ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:36

ផ្ញើក្តីសង្ឃឹមលើមហាសន្និបាត

យោងតាមផែនការ មហាសន្និបាតតំណាងជនជាតិភាគតិចខេត្ត Cà Mau លើកទី IV នឹង ប្រព្រឹត្តឡើងនាចុងខែសីហា។ នេះគឺជាឱកាសសម្រាប់ការបូកសរុប វាយតម្លៃ លទ្ធផល អនុវត្តការងារជនជាតិ ព្រមទាំងចាត់តាំងស្ងើចសរសើរ លើកតម្កើង បណ្តាសមូហភាព ឯកជនទាំងឡាយដែលមានស្នាដៃឆ្នើមក្នុងកិច្ចការងារជនជាតិ ព្រមទាំងមានសគុណក្នុងការរួមចំណែកកសាងផែនមហាសាមគ្គីជនជាតិ។ អ្នកកាសែត កាម៉ាវ (Cà Mau) បានជួបសំណេះសំណាលជាមួយអ្នកតំណាងមួយចំនួនដែលត្រៀមចូលរួមមហាសន្និបាត និងស្តាប់ការចែករំលែក និង ផ្ញើក្តីសង្ឃឹម ទាំងស្រុងក្នុងមហាសន្និបាត ដើម្បីគោលនយោបាយជនជាតិមួយថ្ងៃកាន់តែមានប្រសិទ្ធភាព។

លោក ​Trần Chánh Quang ជនជាតិចិន (Hoa) អតីតប្រធានគណៈជនជាតិ ក្រុមប្រឹក្សាប្រជាជនខេត្ត ទទួលបន្ទុកខាងសមាគមន៍មិត្តភាព Việt - Trung៖
គួរមានភាពជាក់ស្តែងចំពោះបណ្តាគោលនយោបាយជនជាតិ

 

រាល់មហាសន្និបាតតំណាងជនជាតិភាគតិចម្តងៗ គឺជាជំហានវិវឌ្ឍស្តីពីការងារជនជាតិ និងគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ ពិសេស អនុវត្តរាល់បណ្តាកម្មវិធីគោលដៅជាតិក្នុងរយៈកាលកន្លង។ ខាងមុខនេះ ដើម្បីការងារជនជាតិសម្រេចលទ្ធផលខ្ពស់បំផុត គួរមានភាពជាក់ស្តែង រាល់បណ្តាគោលនយោបាយជនជាតិ ដើម្បីប្រជាជនទូទៅបានយល់បានដឹង ឯកភាព និងបានឃើញច្បាស់អំំពីអត្ថប្រយោជន៍ជាក់ច្បាស់របស់បណ្តាគោលនយោបាយដែលបានជំនួយឧបត្ថម្ភប្រជាជនបែបណាខ្លះ ពិសេសការឧបត្ថម្ភបងប្អូននៅតាមតំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាល តំបន់មានលក្ខណៈនិងមានឱកាសសម្រាប់អភិវឌ្ឍន៍ខាងវិស័យសេដ្ឋកិច្ច ឈានឡើងក្នុងការរស់នៅ។

ទន្ទឹមនិងនោះ ផ្តើមពីបណ្តាគោលនយោបាយជនជាតិ មូលដ្ឋានហេដ្ឋរចនាសម្ព័ន្ធនៃតំបន់ជនជាតិក៏បាននិងកំពុងត្រូវបានវិនិយោគ វិសិដ្ឋកម្ម បង្កើតសម្រស់ថ្មីសម្រាប់ជនបទ។ យកចិត្តទុកដាក់ចំពោះការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់គ្រប់បណ្តាជនជាតិ។ ជាពិសេស ដើម្បីរួមចំណែកអភិរក្ស និងពង្រីកនូវភាសា និងអក្សរសាស្ត្រចិន (Hoa) ត្រូវការការយកចិត្តទុកដាក់របស់គ្រប់បណ្តាគណៈផ្នែកក្នុងការបណ្តុះបណ្តាល បំប៉ន បំណិន លើកកម្ពស់ចំណេះដឹង និងអាជីពជំនាញជូនកងជួរគ្រូបង្រៀនអក្សរចិន (Hoa) ក៏ដូចជាការយកចិត្តទុកដាក់វិនិយោគស្តីពីមូលដ្ឋានសម្ពារនៅតាមបណ្តាទីតាំងបង្រៀនអក្សរចិន (Hoa) ដើម្បីកង ជួរទាំងនេះបានរួមចំណែកក្នុងការបណ្តុះបណ្តាល កសាងប្រភពធនធានអ្នកស្នងបន្តយ៉ាងស្ទាត់ជំនាញខាងភាសាចិន (Hoa) ព្រមទាំងងាយស្រួលថែមទៀតចំពោះការជួញដូរ និងសមាហរណកម្ម។

លោក Kim Phách ជនជាតិខ្មែរ (Khmer) និងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចរបស់ភូមិ
Đồng Tâm A ឃុំ Tân Duyệt ស្រុក Đầm Dơi៖
ពង្រីកថែមទៀតចំពោះតួនាទីអ្នកមានប្រជាប្រិយ


ដើម្បីបន្តពង្រីកថែមទៀតនូវតួនាទី និងភារកិច្ចរបស់អ្នកមានប្រជាប្រិយ គួរបង្កើនការបំប៉នចំណេះដឹង និងបំណិនខាងផ្សព្វផ្សាយជូនអ្នកមានប្រជប្រិយ។ យកចិត្តទុកដាក់អនុវត្តល្អគ្រប់បណ្តារបបគោលនយោបាយ ស្ងើចសរសើរចំពោះអ្នកមានប្រជាប្រិយ មានស្នាដៃឆ្នើមរាល់គ្រប់វិស័យ ដើម្បីលើកទឹកចិត្តបានទាន់ពេល ព្រមទាំងចលនាអ្នកមានប្រជាប្រិយមួយថ្ងៃកាន់តែពង្រីកតួនាទី និងភារកិចរបស់ខ្លួនឲ្យកាន់តែល្អថែមទៀតក្នុងរាល់សកម្មភាពរបស់ភូមិភាគ។

ទន្ទឹមនិងនោះ ជំរុញខ្លាំងខ្លាការផ្សព្វផ្សាយជូនបងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈនិយាយរួម និងអ្នកក្រីក្រនិយាយដោយឡែកស្តីពីទិសដៅនៃការកាត់បន្ថយក្រចីរភាព។ ផ្តើមពីនោះ លើកកម្ពស់ការយល់ដឹង ដាស់ តឿនគំនិត ពឹងពាក់លើខ្លួនឯង និងម្ចាស់ការខិតខំឈានឡើងរបស់គ្រួសារក្រ លុបបំបាត់ចោលចំពោះគំនិតទន្ទឹងរង់ចាំ និងពឹងលើជំនួយ ឧបតម្ថរបស់រដ្ឋ និងសង្គម។

បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ និងផ្លាស់ប្តូរមុខរបរការងារ អនុវត្តបច្ចេកវិទ្យាចូលក្នុងការផលិត។ អនុវត្តគ្រប់គ្រាន់ ទាន់សភាពការយោងតាមមុខសញ្ញានិមួយៗ។ ផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងប្រជាជនស្តីពីគោលនយោបាយកសាងជនបទថ្មីកម្រិតខ្ពស់ ដើម្បីបងប្អូនប្រជាជនបានយល់និងឯកភាពតាម រួមចំណែកជាមួយភូមិភាគ អនុវត្តឃុំសម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់នៅឆ្នាំ២០២៥។

លោកស្រី Trịnh Tuyết Ngọc អនុប្រធានការិយាល័យការងារ - យុទ្ធជនពីការ និង សង្គម ក្រុង Cà Mau៖ 
ពិពិធកម្មនៃទម្រង់ បណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើជូនជនជាតិភាគតិច

ក្នុងនាមខ្ញុំជាជនជាតិភាគតិច ខ្ញុំមានអារម្មណ៍ពេញចិត្តខ្លាំងណាស់ចំពោះ គោលនយោបាយរបស់បក្ស និងរដ្ឋ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មចំពោះបងប្អូនជនជាតិភាគតិច។ ប៉ុន្មានឆ្នាំកន្លង ខ្ញុំត្រូវបានជ្រើសរើស និងចាត់តាំងការងារយ៉ាងសមស្របជាមួយកម្រិតវិជ្ជារបស់ខ្លួន ព្រមទាំងបានបណ្តុះបណ្តាលលើកកម្ពស់ចំណេះដឹង ដើម្បីបម្រើការងារបានយ៉ាងល្អ និងត្រូវបានសងប្រាក់ខែ ប្រាក់ជំនួយផ្សេងៗរួមទាំងរង្វាន់ស្ងើចសរសើរយ៉ាងសមស្របតាមការកំណត់របស់រដ្ឋ។  

សង្ឃឹមថានាពេលខាងមុខនេះ បក្សនិងរដ្ឋបន្តយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍គ្រឹះស្ថានខាងវិស័យអប់រំសាកល និងអប់រំវិជ្ជាជីវៈ ពិពិធកម្មទម្រង់នៃការបណ្តុះបណ្តាល បង្រៀនមុខរបរវិជ្ជាជីវៈ និងបង្កើតការងារធ្វើសម្រាប់ជនជាតិភាគតិច សមស្របតាមលក្ខណៈនៃតំបន់និមួយៗ ដើម្បីឆ្លើយតបតម្រូវការនៃឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនេះ ក៏មានការបណ្តុះបណ្តាល ចិញ្ចឹម គ្រប់គ្រង ប្រើប្រាស់ និងមានគោលនយោបាយ ប្រាក់ចំណូលសមរម្យសម្រាប់ពលករជាជនជាតិភាគតិច។ ទាក់ទាញ និងប្រើប្រាស់កងជួរកម្មាភិបាលជាជនជាតិភាគតិចដែលមានសមត្ថ ភាពខ្ពស់ ដើម្បីចូលរួមក្នុងការសិក្សាស្រាវជ្រាវ កសាង ចាត់តាំងអនុវត្តគោលនយោបាយជនជាតិ៕
 

គ្វីញអាញ - លេទ្វឹន
 


 

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក