ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:02:32

បណ្តាគ្រូបង្រៀនអ្នកស្រឡាញ់អាជីព

ក្រុង Cà Mau បច្ចុប្បន្នមាន១៣ជនជាតិជាបងប្អូនរស់នៅលាឡំគ្នា ក្នុងនោះ មាន១២ជនជាតិភាគតិច និង២.៣១៣គ្រួសារ។ ប៉ុន្មានឆ្នាំកន្លង បងប្អូនជនជាតិភាគតិចតែងរួមកម្លាំងគ្នាកសាងប្រទេសជាតិមាតុភូមិ។ ក្នុងនោះ ក៏មានច្រើនកម្មាភិបាលនិយោជិកជាជនជាតិភាគតិច ដែលតែងអស់ពីចិត្តជាមួយការងារ ព្រមទាំងបានលះបង់ដើម្បីបុព្វហេតុនៃការអភិវឌ្ឍន៍ក្រុង Cà Mau ទាំងមូលទៀត ផង។ តួយ៉ាងដូចជាអ្នកគ្រូ Sầm Kim Nhung ជាគ្រូបង្រៀននៃអនុវិទ្យាល័យ Lương Thế Vinh (សង្កាត់៨) អ្នកគ្រូ Chu Thị Lan Anh សាលាបឋាមសិក្សា Võ Trường Toản (ឃុំ Tân Ân) ជាដើម។

 

ស្រលាញ់ និងយល់ចិត្តសិស្ស

ដែលខ្លួនជាជនជាតិ Tày កើតនិងធំដឹកក្តីនៅ Lạng Sơn តាំងពីតូចអ្នកគ្រូ Sầm Kim Nhung បានតាមឪពុកម្ដាយ មករស់នៅស្រុក Trần Văn Thời។

ឆ្នាំ២០០៧ អ្នកគ្រូ Sầm Kim Nhung បានបញ្ចប់ការសិក្សាអនុមហាវិទ្យាល័យគរុកោសល្យ Cà Mau ហើយបានសុំចូលបង្ហាត់ខាងវិញ្ញាសារគណិតវិទ្យានៅអនុវិទ្យាល័យ Lương Thế Vinh សង្កាត់៨។ អស់រយៈពេល១៧ឆ្នាំជាគ្រូបង្រៀន អ្នកគ្រូ Sầm Kim Nhung តែងជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្សទាំងឡាយគ្រប់រូបយកតម្រាប់តាម ព្រមទាំងបានមិត្តភក្តិរួមអាជីពវាយតម្លៃខ្ពស់ និងម្តាយឪពុកសិស្សគោរពស្រឡាញ់ទៀតផង។

ក្រៅពីចំណាយពេលសម្រាប់ឈរថ្នាក់​ អ្នកគ្រូ Sầm Kim Nhungថែមទាំងឆ្លៀតពេលដើម្បីមើលថែ និងបង្គាប់កូនប្រុសរបស់ខ្លួនរៀនផងដែរ។

សម្រាប់អ្នក Sầm Kim Nhung ការបង្រៀនសិស្សមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេថែមទាំងផ្តល់ក្តីស្រលាញ់យល់ចិត្ត និងការចែករំលែកទៀតផង។ អស់រយៈពេលច្រើនឆ្នាំជាអធិការអ្នកគ្រូគិតថា ក្នុងបណ្តាថ្នាក់រៀននិមួយៗសុទ្ធតែមានសិស្សដែលមានគំនិតខុសប្លែកពីគ្នា ប្រសិនយើងជាគ្រូបង្រៀនគ្មានចិត្តអំណត់ ហើយមិនរួមសហការជាមួយផងបោះ គឺប្អូនៗមិនត្រឹមតែលទ្ធផលសិក្សារបស់ពួកគេអន់ខ្សោយប៉ុណ្ណោះទេ ថែមទាំងមានការធ្លាក់ចុះខាងអាកប្បកិរិយា មិនអាចសម្រេចល្អនូវតួនាទីរបស់ខ្លួនដែលជាសិស្សទៀតផង។ លើសពីនោះ ប្អូនៗនឹងងាយស្រួលត្រូវជនអាក្រក់អូសទាញណ ណែនាំប្រព្រឹត្តអាក្រក់ ហើយអនាគត របស់ប្អូនៗនឹងទៅជាយ៉ាងណា។

អ្នកគ្រូ Nhung បានរៀបរាប់ថា៖​ ដោយយល់ឃើញអំពីភាពស្ថិតឋេរនេះ ឆ្នាំសិក្សា២០២១-២០២២ ខ្ញុំបានចាប់ផ្តើមបង្កើតគំ និតផ្តួចផ្តើមចំពោះការងារនៃអធិការថ្នាក់។ ខ្លឹមសារសំខាន់នៃគំនិតផ្តួចផ្តើមគឺគ្រូបង្រៀនយល់ពីសមត្ថភាពក្នុងការរៀនសូត្រ និងចិត្តសាស្ត្ររបស់ប្អូនៗគ្រប់រូបសម្រាប់ប្អូនៗរាល់គ្នានឹងមានវិធីសាស្ត្រ និងងការយល់ដឹងខុសៗគ្នាផ្តោតលើស្មារតីនៃការគោរព ស្តាប់បង្គាប់ និងយល់ចិត្ត ដើម្បីធ្វើការណែនាំប្អូនៗឱ្យឈានចូលក្នុងបរិស្ថានដ៏រឹងមាំ ជំរុញទឹកចិត្តប្អូនៗឱ្យចូលរួមប្រឡងប្រណាំងក្នុងការសិក្សារៀនសូត្រ និងច្នៃប្រតិដ្ឋ។

សម្រាប់សិស្សមានសមត្ថភាពអន់ខ្សោយ​ គឺអ្នកគ្រូ Nhung នឹងចាត់សិស្សដែលមានលទ្ធភាពរៀនពូកែ ដើម្បីជំនួយ និងតាមដានលទ្ធផលសិក្សារបស់មិត្តភក្តិ។ ចំពោះសិស្សដែលពិសេសដោយឡែក អ្នកគ្រូ Nhung នឹងរួមដំណើរការសមស្របដើម្បីលុតដំទូន្មានប្អូនៗ។ មោទនភាពជាងគេសម្រាប់គ្រូបង្រៀនគឺបានឃើញប្អូនៗសិស្សានុសិស្សរបស់ខ្លួនរៀនពូកែអាស្រ័យការទូន្មានប្រៀនប្រដៅរបស់ខ្លួនអ្នកគ្រូ Nhung មានប្រសាសន៍បែបនេះ។

គំនិតច្នៃប្រតិដ្ឋស្តីពីការងាររបស់អធិការថ្នាក់សម្រាប់អ្នកគ្រូ Sầm Kim Nhung ទទួលបានការស្ងើចសរសើររបស់លំដាប់ក្រុង។ ក្នុងរយៈពេល១៧ឆ្នាំកន្លង អ្នកគ្រូក៏ទទួលបានកិត្តិនាម និងពានរង្វាន់ជាច្រើនពីព្រោះបុព្វហេតុនៃការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។

 

មានឧបនិស្ស័យជាមួយស្រុកកំណើតទីពីរ

ជោគវាសនាដែលបានមករស់នៅខេត្ត Cà Mau របស់គ្រូបង្រៀនជនជាតិ Nùng គឺអ្នកគ្រូ Chu Thị Lan Anh ពិតជាមានចំណាប់អារម្មណ៍ណាស់។​ ឆ្នាំ២០១៧ ពេលដែលខ្លួនកំពុងជាគ្រូបង្រៀននៅសាលាបឋមសិក្សាខេត្ត Đắk Nông អ្នកគ្រូ Nhung ចៃដន្យបានស្គាល់ និងស្រលាញ់គ្នាជាមួយប៉ូលីសចរាចរណ៍ម្នាក់ដែលមានស្រុកកំណើតនៅ Trần Văn Thời។ ឆ្នាំ ២០១៨ អ្នកទាំងពីរបានរៀបការួមរស់ជាប្តីប្រពន្ថនឹងគ្នារ។ តែទោះជាយ៉ាងណាក្តី ដោយសារតែមុខរបរការងារផ្ទាល់ខ្លួន ទើបអ្នកគ្រូ Lan Anh មិនព្រមចាកចេញពីស្រុកកំណើត Đắk Nông សោះឡើយ ចំណែកស្វាមីអ្នកគ្រូវិញបានត្រឡប់ទៅ Cà Mau ដើម្បីបំពេញតួនាទីការងាររបស់ខ្លួនវិញ។

គ្រូបង្រៀនជនជាតិ Nùng គឺអ្នកគ្រូ Chu Thi Lan Anh រួមជាមួយប្អូនៗសិស្សានុសិស្សរបស់ខ្លួននៅសាលា Võ Trường Toản ឃុំ Hoà Tân។

ឆ្នាំ២០២៣ ពេលដែលកូនស្រីអាយុបាន២ឆ្នាំ អ្នកគ្រូ Lan Anh បានសម្រេចចិត្តផ្លាស់ទៅរស់នៅខេត្ត Cà Mau វិញ។ អ្នកគ្រូបានដាក់ពាក្យសូមចូលបង្រៀននៅសាលាបឋមសិក្សា Võ Trường Toản ឃុំ Hoà Tân។

ត្រឡប់មកបង្ហាត់បង្រៀននៅសាលាថ្មី អ្នកគ្រូក៏ត្រូវបានចាត់ឱ្យបង្រៀន និងធ្វើជាអធិការថ្នាក់ទី១ តែដោយផ្តោតលើបទពិសោធរបស់ខ្លួនជាងរាប់សិបឆ្នាំជាគ្រូបង្រៀនរបស់សាលាបឋមសិក្សា ដូច្នេះហើយ ក៏គ្មានបញ្ហាដែលលំបាកសម្រាប់ខ្ញុំនោះទេ ប៉ុន្តែអ្វីដែលលំបាកគឺខាងភាសាដែលនិយមប្រើតាមតំបន់ខុសគ្នា បណ្តោយឱ្យអ្នកគ្រូ Lan Anh ជួបលំបាក។ ពីព្រោះខ្យល់សម្លេងនិយាយប្រចាំតំបន់ខុសប្លែកពីគ្នា ទើបលើកដំបូងក្នុងការបង្ហាត់បង្រៀនរវាងអ្នកគ្រូជាមួយសិស្សមានការរអាក់រអួលបន្តិច។

ដោយមានការព្រួយបារម្ភអស់ជាច្រើនយប់ អ្នកគ្រូ Lan Anh ក៏បានសម្រេចចិត្តផ្លាស់ប្តូរ។ អ្នកគ្រូខិតខំនិយាយយឺតៗនិងច្បាស់លាស់ទាំងតួអក្សរនីមួយៗក្នុងការបង្រៀន។ ក្រៅពីនោះ អ្នកគ្រូថែមទាំងស្វែងយល់បន្ថែមសម្រាប់ពាក្យដែលនិយមប្រើរបស់តំបន់ភូមិភាគដើម្បីយកមកពន្យល់ប្អូនៗសិស្សានុសិស្ស។ ថ្នាក់រៀនមានសិស្សទាំងអស់ចំនួន២៩ប្អូន ហើយក៏មិនមានពេលវេលាច្រើនសម្រាប់មើលថែប្អូនៗនោះដែរ។ ដូច្នេះហើយទើបអ្នកគ្រូបានកត់សម្គាល់គ្រប់ចំណុចនីមួយៗ និងចរឹត លក្ខណៈ ព្រមទាំងសមត្ថភាពសិក្សារបស់ប្អូនៗគ្រប់រូប បន្ទាប់ពីនោះ នឹងបង្កើតវិធីសាស្រ្តក្នុងការបង្រៀនឱបានសមរម្យ។

អ្នកគ្រូ Lan Anh បានសម្តែងនូវភាពសប្បាយរីករាយថា៖ បន្ទាប់មួយរយៈពេលផ្លាស់ប្តូរ និងកែសម្រួល ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ពីព្រោះប្អូនៗទាំងឡាយមានការវិវឌ្ឍក្នុងការសិក្សារៀនសូត្រ គ្រូនិងសិស្សស្រឡាញ់យកចិត្តទុកដាក់ចំពោះគ្នាទៅ វិញទៅមក។ មានប្អូនៗខ្លះទៀត ដោយគ្រួសារជួបលំបាកក៏បានបោះបង់ការសិក្សាទាំងពាក់កណ្តាលផ្លូវ។ ពីព្រោះខ្ញុំជឿថា ការអប់រំបានធ្វើឱ្យផ្លាស់ប្តូរខាងជីវភាពរស់នៅជួបលំបាករបស់ខ្ញុំតាំងពីដំបូង ហើយក៏នឹងអាចជួយស្តារអនាគតរបស់ប្អូនៗមានភាពភ្លឺស្វាងប្រសើរឡើងផងដែរ៕

 

លេជី

Tags:

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

សហគ្រាស - ម៉ាក