ទូរស័ព្: 0274 383 347
ពុធ, 9-9-26 17:37:39

ជំនួយសិស្ស Khmer ទៅសាលា

ដើម្បីចែករំលែកការលំបាកដល់ដល់សិស្សានុសិស្សតំបន់ជនជាតិភាគតិចសម្រាប់ដើមឆ្នាំសិក្សាថ្មី មន្ទីរជនជាតិ និងសាសនា ព្រមទាំងសប្បុរសជនទាំងឡាយបានសហការជាមួយរដ្ឋអំណាចភូមិភាគចាត់តាំងបណ្តាសកម្មភាពជំនួយឧបត្ថម្ភ ដើម្បីប្អូនៗកុំឱ្យបោះបង់ការសិក្សារៀនសូត្រដោយសារតែជីវភាពជួបលំបាក។

លោក Nguyễn Thành Niệm នាយករងនៃមន្ទីរជនជាតិ និងសាសនា ជូនសៀវភៅសិក្សាដល់ប្អូនៗសិស្សសាលាក្នុងពិធីបិទវគ្គថ្នាក់បង្រៀនអក្សរ Khmer ឱកាសវិស្សមកាលនៅសាលាទានភូមិ Đồng Tâm A ឃុំ Đầm Dơi។

អស់រយៈពេលជាច្រើនឆ្នាំកន្លង នៅពេលដែលថ្នាក់រៀនអក្សរ Khmer ឱកាសវិស្សមកាលបាន បិទវគ្គ ប្អូនៗសិស្សសាលាជាក្មួយជនជាតិភាគតិចទាំងលាយក៏ទទួលបានអំណោយដោយសាររៀនបានល្អក្នុងឆ្នាំសិក្សា ព្រមទាំងអាហារូបករណ៍ កង់ សៀវភៅសិក្សា សៀវភៅសរសេរ រួមទាំងឧបកររៀនសូត្រដើម្បីឆ្នាំសិក្សាថ្មី។

លោក Nguyễn Thành Niệm នាយករងនៃមន្ទីរជនជាតិ និងសាសនា បានចែករំលែក៖ “នេះគឺជាសកម្មភាពដ៏ប្រចាំដែលត្រូវបានមន្ទីរសិក្សាអប់រំ និងសប្បុរសជនទាំងឡាយរួមជាមួយរដ្ឋអំណាចភូមិភាគចាត់តាំងមុនពេលប្អូនៗឈានចូលឆ្នាំសិក្សាថ្មី ជាក់ស្តែងបានផ្តល់មកនូវភាពសប្បាយរីករាយ និងការលើកទឹកចិត្តសម្រាប់ប្អូនៗខិតខំសិក្សារៀនសូត្រទៀតផង”។

នៅពិធីបិទវគ្គនៃការបង្រៀនអក្សរ Khmer នៅសាលទានភូមិ Đồng Tâm A ឃុំ Đầm Dơi រួមបញ្ចូលជាមួយបរិយាកាសសប្បាយរីករាយ ជាការលើកទឹកចិត្តសម្រាប់ខាងដាស់តឿនស្មារតីប្អូនៗឱ្យខិតខំរៀនសូត្របានល្អក្នុងឆ្នាំសិក្សាថ្មី ជាពិសេសសកម្មភាពផ្តល់អំណោយ។

លោក Lê Hoàng Hôn អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Đầm Dơi បានឱដឹងថា៖ “មុនឈានចូលឆ្នាំសិក្សាថ្មី ឃុំបានប្រមូលធនធាន កម្មវិធី ក៏ដូចជាការកៀរគរអ្នកឧបត្ថម្ភ និងសប្បុរសជន ដើម្បីផ្តល់អាហារូបករណ៍ សៀវភៅសរសេរ និងសៀវភៅសិក្សា ព្រមទាំងឧបករណ៍សិក្សាសម្រាប់ប្អូនៗសិស្សានុសិស្ស ជាពិសេសសិស្សដែលមានជីវភាពក្រលំបាក។ ផ្តើមពីនោះក៏បានរួមចំណែកជួយឱ្យប្អូនៗសម្រេចនូវក្តីសង្ឃឹមរបស់ខ្លួន ចូលរួមកសាងអនាគត និងសហគមមួយថ្ងៃកាន់តែល្អប្រសើរ ព្រមទាំងរួមកម្លាំងគ្នាចែករំលែករាល់ការលំបាក​ជាមួយ​សិស្ស​ជនជាតិ​ភាគ​តិច”។

ប្អូន Diệp Hữu Kiều Luyến ទទួលអាហារូបករណ៍ពីសប្បុរសជន។

ថ្ងៃដែលបានទទួលអាហារូបករណ៍ ប្អូន Diệp Hữu Kiều Luyến ជាជនជាតិ Khmer រៀនថ្នាក់ទី៦ សាលាមធ្យមសិក្សា Tân Hồng (ឃុំ Đầm Dơi) មានប្រសាសន៍៖ ដោយទទួលបានអាហារូបករណ៍ និងសៀវភៅសរសេរ សៀវភៅសិក្សា ប្អូនពិតជាមានក្តីរំភើបនឹងដឹកគុណខ្លាំងណាស់។ ប្អូនសន្យាថានឹងខិតខំរៀនសូត្រឱ្យបានពូកែ​ដើម្បីមិនធ្វើឱ្យលោកគ្រូអ្នកគ្រូ ព្រមទាំងឪពុកម្តាយ​និងមាមីងសប្បុរសជនខកបំណងជាដាច់ខាត”។

ប្អូន Lương Thị Thảo Nguyễn សិស្សថ្នាក់ទី១០នៃសាលាមធ្យមសិក្សាចំណេះទូទៅ Đầm Dơi មានប្រសាសន៍៖ “ស្ថានភាពគ្រួសារជួបលំបាក តែប្រាក់កាស់សម្រាប់ផ្គត់ផ្គង់ឱ្យប្អូនបន្តសិក្សាថ្នាក់ទី១០គឺមានការលំបាកខ្លាំងណាស់ ណាប្រាក់សម្រាប់ទិញសំលៀកបំពាក់ ណាទិញសំពៀត សៀវភៅសិក្សា និងសៀវភៅសរសេរ... អាស្រ័យដូច្នេះហើយ ពេលនេះប្អូនបានទទួលអាហារូបករណ៍ សៀវភៅសរសេរ ប្អូនពិតជាសប្បាយរីករាយខ្លាំងណាស់។ ការជំនួយឧបត្ថម្ភទាំងនេះ បានជួយឱ្យប្អូនៗមានលក្ខណៈបានទៅសាលាគ្រប់គ្នា។ ប្អូននឹងខិតខំរៀនសូត្រឱ្យបានល្អ”។

សម្រាប់ក្នុងឆ្នាំសិក្សាថ្មីេនះ ប្អូនៗសិស្សសាលាជាកូនក្មួយជនជាតិភាគតិច ព្រមទាំងសិស្សដែលមានជីវភាពជួបលំបាកនៅឃុំហូធីគី បានទទួលកង់ដោយគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្តផ្តើមចលនាម្ចាស់ក្រុមហ៊ុនឧបត្ថម្ភ។

បន្តការជំនួយប្អូនៗសិស្សានុសិស្សឱ្យបានទៅសាលា គឺជាសកម្មភាពជាក់ស្តែង ជួយប្អូនៗសិស្សសាលានៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ព្រមទាំងតំបន់ជនជាតិភាគតិចដែលមានជីវភាពក្រលំបាកបានបន្តការសិក្សារៀនសូត្រ។ រាល់ការរួមចំណែកដ៏សាមញ្ញបែបនេះក៏បានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរយ៉ាងធំក្នុងការជំនួយប្អូនៗសិស្សានុសិស្សទាំងឡាយមានលក្ខណៈដើម្បីសម្រេចនូវក្តីសង្ឃឹមខាងចំណេះដឹងរបស់ខ្លួន។

អាហារូបករណ៍ កង់ សៀវភៅសរសេរ សៀវភៅសិក្សា។ល។ បណ្តាអំណោយទាំងនេះមិនត្រឹមជាតម្លៃសម្រាប់ផ្នែកខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការលើកទឹកចិត្តសម្រាប់ប្អូនៗបន្តការសិក្សាបានល្អ ព្រមទាំងវិវឌ្ឍខ្លួនឱ្យក្លាយជាប្រជាពលរដ្ឋមានប្រយោជន៍សម្រាប់សង្គម៕

Quỳnh Anh

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក