ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 21:55:21

ទស្សនាវត្តខ្មែរអមដោយព័ណ៌ដ៏ចម្លែកភ្នែក

តាមធម្មតា វត្តបណ្តាវត្តខ្មែរទាំងឡាយតែងនិយមប្រើព័ណ៌លឿងលាយក្រហមដើម្បីតុបតែងលម្អ។ ថ្វីត្បិត ប្រសិនបើយើងមានឱកាសបានទៅ ទស្សនាវត្តស្វាយសនៅតំបន់បៃនូយ ខេត្តអាងយ៉ាង យើងនឹងមានការភ្ញាក់ផ្អើលជាក់ជាមិនខាន ដោយព្រះវិហារនិងកុដិ សាលានានារបស់វត្តនេះសុទ្ធតែត្រូវបានលាបព័ណ៌ផ្កាឈូកគួរឲ្យចំណាប់អារម្មណ៍។

សំណង់ព្រះវិហារអមដោយព័ណ៌ផ្កាឈូកដ៏ស្រស់ស្អាត។

វត្តស្វាយស កសាងនូវឆ្នាំ១៨៦០ មានទីតាំងស្ថិតនៅឃុំនូយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ ព្រះឧបជ្ឈាយ៍ ចៅទី ចៅអធិការវត្តស្វាយស មានថេរដីការ៖ “មុនឆ្នាំ១៩៧៥ វត្តមានទីតាំងដំបូងស្ថិតនៅជើងភ្នំកូតូ តែដោយសារសង្គ្រាមដុតបំផ្លាញ ទើបវត្តត្រូវរើមកកណ្តាលស្រែវិញដើម្បីធានាទីតាំងសម្រាប់សកម្មភាពជំនឿសាសនារបស់ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទខ្មែរនៅភូមិភាគ។ បើគិតចាប់ពីពេលនោះ វត្តស្វាយស ជាវត្តដែលត្រូវបានកសាងតាំងពីដំបូងគេនៅតំបន់ដែនដីខេត្តអាងយ៉ាង”។

ឧបដ្ឋានសាលា ទើបកសាងសម្រេចថ្មីបន្ទាប់ពីគ្រោះអាគ្គីភ័យបានកើតឡើង។

វត្តស្វាយស ប្រកបដោយទេសភាពមនោរម្យគួរឲ្យជ្រះថ្លា ខាងមុខព្រះវិហារមានស្រះមួយដ៏ធំ ចំណែកក្នុងបរិវេណថែមទាំងដើមឈើបុរាណធំៗជាច្រើនផ្តល់នូវម្លប់ដ៏ត្រជាក់ បង្កើតបានបរិយាកាសដ៏ស្ងៀមស្ងាត់សម្រាប់ភ្ញៀវទស្សនាទាំងឡាយអញ្ជើញទស្សនានិងគោរពបូជា លំហែរ កាយបន្ទាប់ពីពលកម្មនឿយហត់។

ដោយបានដឹងថា វត្តស្វាយស ក៏ជាវត្តខ្មែរដែលមានរក្សាគម្ពីរសត្រាស្លឹករឹតបុរាណដ៏ច្រើនទៀតផង។ ហើយវត្តស្វាយសក៏ជាទីតាំងតែមួយគត់របស់ខេត្តអាងយ៉ាងដែលមានបង្រៀនខាងចារសត្រាស្លឹករឹតសម្រាប់ព្រះសង្ឃក្នុងនិងក្រៅខេត្តចូលរួមសិក្សា ក្នុងនោះព្រះឧបជ្ឈាយ៍ ចៅទី ព្រះអង្គជាអ្នកបង្ហាត់ដោយផ្ទាល់។

វត្តស្វាយស ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខាងបំណិនចារគម្ពីរសត្រាស្លឹករឹតតែមួយគត់នៅអាងយ៉ាង។ (ក្នុងរូបថត៖ ព្រះឧបជ្ឈាយ៍ ចៅទី ចៅអធិការវត្តស្វាយស ឧទ្ទេសនាមអំពីក្បួនចារគម្ពីរសត្រាស្លឹករឹត)។

ឆ្នាំ២០១៥ ឧបដ្ឋានសាលាវត្តស្វាយសជួបគ្រោះអាគ្គីភ័យ តែមិនប៉ះពាល់ដល់គម្ពីរសត្រាស្លឹករឹតនោះទេ។ បន្ទាប់គ្រោះអាគ្គីបណ្តោយឲ្យមានការខូចខាត ព្រះឧបជ្ឈាយ៍ ចៅទី ក៏ចាប់ផ្តើមកសាងថ្មីនៅបណ្តាសមិទ្ធផលមួយចំនួន ក្នុងនោះមានព្រះវិហារ ដោយរំលេចព័ណ៌ផ្កាឈូកដ៏ស្រស់ស្អាត បង្កើតជាសម្រស់ថ្មី ប្លែកភ្នែកបន្ទាប់ពីរងគ្រោះអាគ្គីភ័យកើតឡើង៕

សមណកុដិនៃវត្តស្វាយស។

ព្រះពុទ្ធបដិមាករទ្រង់ប្រសូត្រ ដែលបានកសាងក្នុងបរិវេណនៃវត្តស្វាយស។

ខាងមុខព្រះវិហារវត្តស្វាយស មានស្រះមួយដ៏ធំនិងមានដើមឈើបុរាណធំៗជាច្រើនផ្តល់ម្លប់ត្រជាក់ បង្កើតបានជាទេសភាពយ៉ាងស្ងៀមស្ងាត់ទៀតផង។

 

អត្ថបទនិងរូបថត៖ ចន្តា

 

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក