ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:00:47

ត្រៀមលក្ខណៈជាស្រេចសម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ បានកៀកជិត។ មកទល់ពេលនេះ ការងារសម្អិតសម្អាងទីធ្លាសាលា មូលដ្ឋានសម្ភារៈក៏សម្រេចរួចរាល់អស់ បង្កើតបានបរិយាកាសសប្បាយរីករាយ ត្រៀមស្វាគមន៍អំណរថ្ងៃបវេសនកាលនៅសាលាសកលជនជាតិអន្តេវាសិកខេត្ត សង្កាត់ An Xuyên បានសម្រេចរួចរាល់ជាមូលដ្ឋាន។

លោកគ្រូ Hữu Lý Vui ផ្សព្វផ្សាយដល់សិស្សនូវព័ត៌មានចាំបាច់សម្រាប់​ឆ្នាំសិក្សាថ្មី។

សាលាជួបជុំសិស្សានុសិស្សគ្រប់ថ្នាក់ទាំងអស់ដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីឆ្នាំ​សិក្សាថ្មី និងផ្តល់ព័ត៌មានអម្អិតអំពីរបបគោលនយោបាយ ក៏ដូចជាបទកំណត់របស់សាលា ស្ថិរភាពនៃការចុះឈ្មោះចូលរៀនជាដើម។​ គ្រូបង្រៀន និងសិស្សរួមគ្នាសម្អាតអនាម័យ ធ្វើស្មៅ កាត់តម្រឹមឈើលម្អ ពិនិត្យឡើងវិញនូវឧបករសិក្សា ម៉ាស៊ីនបញ្ចាំង អគ្គិសនីសម្រាប់អុជ​ ដើម្បីបំពេញបន្ថែម និងផ្លាស់ប្តូរនៅពេលមានខូចខាត។

សិស្សចុះឈ្មោះរៀនជាក្រុម។

លោកគ្រូ Hữu Lý Vui លេខាសម្ព័ន្ធយុវជនសាលា បានចែករំលែកថា៖ “ឆ្នាំសិក្សា ២០២៥-២០២៦ សាលាមានទាំងអស់ ១០ថ្នាក់ ដោយមានសិស្សចំនួន ២៦៤ នាក់។ ក្នុងនោះមាន៣​ថ្នាក់ទី១០ មានសិស្សចំនួន ៧៤ នាក់។ ពេលដែលមានសេចក្តីប្រកាសរបស់មន្ទីរអប់រំ​និងបណ្ដុះបណ្ដាលភ្លាម​ សាលាក៏បានផ្សព្វផ្សាយឱ្យកម្មាភិបាល គ្រូបង្រៀន និង​បុគ្គលិក​សាលាដើម្បីត្រៀមបម្រុងរាល់លក្ខណៈសម្រាប់ឆ្នាំសិក្សាថ្មី។ សាលាត្រៀម​បម្រុង​មូលដ្ឋានសម្ភារៈគ្រប់សព្វ និងឧបករសិក្សាដើម្បីបម្រើក្នុងការងារបង្ហាត់បង្រៀន។ ចំពោះសៀវភៅសិក្ស សៀវភៅសរសេរ ប៊ិច សំលៀកបំពាក់ និងបណ្ដាគ្រឿងសម្ភារៈ​ប្រើ​ប្រាស់ដូចជា៖ ភួយ មុងកន្ទេល ខ្នើយជាដើម  សាលាបានចែកជូនដល់​ប្អូនៗ​ទាំង​អស់​​​មុនពេលឈានចូលឆ្នាំសិក្សាថ្មី”។

សមូហភាពគ្រូបង្រៀនរួមគ្នាសម្អាតអនាម័យបរិស្ថាន​ ដើម្បីស្វាគមន៍ឆ្នាំ​សិក្សាថ្មី។

ដែលជាសាលាជំនាញដាច់ដោយឡែក ទើបការត្រៀមបម្រុងមូលដ្ឋានសម្ភារៈពី​កន្លែងស្នាក់នៅអន្តេវាសិក ផ្ទះបាយក៏បានសាលាយកចិត្តទុកដាក់យ៉ាងពិសេសផងដែរ។ អន្តេវាសិកដ្ឋានបែងចែកជាពីរមណ្ឌលដាច់ដោយឡែកសម្រាប់ឱ្យសិស្សប្រុស និង​សិស្សស្រី ធានាសុវត្ថិភាព​ ស្អាតបាតនិងម៉ឹងម៉ាត់។ ក្រៅពីគ្រូបង្រៀនទទួលបន្ទុកថ្នាក់ សាលាថែម​ទាំងចាត់ក្រុមដើម្បីគ្រប់គ្រងសិស្ស មានភារកិច្ចមើលការខុសត្រូវ​ និងគ្រប់គ្រង​ប្អូន​ៗដែលស្នាក់នៅ ​​អន្តេវាសិក។

សាលាបានផ្តល់សៀវភៅសិក្សា និងសៀវភៅសរសេរ ប៊ិច សំលៀកបំពាក់ ភួយ មុង កន្ទេល ខ្នើយ… សម្រាប់ប្អូនៗមុនពេលឈានចូលឆ្នាំសិក្សាថ្មី។

លោកគ្រូ Vui បានឱ្យដឹងបន្ថែមៈទៀតថា៖ “ដើម្បីបង្កលក្ខណៈក៏ដូចជាការជំរុញប្រភពកម្លាំង​សម្រាប់ប្អូនៗរៀនសូត្របានល្អ ចំពោះសិស្សទាំងឡាយណាដែលមិនស្ថិតក្នុងតំបន់​ជម្រើសសិស្សគឺសាលានៅតែបង្កលក្ខណៈឱ្យខ្ចីសៀវភៅសិក្សា ផ្តល់សៀវភៅសរ​សេរ និងប៊ិចជំនួយឧបត្ថម្ភឱ្យស្នាក់នៅអឌ្ឍអន្តេវាសិកដោយមិនគិតប្រាក់។ ចំណែកប្អូន​ៗ​ដែល​ជា​មុខសញ្ញាជម្រើសសិស្សតាមសេចក្តីកំណត់ រៀងរាល់ខែប្អូនៗថែមទាំងបាន​ឧបត្ថម្ភប្រាក់ខែ​ ៨០% ផងដែរ។ សាលាក៏បានផ្ញើសេចក្តីជូនដំណឹងយ៉ាងលម្អិតដល់អា​ណា​​ព្យា​បាល​សិស្សពីពេលវេលា កម្មវិធីបវេសនកាល និងបណ្តាបទកំណត់ផ្សេងៗរបស់​សាលា សម្រាប់អាណាព្យាសិស្សក្ដាប់ ព្រមទាំងចូលរួមគ្រប់គ្រងសិស្សដោយធានាសុវត្ថិភាព។ រហូតមក​ទល់ពេលនេះ រាល់ការងារត្រៀមបម្រុងសម្រាប់ឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ ក៏ត្រូវបានសា​លាត្រៀមបម្រុងយ៉ាងហ្មត់ចត់ផងដែរ”។

ទន្ទឹមនិងនោះ សាលាក៏បានសម្រេចការងារហ្វឹកហ្វឺន បំប៉នមុខជំនាញវិជ្ជាជីវៈ​ដល់កងជួរគ្រូបង្រៀន ព្រមទាំងរៀបចំបែងចែកបន្ទប់ថ្នាក់ និងមុខជំនាញ ត្រៀមបម្រុង​គ្រប់លក្ខណៈសម្រាប់ថ្ងៃបវេសនកាល។

ស្នាមញញឹមប្រកបដោយទំនុកចិត្តរបស់សិស្សថ្នាក់ទី ១០ ​ពេលដែលឈានចូល​ឆ្នាំសិក្សាថ្មី។

ជាមួយការត្រៀមបម្រុងយ៉ាងហ្មត់ចត់តាំងពីមូលដ្ឋានសម្ភារៈ​រហូតដល់កងជួរគ្រូ​បង្រៀនសាលាសកលជនជាតិអន្តេវាសិកខេត្ត បានត្រៀមជាស្រេចសម្រាប់ឆ្នាំសិក្សា​ថ្មី សង្ឃឹមថានឹងបានសម្រេចជោគជ័យថ្មី រួមចំណែកដើម្បីបុព្វហេតុ “ដាំមនុស្ស” របស់​ខេត្តឱ្យ​​កាន់តែរីកចម្រើនលូតលាស់ជារៀងរហូតតទៅ៕

Quỳnh Anh

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក