ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ ចាប់ពីបណ្ដាគោលនយោបាយសន្តិសុខសង្គមជាក់ស្ដែង រហូតដល់ការរួមដៃរបស់សហគមន៍ កំពុងរួមចំណែកពូនជ្រុំនូវបណ្ដាក្ដីស្រមៃ បន្ថែមកម្លាំងចិត្តដើម្បីលើកស្ទួយប្អូនៗលើដំណើរឆ្ពោះទៅកសាងអនាគតទៀតផង។

 បណ្ដាប្រតិភូនិងម្ចាស់ឧបត្ថម្ភប្រារព្ធពិធីបើកការដ្ឋានសាងសង់សំណង់បន្ទប់រៀន ៣ បន្ទប់សម្រាប់បង្រៀនអក្សរ Khmer នៅវត្តខ្វែងដង្ហិត (Đìa Muồn)។

ក្ដីសប្បាយរីករាយទ្វេឡើងសម្រាប់ជនរួមជាតិ Khmer នៅភូមិ Vĩnh Lộc ឃុំ Phước Long នៅពេលសំណង់បម្រើការបង្រៀនអក្សរ Khmer ត្រូវបានផ្តើមបើកការដ្ឋានសាងសង់ក្នុងបរិវេណវត្តខ្វែងដង្ហិត (Đìa Muồn)។ ជាច្រើនឆ្នាំកន្លង កន្លែងនេះមិនត្រឹមតែជួយប្អូនៗកុមារតាមភូមិស្រុកឱ្យចេះអាន ចេះសរសេរអក្សរជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំងបណ្ដុះមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌ដល់ជំនាន់វ័យក្មេងទៀតផង។ ទោះជាយ៉ាងណាក្តី ឆ្លងកាត់ដំណើរការជាច្រើនឆ្នាំ មូលដ្ឋានសម្ភារបង្រៀននិងរៀននៅវត្តមិនអាចចៀសផុតពីការទ្រុឌទ្រោម ដោយត្រូវបន្តដំណើរការក្នុងបន្ទប់រៀនបណ្ដោះអាសន្ននោះទេ។

អាស្រ័យដោយការជួយឧបត្ថម្ភពីបណ្ដាអង្គការ សប្បុរសជន សាលារៀនថ្មីក៏បានចាប់ផ្ដើមបើកការដ្ឋានដំណើរការសាងសង់ផងដែរ។ ដោយថវិកាសរុបចំនួន ១,៥ ពាន់លានដុង សំណង់វិនិយោគសាងសង់ថ្មីមានបន្ទប់រៀនទូលាយ ៣ បន្ទប់ រួមជាមួយតុ កៅអី សម្ភារៈបង្រៀនជាដើម។ ពេលសាងសង់រួចរាល់ សំណង់នេះថែមទាំងបង្កលក្ខណៈសិក្សាល្អប្រសើរជាងសម្រាប់ប្អូនៗកុមារ ទាំងលើកកម្ពស់ប្រសិទ្ធភាពអភិរក្ស និងពង្រីកបណ្ដាតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ផងដែរ។

លោក Trần Anh Khiêm អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phước Long ឱ្យដឹង៖ «ឃុំ Phước Long មានជនជាតិ Khmer ជាង ២.៦០០ នាក់ ស្រូបអត្រា ៥,៥៧% នៃចំនួនប្រជាជន។ ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ការយកចិត្តទុកដាក់ថែទាំប្អូនៗកុមារ Khmer ដែលមានស្ថានភាពលំបាក ក៏ត្រូវបានភូមិភាគយកចិត្តទុកដាក់ជាពិសេស អាស្រ័យហេតុនោះ មិនត្រឹមតែជួយប្អូនៗជំនះការលំបាកជាបណ្ដើរៗប៉ុណ្ណោះទេ ថែមទាំងមានកម្លាំងចិត្តឈានឡើងក្នុងការរៀនសូត្រទៀតផង។ ក្រៅពីការវិនិយោគមូលដ្ឋានសម្ភារបម្រើការបង្រៀនអក្សរ Khmer គ្រប់បណ្ដាគណៈ ផ្នែក រណសិរ្សមាតុភូមិ និងភូមិនានា ថែមទាំងមានសកម្មភាពជាក់ស្ដែងជាច្រើន ដូចជា៖ ពិនិត្យចម្រោះសុខភាព ជូនអំណោយ អាហារូបករណ៍ដល់សិស្សានុសិស្ស Khmer ក្នុងឱកាសដើមឆ្នាំសិក្សាថ្មី បុណ្យសែនព្រះខែជាដើម។ល។»។

 អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត លោក Bùi Minh Hải (ទីពីររាប់ពីស្ដាំ) ជូនអំណោយដល់កុមារ Khmer ឃុំ Phước Long។

នៅសាលាអនុវិទ្យាល័យ Hưng Phú ឃុំ Vĩnh Thanh សិស្សានុសិស្សមានស្ថានភាពលំបាកនិយាយរួម និងសិស្ស Khmer និយាយដោយឡែក តែងទទួលបានការឧបត្ថម្ភពីប្រភពមូលនិធិនៃទម្រង់ «សន្លឹកឆ្នោតនៃក្ដីស្រឡាញ់»។ យោងតាមនោះ ករណីនីមួយៗក៏ទទួលបានប្រាក់សុទ្ធចំនួន ៥០០ ពាន់ដុង អំណោយទោះបីមិនធំដុំក៏ដោយ ប៉ុន្តែបានជួយប្អូនៗជាច្រើនមានកម្លាំងចិត្តបន្ថែមទៀតលើដំណើរជំនះការលំបាក ក្រេបជញ្ជក់យកចំណេះដឹង។ ក្រៅពីការជួយឧបត្ថម្ភខាងសម្ភារៈ សាលា និងសម្ព័ន្ធយុវជនឃុំថែមទាំងរៀបចំសកម្មភាពវប្បធម៌ ល្បែងប្រជាប្រិយជាប្រចាំសម្រាប់កុមារ ក្នុងឱកាសបណ្ដាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ Khmer ទៀតផង។

ការយកចិត្តទុកដាក់ថែទាំគ្រប់ជ្រុងជ្រោយចំពោះកុមារ Khmer មានស្ថានភាពលំបាក មិនត្រឹមតែជាការជួយឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាដំណើរនៃការបណ្តុះចំណេះដឹង បំប៉នក្ដីស្រមៃទៀតផង។ ទង្វើជាក់ស្ដែងនីមួយៗរួមចំណែកបង្កលក្ខណៈឱ្យប្អូនៗមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានជំនឿជឿជាក់ឈានឡើងក្នុងជីវភាព ថ្ងៃក្រោយរួមដៃកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើន សម្បូរសប្បាយថែមទៀត៕

Hữu Thọ

 

 

Tags:

លើកស្ទួយនូវក្ដីស្រមៃរបស់ប្អូនៗ

មិនត្រឹមតែបានជួយឧបត្ថម្ភខាងលក្ខណៈសិក្សា និងថែទាំសុខភាពប៉ុណ្ណោះទេ កុមារ Khmer ទាំងឡាយដែលមានស្ថានភាពលំបាកថែមទាំងបានបង្កឱកាសកម្សាន្តសប្បាយ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ ចាប់ពីបណ្ដាគោលនយោបាយសន្តិសុខសង្គមជាក់ស្ដែង រហូតដល់ការរួមដៃរបស់សហគមន៍ កំពុងរួមចំណែកពូនជ្រុំនូវបណ្ដាក្ដីស្រមៃ បន្ថែមកម្លាំងចិត្តដើម្បីលើកស្ទួយប្អូនៗលើដំណើរឆ្ពោះទៅកសាងអនាគតទៀតផង។

ក្ដីរីករាយដ៏ពេញលេញក្នុងរដូវបុណ្យសែនដូនតា

អនុវត្តសេចក្ដីសម្រេចលេខ ២៥ របស់មន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ស្តីពីការអនុវត្តសាកល្បងទម្រង់រូបភាពឧបត្ថម្ភអភិវឌ្ឍផលិតកម្ម សម្រុះមុខនៃរបរចិញ្ចឹមជីវិតសហគមន៍ មាន ១០ គ្រួសារក្រីក្រ និងជួបការលំបាកជាជនរួមជាតិ Khmer នៅឃុំ Vĩnh Hậu ត្រូវបានឧបត្ថម្ភពូជសត្វ និងចំណីសត្វចិញ្ចឹម។ ពីប្រភពឧបត្ថម្ភជាក់ស្ដែងនេះ មាមីងបងប្អូនមានបន្ថែមមុខរបរចិញ្ចឹមជីវិត ចំណូល និងសេចក្ដីរីករាយទទួលបុណ្យសែនដូនតាផងដែរ។

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សហគ្រាស - ម៉ាក