ទូរស័ព្: 0274 383 347
ពុធ, 9-9-26 18:25:26

ជួយឧបត្ថម្ភសិស្សក្រីក្រនៅតំបន់ឆ្នេរសមុទ្រ

ក្រៅពីការកាន់អាវុធអង់អាចក្លាហានដើម្បីការពារអធិបតេយ្យភាពដែនកោះសមុទ្រមាតុភូមិ បណ្តាកងទ័ពទាំងឡាយតែងជាបង្អែកដ៏សុខសាន្តសម្រាប់បងប្អូនជនជាតិភាគតិចនៅតំបន់ព្រំដែនកោះសមុទ្រផងដែរ។ ចំពោះសិស្សានុសិស្សដែលមានស្ថានភាពលំបាកខ្លាំង កងទ័ពការពារព្រំដែនបានក្លាយជាឪពុក ជាគ្រូ និងជាមិត្តដ៏សំខាន់ដែលតែងជួយលើកទឹកចិត្ត និងជួយឧបត្ថម្ភពួកគេឱ្យបានទៅសាលាគ្រប់ៗគ្នា។

កងទ័ពការពារព្រំដែនខេត្ត Cà Mau ជូនអាហារូបករណ៍ដោយទឹកប្រាក់ចំនួន ៤,៥ លានដុងសម្រាប់សិ្សម្នាក់ៗក្នុងឱកាសឆ្នាំសិក្សាថ្មី។

“កូនចិញ្ចឹមរបស់ប៉ុស្តិ៍ការពារព្រំដែន” និង “ជំនួយប្អូនៗទៅសាលា” គឺជាទម្រង់ និងជាកម្មវិធីមនុស្សធម៌ដែលបានបង្កើតឡើងដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ហើយបានអនុវត្តទូទាំងកងទ័ពទៀតផង។ ប៉ុន្មានឆ្នាំកន្លងមកនេះ តាមរយៈការទទួលយកកូនចិញ្ចឹម និងជំនួយឧបត្ថម្ភសិស្សដែលមានស្ថានភាពជួបលំបាកខ្លាំង កងទ័ពការពារព្រំដែនខេត្តកាម៉ាវបាននិងកំពុងបានបើកឱកាសជាច្រើនសម្រាប់សិស្សក្រីក្រ និងសិស្សកំព្រានៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែនសមុទ្រ។ កងទ័ពការពារព្រំដែនមិនត្រឹមតែផ្តល់អាហារូបករណ៍ ឧបករសិក្សារៀនសូត្រ​ និងប្រាក់ខែជាប្រចាំប៉ុណ្ណោះទេ ថែមទាំងបានចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្អូនៗសិស្សានុសិស្សជាប្រចាំក្នុងដំណើរការសិក្សា ព្រមទាំងយកចិត្តទុកដាក់ឧបត្ថម្ភគ្រួសារពេលកើតមានជំងឺ ឬជួបការលំបាកទៀតផង។

ដើមឆ្នាំសិក្សាថ្មី ២០២៥-២០២៦ កងទ័ពការពារព្រំដែនខេត្ត Cà Mau បានជូនអំណោយដ៏មានតម្លៃជាច្រើន រួមមាន៖ អាហារូបករណ៍ចំនួន ៥៥ ចំណែក មួយចំណែកតម្លៃ ៤,៥ លានដុង។ កង់ចំនួន ៨ គ្រឿង រួមជាមួយសៀវភៅសរសេររាប់ម៉ឺនក្បាលទៀតផងដែលមានតម្លៃសរុបជាង ៣០០ លានដុង។ អំណោយនីមួយៗមិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈដើម្បីជួយសិស្ស និងគ្រួសារកាត់បន្ថយលំបាកខាងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការលើកទឹកចិត្តសម្រាប់ខាងស្មារតី បន្ថែមនូវកម្លាំង និងក្តីនឿ ដើម្បីឱ្យប្អូនៗពួកគាត់មានលក្ខណៈឈានឆ្ពោះ និងសម្រេចនូវក្តីស្រមៃរបស់ខ្លួននៃពេលអនាគត។

លោកវិរសេនីយ៍ត្រី Đặng Văn Vũ ជូនអាហារូបករណ៍ដល់សិស្សនៃវិទ្យាល័យ Võ Văn Kiệt ឃុំ Phước Long។

ប្អូន Lâm Hoàng Lê Vy ថ្នាក់ទី ៨/៤ នៃវិទ្យាល័យ Hiệp Thành សង្កាត់ Hiệp Thành  ជាសិស្សម្នាក់ក្នុងចំណោមសិស្ស ៤ នាក់ដែលត្រូវបានកងអនុសេនាធំការពារព្រំដែនលេខ ២ ធានាជំនួយឧបត្ថម្ភ ។ វរសេនីយ៍ត្រី Đặng Văn Vũ អ្នកនយោបាយនៃអង្គភាព បានឱ្យដឹងថា៖ “ប្អូន​ Lê Vy ជាសិស្ស Khmer មួយរូបដែលមានស្ថានភាពជួបលំបាកខ្លាំង។ ប្អូនកំព្រាឪពុក ម្ដាយទៅធ្វើការនៅស្រុកឆ្ងាយ ហើយរស់នៅពឹងផ្អែកលើជីដូន។ ទទួលនាធាជួយឧបត្ថម្ភក្មួយតាមរយៈកម្មវិធី “ឧបត្ថម្ភប្អូនៗទៅសាលា” តាំងពីឆ្នាំ ២០២២ មក ជារៀងរាល់ខែ អង្គភាពតែជំនួយឧបត្ថម្ភក្មួយដោយចំនួនទឹកប្រាក់ ៥០០ ពាន់ដុង និងតែងយកចិត្តទុកដាក់ឧបត្ថម្ភក្នុងការសិក្សា និងក្នុងជីវភាពរស់នៅ។ ចាប់តាំងពីពេលទទួលបានការជំនួយឧបត្ថម្ភរហូតមកដល់ពេលនេះ កងអនុសេនាធំការពារព្រំដែនលេខ ២ បានជួយឧបត្ថម្ភប្អូនវី ជាទឹកប្រាក់ជាង ១៥ លានដុង រួមជាមួយសម្ភារៈចាំបាច់ជាច្រើនទៀតផងដែរ”។

បច្ចុប្បន្ននេះ នៅតំបន់ព្រំដែនសមុទ្រ ជីវភាពរបស់ប្រជាជនមួយចំនួននៅតែជួបការលំបាក ជាពិសេសបងប្អូនជនជាតិភាគតិច។ ហេតុនេះហើយបានជាការសិក្សារបស់កូនចៅពួកគាត់នៅតែមានកម្រិត ហើយអ្នកដែលរងគ្រោះជាងគេគឺកុមារដែលកំព្រាតាំងពីតូច ឬមានឪពុកម្ដាយកើតជំងឺធ្ងន់ធ្ងរ ឬក៏បាត់បង់កម្លាំងពលកម្ម។ល។ ដោយភារកិច្ចនិងបេះដូងរបស់កងទ័ពការពារព្រំដែននៅប៉ូស្តិ៍ និងក្រុមការពារសមុទ្រ កំពុងរួមកម្លាំងឧបត្ថម្ភ រួមដំណើរការដើម្បីប្អូនៗសិស្សានុសិស្សជាច្រើនមានឱកាសបានសិក្សារៀនសូត្រ។

ឆ្នាំសិក្សានេះ ប៉ុស្តិ៍ការពារព្រំដែន Nhà Mát បានជូនជំនួយដល់សិស្ស ៣ នាក់ ដែលម្នាក់ៗទទួលបានទឹកប្រាក់ ៤,៥ លានដុង។ ក្នុងចំណោមសិស្សទាំង ៣ នាក់ រួមមានប្អូន Sơn Pít (ថ្នាក់ទី១០នៃវិទ្យាល័យ Hiệp Thành) គឺមានករណីជួបលំបាកដែលគួរឱ្យអាណិតជាងគេ។ ឪពុកម្ដាយរបស់ Pít ជាមនុស្សស្លូតត្រង់ និងឧស្សាហ៍ព្យាយាមធ្វើការ ប៉ុន្តែអភ័ព្ទរស់មិនបានយូរ។ តាំងពីតូច Pít ត្រូវបានជីដូនជាអ្នកចិញ្ចឹមមើលថែ ឥឡូវនេះគាត់ចាស់ហើយ និងគ្មានប្រាក់ចំណូលទៀងទាត់។ ចាប់តាំងពីពិតរៀនថ្នាក់ទី៤ ប៉ុស្តិ៍ការពារព្រំដែន Nhà Mát បានទទួលពិតជាកូនចិញ្ចឹមរហូតមកដល់សព្វថ្ងៃ។ ដោយសារតែក្តីស្រឡាញ់របស់ឪពុកកងទ័ព ពាក់សក្តិបៃតង ជីវភាពរបស់យាយចៅទាំងពីរនាក់ក៏មានភាពល្អប្រសើរជាងមុន។ ហើយប្អូន Pít មិនចាំបាច់បោះបង់ការរៀនសូត្រនោះទេ។ “កូនពិតជាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្តីស្រឡាញ់ចិញ្ចឹមមើលថែរបស់ឪពុកធម៌ខ្លាំងណាស់។ ដូច្នេះហើយ កូនតែងដាស់តឿនខ្លួនឯងនឹងខិតខំរៀនសូត្រឱ្យបានល្អថែមទៀត” ប្អូនពិត និយាយបែបនេះ។

កងទ័ពការពារព្រំដែនខេត្ត Cà Mau ជូនកង់ដល់សិស្សានុសិស្សក្នុងឱកាសបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦។

ជាមួយទង្វើជាក់ស្តែងដែលរីកសាយភាយពេញដោយក្តីស្រឡាញ់របស់កងទ័ពការពារព្រំដែនខេត្ត Cà Mau ក៏បានរួមចំណែកជំនួយការឧបត្ថម្ភប្អូនសិស្សសាលាមានជីវភាពក្រីក្រនៅតាមតំបន់ឆ្នេរសមុទ្របានទៅសាលាគ្រប់ៗគ្នា។ នេះក៏ជាការយកចិត្តទុកដាក់ដ៏ពិសេស សម្តែងពីតួនាទីរបស់កងទ័បការពារព្រំដែនក្នុងការកសាងសង្គមសិក្សារៀនសូត្រ រឹតបន្តឹងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន កសាងយុទ្ធសាស្រ្តទឹកចិត្តប្រជាជនឱ្យការតែមានភាពរឹងមាំប្រសើរឡើង៕

Thanh Hải

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក