ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:36

ទឹកចិត្តសប្បុរសរបស់អ្នកមានប្រជាប្រិយ

មកកាន់តំបន់ទីផ្សារនៃឃុំ Phú Tân ស្ថិតនៅភូមិ Cái Đôi Vàm ស្រុក Phú Tân សួររកលោកពូ Sáu Thôi (Quách Văn Thôi) អ្នកណាក៏ដឹង ពីព្រោះថា ក្រៅពីបានអ្នកផងស្គាល់ថាជាជនជាតិ Hoa ជោគជ័យក្នុលើមុខរបរអាជីវកម្ម ចិញ្ចឹមកូនរៀនសូត្របានល្អលោកថែមទាំងជាអ្នកមានប្រជាប្រិយគមរូម្នាក់ក្នុងជន ជាតិភាគតិច និងជាអ្នកមានការទទួលខុសត្រូវ ព្រមទាំងសកម្មចូលរួមទឹកចិត្តសប្បុរសធម៌នៅភូមិភាគទៀតផង។

លោកពូ Sáu Thôi បានរួមចំណែកជាច្រើនក្នុងការងារសប្បុរសធម៌សង្គម និងសកម្មគ្រប់បណ្តាប្រវេណីឃោសនាចលនាកសាងជនបទថ្មីនៅភូមិភាគ។ ទឹកចិត្តសប្បុរសធម៌ និងគុណធម៌ដ៏ថ្លៃថ្នូរបស់លោកចំពោះអ្នកក្រីក្រ ជនពិការ កុមារកំព្រា និងអ្នកជំងឺកង្វះខាតដែលត្រូវបានគ្រប់គ្នាទទួលស្គាល់។ ផ្តើមពី​នោះ​ រាយសាយភាយខាងស្មារតី​សាមគ្គីភាព​ក្នុង​សហគមន៍ បងប្អូនជំនួយ​គ្នាដើម្បី​អភិវឌ្ឍន៍រួម​គ្នា។ 

លោកពូបានរៀបរាប់ទៀតថា កាលពីគាត់នៅក្មេង ជីវភាពគ្រួសាររបស់លោកមានការជួបលំបាកគ្រប់សព្វបែបយ៉ាង ប៉ុន្តែដោយសារប្តីប្រពន្ធរួមកម្លាំងគចិត្តតែមួយ និងការប្តេជ្ញាចិត្តជំនះភាពក្រីក្រ ទើបសេដ្ឋកិច្ចរីកចម្រើន។ ខណៈពេលដែលជីវភាពបានធូរធា លោកក៏យល់ច្បាស់ និងអាធ្យាស្រ័យចំពោះអ្នកឥតសំណាងក្នុងឆាកជីវិត ដូច្នេះហើយក្នុងចិត្តលោកពូតែងរំលឹកដាស់តឿនខ្លួនឯងជានិច្ច ថាត្រូវរួមកម្លាំងជាមួយភូមិភាគ ព្រួតដៃដើម្បីគិតគូរជូនគ្រួសារក្រីក្រ។ “គ្រប់ទង្វើរបស់ខ្លួន គឺសុទ្ធតែផុសចេញពីបេះដូងពិតៗ។ ខណៈពេលដែលបានជួយអ្វីដល់មាមីបងប្អូន គឺខ្ញុំសប្បាយចិត្តខ្លាំងណាស់ ពីព្រោះយើងអាចធ្វើបាននូវអំពើប្រកបដោយអត្ថន័យខ្លឹមសារ” លោកពូ Thôi មានប្រាសន៍បែបបេះ។

 លោកពូ Quách Văn Thôi (ទី៣គិតពីឆ្វេង) ទទួលលិខិតសរសើររបស់គណៈជនជាតិខេត្ត ស្តីពីការរួមចំណែកនៃអ្នកមានប្រជាប្រិយចំពោះការងារឃោសនាផ្សព្វផ្សាយក្នុងឆ្នាំ២០២៣។

មិនត្រឹមតែចំណាយទឹកប្រាក់ផ្ទាល់ខ្លួនដើម្បីជួយមាមីងក្នុងភូមិដែលមានដូចជា៖ ជូនអង្ករ ប្រាក់សុទ្ធ សម្ភារៈចាំបាច់ ប័ណ្ណធានារ៉ាប់រងសុខភាព កង់ និងសម្ភារៈសិក្សាប៉ុណ្ណោះទេ គឺនៅពេលដែលរដ្ឋអំណាចភូមិភាគឃោសនានិងត្រូវការការរួមចំ ណែកក្នុងការអនុវត្តមូលនិធិសង្គម ព្រមទាំងសកម្មភាពសុខមាលភាពសង្គមជាដើម គឺលោកតែងផ្សះផ្សាជាមួយមាមីង បងប្អូនក្នុងភូមិជានិច្ច ដើម្បីចូលរួមទាំងកម្លាំងផង ទាំងទឹកប្រាក់ផង។ លើភូមិសាស្ត្រឃុំ Phú Tân នាពេលបច្ចុប្បន្ន នៅតាមបណ្តាស្ពាន ថ្នល់ជនបទ ទីណាៗក៏តែងមានការរួមចំណែកទឹកប្រាក់ និងកម្លាំងកសាងរបស់លោកពូ Thôi ដែរ។ លោកពូ Sáu Thôi បានបន្តទៀតថា៖ “បច្ចុប្បន្ននេះ ជារៀងរាល់ឆ្នាំក្នុងថ្ងៃបុណ្យទានធំៗ និងដើមឆ្នាំសិក្សាថ្មី ខ្ញុំរួមជាមួយសប្បុរសជន៌តែងជំនួយឧបត្ថម្ភសម្រាប់គ្រួសារក្រីក្រ ជនពិការ ឯកោ និងជនរងគ្រោះកើតមានជំងឺ ឈឺធ្ងន់ ព្រមទាំងសិស្សក្ររៀនពូកែជាដើម។ ក្នុងឆាកជីវិតអនុវត្តការងារសប្បុរសធម៌ ខ្ញុំមិនដែល "ថ្លឹង វាស់ រាប់គិត" ថាខ្លួនបានជួយប៉ុន្មានស្ថានភាព ផ្តល់អំណោយប៉ុន្មានឈុត ប្រាក់ចំនួនប៉ុន្មាន ពោលគឺមិនដែលគិតដល់កិត្តិយសនិងផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ គ្រាន់តែយកចិត្តទុកដាក់ចំពោះស្ថានភាពដែលជួបលំបាក បានឃើញនូវភាពកក់ក្តៅរបស់ពួកគាត់ពេលដែលទទួលបានអំណោយគឺខ្ញុំសប្បាយចិត្តណាស់ហើយ”។ ដូច្នេះហើយ រាល់ទង្វើរបស់លោកពូក៏ត្រូវបានអ្នករាល់គ្នាដឹងឮ ព្រមទាំងមានទំនុកចិត្តចូលរួមការឧបត្ថម្ភមួយថ្ងៃកាន់តែច្រើនឡើង។

ចំពោះ​អ្នកបម្រើការងារក្នុងគ្រួសារខ្លួនវិញ លោកពូតែងអស់ពិចិត្តបង្ហាញណែនាំ ដើម្បីជួយពួកគេមានប្រភពប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ទោះបីជាមានអាយុជិត៨០ឆ្នាំក៏ដោយ ប៉ុន្តែលោកពូ Sáu Thôi បាននិយាយថា គាត់នឹងបន្តកិច្ចការងារសប្បុរសធម៌នេះរហូតដល់កាលណាដែលខ្លួនមិនអាចធ្វើបានទៀតទើបព្រមឈប់។

 លោក Nguyễn Thống Nhất អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phú Tân បានកត់សម្គាល់ថា៖ “លោកពូ Sáu Thôi តែងពង្រីកតួនាទីជាអ្នកមានប្រជាប្រិយបានយ៉ាងល្អ គាត់ជាគំរូជំហរមុខក្នុងការចលនាបងប្អូនក្នុងភូមិ ពោលគឺមិនមានការខ្វែងគំនិតលើអ្នកណាមួយនោះទេ លោកពូតែងសកម្មក្នុងការពលកម្មផលិត មិនពាក់ព័ន្ធដល់គ្រោះសង្គមជាដាច់ខាត។ ​ក្នុងសង្គម​គ្រួសារ លោកពូ Sáu Thôi ​គឺ​ជា​ជីតា​និង​ឪពុក​គំរូ ក្នុងការចិញ្ចឹម​កូន​សិក្សា​រៀន​សូត្រ​បាន​ល្អ ចេះ​ស្តាប់​បង្គាប់ និង​មានកត្តញ្ញូទៀតផង។ កូនទាំង៥នាក់របស់លោកពូ សុទ្ធតែបានបញ្ចប់សិក្សា​កម្រិតមហាវិទ្យាល័យរៀងៗខ្លួន ក្នុងនោះមាន២នាក់ជាអនុបណ្ឌិតផងដែរ។ លោកពូ Sáu Thôi តែងសង្កត់ធ្ងន់លើពាក្យថា "ចិត្ត" រួមជាមួយនឹងពាក្យ "សប្បុរស" ការងារសប្បុរសធម៌កើតចេញពីទឹកចិត្តដ៏ស្មោះស្ម័គ្រ លោកពូតែងជួយអ្នកដទៃដោយមិនរំពឹងអ្វីតបស្នងជាដាច់ខាត ការជួយឧបត្ថម្ភក៏បង្កលក្ខណៈងាយស្រួលសម្រាប់គ្រួសារ ក្រ និងគ្រួសារក្បែរបន្ទាត់ក្រជាច្រើនក្នុងសង្គមបានលំនឹងល្អ៕

 

 គ្វីញអាញ

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក