ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:37

គោរពស្រឡាញ់ភាសាខ្មែរ

រយៈកាលកន្លង សកម្មភាពបង្រៀនភាសាខ្មែរដល់កូនក្មួយ ជនរួមជាតិក៏ត្រូវបានអនុវត្តយ៉ាងល្អប្រសើរណាស់ដែរ។ ទន្ទឹមជាមួយការយកចិត្តទុកដាក់បណ្តុះបណ្តាល និងបំប៉ន ផ្តួចផ្តើមកងជួរ គ្រួបង្រៀនអក្សរសាស្ត្រខ្មែររបស់ភូមិភាគ រាល់គ្រូបង្រៀនអក្សរ ខ្មែរទាំងឡាយតែងខិតខំខ្នះខ្នែងអស់ពីចិត្តក្នុងការបង្ហាត់បង្រៀន ដោយក្តីស្រឡាញ់ពេញចិត្តមុខរបរនិងភាសាខ្មែរ ទប់ស្កាត់រាល់ ការលំបាកផ្សេងៗ ដើម្បីរួមចំណែកអភិរក្សភាសា និងអក្សរ សាស្ត្ររបស់ជាតិខ្លួន។

បច្ចុប្បន្ន ទូទាំងខេត្តមានគ្រូបង្រៀនអក្សរខ្មែរប្រមាណជាង៣០រូប ក្នុងនោះមាន៣រូបដែលកំពុងបង្រៀននៅតាមសាលាជនជាតិអន្តេវាសិកទាំង២សាលា ចំណែកក្រៅពីនោះសុទ្ធសឹង ជាគ្រូបង្រៀនអក្សរខ្មែរនារដូវវិស្សមកាល។ ហើយបណ្តាគ្រូ         បង្រៀនទាំងឡាយសុទ្ធសឹងជាជនជាតិខ្មែរដូចគ្នា ព្រមទាំង          មានចំណេះដឹងគ្រាប់គ្រាន់និងឯកទេសខាងបង្រៀនភាសា    ខ្មែរតាមការកំណត់។

អ្នកគ្រូ យ័ញធីជី ជាគ្រូបង្រៀនភាសាខ្មែរនៃសាលាវិទ្យា ល័យជនជាតិអន្តេវាសិកខេត្ត មានប្រសាសន៍៖ “ខ្ញុំបង្រៀន       អក្សរខ្មែរនៅសាលាក៏យូរដែរហើយ។ ខ្ញុំស្រឡាញ់មុខរបរជា         គ្រូបង្រៀនេះខ្លាំងណាស់ ពីព្រោះនាងខ្ញុំយល់ថាខ្លួនបានរួមចំណែកក្នុងការផ្សព្វផ្សាយបង្ហាត់បង្ហាញភាសាជាតិខ្លួនជូនប្អូនៗកូនខ្មែរគ្រប់រូបដើម្បីរួមគ្នាអភិរក្ស និងពង្រីកភាសាជាតិ។ ទន្ទឹមនិងនោះផងដែរ នាងខ្ញុំបានចូលរួមបណ្តាថ្នាក់ហ្វឹកហ្វឺន បំណិនផ្នែកខាងគរុកោសល្យភាសាខ្មែរ នាងខ្ញុំឃើញថាមាន អត្ថប្រយោជន៍និងជាក់ស្តែងខ្លាំងណាស់ ជួយឲ្យនាងខ្ញុំយល់        ដឹងបន្ថែមខាងភាសាខ្មែរ ព្រមទាំងក្តាប់បានច្បាស់រាល់វិធី            សាស្ត្រក្នុងការបង្រៀនភាសាខ្មែរទៀតផង”។

អ្នកគ្រូ យ័ញធីជី អស់ពីចិត្តជាមួយមុខរបររបស់ខ្លួន។

អ្នកស្រី ក្វាត់គីវម៉ាយ អនុប្រធានគណៈជនជាតិខេត្ត ឲ្យដឹង៖ “រយៈកាលកន្លង ដើម្បីលើកកម្ពស់ចំណេះដឹងជំនាញ ព្រមទាំងមុខវិជ្ជាជីវៈផ្នែកខាងគរុកោសល្យសម្រាប់គ្រូបង្រៀនភាសាខ្មែរ គណៈជនជាតិខេត្តបានកសាងគម្រោងការបណ្តុះ        បណ្តាល ហ្វឹកហ្វឺន បំប៉នជូនកងជួរគ្រូបង្រៀនទាំងឡាយជា            ជនជាតិភាគតិច ផ្តើមពីនោះ សហការជាមួយ គ្រប់បណ្តាភូមិភាគអនុវត្តត្រឹមត្រូវគ្រប់របបគោលនយោបាយចំពោះបណ្តា កងកម្លាំងទាំងនេះ។ ទន្ទឹមនិងនោះផងដែរ បណ្តាភូមិភាគ              ទាំងឡាយក៏បានអនុវត្តយ៉ាងល្អចំពោះសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងស្តីពីសារៈសំខាន់នៃការអភិរក្សវប្បធម៌ ពិសេសអភិរក្សភាសារបស់បណ្តាបងប្អូនជនជាតិភាគតិច។ បង្កើនការផ្សព្វផ្សាយទូលំទូលាយ និងមានប្រសិទ្ធភាពក្នុងការ    បង្រៀននិងរៀនភាសាខ្មែរក្នុងគ្រប់បណ្តាសាលាសាកលជនជាតិ ព្រមទាំងការបង្រៀនអក្សរខ្មែរនារដូវវិស្សមកាលជាដើម”។

ទន្ទឹមជាមួយលទ្ធផលដែលទទួលបាន ក៏នូវមានការខ្វះខាត            ខាងគ្រូបង្រៀនអក្សរខ្មែរផងដែរ ដោយមានមិនស្មើគ្នា ព្រមទាំងនូវមានករណីដាច់ដោយឡែកពីគ្នាខាងចំណេះដឹង និងសមត្ថភាព នៃការបង្ហាត់បង្រៀន។ ហើយក៏មានករណីមួយចំនួនមិនទាន់ សម្រេចតាមការកំណត់ តែភាគច្រើនគ្រូបង្រៀនទាំងនេះបាន ត្រឹមបង្ហាត់ក្នុងរដូវវិស្សមកាលប៉ុណ្ណោះ ដូច្នេះហើយទើបមានការអន់ខ្សោយចំពោះបំណិនផ្នែកខាងគរុកោសល្យ និងបទពិសោធ ក្នុងការបង្រៀនទៀតផង។

ទោះបីមិនជំនាញ តែគ្រូបង្រៀនអក្សរខ្មែរនារដូវវិស្សមកាលក៏សុទ្ធសឹងជាកងកម្លាំងដ៏សំខាន់ណាស់ដែរ ព្រមទាំងរួមចំណែកក្នុងការអភិរក្សភាសាជាតិទៀតផង។

យល់ឃើញនូវរាល់បណ្តាកង្វះខាតទាំងនេះ គណៈជនជាតិ ខេត្ត ព្រមទាំងមន្ទីរអប់រំនិងបណ្តុះបណ្តាលបានសហការជាមួយ       បណ្តាមហាវិទ្យាល័យ មណ្ឌលចាត់តាំងហ្វឹកហ្វឺន និងបំប៉ន ជំនួយខាងចំណេះដឹងតាមវិធីសាស្ត្រយ៉ាងសមស្របខុសប្លែកពីគ្នា។

អ្នកស្រី ក្វាត់គីវម៉ាយ ឲ្យដឹងបន្ថែម៖ “យោងតាមបណ្តាថ្នាក់ ហ្វឹកហ្វឺន យើងខ្ញុំសង្ឃឹមចង់មានការលើកកម្ពស់ចំណេះដឹង ព្រមទាំងបង្កើនបទពិសោធបំណិនផ្នែកខាងគរុកោសល្យ បង្កលក្ខណៈងាយស្រួលដើម្បីកងជួរកម្មាភិបាលគ្រូបង្រៀនអក្សរខ្មែរបង្កើនចំណេះដឹងឯកទេសផ្ទាល់ខ្លួន និងដើម្បីការបង្រៀនអក្សរខ្មែរមួយថ្ងៃកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រមទាំងបង្កើនគុណភាពក្នុងការបង្រៀននិងរៀនភាសាខ្មែរ រួមចំណែកលើកកម្ពស់តុល្យភាព            ផ្នែកខាងចំណេះដឹងក្នុងបណ្តាជនរួមជាតិភាគតិចទាំងឡាយ”។

អាស្រ័យការផ្សព្វផ្សាយដំណាលគ្នា និងទាន់ហេតុការណ៍ រាល់បណ្តាដំណោះស្រាយក្នុងការលើកកម្ពស់គុណភាពកងជួរកម្មាភិបាលគ្រូបង្រៀនអក្សរខ្មែរ ព្រមទាំងសកម្មភាពនៃការបង្រៀនភាសាខ្មែររបស់ខេត្តសម្រេចច្រើនលទ្ធផលជាក់ស្តែង ជួយសិស្សានុសិស្សកូនខ្មែរអភិវឌ្ឍន៍ភាសា ព្រមទាំងមានស្មារតីក្នុងការអភិរក្សនិងពង្រីកបណ្តាតម្លៃខាងភាសានិងវប្បធម៌ជាតិ៕

 

អត្ថបទនិងរូបថត៖ គ្វីញអាញ

 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក