ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:17

ទីបង្អែករបស់គ្រួសារក្រ

ដោយបានមាមីងបងប្អូនជឿទុកចិត្ត និងតែងតាំងធ្វើជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិចាប់តាំងពីឆ្នាំ២០១៧ លោក Vương Quốc Định (ជនជាតិចិន) នៅភូមិ Vàm Đầm ឃុំ Nguyễn Huân ស្រុក Đầm Dơi តែងមានចិត្តស្មោះស្ម័គ្រជាមួយកិច្ចការងាររួម ព្រមទាំងអស់ពីចិត្តដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាជនជាទូទៅ។

ចាប់តាំងពីបានតែងតាំងជាអ្នកមានប្រជាប្រិយ​ រហូតមកទល់សព្វថ្ងៃ លោកតែងទទួលមុខងារជាស្ពានតភ្ជាប់រវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន ស្របឱកាសនោះ ក៏ជាខ្សែសង្វាក់ស្ពាននៃទឹកចិត្តមនុស្សធម៌ សកម្មរួមជាមួយភូមិភាគខាងការងារកាត់បន្ថយក្រ រួមចំណែកកសាងផែនមហាសាមគ្គីជនជាតិ និងរក្សាការពារលំនឹងសន្តិសុខសង្គមក្នុងសហគមន៍ទៀតផង។

ភូមិ Vàm Đầm មានប្រហែល៤០គ្រួសារប្រកបរបរអាជីវកម្ម ដូច្នេះហើយ សម្រាប់លោក Định វិញ ក៏ងាយស្រួលចលនាប្រភពធនធានសម្រាប់ជំនួយឧបត្ថម្ភគ្រួសារក្រ ព្រមទាំងរួមចំណែកជាមួយភូមិភាគកសាងជនបទថ្មីទៀតផង។

ទូទាំងឃុំ Nguyễn Huân មានគ្រួសារខ្មែរទាំងអស់ចំនួន១៤៥គ្រួសារ ដោយឡែកភូមិ Vàm Đầm មាន៧១គ្រួសារ ដែលភាគច្រើនជាគ្រួសារជនជាតិចិន (៤០គ្រួសារ) រស់នៅប្រកបរបរជួញដូរ ប្រមូលផ្តុំច្រើនបំផុតនៅផ្សារ Vàm Đầm។

ដែលជាអ្នកមានប្រជាប្រិយ យល់បានច្បាស់លាស់អំពីភាពជាក់ស្តែងរបស់ភូមិភាគ ព្រមទាំងបណ្តាប្រពៃណីទំនៀមទម្លាប់របស់បងប្អូនប្រជាជន លោក Định ក៏បានពង្រីកល្អនូវតួនាទីជាស្នូល រាល់គ្រប់វិស័យនៃជីវភាពរស់នៅក្នុងសង្គម។ លោកបានផ្សព្វផ្សាយយ៉ាងសកម្ម និងកៀគរបងប្អូនប្រជាជនអនុវត្តវិធានការគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ ចូលរួមគ្រប់បណ្តាប្រពៃណីប្រឡងប្រណាំងពលកម្មផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច រក្សាលំនឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ទន្ទឹមនិងនោះ លោកក៏បានធ្វើសេនាធិការជាមួយរដ្ឋអំណាចភូមិភាគ សាភ្ជាប់រាវងសប្បុរសជនជំនួយឧបត្ថម្ភពូជ ដើមទុន និងបច្ចេកទេសសម្រាប់ក្នុងការផលិត ជួយគ្រួសារជាច្រើនបានឈានឡើងរួចផុតក្រ។

លោក Định (ខាងស្តាំ) បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារលោក Cao Việt Hùng (អ្នកកណ្តាល) ដែលជាគ្រួសារក្រ ទទួលបានការឧបត្ថម្ភទឹកប្រាក់៨០លានដុងសម្រាប់សាងសង់ផ្ទះថ្មីក្នុងឆ្នាំនេះ។

ដោយឡែកគ្រួសារលោក Định វិញមានមុខរបរប្រពៃណីខាងជួញដូរមាស ប្រាក់ អស់៣ជំនាន់មកហើយដែរ យោងតាមប្រការនេះ បានជួយគ្រួសារលោកមានលក្ខណៈដើម្បីឧបត្ថម្ភមាមីងបងប្អូន ជាពិសេសគ្រួសារក្រីក្រ គ្រួសារជួបលំបាក កើតមានជំងឺដង្កាត់ជាដើម។ តាំងពីដើមឆ្នាំរហូតមក លោកបានធ្វើសេនាធិការរួមជាមួយរដ្ឋអំណាចភូមិភាគ ព្រមទាំងចលនាសប្បុរសជនកសាងផ្ទះបានចំនួន៥ខ្នងសម្រាប់គ្រួសារក្រ ក្នុងនោះ មាន២គ្រួសារខ្មែរដែលក្រីក្រ។ ក្រៅពីនោះ ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវបុណ្យទានប្រពៃណីម្តងៗ លោកតែងជំនួយឧបត្ថម្ភអង្ករជាង២តោន រួមទាំងអំណោយដទៃផ្សេងទៀតសម្រាប់ចែកជូនមាមីងបងប្អូននាថ្ងៃបុណ្យ។ ជាមួយទឹកចិត្តសប្បុរស តាំងពីច្រើនឆ្នាំកន្លងមក លោក Định ក៏ដូច ជាគ្រួសារដទៃជាច្រើនទៀត ក៏បានក្លាយជាអាស័យដ្ឋាន ទីបង្អែកដ៏ប្រចាំសម្រាប់អ្នកទាំងឡាយនៅភូមិភាគដែលជួបលំបាកក្នុងការរស់នៅ។

“ខ្ញុំជួយមាមីងបង្អូនដោយទឹកចិត្តសប្បុរស សង្ឃឹមថាខ្លួននឹងអាចជួយកាត់បន្ថយភាពលំបាកសម្រាប់គ្រួសារក្រីក្រ ដើម្បីភូមិស្រុកមួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍ថែមទៀត។ បច្ចុប្បន្ន ភូមិ Vàm Đầm មាន២១គ្រួសារក្រ និងក្បែរបន្ទាត់ក្រ យោងតាមទិសដៅរបស់ភូមិ នឹងជំនួយឧបត្ថម្ភចំនួន៦គ្រួសារឱ្យឈានឡើងរួចចាកផុតក្រក្នុងឆ្នាំនេះ ផ្តើមពីនោះ នឹងបន្តមានវិធីសាស្ត្រសម្រាប់លុបបំបាត់ក្រក្នុងរយៈពេលខាងមុខ” លោក Định មានប្រសាសន៍បែបនេះ។

ថ្មីៗនេះ លោក Định​ ថែមទាំងបានបរិច្ចាគដីធារផ្ទះ និងផ្លូវជាកម្មសិទ្ធិរបស់គខ្លួនដែលមានតម្លៃខ្ពស់ដើម្បីជំនួយភូមិភាគក្នុងការពង្រីក សាងសង់វិទ្យាល័យ Nguyễn Huân។

លោក Nguyễn Chí Nghiệp អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Nguyễn Huân ឲ្យដឹង៖  "លោក Vương Quốc Định ជាគ្រួសារប្រកបរបរអាជីវកម្មដ៏ឆ្នើមមួយ និងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិម្នាក់ដែលត្រូវបានបងប្អូនប្រជាជនគោ រពស្រឡាញ់។ លោកគឺជាស្ពានសាភ្ជាប់សម្រាប់នាំយកនូវវិធានការគោនយោបាយ និងក្រឹត្យច្បាប់រដ្ឋជូនដល់បងប្អូប្រជា ជន។​ មិនតែប៉ុណ្ណោះ ថែមទាំងជាមណ្ឌលសម្រាប់កសាងផែនមហាសាមគ្គីនៅតំបន់ប្រជុំជន និងសហគមន៍។ ក្រៅពីនោះ លោកថែមទាំំងជាគំរូជំហរមុខក្នុងការងារសប្បុរសធម៌នៅភូមិភាគ។ ពិសេស ថ្មីៗនេះ លោកក៏បានបិរច្ចាគដី ផ្លូវថ្នល់ដោយមានតម្លៃខ្ពស់ដើម្បីជំនួយភូមិភាគក្នុងការពង្រីកសាងសង់វិទ្យាល័យ Nguyễn Huân។ គំរូដូចលោក Định ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់"៕

 

 ឡងភឿង

Tags:

ស្ពានតភ្ជាប់ដើម្បីនាំយកសេចក្តីសម្រេចរបស់បក្សដល់ជនរួមជាតិ

នៅក្នុងពិធីប្រឡងឃោសនិក អ្នកឃោសនាពូកែថ្នាក់ខេត្ត Cà Mau ឆ្នាំ២០២៦ទើបបានប្រព្រឹត្តិឡើងកាលពីចុងខែមិថុនា បេក្ខជន Thạch Thị Hoa ដែលជាអ្នកឯកទេសមកពីគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានរង្វាន់លេខពីរយ៉ាងល្អឥតខ្ចោះ។ ដោយមានទំនុកចិត្ត និងការរៀបចំយ៉ាងហ្មត់ចត់ រួមទាំងមោទនភាពជាតិយ៉ាងជ្រាលជ្រៅផងនោះ នាងមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពផ្ទាល់ខ្លួនរបស់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំមួយដើម្បីនាំយកនូវគោលនយោបាយរបស់បក្សដល់ជនរួមជាតិភាគតិចទៀតផង។

សាយភាយនៃព័ត៌មានពុទ្ធសាសនា

ក្នុងចំណោមការផ្លាស់ប្តូរយ៉ាងសកម្មនៃយុគសម័យបច្ចេកវិទ្យា បណ្តាអង្គការសង្គម និងសាសនាកំពុងសម្របខ្លួនទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។ នៅកាម៉ាវ សមាគមពុទ្ធសាសនា Việt Nam ខេត្តបានជ្រើសរើសទិសដៅផ្ទាល់ខ្លួនខណៈពេលដែលបង្កើតប្រព័ន្ធព័ត៌មានច្រើនភាសានៅលើវេទិកាឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានជាផ្លូវការយ៉ាងទូលំទូលាយក្នុងសហគមន៍។

ទីបង្អែកសម្រាប់ការកាត់បន្ថយក្រ

ក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ទម្រង់សន្សំចំចៃ និងការឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍កំពុងបង្ហាញពីប្រសិទ្ធភាពជាក់ស្តែងកាន់តែខ្លាំងឡើង។ នៅភូមិ Tân Quảng Đông ឃុំ Cái Đôi Vàm ក្លឹបសន្សំសំចៃ និងឥណទានលេខ ១ មិនត្រឹមតែផ្តល់ការគាំទ្រដើមទុនដល់សមាជិកនារីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយស្មារតីសាមគ្គីភាព និងការចែករំលែកគ្នាទៅវិញទៅមកក្នុងសហគមន៍ផងដែរ។

ខិតខំក្លាយជាចៅដ៏ល្អរបស់ Bác Hồ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីចលនាកុមារធ្វើតាមដំបូន្មានទាំង ៥ ប្រការរបស់អ៊ំហូ បានរីករាលដាលយ៉ាងខ្លាំងនៅបណ្តាតំបន់ភូមិភាគដែលមានប្រជាជន Khmer រស់នៅច្រើនកុះករទូទាំងខេត្តកាម៉ាវ។

ប្រសិទ្ធភាពនៃទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល

ទោះបីជាមានផ្ទៃដីជាង ៤ ហិកតាសម្រាប់ការចិញ្ចឹមវិបុលវប្បកម្មក្តី តែជាច្រើនលើកច្រើនសារ បង Hồ Thanh Vũ នៅភូមិ Lung Lá ឃុំ Định Thành ត្រូវផ្អាកការផលិតជាបណ្ដោះអាសន្ន ដោយសារតែការខាតបង់ និងកង្វះដើមទុន។ ដោយមិនព្រមចុះចាញ់ បងក៏បានសិក្សាស្វែងយល់បន្តពីទម្រង់ចិញ្ចឹមបង្គាដែលមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ព្រមទាំងក្លាហានប្តូរទៅជាទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល។ ដោយសារតែការខិតខំសិក្សារៀនបទពិសោធ ទម្រង់នេះក៏មានប្រសិទ្ធភាព ជួយឱ្យបងមានលក្ខណៈឆ្លងកាត់លំបាក លំនឹងសេដ្ឋកិច្ច និងក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារផលិតពូកែឆ្នើមរបស់ភូមិភាគផងដែរ។

ទីបង្អែលនៃគោលនយោបាយ

ក្នុងវ័យ ៧០ ឆ្នាំ នៅពេលដែលមានអ្នកជាច្រើនកំពុងកក់ក្តៅនៃវ័យចាស់ជរារបស់ខ្លួនជាមួយកូនចៅ លោកយាយ Lý Thị Bình នៅភូមិ Phạm Kiệt ឃុំ Khánh Bình តែងខិតខំតស៊ូដើម្បីរកប្រាក់ចិញ្ចឹមជីវិត ជូភាពនូវតែជួបការលំបាកខ្លាំង។ ក្តីសប្បាយរីករាយបានឈានចូលមកដល់ខណៈពេលដែលលោកយាយទទួលបានការឧបត្ថម្ភសាងសង់ផ្ទះថ្មីមួយខ្នងដ៏រឹងមាំ និងធានាជីវភាពរស់នៅ ព្រមទាំងបន្ថយបន្ទុកក្នុងការរស់នៅរបស់ខ្លួន ជីវភាពកាន់តែសុខសាន្តថែមទៀតសម្រាប់អនាគតរបស់លោកយាយ។

ប្រសិទ្ធភាពនៃទម្រង់ដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កសិករនៅក្នុងឃុំ Vĩnh Lợi បានស្វែងយល់ និងច្នៃប្រតិដ្ឋវិធីសាស្រ្តផលិតជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីតែមួយ។ ក្នុងនោះ ទម្រង់ចម្រុះ ដែលរួមបញ្ចូលគ្នានូវបណ្តាផលដំណាំ និងសត្វចិញ្ចឹមជាច្រើនប្រភេទ កំពុងក្លាយជាវិធីសាស្រ្តសមស្របមួយ ដែលត្រូវបានជ្រើសរើសដោយគ្រួសារជាច្រើនផងដែរ នេះបានបង្ហាញឱ្យឃើញជាសន្សឹមៗអំពីប្រសិទ្ធភាពរបស់វា។

ផ្លាស់ប្តូរផ្នត់គំនិត ដើម្បីជម្នះលើការលំបាក

នៅភូមិ Bình Tốt B ឃុំ Vĩnh Phước លោក Đặng Văn Em ត្រូវបានគេស្គាល់ថាជាជាងជួសជុលគ្រឿងចក្រកសិកម្មដែលមានការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមមួយរូប។ មានមនុស្សតិចណាស់ដែលស្រមៃថានៅពីក្រោយដៃទាំងនោះ ដែលជារឿយៗប្រឡាក់ដោយប្រេង និងខ្លាញ់ គឺជារឿងរ៉ាវរបស់កសិករ Khmer ម្នាក់ ដែលទោះបីជាមានដីផលិតតិចតួចក៏ដោយ ក៏គាត់នៅតែក្លាហានផ្លាស់ប្តូរដើម្បីស្វែងរកផ្លូវយ៉ាងសមស្របសម្រាប់ជីវិតគ្រួសាររបស់ខ្លួនផងដែរ។

នារីរួមដំណើរការអភិវឌ្ឍសេដ្ឋកិចភូមិស្រុក

ប៉ុន្មានឆ្នាំកន្លងឆ្នាំមកនេះ សមាគមសហព័ន្ធនារីឃុំ Tân Hưng តែងផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្រ្តនៃសកម្មភាពរបស់ខ្លួន ពង្រីកតួនាទីនៃការប្រមូលផ្តុំ សាមគ្គីរវាងសមាជិកនារីឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីនោះ បានជួយឱ្យបងប្អូននារីឆ្លងកាត់លំបាក ធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងជាសន្សឹមៗ រួមចំណែកកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

លើកកម្ពស់បំណិនឌីជីថលជូនបងប្អូននារី

មិនត្រឹមតែនៅទីក្រុងប៉ុណ្ណោះទេ បច្ចុប្បន្ននៅតាមតំបន់ជនបទទូទាំងខេត្ត Cà Mau បងប្អូននារីទាំងឡាយក៏សន្សឹមៗបានចូលជិតបច្ចេកវិទ្យាអនុវត្តកម្មវិធីឌីជីថលដើម្បីបម្រើការងាររបស់ខ្លួនក្នុងការពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ តាមរយៈបណ្តាទម្រង់ជាក់ស្តែងជាច្រើន សមាគមសហព័ន្ធនារីទូទាំងខេត្តបានរួមចំណែកបង្កើតពលរដ្ឋឌីជីថលនៅតាមមូលដ្ឋានទៀតផង។

សហគ្រាស - ម៉ាក