ទូរស័ព្: 0274 383 347
ពុធ, 25-11-26 06:15:39

បន្តអភិរក្សភាសានិងអក្សរសាស្ត្ររបស់បងប្អូនជនរួមជាតិ

ប៉ុន្មានឆ្នាំកន្លងមក ខេត្តបានយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយស្តីពីកិច្ចការងារជនជាតិ និងការកាត់បន្ថយក្រ ធានាសន្តិសុខសង្គមសម្រាប់បងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ។ ក្នុងនោះមានទាំងការបន្តបង្រៀន និងរៀនអក្សរខ្មែរ អក្សរចិនផងដែរ។

 មន្ទីរជនជាតិ និងសាសនាខេត្តកាម៉ាវ ប្រគល់ប័ណ្ណសរសើរជូនដល់សមូហភាព បុគ្គលដែលមានស្នាដៃក្នុងការឃោសនាបំផុសការបង្រៀន និងរៀនអក្សរខ្មែរ អក្សរចិន។

រដូវវិស្សមកាលឆ្នាំ ២០២៦ មន្ទីរជនជាតិ និងសាសនាខេត្តកាម៉ាវ បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ រៀបចំការបង្រៀន និងរៀនអក្សរខ្មែរ អក្សរចិននៅតាមទីតាំង ៥៣ កន្លែង ថ្នាក់រៀនចំនួន ១២៥ ថ្នាក់ ជាមួយគ្រូបង្រៀន ១២៣ នាក់ និងមានសិក្ខាកាមចូលរួមជាង ២.៥00 នាក់។ ខ្លឹមសារបង្រៀន និងរៀនបានជួយឱ្យសិក្ខាកាមមានចំណេះដឹង ជំនាញខាងអាន សរសេរពាក្យឃ្លាដែលប្រើយគសម័យ ឈានទៅការប្រាស្រ័យទាក់ទងជាបណ្តើរៗដោយភាសា និងអក្សររបស់ជាតិខ្លួន។

មន្ទីរជនជាតិ និងសាសនាបានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ឧបត្ថម្ភថវិកាជូនដល់គ្រូបង្រៀន និងទីតាំងបង្រៀនជាទឹកប្រាក់ប្រមាណជាង ៩៣៦ លានដុង។ ឧបត្ថម្ភសៀវភៅសិក្សា ប៊ិច និងសៀវភៅសរសេរជូនសិក្ខាកាមជាទឹកប្រាក់ ១៧៩ លានដុង។ អាស្រ័យហេតុនេះ បានជួយឱ្យគ្រូបង្រៀន និងសិក្ខាកាមរក្សាបានល្អប្រសើរជាងមុននូវសកម្មភាពបង្រៀន និងរៀន កាត់បន្ថយការលំបាកក្នុងដំណើរការរៀបចំថ្នាក់រៀន លើកទឹកចិត្តសិក្ខាកាមឱ្យចូលរួមរៀនសូត្រយ៉ាងសកម្មកាន់តែល្អប្រសើរឡើង។

ទោះបីជាយ៉ាងណាក្តី ការឃោសនាដល់យុវជនជំនាន់ក្រោយឱ្យចូលរួមរៀនអក្សរខ្មែរ អក្សរចិន និងរក្សាចំនួនសិស្ស ព្រមទាំងបង្កើតទម្លាប់រៀនសូត្រជាប្រចាំនៅតាមតំបន់មួយចំនួននៅតែជួបការលំបាក។ លក្ខណៈសម្ភារៈបរិក្ខារ ឯកសារ ក្រុមគ្រូបង្រៀននៅមិនទាន់មានភាពស្មើគ្នា។

 សិស្សរៀនអក្សរខ្មែរនៅវត្តព្រែកជ្រៅ សង្កាត់ហ៊ីបថាញ់ ក្នុងឱកាសវិស្សមកាលឆ្នាំ ២០២៦។

ព្រះឧបជ្ឈាយ៍ ថាញ់ហារិ៍ អនុប្រធានអចិន្ត្រៃយ៍ប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តកាម៉ាវ បានស្នើថា៖ «ត្រូវការស្តង់ដាររូបនីយកម្មឯកសារ និងផ្លាស់ប្តូរថ្មីអំពីវិធីសាស្ត្របង្រៀនតាមទិសដៅមានជីវិតរស់រវើក វិចារណញាណ បញ្ចូលការបង្រៀនអក្សរផ្សារភ្ជាប់ជាមួយទំនៀមទម្លាប់ ពិធីកិច្ចសាសនា សីលធម៌ និងវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ។ បណ្តុះបណ្តាលវិជ្ជាជីវៈគរុកោសល្យ និងលើកកម្ពស់របបឧបត្ថម្ភសម្រាប់ក្រុមគ្រូបង្រៀនឡើងថ្នាក់។ ជំរុញតួនាទីឃោសនានៃអ្នកមុខអ្នកការសាសនា អ្នកមានកិត្យានុភាព ជួយឱ្យឪពុកម្តាយសិស្សបានឃើញច្បាស់នូវសារៈសំខាន់នៃការទូន្មានកូនចៅឱ្យខិតខំសិក្សារៀនសូត្រ»។

ការបង្រៀន និងរៀនអក្សរខ្មែរ អក្សរចិននៅលើភូមិសាស្ត្រខេត្តនាពេលបច្ចុប្បន្ន មិនត្រឹមតែមានអត្ថន័យខាងវិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាការប្រើភាសា អក្សរសាស្ត្រជាតិ ជួយឱ្យយុវជនជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិ។ ដូច្នេះហើយក៏មានស្មារតីអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

ជាមួយនឹងអត្ថន័យនេះ លោក លឿងវ៉ាន់ផ អនុប្រធានមន្ទីរជនជាតិ និងសាសនាខេត្តកាម៉ាវ បានស្នើសុំឱ្យគណៈកម្មាធិការប្រជាជនឃុំ សង្កាត់សហការជាមួយស្ថាប័នជំនាញ ទីតាំងបង្រៀនធ្វើសកម្មភាពពិនិត្យមើលតម្រូវការរៀនសូត្រយ៉ាងសកម្ម រៀបចំថ្នាក់រៀន យកចិត្តទុកដាក់ដល់កងជួរគ្រូបង្រៀន ឯកសារ សម្ភារៈបរិក្ខារជាដើម។ បង្កើនការគ្រប់គ្រងចំនួនសិស្ស អ្នកព្យាយាម និងការវាយតម្លៃលទ្ធផលរៀនសូត្រជាក់ស្តែង។ ទន្ទឹមនឹងនោះ ផ្សារភ្ជាប់ការបង្រៀនអក្សរស្វែងយល់ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សិល្បៈ និងតម្លៃវប្បធម៌ប្រពៃណីដែលសមស្រប បង្កើតចំណាប់អារម្មណ៍សម្រាប់យុវជនជំនាន់ក្រោយផងដែរ។ ម្យ៉ាងវិញទៀត យកចិត្តទុកដាក់ រកឃើញ បណ្តុះបណ្តាលអ្នកមានចំណេះដឹង បទពិសោធន៍ និងក្តីស្រឡាញ់ចូលរួមបង្រៀន ដើម្បីបន្តវេនអភិរក្សភាសាប្រពៃណី៕

អត្ថបទនិងរូប៖ ថាញហាយ - យ្វីផុង

 

 

 

Tags:

បន្តអភិរក្សភាសានិងអក្សរសាស្ត្ររបស់បងប្អូនជនរួមជាតិ

ប៉ុន្មានឆ្នាំកន្លងមក ខេត្តបានយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយស្តីពីកិច្ចការងារជនជាតិ និងការកាត់បន្ថយក្រ ធានាសន្តិសុខសង្គមសម្រាប់បងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ។ ក្នុងនោះមានទាំងការបន្តបង្រៀន និងរៀនអក្សរខ្មែរ អក្សរចិនផងដែរ។

មួយឆ្នាំប្រកបដោយលទ្ធផលជាច្រើនរបស់សិល្បករខ្មែរខេត្តកាម៉ាវ

ឆ្នាំ២០២៦ បានកត់សម្គាល់នូវដំណាក់កាលសកម្មភាពដ៏ផុលផុស រួបរួមសាមគ្គី និងទទួលបានសមិទ្ធផលគួរឱ្យមោទនៈជាច្រើនរបស់សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិខេត្តកាម៉ាវ (ចំណុះឱ្យសហភាពសមាគមអក្សរសិល្ប៍ខេត្ត)។

ពូនផ្តុំចំណងមិត្តភាពរវាងអ្នកភូមិផងរបងជាមួយផ្តើមពីទិវាមហាសាមគ្គី

ភូមិដឿងដាវ ឃុំហូធីគី ជាភូមិមួយដែលមានបងប្អូនជនរួមជាតិខ្មែរច្រើនកុះករបានចូលរួមពិធីបុណ្យមហាសាមគ្គីទូទាំងប្រជាជាតិជាមួយបរិយាកាសដ៏សប្បាយ។ ថ្ងៃបុណ្យជាឱកាសដើម្បីលើកតម្កើងនូវតម្លៃវប្បធម៌ប្រពៃណី ពង្រឹងសាមគ្គីភាពរវាងអ្នកភូមិផងរបងជាមួយផងដែរ​ដើម្បីរឹងបន្តឹងផែនមហាសាមគ្គីទូទាំងប្រជាជាតិ និងបង្កើតកម្លាំងចលករសម្រាប់ភូមិភាគអនុវត្តទទួលជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

និទាឃរដូវឆាប់មកដល់ភូមិចម្ការ

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលមកកាន់តំបន់ដីផ្នោរ សង្កាត់ Hiệp Thành ខេត្ត Cà Mau ជំនោរខ្យល់បូព៌ាបាននាំមកនូវរសជាតិប្រៃនៃសមុទ្រ និងសញ្ញាដ៏កក់ក្ដៅនៃនិទាឃរដូវ ដ៏សម្បូរសប្បាយ។ នៅលើវាលស្រែនៃអនុសង្កាត់ Biển Đông A បរិយាកាសពលកម្មមានភាពមមាញឹក ដោយសារប្រជាជននៅទីនេះតែងប្រាប់គ្នាថា៖ “ទទួលបុណ្យចូលឆ្នាំធំឬតូច គឺអាស្រ័យលើរដូវផលដំណាំនេះទាំងអស់”។

សង្ឃឹមស្រូវរដូវប្រាំងបានផលពេញបរិបូរណ៍

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមវាលស្រែនៃតំបន់ទឹកសាបស្ថិរភាព នៃឃុំ Hồng Dân កសិករកំពុងមមាញឹកចុះពូជស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២៥-២០២៦។ ដើម្បីលើកកម្ពស់ទិន្នផល តាំងពីដើមរដូវ រដ្ឋអំណាចភូមិភាគបានដាក់ចេញនូវការចង្អុលការផលិត បង្ការទប់ស្កាត់ជំងឺ ធានាឱ្យកសិករទទួលបានរដូវអំណោយផល សប្បាយរីករាយទទួលអំណរឆ្នាំថ្មី និងបុណ្យ Tết។

បំភ្លឺដងផ្លូវភូមិស្រុក

មកកាន់ឃុំហុងយឹន នាពេលសព្វថ្ងៃនេះ យើងនឹងបានឃើញផ្លូវបេតុងដ៏ធំទូលាយស្អាត ព្រមទាំងមានពន្លឺភ្លើងអាគ្គិសនីបំភ្លឺ ធ្វើឱ្យទេសភាពជនបទកាន់តែមានភាពស្រស់បំព្រង និងផ្លាស់ប្តូរមុខមាត់ថ្មី។ នៅពីក្រោយការផ្លាស់ប្តូរនេះ គឺមានការឯកភាពគ្នារវាងរដ្ឋអំណាចភូមិភាគ និងប្រជាជន ចាប់ពីការបរិច្ចាគដីដោយស្ម័គ្រចិត្តសម្រាប់ការសាងផ្លូវ រហូតដល់កិច្ចសហការដំឡើងប្រព័ន្ធភ្លើងបំភ្លឺ។ ស្មារតីនៃ «ឆន្ទៈបក្ស​និងទឹកចិត្តប្រជាជន» ត្រូវបានបង្ហាញយ៉ាងច្បាស់គ្រប់តាមបណ្តាភូមិស្រុក និងគេហដ្ឋាននីមួយៗផងដែរ ផ្តល់ក្តីសុខក្សេមក្សាន្ត និងភាពងាយស្រួល សុវត្ថិភាពសម្រាប់បងប្អូនប្រជាជន។

ទូទាំងប្រជាជនបានថែទាំសុខភាព

ដល់អស់ខែ តុលា ឆ្នាំ២០២៦ ខេត្តកាម៉ាវបានសុក្រឹតពិនិត្យសុខភាព ពិនិត្យជម្រើសជំងឺជាង ២,១ លាននាក់ សម្រេចជាង ៩៩% ​ជាភូមិភាគដែលនាំមុខទូទាំងប្រទេសអំពីអត្រាគ្របដណ្តប់ពិនិត្យសុខភាពជាប្រចាំជូនប្រជាជន។ ចំណុចគួរឱ្យកត់សម្គាល់គឺក្រៅពីការផ្សព្វផ្សាយ​យុទ្ធនាការពិនិត្យជំងឺជាវិសាលភាពច្រើនលើក ភូមិភាគក៏បានម្ចាស់ការសហការពិនិត្យជំងឺផ្តល់ឱសថដោយឥតគិតថ្លៃជូនគ្រួសារក្រ គ្រួសារជួបលំបាក គ្រួសារគោលនយោបាយ។ យោងតាមនោះ ក៏​រួមចំណែកអនុវត្តយ៉ាងមានប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីការថែទាំ ការពារ បង្កើនសុខភាពប្រជាជន។

ដើម្បីធានាកុមារគ្រប់រូបបានទៅរៀន

ដោយប្តេជ្ញាចិត្ត "ធានាថាគ្មានសិស្សណាម្នាក់ត្រូវបង្ខំឱ្យឈប់រៀនដោយសារស្ថានភាពលំបាក" សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ និងសាលារៀនទូទាំងខេត្តបាននិងកំពុងធ្វើចលនា ឧបត្ថម្ភរាល់ករណីចាំបាច់ដើម្បីជំនួយដល់សិស្សសាលា។ តាមរយៈការចលនាសង្គម អាហារូបករណ៍ មធ្យោបាយទៅសាលា និងសិក្ខូបករណ៍ជួយសម្រាលក្តីបារម្ភសម្រាប់គ្រួសារដែលជួបលំបាក បង្កលក្ខណៈឱ្យសិស្សានុសិស្ស ជម្នះការលំបាក ដើម្បីបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។

រួមគ្នាការពារបរិស្ថាន

រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

សហគ្រាស - ម៉ាក