ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:31

បង្កើនល្បឿនអភិវឌ្ឍន៍វិស័យសិក្សាអប់រំវិជ្ជាជីវៈសម្រាប់តំបន់ជនជាតិភាគតិច

ក្នុង​ឆ្នាំ​២០២៤​ គ​ណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​កាម៉ាវ ​នឹង​ខិតខំ​អនុ​វត្ត​កម្ម​វិធី​គោល​ដៅ​ជាតិ អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-​សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​លើ​ភូមិ​សាស្ត្រ​ខេត្ត​ឆ្នាំ​២០២៤​ពិសេស​ខាង​វិស័យ​សិក្សា​អប់រំ​វិជ្ជា​ជីវៈ​និង​ដោះ​ស្រាយ​ការងារ​ធ្វើ​ជូន​ពលករ​ទាំង​ឡាយ​ដែល​ជា​មុខ​សញ្ញា។​មន្ទីរ​ការងារ​យុទ្ធជន​ពិការ​និង​សង្គម​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ដោយ​មាន​៤ភារកិច្ច​សំខាន់ៗ​រួម​មាន៖​ការ​លើក​កម្ពស់​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​នៃការ​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដើម្បី​បង្កើត​ការងារ​ធ្វើ​បង្កើន​ប្រាក់​ចំណូល​ជូន​ពលករ​ឆ្លើយ​តប​តម្រូវការ​អភិវឌ្ឍន៍​សេដ្កិច្ច​-​សង្គម​តំបន់​ជនជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​រួម​ចំណែក​ក្នុង​ការ​បង្វែ​ហេដ្ឋ​រចនា​សម្ព័ន្ធ​ផ្លាស់ប្តូរ​វិស័យ​សេដ្ឋកិច្ច​បម្រើ​បុព្វ​ហេតុ​ឧស្សា​ហូប​នីយយកម្ម​និង​ជនបទ​លើភូមិ​សាស្ត្រ​ខេត្ត។​

ឧបត្ថម្ភ​ពលករ​ដែល​ជាជន​ជាតិ​ភាគ​តិច​ទាំង​ឡាយ​ដើម្បី​ងាយ​ស្រួល​ទទួល​បាន​ព័ត៌មាន​ការ​ងារ​ទីផ្សារ​សេវា​ឧបត្ថម្ភ​ស្វែង​រក​ការ​ងារ​ធ្វើ​និង​តភ្ជាប់​ប្រព័ន្ធ​ខាង​ការងារ​ធ្វើ។​ជំនួយ​យុវជន​តំបន់​ជនជាតិ​ភាគតិច​បន្ទាប់​ពីបញ្ចប់​ការ​សិក្សា​តាម​បណ្តា​មូលដ្ឋាន​អប់រំ​វិជ្ជា​ជីវៈ​ដើម្បី​មាន​ការ​ងារ​ធ្វើ​សម​ស្រប​តាម​សមត្ថ​ភាព​និង​សេចក្តី​ប្រា​ថ្នា​របស់​ពួក​គេ។​ការ​អនុវត្ត​ផែន​ការ​ត្រូវ​តែ​មាន​ភាព​ហ្មត់​ចត់​និង​ស៊ី​សង្វាក់​គ្នា​ព្រម​ទាំង​កំណត់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដែល​ទាក់​ទង​នឹង​ការ​បង្កើត​ការ​ងារ​ធ្វើ​ជា​កិច្ចការ​សំខាន់​មួយ​ដែល​ទាក់​ទង​នឹង​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​លើភូមិ​សាស្ត្រ​ខេត្ត។​ចាត់​តាំង​ផ្សព្វ​ផ្សាយ​រាល់​បណ្តា​ខ្លឹម​សារ​នៃ​ការ​អនុវត្ត​ដើម្បី​ធា​នា​ភាព​ជាក់​ស្តែង​មាន​ប្រ​សិទ្ធ​ភាព​មាន​ការ​ផ្តោត​អារម្មណ៍​ជៀស​វាង​ការ​ខ្ជះ​ខ្ជាយ​និង​ជៀស​វាង​ការ​ជាន់​តម្រួត​គ្នា​ចំ​ពោះមុខ​សញ្ញា​ដែល​ចំណុះ​រាល់​បណ្តា​កម្ម​វិធី​គោល​ដៅ​ជាតិ។

បណ្តា​កិច្ច​ទំនាក់​ទំនង​ការ​ងារ​ធ្វើ​គឺជា​ឱកាស​និង​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​យុវជន​ជាជន​ជាតិ​ភាគ​តិច​ទាំង​ឡាយ​ចូល​រួម​ស្វែង​រក​ការ​ងារ​ធ្វើ។

ក្នុង​ត្រី​មាស​ទី៣​ឆ្នាំ​២០២៤​មន្ទីរ​ការងារ​យុទ្ធជន​ពិការ​និង​សង្គម​កិច្ច​នឹង​ជំនួយ​ខាង​ការ​បណ្តាល​ថ្នាក់​បឋម​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​មិន​លើស​ពី៣​ខែ​ជូន​ពលករ​ជាជន​ជាតិ​ភាគ​តិច​ព្រមទាំង​្របជា​ជន​ជាតិ​គិញ​ក្រីក្រ​និង​ប្រ​កៀក​ក្រ​ដែល​រស់​នៅ​តាម​តំ​បន់​ជន​ជាតិ​ភាគ​តិច។ការិ​យា​ល័យ​អប់រំ​មុខ​វិជ្ជា​ជីវៈ​និង​ការ​ងារ​ធ្វើ​នឹង​ជា​ខ្សែ​ទំ​នាក់​ទំ​នង​សហការ​ជា​មួយ​បណ្តា​ការិយា​ល័យមូលដ្ឋាន​ការិយា​ល័យ​ការ​ងារ​យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​គ្រប់​បណ្តា​ថ្នាក់​ស្រុក​រួម​មាន៖​ដឹម​យើយ​ធើយ​ប៊ិញ​និង​ត្រឹង​វុំាង​ថើយ។​បណ្តា​មូល​ដ្ឋាន​អប់​រំ​វិជ្ជា​ជីវៈ​លើ​ភូមិ​សាស្ត្រ​ខេត្ត​ដើម្បី​ពិនិត្យ​អង្កេត​និង​ធ្វើ​ស្ថិតិ​ព្យាករណ៍​តម្រូវ​ការ​ខាង​រៀន​របរ​ប្រពៃណី​តម្រង់​ទិស​វិជ្ជា​ជីវៈ​ជំ​នួយ​ឧបត្ថម្ផ​ផ្តើម​អា​ជីព​និង​បង្ការ​ងារ​ធ្វើ​លើ​ភូមិ​សាស្ត្រ​គ្រប់​បណ្តា​ស្រុក​ធើយ​ប៊ិញ​អ៊ូមិញ​និង​ត្រឹង​វុំាង​ថើយ។​ចាត់​តាំង​ថ្នាក់​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជូន​ពលករ​ជាជន​ជាតិ​ភាគ​តិច​ព្រម​ទាំង​ពលករ​ជនជាតិ​គិញ​ក្រីក្រ​និង​ប្រ​កៀកក្រ​ដែល​រស់​នៅ​តាម​តំ​បន់​ជន​ជាតិ​ភាគ​តិច​(៧ថ្នាក់)។​ថវិកា​ឧបត្ថម្ភ​មាន​រហូត​ដល់​ទៅ​៩២៤​លានដុង។​ក្រៅ​ពីនោះ​មន្ទីរ​ក៏​បាន​ផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ​សេវា​កម្ម​ស្វែង​រក​ជំនួយ​និង​ការ​តភ្ជាប់​ការងារ​ធ្វើស​ម្រាប់​ពលករ​ជាជន​ជាតិ​ភាគ​តិច​ផង​ដែរ។ជាក់​ស្តែង​បាន​ចាត់​តាំង​វគ្គ​ប្រឹក្សា​យោ​បល់​ចំនួន​២លើក​ឧទ្ទេសនាម​ការងារ​ធ្វើ​រៀន​របរ​និង​ចាត់​តាំង​វគ្គ​ប្រឹក្សា​យោ​បល់​បាន​៥លើក​ឧទ្ទេសនាម​ការ​ងារ​ធ្វើ​បង្រៀន​របរ​ជូន​ពលករ​ទាំង​៥​ឃុំ​ដែល​ស្ថិត​ក្នុង​វិស័យ​III​នៃ​តំ​បន់​ជនជាតិ​ភាគ​តិច​នៅ​ស្រុក​ដឹមយើយ​និង​អ៊ូមិញ។​យោង​តាម​ព័ត៌មាន​អំ​ពីមន្ទីរ​ការងារ​យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ការ​ផ្តោត​សំខាន់​នៃ​អនុគម្រោង​ទី​៣​នេះ​គឺ​ដើម្បី​អភិវឌ្ឍ​ការ​អប់រំ​វិជ្ជា​ជីវៈ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដើម្បី​បម្រើ​ដោយ​ផ្ទាល់​ចំពោះ​ការ​ផលិត​ជួញ​ដូរ​អាជីវ​កម្ម​ផ្សេងៗ​និង​សេវា​កម្ម​ដោយ​មាន​គ្រប់​សមត្ថភាព​ក្នុង​ការ​អនុវត្ត​ការងារ​ស្រប​គ្នា​ជា​មួយ​នឹង​កម្រិត​វិជ្ជា​មាន​សីល​ធម៌​និង​សុខ​ភាព​ព្រម​ទាំង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​លើ​ការ​ងារ​និង​មាន​សមត្ថ​ភាព​ក្នុង​ការ​ច្នៃ​ប្រឌិត​និង​សម្រប​ខ្លួន​ជាមួយ​បរិស្ថាន​នៃ​កន្លែង​ធ្វើ​ការ​ក្នុង​បរិបទ​នៃ​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​និង​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ក្នុង​យុគ​សម័យ​បច្ចេក​វិទ្យា​៤.០​សម្រាប់​ជនជាតិ​ភាគ​តិច។

បណ្តា​ថ្នាក់​បង្រៀន​វិជ្ជា​ជីវៈ​នៅ​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​វៀត​ណាម​-​កូរ៉េ​ក៏មាន​កូន​ក្មួយ​ជន​រួម​ជាតិ​ភាគ​តិច​កំពុង​សិក្សា​ផង​ដែរ។

ទន្ទឹម​ជាមួយ​នឹង​បណ្តា​ថ្នាក់​បណ្តុះ​បណ្តាល​មន្ទីរ​ក៏បាន​រៀប​ចំសន្និ​សីទសន្ទ​នា​ក្រោម​ប្រ​ធាន​បទ​“ការ​ផ្លាស់​ប្តូគំ​និត​និង​ការ​យល់​ដឹង​ថ្មី​សម្រាប់​យុវជន​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ក្នុង​ការជ្រើស​រើស​មុខ​ជំនាញ​សិក្សា​និង​អាជីព”​ព្រម​ទាំង​សិក្សា​បទ​ពិសោធ​បណ្តា​ទម្រង់​នៃ​ការ ​     ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​យុវជន​ជាជន​ជាតិ​ភាគ​តិច។​មន្ទីរ​ការ​ ងារ​យុទ្ធជន​ពិការ​និង​សង្គម​កិច្ច​ខេត្ត​ក៏​បាន​ស្នើ​ដល់​គ្រប់​ការិយាល័យ​ការារ​យុទ្ធជន​ពិការ​និង​សង្គម​កិច្ច​គ្រប់​បណ្តា​ស្រុក​និង​ក្រុង​កាម៉ាវ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​តម្រូវ​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​របស់​ពលករ​(ពលករ​ជាជន​ជាតិ​ភាគ​តិច​និង​ពលករ​ជាជន​ជាតិ​គិញ​ដែល​ចំណុះ​គ្រួសារ​ក្រ​និង​ប្រ​កៀក​ក្រ​រស់​នៅ​តាម​តំបន់​ជន​ជាតិ​ភាគ​តិច)។​បូក​សរុប​បញ្ជី​និង​ស្នើ​ខាង​តម្រូវ​ការ​ដាក់​ពាក្យ​ទិញ​មុខ​ទំនិញ​ភារ​កិច្ច​បណ្តុះ​បណ្តាល​មុខ​របរ​វិជ្ជា​ជីវៈ​កម្រិត​បឋម​បណ្តុះ​បណ្តា​មិន​លើ​ពី៣ខែ​ព្រម​ទាំង​សហការ​ជា​មួយ​គ្រប់​បណ្តា​ការិយា​ល័យ​ពាក់​ព័ន្ធ​និង​គ្រប់​បណ្តា​ភូមិ​ភាគ​ចាត់​តាំង​រាល់​សកម្ម​ភាព​ប្រមូល​ព័ត៌មាន​និង​អង្កេត​បូក​សរុប​ព័ត៌មាន​និង​ចាត់​តាំង​ថ្នាក់​ហ្វឹក​ហ្វឺន​និង​បំប៉ន​លើ​ភូមិ​សាស្ត្រ​ដើម្បី​ធានា​បាន​នូវ​គុណ​ភាព​និង​ប្រសិទ្ធ​ភាព៕

 

អត្ថបទនិងរូបថត៖​ឡាមខាញ់

 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក