ទូរស័ព្: 0274 383 347
ពុធ, 25-11-26 06:15:44

មួយឆ្នាំប្រកបដោយលទ្ធផលជាច្រើនរបស់សិល្បករខ្មែរខេត្តកាម៉ាវ

ឆ្នាំ២០២៦ បានកត់សម្គាល់នូវដំណាក់កាលសកម្មភាពដ៏ផុលផុស រួបរួមសាមគ្គី និងទទួលបានសមិទ្ធផលគួរឱ្យមោទនៈជាច្រើនរបស់សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិខេត្តកាម៉ាវ (ចំណុះឱ្យសហភាពសមាគមអក្សរសិល្ប៍ខេត្ត)។

 

គណៈប្រតិភូសិល្បករខ្មែរខេត្តកាម៉ាវអញ្ជើញទៅទស្សនកិច្ច និង អុជធូប នៅតំបន់ប្រវត្តិសាស្ត្រឡាងណានឿ - ឃុំតឹងត្រាវ ខេត្តទ្វៀនក្វាង ជាកន្លែងដែលប្រធានហូជីមិញធ្លាប់ស្នាក់នៅ បំពេញការងារ និងដឹកនាំបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥។

ដោយសមាជិកសរុប ២៣រូប ក្នុងនោះមានសមាជិកមជ្ឈិម ១៧រូប លើវិស័យជាច្រើនពីកំណាព្យ រឿងប្រលោមលោក កាសែត រហូតដល់សិល្បៈសម្ដែង កងជួរសិល្បករខ្មែរខេត្តកាម៉ាវតែងច្បាមជាប់ជាជីវភាពជាក់ស្តែងរបស់ភូមិស្រុក មិនបង្អង់ពលកម្មច្នៃប្រឌិត និងបញ្ជាក់ពីសមត្ថភាព។

ផ្ទាំងគំនូរនិពន្ធក្នុងឆ្នាំ២០២៦ បានកត់ត្រាពណ៌ស្រស់បំព្រងដោយរង្វាន់ និងកិត្តិសញ្ញាជាច្រើនដែលសមាជិកទទួលបាន។ ភាពលេចធ្លោគឺរង្វាន់លេខ២ នៃពិធីប្រឡងកំណាព្យក្រោមប្រធានបទ «កតញ្ញុតាធម៌របស់ប្រជាជនវៀតណាម» រង្វាន់លើកទឹកចិត្តក្នុងសមោសរវិទ្យុទូទាំងប្រទេសលើកទី១៧ និងរង្វាន់លេខ៤ នៃប្រឡងសរសេរអំពីប្រធានបទជនជាតិភាគតិចតំបន់ដីសណ្តទន្លេមេគង្គ។

អ្នកនិពន្ធជាច្រើនរូបថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការនិពន្ធវណ្ណកម្មទ្វេភាស (វៀតណាម-ខ្មែរ) កំណាព្យអត្ថបទខ្លីៗ ដែលបានជ្រើសរើសចុះផ្សាយលើទស្សនាវដ្តី និងសារព័ត៌មានទាំងក្នុង និងក្រៅខេត្ត ដូចជាទស្សនាវដ្តីសិល្បៈកាម៉ាវ  កាសែតដឹកមូយ - ជាបោះពុម្ពផ្សាយរបស់កាសែត និងវិទ្យុទូរទស្សន៍កាម៉ាវ កាសែតជនជាតិ និងអភិវឌ្ឍន៍ ។ល។ សមាជិកក៏បានចូលរួមយ៉ាងសកម្មក្នុងចលនានិពន្ធអក្សរសិល្ប៍អំពីប្រធានបទកុមារដែលរៀបចំឡើងដោយគ្រឹះស្ថានបោះពុម្ពផ្សាយគីមដុង និងសមាគមកវីនិពន្ធវៀតណាម តាមរយៈនោះបានផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរដល់អ្នកអានទូទាំងប្រទេស។

 សិល្បករខ្មែរខេត្តកាម៉ាវ រួមជាមួយសិល្បករជនជាតិភាគតិចតំបន់ដីសណ្តទន្លេមេគង្គថតរូបអនុស្សាវរីយ៍នៅខាងមុខទីសក្ការបូជាព្រះក្សត្រហ៊ុង (ខេត្តភូថូ)។

ក្រៅពីការចងក្រងនិពន្ធ សិល្បករខ្មែរក៏បានទទួលភារកិច្ចសំខាន់ក្នុងអង្គការសមាគមឯកទេស ដូចជាការចូលរួមក្នុងគណៈប្រតិបត្តិសមាគមសិល្បៈប្រជាប្រិយខេត្ត និងកាន់តួនាទីជាប្រធានក្លឹបកំណាព្យប្រជាប្រិយ។ ជាពិសេស សាខាសមាគមមានកិត្តិយសដែលមានសមាជិកបានជ្រើសតាំងកាន់តំណែងជាអនុប្រធានសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិចវៀតណាម អាណត្តិទី ៧ (២០២៦-២០៣១)។

សមិទ្ធផលទាំងនេះមិនត្រឹមតែជាការទទួលស្គាល់យ៉ាងសក្តិសមចំពោះដំណើរនិពន្ធវណ្ណកម្មអក្សសិល្ប៍ដ៏អត់ធ្មត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពលភាពដ៏ធំធេងសម្រាប់កងជួរសិល្បករបន្តលះបង់កម្លាំងកាយចិត្ត រួមចំណែកអភិរក្ស និងពង្រីកផ្សាយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ព្រមទាំងធ្វើឱ្យជីវភាពស្មារតីរបស់ប្រជាជនក្នុងខេត្តកាន់តែសម្បូរបែបឡើងទៀតផង។

អត្ថបទនិងរូប៖ សត្វដូនតា

 

 

Tags:

បន្តអភិរក្សភាសានិងអក្សរសាស្ត្ររបស់បងប្អូនជនរួមជាតិ

ប៉ុន្មានឆ្នាំកន្លងមក ខេត្តបានយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយស្តីពីកិច្ចការងារជនជាតិ និងការកាត់បន្ថយក្រ ធានាសន្តិសុខសង្គមសម្រាប់បងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ។ ក្នុងនោះមានទាំងការបន្តបង្រៀន និងរៀនអក្សរខ្មែរ អក្សរចិនផងដែរ។

មួយឆ្នាំប្រកបដោយលទ្ធផលជាច្រើនរបស់សិល្បករខ្មែរខេត្តកាម៉ាវ

ឆ្នាំ២០២៦ បានកត់សម្គាល់នូវដំណាក់កាលសកម្មភាពដ៏ផុលផុស រួបរួមសាមគ្គី និងទទួលបានសមិទ្ធផលគួរឱ្យមោទនៈជាច្រើនរបស់សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិខេត្តកាម៉ាវ (ចំណុះឱ្យសហភាពសមាគមអក្សរសិល្ប៍ខេត្ត)។

ពូនផ្តុំចំណងមិត្តភាពរវាងអ្នកភូមិផងរបងជាមួយផ្តើមពីទិវាមហាសាមគ្គី

ភូមិដឿងដាវ ឃុំហូធីគី ជាភូមិមួយដែលមានបងប្អូនជនរួមជាតិខ្មែរច្រើនកុះករបានចូលរួមពិធីបុណ្យមហាសាមគ្គីទូទាំងប្រជាជាតិជាមួយបរិយាកាសដ៏សប្បាយ។ ថ្ងៃបុណ្យជាឱកាសដើម្បីលើកតម្កើងនូវតម្លៃវប្បធម៌ប្រពៃណី ពង្រឹងសាមគ្គីភាពរវាងអ្នកភូមិផងរបងជាមួយផងដែរ​ដើម្បីរឹងបន្តឹងផែនមហាសាមគ្គីទូទាំងប្រជាជាតិ និងបង្កើតកម្លាំងចលករសម្រាប់ភូមិភាគអនុវត្តទទួលជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

និទាឃរដូវឆាប់មកដល់ភូមិចម្ការ

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលមកកាន់តំបន់ដីផ្នោរ សង្កាត់ Hiệp Thành ខេត្ត Cà Mau ជំនោរខ្យល់បូព៌ាបាននាំមកនូវរសជាតិប្រៃនៃសមុទ្រ និងសញ្ញាដ៏កក់ក្ដៅនៃនិទាឃរដូវ ដ៏សម្បូរសប្បាយ។ នៅលើវាលស្រែនៃអនុសង្កាត់ Biển Đông A បរិយាកាសពលកម្មមានភាពមមាញឹក ដោយសារប្រជាជននៅទីនេះតែងប្រាប់គ្នាថា៖ “ទទួលបុណ្យចូលឆ្នាំធំឬតូច គឺអាស្រ័យលើរដូវផលដំណាំនេះទាំងអស់”។

សង្ឃឹមស្រូវរដូវប្រាំងបានផលពេញបរិបូរណ៍

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមវាលស្រែនៃតំបន់ទឹកសាបស្ថិរភាព នៃឃុំ Hồng Dân កសិករកំពុងមមាញឹកចុះពូជស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២៥-២០២៦។ ដើម្បីលើកកម្ពស់ទិន្នផល តាំងពីដើមរដូវ រដ្ឋអំណាចភូមិភាគបានដាក់ចេញនូវការចង្អុលការផលិត បង្ការទប់ស្កាត់ជំងឺ ធានាឱ្យកសិករទទួលបានរដូវអំណោយផល សប្បាយរីករាយទទួលអំណរឆ្នាំថ្មី និងបុណ្យ Tết។

បំភ្លឺដងផ្លូវភូមិស្រុក

មកកាន់ឃុំហុងយឹន នាពេលសព្វថ្ងៃនេះ យើងនឹងបានឃើញផ្លូវបេតុងដ៏ធំទូលាយស្អាត ព្រមទាំងមានពន្លឺភ្លើងអាគ្គិសនីបំភ្លឺ ធ្វើឱ្យទេសភាពជនបទកាន់តែមានភាពស្រស់បំព្រង និងផ្លាស់ប្តូរមុខមាត់ថ្មី។ នៅពីក្រោយការផ្លាស់ប្តូរនេះ គឺមានការឯកភាពគ្នារវាងរដ្ឋអំណាចភូមិភាគ និងប្រជាជន ចាប់ពីការបរិច្ចាគដីដោយស្ម័គ្រចិត្តសម្រាប់ការសាងផ្លូវ រហូតដល់កិច្ចសហការដំឡើងប្រព័ន្ធភ្លើងបំភ្លឺ។ ស្មារតីនៃ «ឆន្ទៈបក្ស​និងទឹកចិត្តប្រជាជន» ត្រូវបានបង្ហាញយ៉ាងច្បាស់គ្រប់តាមបណ្តាភូមិស្រុក និងគេហដ្ឋាននីមួយៗផងដែរ ផ្តល់ក្តីសុខក្សេមក្សាន្ត និងភាពងាយស្រួល សុវត្ថិភាពសម្រាប់បងប្អូនប្រជាជន។

ទូទាំងប្រជាជនបានថែទាំសុខភាព

ដល់អស់ខែ តុលា ឆ្នាំ២០២៦ ខេត្តកាម៉ាវបានសុក្រឹតពិនិត្យសុខភាព ពិនិត្យជម្រើសជំងឺជាង ២,១ លាននាក់ សម្រេចជាង ៩៩% ​ជាភូមិភាគដែលនាំមុខទូទាំងប្រទេសអំពីអត្រាគ្របដណ្តប់ពិនិត្យសុខភាពជាប្រចាំជូនប្រជាជន។ ចំណុចគួរឱ្យកត់សម្គាល់គឺក្រៅពីការផ្សព្វផ្សាយ​យុទ្ធនាការពិនិត្យជំងឺជាវិសាលភាពច្រើនលើក ភូមិភាគក៏បានម្ចាស់ការសហការពិនិត្យជំងឺផ្តល់ឱសថដោយឥតគិតថ្លៃជូនគ្រួសារក្រ គ្រួសារជួបលំបាក គ្រួសារគោលនយោបាយ។ យោងតាមនោះ ក៏​រួមចំណែកអនុវត្តយ៉ាងមានប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីការថែទាំ ការពារ បង្កើនសុខភាពប្រជាជន។

ដើម្បីធានាកុមារគ្រប់រូបបានទៅរៀន

ដោយប្តេជ្ញាចិត្ត "ធានាថាគ្មានសិស្សណាម្នាក់ត្រូវបង្ខំឱ្យឈប់រៀនដោយសារស្ថានភាពលំបាក" សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ និងសាលារៀនទូទាំងខេត្តបាននិងកំពុងធ្វើចលនា ឧបត្ថម្ភរាល់ករណីចាំបាច់ដើម្បីជំនួយដល់សិស្សសាលា។ តាមរយៈការចលនាសង្គម អាហារូបករណ៍ មធ្យោបាយទៅសាលា និងសិក្ខូបករណ៍ជួយសម្រាលក្តីបារម្ភសម្រាប់គ្រួសារដែលជួបលំបាក បង្កលក្ខណៈឱ្យសិស្សានុសិស្ស ជម្នះការលំបាក ដើម្បីបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។

រួមគ្នាការពារបរិស្ថាន

រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

សហគ្រាស - ម៉ាក