ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:45

ផ្តើមអាជីពជោគជ័យដោយផលិតផលប្រចាំតំបន់

ដោយចាប់ឱកាសផ្តើមពីអំណោយផលឧត្តមភាពនិងសក្តានុភាពរបស់ភូមិភាគ ដែលជាតំបន់ចិញ្ចឹមត្រីកន្ធច្រើនបំផុតទូទាំងខេត្ត បងថាច់វុំាងនិញ នៅភូមិលេខ៧ ឃុំខាញ់ប៊ិញដុង ស្រុកត្រឹងវុំាងថើយ ក៏បានជម្រើសផ្តើមអាជីពដោយចិញ្ចឹមត្រីកន្ធ ផ្តល់ប្រាក់ចំណូលខ្ពស់សម្រាប់គ្រួសារ ផ្តើមពីនោះថែមទាំងរួមចំណែកបន្តការអភិវឌ្ឍន៍ផលិតផលប្រចាំតំបន់ទៀតផង។

បងថាច់វុំាងនិញ មានសំណាងកើតនិងធំដឹងក្តីក្នុងត្រកូលគ្រួសារ កសិករដែលមានប្រពៃណីខាងរកស៊ី។ ដោយសារតែបែបនេះហើយ ខណៈពេលដែលរៀបការចេញរស់នៅដោយឡែក បងក៏ក្លាយជាយកសិករឧស្សាហ៍ព្យាយាម និងចេះច្នៃប្រតិដ្ឋមួយរូបដែលឆ្លងកាត់លំបាកលើកដំបូងក្នុងឆាកជីវិត ឈានឡើងជីវភាពធូរធា។

ផ្តើមពីដីស្រែ១០កុងដែលឪពុកម្តាយបានចែកឲ្យក្នុងគ្រាដែលខ្លួនចេញរស់នៅដោយឡែក បងនិញ គិតថា ប្រសិនបើយើងត្រឹមតែធ្វើស្រែនិងដាំចម្ការតែម្យ៉ាងនោះទេមិនអាចសល់ផលនោះឡើយ។ គិតដូច្នេះ ឆ្នាំ២០១៤ បងក៏ជីកស្រះ៤សម្រាប់ចិញ្ចឹមត្រីកន្ធលក់ អនុវត្តទម្រង់មានប្រសិទ្ធភាព ឆ្នាំ២០២៣កន្លងហើយ បងប្រមូលផលត្រីបានជាង២៧តោន។ ចំណែកផ្ទៃដីដែលនៅទំនេរតាមភ្លឺ បងដាំបន្លែ និងឈើហូបផ្លែដើម្បីកើនប្រភពចំណូល។

បងនិញ តែងសិក្សាស្វែងយល់ និងដកពិសោធអ្វោះដែលពូកែៗ អំពីអ្នកដើរមុនដើម្បីយកមកអនុវត្តតាមក្នុងការចិញ្ចឹម ត្រីកន្ធលក់ទទួលបានភាពជោគជ័យ។ឆ្នាំ២០២៣ ជាមួយស្រះចិញ្ចឹមត្រីកន្ធចំនួន៤ បងប្រមូលផលត្រីបាន ជាង២៧តោន។

ក្រៅពីនោះ បងថែមទាំងប្រកបរបរដើរប្រមូលទិញត្រីកន្ធស្រស់ថែមទៀត មធ្យមក្នុងមួយឆ្នាំទិញបានប្រមាណជា៣០០-៤០០តោនត្រី។ ឆ្លៀតយកប្រភពត្រីកន្ធដែលខ្លួនប្រមូលទិញបាន ប្តីប្រពន្ធបងនិញក៏ធ្វើងៀតសម្រាប់បោះម៉ូយនិងលក់រាយ ដោយចំនួនត្រីលក់ចេញទីផ្សារជារៀងរាល់ឆ្នាមចាប់ពី៧០-១០តោនត្រី។

ជាមួយរបរដើរប្រមូលទិញត្រីកន្ធស្រស់ បងនិញក៏រួមចំណែកបង្កការងារធ្វើជូនពលករនៅភូមិភាគប្រមាណចាប់ពី៥-១០នាក់។

បងនិញមានប្រសាសន៍៖ “ខ្ញុំតែងអាទិភាពក្នុងការហាលងៀតដោយកំដៅថ្ងៃតាមបែបប្រពៃណីធម្មជាតិដើម្បីរក្សារសជាតិឆ្ងាញ់របស់ងៀត។ ជម្រើសវត្ថុធាតុសម្រាប់ឲ្យការផលិតងៀតដោយផ្ទាល់ខ្លួន ព្រមទាំងចូលផ្អប់ក៏ខ្ញុំផ្ទិតផ្ចង់ណាស់ដែរ ដើម្បីផលិតផលរបស់យើងអាចប្រគួតប្រជែងនិងមានលំនឹងលើទីផ្សារ ក៏ដូចជាបន្តរក្សាការពារណិជ្ជសញ្ញាផលិតផលត្រីកន្ធកាម៉ាវមានឈ្មោះល្បីតាំងពីយូរជំនាន់ណាស់មកហើយ”។

ផ្តើមពីរបរផលិតងៀតត្រីកន្ធ និងប្រមូលទិញដីគន្ធស្រស់ ប្តីប្រពន្ធបងនិញក៏រួមចំណែកបង្កការងារធ្វើតាមរដូវកាលជូនពលករជាង១០នាក់ ដោយទទួលបានប្រាក់ចំណូលម្នាក់ៗចាប់ពី១៥០-៣០០ពាន់ដុងៈថ្ងៃ។ សរុបប្រាក់ចំណូលគ្រួសាររបស់បងនិញវិញដែលផ្តើមបណ្តារបរដូចបានពោលខាងលើ ចាប់ពី២០០-៣០០លានដុង/ក្នុងឆ្នាំ ព្រមទាំងក្លាយជាគ្រួសារធូរធា និងជាគ្រួសាខ្មែរដ៏ឆ្នើមក្នុងការខិតខំព្យាយាមដើម្បីឈានឡើងទៀតផង បងតែងសកម្មចូលរួមជាមួយរដ្ឋអំណាចភូមិភាគគ្រប់បណ្តាប្រវេណីអភីវឌ្ឍន៍សេដ្ឋកិច្ច កសាងជនបទថ្មី និងដោះស្រាយការងារធ្វើជូណពលករនៅភូមិភាគ៕

បងនិញ បន្តមុខរបរផលិតងៀតត្រីកន្ធអស់រយៈកាលជាង៨ឆ្នាំកន្លង ដោយប្តេជ្ញាចិត្តបង្កើតផលិតផលមានកិត្យានុភាព គុណភាព និងរក្សាពាណិជ្ជសញ្ញាប្រចាំតំបន់ទៀតផង។

 

អត្ថបទនិងរូបថត៖ ឡងភឿង

 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក