ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:02:30

គ្រូនាយកសាលាអស់ពីចិត្តជាមួយអាជីព

ថ្វីត្បិតតែមិនមែនជាអ្នកបានកើត និងធំដឹកក្តីនៅ Cà Mau ក៏ពិតមែន តែអស់រយៈកាលជិត២៥ឆ្នាំដែលខ្លួនបានរស់នៅ និងផ្តើមអាជីពលើតំបន់ដែនដីនេះ លោកគ្រូ Báo Trung Thành (ជនជាតិ Chăm) ជានាយកសាលា អនុវិទ្យាល័យ និងវិទ្យាល័យ Tân Bằng (ស្រុក Thới Bình) តែងអស់ពីចិត្តដើម្បីរួមជាមួយសមូហភាពគ្រូបង្រៀនរបស់សាលាអនុវត្តល្អភារកិច្ចខាងវិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលបញ្ញវន្តជំនាន់ក្រោយសម្រាប់មាតុភូមិទីពីររបស់ខ្លួន។  

បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ ឯកទេសផ្នែកខាងគរុកោសល្យគីមី គ្រូបង្រៀនវ័យក្មេងដែលមានស្រុកកំណើតនៅ Ninh Thuận បានវេចសំពៀយចូលមក Cà Mau ដ៏សែនឆ្ងាយដើម្បីផ្តើមអាជីព។ ស្ម័គ្រស្មោះអស់ពីចិត្ត រួមជាមួយចមណេះដឹងឯកទេសដ៏នឹងនររបស់់ខ្លួន លោកគ្រូ Thành ត្រូវបានថ្នាក់លើ និងមិត្តរួមអាជីពវាយ តម្លៃខ្ពស់អំពីសមត្ថភាព ព្រមទាំងគោរពស្រឡាញ់ទៀតផង។

លោកគ្រូ Báo Trung Thành ប្រគល់សេចក្តីសម្រេចទទួលសមាជិកបក្ស ដល់សិស្សសាលា។


ដើម្បីលើកកម្ពស់គុណភាពអប់រំរបស់សាលា លោកគ្រូ Thành និងគណៈនាយកសាលាតែងយកចិត្តទុកដាក់ចំពោះបាវចនា  លោកគ្រូ អ្នកគ្រូ គឺជាគំរូសីលធម៌ សិក្សាស្រាវជ្រាវ និងច្នៃប្រឌិតដោយខ្លួនឯង ដើម្បី លុតដំ និងខិតខំព្យា យាម។ លោក គ្រូ Thành ឱ្យដឹង៖  ផ្តើមពីសាលាដែលខ្វះបុគ្គលិកគ្រូបង្រៀនផង និងមានកម្រិតខ្សោយ ខ្វះការ ឯកភាព ផងនោះ មកទល់សព្វថ្ងៃ បុគ្គលិកគ្រូបង្រៀនរបស់សាលាក៏មានកម្រិតចំណេះដឹងខាងស្តង់ដារបណ្តុះបណ្តាល១០០%។  មាន៤អនុបណ្ឌិត និង ៥០រូប ជាបក្ខជន។ សាលារយៈពេល៨ឆ្នាំ ជាបន្តបន្ទាប់ អត្រាសិស្សបញ្ច់បរិញ្ញាប័ត្រសម្រេច១០០% និង អត្រាប្រឡងជាប់ចូលមហាវិទ្យាល័យ និងអនុមហាវិទ្យាល័យយោងតាមគោលបំណងគឺ៧០%។  សាលាបានជាប់ចំណាត់ថ្នាក់លេខ១០ទូទាំងខេត្តស្តីពីពិន្ទុប្រឡងមធ្យមសិក្សាចំណេះទូទៅ។ ឆ្នាំសិក្សា ២០២៣-២០២៤ សាលាមានសិស្សពូកែចំនួន១៦រូបផងដែរ ។ 


ខ្លួនខ្ញុំផ្ទាល់តែងផ្លាស់ថ្មីសម្រាប់ការគ្រប់គ្រង ពង្រឹង តួនាទីភារកិច្ចរបស់ខ្លួនដែលជាអធិការ និង ជាគ្រូទទួលមុខវិញ្ញាសារ បង្កើតក្រុមការងារ ដោយ មានស្មារតីសហការយ៉ាងល្អ។ សាលាក៏បានធ្វើការជម្រើសគ្រូអធិការសាលា ពិគ្រោះយោបល់ សម្រាប់គ្រូទទួលមុខវិញ្ញាសារទាំងឡាយ ព្រមទាំងទទួល ខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន។ អាស្រ័យ ហេតុនេះហើយស្មារតីទទួលខុសត្រូវនៃគ្រូបង្រៀនគ្រប់រូបក៏មានការលើកកម្ពស់ផង ដែរ លោកគ្រូ Thành មានប្រសាសន៍បែបនេះ។

ក្នុងវិស័យការងារខាងមុខជំនាញ លោកគ្រូ Thành តែងយកចិត្តទុកដាក់ ចំពោះការផ្លាស់ថ្មី និងលើក កម្ពស់គុណភាពក្នុងការបង្រៀន និងរៀនរបស់សាលា។ លោកគ្រួសកម្មក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌ មានសម្រេចជាមូលដ្ឋានសម្រាប់ទិន្នន័យរបស់សាលា ហើយផ្សព្វផ្សាយឱ្យប្រើប្រាស់កម្មវិធីសម្រាប់ គ្រប់គ្រង ដោយប្រព័ន្ធតភ្ជាប់ទិន្នន័យជាមួយកម្មវិធីមូលដ្ឋានទិន្នន័យនៃផ្នែកសិក្សា។ សាលាកំពុងប្រើប្រាស់បច្ចេកវិទ្យាព័ត៌ក្នុងលើកអនុម័តគ្រោងមេរៀន បម្រើភាពផ្លាស់ថ្មីសម្រាប់ការបង្រៀន និងវិធីសាស្រ្ត បង្រៀន ព្រមទាំងពិនិត្យវាយតម្លៃ ការប្រើប្រាស់សំណុំឯកសារអេឡិចត្រូនិច៖ បញ្ជីពិន្ទុ សិក្ខាគារិក សៀវភៅ ទំនាក់ទំនង តារាងកាលបរិច្ឆេទសម្រាប់ការបង្រៀន និង បណ្តាសុំណុំឯកសារផ្សេងៗទៀត។

ក្នុងតួនាទីជានាយកសាលា និងជាលេខាសាខាបក្ស លោកគ្រូ Thành តែងប្រកាន់ខ្ជាប់ស្មារតីទទួលខុសត្រូវ ព្រមទាំងបង្ហាញពីភាពជំហេមុខ និងគំរូក្នុងការសិក្សារៀនសូត្រ និងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបទរបស់ Hồ Chí Minh។ ជាមួយការខិតខំតស៊ូ និងការប្រឹងប្រែងរបស់ លោកគ្រូ។ ឆ្នាំ២០២២-២០២៣ សាខាបក្សរបស់សាលាក៏បានទទួល ស្គាល់ជាសាលាសម្រេចស្នាដៃឆ្នើមនូវ ព្រមទាំងឯកជនលោកគ្រូក៏ត្រូវបានគណៈកម្មាធិការបក្សស្រុក Thới Bình វាយតម្លៃខ្ពស់សម្រាប់ការសម្រេចស្នាដៃឆ្នើមនូវភារកិច្ចរបស់ខ្លួន។

លោកគ្រូ Báo Trung Thành (ខាងស្តាំ) ចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចឆ្នាំ២០២៤ របស់ស្រុក Thới Bình។


លោកគ្រូ Thành តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះសិស្សានុសិស្សដែលមានជីវភាពជួបលំបាក លោកគ្រូខិតខំរកគ្រប់វិធីសាស្ត្រដើម្បីជួយប្អូនៗឱ្យមានលក្ខណៈងាយស្រួលក្នុងការសិក្សារៀនសូត្រ។ សព្វថ្ងៃ សកម្ម ភាពនេះកំពុងមានភាពវិវឌ្ឍយ៉ាងសកម្ម និងបានក្លាយជាប្រពៃណីរបស់សាលាទៀតផង។ សរុបទឹកប្រាក់ដែលទទួល បានពីការសើចសរសើរ និងជំនួយឧបត្ថម្ភផ្សេងៗរៀងរាល់ឆ្នាំឡើងដល់៥០លានដុង។ លោកគ្រូ ឱ្យដឹង៖ ក្នុងតំ ណាក់កាល២០២៩-២០២៤ ខ្ញុំរួមនឹង គណៈនាយកសាលាក៏បានសហការជាមួយរដ្ឋអំណាចភូមិភាគចលនាទឹកចិត្ត សប្បុរសជនដើម្បីជំនួយឧបត្ថម្ភប្អូនៗដែលមានជីវភាពក្រលំបាកមានលក្ខណៈឈានឡើងលំ នឹងក្នុងការសិក្សារៀនសូត្រ មានដូចជា៖ ចលនាកង់ចំនួន ៤៧គ្រឿង សៀវភៅ រៀន៤៥០ក្បាល សៀវភៅសរសេរ៣.៥០០ក្បាល និង ខោអាវសិក្សា សំលៀកបំពាក់កីឡា ព្រមទាំងចលនាទឹកប្រាក់សុទ្ធសម្រាប់ជំនួយឧបត្ថម្ភសិស្សក្រ និងប្រកៀកក្រ គ្រួសារជួបលំបាកដើម្បីមានលក្ខណៈចូលរួមសម័យប្រឡងបរិញ្ញាប័ត្រ។ តាំង ពីឆ្នាំ២០១៩-២០២៣ រួមមានទឹកប្រាក់សរុបទាំងអស់២៤លានដុង។ ឆ្នាំ២០២៤ មាន១០ លានដុង ដោយឡែកឆ្នាំសិក្សា ២០២៣-២០២៤ សាលាបានចលនាទឹកចិត្តសប្បុរសជនដោយទឹកប្រាក់ជាង៦៥លានដុង និងកង់៣៧ គ្រឿងដើម្បីឧបត្ថម្ភប្អូនៗសិស្សសាលា។


ដែលជាគំរូដ៏ភ្លឺស្វាងក្នុងរាល់សកម្មភាពនៃការគ្រប់គ្រង និងមានចរិយាសម្បត្តិយ៉ាងសាមញ្ញ ស្និទ្ធស្នាល ពោរពេញដោយ ក្តីស្រលាញ់ ហើយតែងមានស្មារតីជួយសិស្ស ជួយមិត្តរួមការងារដោយចិត្តស្មោះស្ម័គ្រ លោកគ្រូក៏ បានមិត្តរួមការងារ និងសិស្សានុសិស្សទាំងឡាយគោរពស្រឡាញ់។ លោកគ្រូ Báo Trung Thành សក្តិសមជាគ្រូបង្រៀនគំរូ និងជាកម្មាភិបាលជនជាតិ ភាគតិចដ៏ឆ្នើមមួយរូបផងដែរ។ លោកគ្រូ Thành ជាឯកជនម្នាក់ក្នុងចំណោមឯកជនដទៃទៀត ដែលទទួលបានប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្នុង មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខេត្តលើកទីIV ឆ្នាំ២០២៤៕

 គ្វីញអាញ

Tags:

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

សហគ្រាស - ម៉ាក