ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:45

ខិតខំព្យាយាមរកស៊ី ពឹងផ្អែកលើជំនួយឧបត្ថម្ភ

ប៉ុន្មានឆ្នាំថ្មីៗនេះ ជីវភាពបងប្អូនជនរួមជាតិខ្មែរលើភូមិសាស្ត្រស្រុក ង៉ុកហៀងក៏មានការប្តូរផ្លាស់គួរឲ្យកត់សម្គាល់ ព្រមទាំងមានគ្រួសារជាច្រើនខិតខំពលកម្មផលិត រកស៊ីដើម្បីឈាន ឡើងលំនឹងជីវភាព។

កាលពីមុន គ្រួសារលោក ថាច់ផល នៅភូមិកៃម៉ោយ ឃុំដឹកមូយ ស្រុកង៉ុកហៀង ធ្លាប់ជាគ្រួសារក្ររបស់ភូមិផងដែរ។ ជីវភាពជួបលំបាក តែអាស្រ័យខិតខំព្យាយាមពលកម្មផលិត លោកផល ក៏មានប្រាក់សម្រាប់ ជួលដីចិញ្ចឹមគ្រំឈាមលក់ រាល់ឆ្នាំគ្រួសារទទួលបានប្រាក់ចំណូលជាង៣០ លានដុងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រមទាំងរួចចាកក្រ។

លោកថាច់ផល ជាមួយទម្រង់ចិញ្ចឹមគ្រំឈាមគួបផ្សំផ្តល់ប្រាក់ ចំណូលរាល់ឆ្នាំជាង៣០លានដុង។

លោកថាច់ផល មានប្រសាសន៍៖ “ពីមុនគ្រួសារខ្ញុំក្រខ្លាំងណាស់គ្មាន មុខរបរការងារធ្វើនឹងនរ ខ្ញុំត្រូវដើរចាប់កត្តាមចាប់ខ្យងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ តែសព្វថ្ងៃគ្រួសារខ្ញុំក៏បានលំនឹងល្អប្រសើរដែរហើយ ដោយបានរដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភសង់ផ្ទះយ៉ាងធំទូលាយ បង្កើនការផលិត ចិញ្ចឹមគ្រំឈាមទទួលបានប្រាក់ចំណូលនឹងនរ។ មិនក្រលំបាកដូចកាលពី មុនទៀតនោះទេ។ យើងត្រូវខិតខំពលកម្ម មិនត្រូវពឹងលើជំនួយឧបត្ថម្ភរបស់រដ្ឋតែម្យ៉ាងប៉ុណ្ណោះទេ។ ក្រជាការលំពាកធ្ងន់ធ្ងូរសម្រាប់រដ្ឋអំណាចភូមិភាគ   ព្រមទាំងប៉ះពាល់យ៉ាងធំដល់ដំណើរការកសាងជនបទថ្មីទៀតផង”។

ជាអ្នករួមភូមិតែមួយ លោកយឺវុំាងបៃ ក៏សកម្មក្នុងការផលិតផលិតណាស់ដែរដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ឆ្លៀតយកផ្ទៃដីស្រះចិញ្ចឹមបង្គារបស់គ្រួសារដើម្បីចិញ្ចឹមគ្រំឈាម និងត្រីតុកកែទំនិញដើម្បីកើនប្រាក់ចំណូល។ ជាមួយ ទម្រង់ទាំង២ដូចបានពោលខាងលើ រាល់ឆ្នាំផ្តល់ប្រាក់ចំណូលជូនគ្រួសារ លោកជាង៥០លានដុង។ សម្រាប់លោកបៃផ្ទាល់ មិនព្រមបញ្ឈប់ត្រឹម នេះនោះទេ លោកតែងសិក្សាស្វែងយល់បន្ថែមទម្រង់ផលិតមានប្រសិទ្ធភាពដើម្បីអនុវត្ត ស្តារជីវភាពសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីគ្រួសារគ្មានដីផលិត មក ទល់សព្វថ្ងៃជីវភាពគ្រួសារលោកបៃក៏បានធូរធាប្រសើរជាងមុនណាស់ដែរ។

លោកបៃ ដោះដូរបទពិសោធក្នុងការចិញ្ចឹមត្រីតុកកែ។

លោកយឺវុំាងបៃ បានអះអាងថា៖ “មានសុខភាពមាំមួន ប្តេជ្ញាចិត្តខិតខំ ព្យាយាមរកស៊ី និងចេះប្រឹតសំចៃក្នុងការប្រើប្រាស់ប្រចាំថ្ងៃគឺមិនភ័យខ្លាចខ្លួនក្រនោះទេ។ កាលពីមុន គ្រួសារខ្ញុំតែងសង្ឃឹមថានឹងមានផ្ទះស្នាក់នៅលឹងនរដូចគេឯង និងមានទូរទស្សន៍សម្រាប់តាមដានព័ត៌មានផ្សេងៗ តែឥឡូវក៏ សង់បានផ្ទះរឹងមាំ ថែមទាំងទិញបានសម្ភារៈប្រើប្រាស់យ៉ាងគ្រប់គ្រាន់ទៀតផង”។

លោកវុំាងបៃប្រមូលផលគ្រំឈាម។

លោកង្វៀងវុំាងហៀង ប្រធានភូមិកៃម៉ោយ វាយតម្លៃ៖ “លើភូមិសាស្ត្រ ភូមិកៃម៉ោយមានលោកបៃ និងលោកផល គ្រួសារជនជាតិខ្មែរទាំងពីរនេះតែងខិតខំប្រឹងប្រែងរកស៊ី សេដ្ឋកិច្ចបានលំនឹង។ រយៈកាលខាងមុខ យើង ខ្ញុមនិងខខ្នះខ្នែងផ្តើម ចលនាប្រឡងប្រណាំងពលកម្មផលិតក្នុងសហគមជនជាតិបន្តទៀត។ ក្នុងរាល់បណ្តាកិច្ចប្រជុំជន ខ្ញុំតែងរួមបញ្ចូលលើកកម្ពស់គំរូ គ្រួសារជនរួមជាតិខ្មែរដែលខិតខំព្យាយាមរកស៊ី អភិវឌ្ឍន័សេដ្ឋកិច្ចនិងធ្វើការស្នើរដល់ថ្នាក់ឃុំនិងស្រុកសម្រាប់ធ្វើការស្ងើចសរសើរទាន់ពេលដើម្បីមាមីងបងប្អូនមានកម្លាំងចិត្ត ប្តេជ្ញាពលកម្ម រួមកម្លាំងកសាង គ្រួសារសុភមង្គល ជីវភាពសុខសាន្ត បរិស្ថានស្រស់ស្អាត”។

ជាមួយឆន្ទៈឈានឡើង និងការខិតខំប្រឹងប្រែងក្នុងការផលិតក៏បានជួយគ្រួសារខ្មែរជាច្រើនលើភូមិសាស្ត្រស្រុកបានរួចចាកក្រ មិនទន្ទឹងរង់ចាំពឹងផ្អែកលើជំនួយឧបត្ថម្ភរបស់រដ្នោះទេ។ផ្តើមពីនោះក៏បានរួមចំណែកជាមួយភូមិភាគក្នុងការកាត់បន្ថយក្រ បង្ក ការប្រែប្រួលយ៉ាងធំក្នុងការយល់ដឹង និងស្មារតីខិតខំឈានឡើងលំនឹងសេដ្ឋកិច្ចរបស់បងប្អូនជនរួមជាតិខ្មែរ។

ស្រុកង៉ុកហៀង សព្វបថ្ងៃមានទាំងអស់៥៩២គ្រួសារជាជនជាតិភាគតិច ស្រូបអត្រាច្រើនបំផុតគឺជនជាតិខ្មែរ ក្នុងនោះមាន៥៥ គ្រួសារក្រ និង៤៩គ្រួសារប្រកៀកក្រ៕

 

ហុងមី-ជីហ៊ីវ

 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក