ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:01:17

វិនិយោគប្រភពទឹកស្អាត និងបង្គន់អនាម័យតាមសាលារៀន

ដើម្បីបបង្កលក្ខណៈសម្រាប់ការសិក្សារៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សកាន់តែល្អប្រសើរ ស្របជាមួយការធានាសុខភាព និងលើកកំពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ ខេត្តកាម៉ាវ កំពុងអនុវត្តការវិនិយោគប្រព័ន្ធទឹកស្អាត គម្រោងសាងសង់ថ្មី និងជួសជុលបង្គន់អនាម័យនៅតាមសាលាសាធារណៈ ដំណាក់កាល ២០២៥-២០២៧។ នេះត្រូវបានចាត់ទុកជាដំណោះស្រាយយ៉ាងជាក់ស្តែងមួយសម្រាប់ឆ្លើយតបតម្រូវការជាបន្ទាន់ និងរយៈពេលយូរអង្វែងខាងវិស័យអប់រំនៅភូមិភាគ។

សមមិត្ត Nguyễn Minh Luân សមាជិកគណៈអចិន្ត្រៃយ៍ប្រចាំការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ពិនិត្យមូលដ្ឋានសម្ភារៈ ពិសេសប្រព័ន្ធនៃបង្គន់អនាម័យនៅតាមសាលារៀនកាលពីដើមឆ្នាំសិក្សា ២០២៥-២០២៦។

វិនិយោគព្រមគ្នាលើប្រព័ន្ធទឹកស្អាត

យោងតាម​គម្រោងការនាំថវិកាសម្រាប់​វិនិយោគ​លើ​ប្រព័ន្ធ​ទឹកស្អាត​មាន​ចំនួន ៩៦ ពាន់លាន​ដុង។ ក្នុងនោះ ដំណាក់កាល ២០២៥-២០២៦ ប្រព័ន្ធទឹកដែលមានស្រាប់ចំនួន ៤៦៧ ប្រព័ន្ធនឹងត្រូវបានកែជួសជុល និងរៀបចំបន្ថែមចំនួន ៨០ ប្រព័ន្ធទៀត។ ផ្តើមពីនោះរៀបចំបែងចែកថវិការសម្រាប់ធនាការពារ និងត្រួតពិនិត្យគុណភាពទឹក។ ឈានចូលដំណាក់កាល ២០២៦-២០២៧ ខេត្តនឹងបន្តបំពាក់ប្រព័ន្ធទឹកស្អាតថ្មីចំនួន១៣២ ប្រព័ន្ធទៀត ដើម្បីបំពេញតម្រូវការសិក្សារៀនសូត្រ និងការប្រើបប្រាស់របស់ប្អូនៗសិស្សានុសិស្សរាប់ម៉ឺននាក់លើភូមិសាស្ត្រ។

ជាក់ស្តែងបានឱ្យឃើញ ការវិនិយោគលើប្រព័ន្ធទឹកស្អាតនៅតាមសាលារៀនក៏បាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន។ ដែលលេចធ្លោជាងគេដូចជាសាលាបឋមសិក្សា ទ្រីផាយ ឃុំ Trí Phải បច្ចុប្បន្នមានសិស្សានុសិស្សប្រមាណជាង ១.០០០ នាក់ ហើយបានបំពាក់ប្រព័ន្ធទឹកស្អាតចាប់តាំងពីឆ្នាំ ២០១៩ មកម៉្លេះ។ មកទល់នឹងពេលនេះ ប្រព័ន្ធនេះនៅតែដំណើរការប្រកបដោយស្ថិរភាព ឆ្លើុតបតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្អូនៗសិស្សានុសិស្ស និងគ្រូបង្រៀនទាំងឡាយផងដែរ។

ប្អូន Phạm Nguyễn Hưng Ngọc​ ជាសិស្សថ្នាក់ទី ៥A៣ រីករាយប្រាប់ថា៖ "ចាប់តាំងពីមានប្រព័ន្ធទឹកស្អាតមក ពួកប្អូនអាចប្រើប្រាស់វាដោយសុវត្ថិភាព ដោយមិនចាំបាច់យកទឹកពីផ្ទះមកប្រើប្រាស់ដូចកាលពីមុនទៀតនោះទេ។ ទឹកស្អាត ត្រជាក់ និងងាយស្រួលសម្រាប់ពួកប្អូនប្រើប្រាស់គ្រប់មួយថ្ងៃសិក្សា"។

លោក Nguyễn Thanh Sang នាយកសាលា បានឱ្យដឹង៖ “តម្រូវការទឹកស្អាតសម្រាប់ប្អូនៗសិស្សានុសិស្សគឺចាំបាច់បំផុត ដូច្នេះហើយ ជារៀងរាល់ឆ្នាំ សាលាផ្តោតលើការកែលម្អ និងផ្លាស់ប្តូរឧបករណ៍ចម្រោះទឹក និងថែទាំប្រព័ន្ធធានាគុណភាពប្រភពទឹកស្របអនាម័យទៀតផង”។

នេះជាដំណោះស្រាយដែលទទួលបានការវាយតម្លៃយ៉ាងខ្ពស់ពីសំណាក់ឪពុកម្តាយ និងប្អូនៗសិស្សានុសិស្ស ពីព្រោះវាមិនត្រឹមជួយប្រឹតសំចៃថវិកាក្នុងការប្រើប្រាស់ប្រភពទឹកប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកបង្កើតទម្លាប់នៃការប្រើប្រាស់ទឹកស្អាតនៅក្នុងសាលារៀនទៀតផង។

ប្រព័ន្អទឹកស្អាតនៅសាលាមធ្យមសិក្សា Tân Lợi ឃុំ Hồ Thị Kỷ។

សង់ថ្មី និងកែជួសជុលបង្គន់អនាម័យ

ទន្ទឹមនឹងការវិនិយោគលើប្រព័ន្ធទឹកស្អាត ខេត្ត Cà Mau បានអនុវត្តគម្រោងសាងសង់ថ្មី និងកែជួសជុលបង្គន់អនាម័យនៅតាមសាលារៀនសាធារណៈជាចច្រើនផងដែរ។ យោងតាមផែនការ ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៧ ទូទាំងខេត្តនឹងផ្តើមសាងសង់ថ្មីចំនួន ១៨៨ សំណង់ ព្រមទាំងធ្វើការកែជួសជុល ៣៦៦ បង្គន់អនាម័យទៀត។ នេះជាជំហានដ៏សំខាន់មួយដើម្បីកែលម្អខាងសម្ភារៈសិក្សារៀនសូត្រ បង្កលក្ខណៈសម្រាប់ប្អូនៗសិស្សានុសិស្សបានរស់នៅក្នុងបរិស្ថានស្អាត និងធានាសុវត្ថិភាព។ ផ្តើមពីនោះ រួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំដ៏ទូលំទូលាយ។

ប្អូន Lê Thị Hồng សិស្សថ្នាក់ទី ៩A១នៃអនុវិទ្យាល័យ និងវិទ្យាល័យ ​Tân Bằng ឃុំ Biển Bạch រៀបរាប់ថា៖ “ថ្មីៗនេះ សាលាទទួលបានការវិនិយោគលើឧបករសម្ភារៈគ្រប់សព្វបែបយ៉ាង ដូច្នេះហើយសាលាមិនត្រឹមតែបង្កើតអារម្មណ៍ស្រស់ស្រាលប៉ុណ្ណោះទេ ថែមទាំងជួយយើងរក្សាសុខភាពបានកាន់តែប្រសើរឡើងទៀតផង”។

ការវិនិយោគចូលក្នុងសំណង់នៃអនាម័យសាលារៀន តាំងពីដំបូងមកតែងត្រូវបានចាត់ទុកជាបទដ្ឋានដ៏សំខាន់ដើម្បីធានាសាលាសម្រេចស្តង់ដារជាតិ។ មិនត្រឹមតែឆ្លើយតបតម្រូវការជាក់ស្តែងរបស់គ្រូបង្រៀន និងសិស្សប៉ុណ្ណោះទេ ការកសាង និងកែជួសជុលបង្គន់អនាម័យក៏បានជួយលើកកម្ពស់ការយល់ដឹង និងស្មារតីក្នុងការរក្សាអនាម័យសាធារណៈ រួមចំណែកក្នុងការកសាងបរិស្ថានអប់រំបានដោយល្អ និងសមប្រាកប។

ប្អូនៗសិស្សសាលាបឋមសិក្សា ទ្រីផាយ ឃុំ Trí Phải ប្រើប្រាស់ប្រភពទឹកស្អាតក្នុងម៉ោងចេញសម្រាក។

អាចបញ្ជាក់ថា ការវិនិយោគដ៏ស៊ីសង្វាក់គ្នាលើប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យតាមសាលារៀន មិនបញ្ឈប់ត្រឹមតាមតម្រូវការជាមូលដ្ឋានរបស់សិស្សនោះទេ ថែមទាំងបានបង្ហាញពីការយកចិត្តទុកដាក់របស់ខេត្ត Cà Mau ចំពោះបុព្វហេតុនៃការអប់រំទៀតផង។ បណ្តាសំណង់ទាំងនេះ នឹងរួមចំណែកក្នុងការលើកកម្ពស់គុណភាពថែទាំ អប់រំ និងកសាងបរិស្ថានសាលារៀនប្រកបដោយភាពរីករាយ និងសុវត្ថិភាព បង្កលក្ខណៈសម្រាប់ប្អូនៗសិស្សានុសិស្សអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ៕

Trúc Linh - Chí Linh

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក