ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:36

ជំហរមុខក្នុងការប្រឡងប្រណាំងសេ្នហាជាតិ

ឃុំដុងថើយ ស្រុកកៃនឿកមានជនជាតិខ្មែរ២០១គ្រួសារ។ អាស្រ័យការយកចិត្តទុកដាក់របស់ភូមិភាគ រួមជាមួយការខិតខំប្រឹងប្រែងរបស់ខ្លួន ជីវភាពរស់នៅ របស់មាមីងបងប្អូនមួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍។ ទន្ទឹមនិងនោះ បងប្អូនជនរួមជាតិខ្មែរថែមទាំងសកម្មចូលរួមប្រពៃណីកសាងគ្រួសារវប្បធម៌ ផ្តល់ក្តីសុខសន្តិភាពជូនភូមិស្រុកទៀតផង។

ផ្តើមពីនោះ មានគ្រួសារជាច្រើនបានជំហរមុខក្នុងប្រពៃណីនៃការប្រ ឡងប្រណាំងស្នេហាជាតិ រួមចំណែកអភិវឌ្ឍន៍ស្រុកទេស។ តួយ៉ាង ដូចជាគ្រួសារលោក ត្រឹងវុំាងភុង នៅភូមិខាញ់ទឺ ឈ្លាសវៃ ក្នុងការផលិត ឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ច មិនត្រឹមផ្តល់ប្រាក់ចំណូលគ្រួសារប៉ុណ្ណោះទេ ថែមទាំងប្រមូលផ្ត។បណ្តាគ្រួសារខ្មែរទាំងឡាយនៅភូមិភាគចូលរួមកសាងសេដ្ឋកិច្ចតាមបែបសមូហភាពទៀតផង។

ដោយយល់ថាភូមិសាស្ត្រឃុំមានផ្ទៃដីចិញ្ចឹមគ្រំឈាមច្រើន រៀងរាល់ឆ្នាំត្រូវការចំនួនពូជគ្រំយ៉ាងច្រើនសម្រាប់យកមកចិញ្ចឹម លោកភុងក៏បានវិនិយោគអនុវត្តទម្រង់បង្កាត់ពូជគ្រំឈាមសម្រាប់លក់នៅភូមិភាគ។ ជាមួយផ្ទៃដី១.០០០ម៉ែត្រការេ លោកសាងអាងចំនួន៤សម្រាប់បង្កាត់ពូជគ្រំឈាម។ លោកភុង ឲ្យដឹង៖ “ប្រសិនបើថែទាំងបានល្អត្រឹមត្រូវ គ្រំ           បន្ទាប់ពីបង្កាត់ពូជបាន២០ថ្ងៃនិងអាចលក់បាន។ ចំពោះ៤អាងបង្កាត់ពូជ រាល់ខែគ្រួសារខ្ញុំលក់ចេញទីផ្សារប្រមាណ១០លានគ្រំឈាមពូជ ទទួល បានប្រាក់ចំណូលប្រហែលពី៨-១០លានដុង។

លោកត្រឹងវុំាងភុង ឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ចអាស្រ័យទម្រង់បង្កាត់ពូជគ្រំ ឈាមលក់។

ដើម្បីឆ្លើយតបតម្រូវការខាងពូជសម្រាប់ផ្គត់ផ្គង់នៅភូមិភាគបានកាន់តែច្រើននោះ ឆ្នាំ២០២២ លោកភុងក៏បានបង្កើតសហគមន៍បង្កាត់ពូជ    គ្រំរួមមានសមាជិកចំនួន៧រូប។ បងត្រឹងហ្វាងងី នៅភូមិខាញ់ទឺ ជាសមា ជិកសហគមន៍ ឲ្យដឹង៖ “លើកដំបូងបងចូលរួមសហគមន៍ពីព្រោះមានបំណងចង់បង្កាត់ពូជសម្រាប់ទុកចិញ្ចឹម ជៀសវាងការបង់ខាតប្រាក់ក្នុងការទិញពូជយកមកចិញ្ចឹម។ បន្ទាប់មក បងក៏បានពង្រីកសុះសាយលើផ្ទៃដី  របស់ខ្លួនសម្រាប់លក់ពូជឲ្យអ្នកស្រុកវិញដោយការចំណាយតិចតែផ្តល់         ប្រាក់ចំណូលខ្ពស់។

បងងីមានប្រសាសន៍៖ “ចូលរួមសហគមន៍ បង្កើតពាណិជ្ជសញ្ញាទើប គ្រំពូជងាយស្រួលក្នុងការលក់ចេញ មិនត្រឹមផ្គត់ផ្គង់នៅភូមិភាគប៉ុណ្ណោះទេ សហគមន៍អ្នកបង្កាត់ពូជគ្រំឈាមថែមទាំងបានលក់ចេញនៅតាម          បណ្តាស្រុកជិតខាងទៀតផង។ ជាមួយអាងបង្កាត់ពូជចំនួន៣ រៀងរាល់ខែផ្តល់ជូនសហគមន៍ប្រមាណ៧លានគ្រំពូជ ព្រមទាំងផ្តលជូនខ្ញុំនូវប្រ ភពប្រាក់ចំណូលលំនឹងប្រចាំខែទៀតផង”។

តាំងពីយូរឡុងណាស់មកហើយ ប្រពៃណីកសាងគ្រួសារវប្បធម៌ក៏ត្រូវបានសាភ្ជាប់ជាមួយប្រពៃណីកសាងជនបទថ្មី ផ្តើមពីនោះក៏មានលេចធ្លោយ៉ាងច្រើនកុះករគំរូកសិករខ្មែរសកម្មក្នុងការកសាងជនបទថ្មី រួមចំណែក ដើម្បីសហគមន៍។

គ្រួសារអ្នកមីង ត្រឹងហុងដឹម នៅភូមិលេខ៧ ជាគំរូជំហរមុខនៃប្រ ពៃណីបរិច្ចាគដី។ ឆ្នាំ២០១៦ អ្នកមីងដឹមបានបរិច្ចាគផ្ទៃដីជិត៨០០ម៉ែត្រការេដីជាប់មុខផ្ទះសម្រាប់សង់សាលាទាន។

អ្នកមីង ត្រឹងហុងដឹម បានបរិច្ចាគដីសម្រាប់សាងសង់សាលាទាន ជារៀងរាល់ថ្ងៃ អ្នកមីងលះបង់ការងារផ្ទះដើម្បីបោសសំអានអនាម័យសាលាទានសម្រាប់ជាទីតាំងសកម្មភាពវប្បធម៌សហគមន៍។

ដោយបានដឹងថា កាលពីមុន ភូមិភាគមិនទាន់មានមូលនិធិដីធារ សម្រាប់សាងសង់សាលាទាន ទើបរាល់សកម្មភាពវប្បធម៌ និងជំនឿ     របស់បងប្អូនជនរួមជាតិខ្មេរទូទាំងឃុំមានការជួបលំបាកខ្លាំង។ អាស្រ័យ បែបេនះហើយ អ្នកមីងដឹមក៏វិភាគជាមួយគ្រួសារដើម្បីបរិច្ចាគដីខាងមុខផ្ទះសម្រាប់សង់សាលាទាន បង្កើតទីតាំងសម្រាប់ចាត់តាំងរាល់សកម្មភាព វប្បធម៌សហគមន៍។ អ្នកមីងដឹម មានប្រសាសន៍៖ “មាមីងបងប្អូន      ដែលមានទីតាំងសម្រាប់សកម្មភាពវប្បធម៌ នរណាៗក៏រំភើបណាស់ដែរ ដូច្នេះហើយ ការបរិច្ចាគដីសម្រាប់សាងសង់សាលា ទានលើផ្ទៃដីរបស់    គ្រួសារ ទើបរៀងរាល់ថ្ងៃខ្ញុំតែងឆ្លៀតពេលដើម្បីធ្វើការបោសសំអាតអនាម័យរក្សាភាពស្រស់ស្អាតឲ្យសាលាទាន”។

លោកឡឹមហ្វាងគៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថើយ ឲ្យដឹង៖ “ប្រពៃណីកសាងគ្រួសារវប្បធម៌របស់បងប្អូនជនរួមជាតិ   ខ្មែរនៅភូមិភាគមួយថ្ងៃកាន់តែមានការលើកកម្ពស់ រួមចំណែកពង្រីកប្រពៃណីដ៏ថ្លៃថ្លារបស់សង្គមគ្រួសារនិងសហគមន៍ទៀតផង”៕

 

អត្ថបទនិងរូបថត៖ ភឿងថាវ

 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក