ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:07

អ្នកគ្រូបង្រៀនវ័យក្មេងអស់ពីចិត្ត

ស្រស់ស្អាត ឆ្លាតវៃ ច្នៃប្រឌិត និងពោរពេញដោយភាពរាក់ទាក់ ទាំងនេះហើយគឺជាការកត់សម្គាល់របស់សមូហភាពនៃវិទ្យាល័យ Đầm Dơi ស្រុក Đầm Dơi ខណៈពេលដែលនិយាយអំពីអ្នកគ្រូវ័យក្មេង Thạch Thị Thu Hương ជាគ្រូបង្រៀនទទួលបន្ទុកខាងវិញ្ញាសាររូបសាស្ត្ររបស់សាលា។

បញ្ចប់បរិញ្ញាបត្រផ្នែកខាងរូបវិទ្យា កំព្យូទ័រនៃសាកលវិទ្យាល័យ Cần Thơ ឆ្នាំ២០១៣ មួយឆ្នាំក្រោយមក អ្នកគ្រូ Hương ក៏បានវិលត្រឡប់មកបំពេញការងារនៅអនុ វិទ្យាល័យ Hiệp Bình ឃុំ Tân Đức ស្រុក Đầm Dơi។ ឆ្នាំ២០១៦ អ្នកគ្រូក៏ត្រូវបានបញ្ជូនឱ្យមកបង្រៀននៅសាលាវិទ្យាល័យ Đầm Dơi រហូតដល់សព្វថ្ងៃ។ ក្នុងដំណើរការបង្ហាត់បង្រៀន អ្នកគ្រូក៏បានបង្ហាញនូវសមត្ថភាព ចំណេះដឹងរបស់ខ្លួនយ៉ាងពិតប្រាកដ ជាច្រើនឆ្នាំបន្តបន្ទាប់ត្រូវបានតែងតាំងធ្វើជាអធិការថ្នាក់ទី១២និងមានសិស្សប្រមាណជិត១០០រូបដែលប្រឡងជាប់ចូលសាកលវិទ្យាល័យ។

អ្នកគ្រូ Hương ថតរូបទុកជាអនុស្សាវរីយ៍រួមជាមួយប្អូនៗសិស្សានុសិស្សរបស់ខ្លួនក្នុងឱកាសបញ្ចប់ការសិក្សា។

ខ្ញុំមិនត្រឹមតែលើកទឹកចិត្ត​និងបង្កើតចំណាប់អារម្មណ៍សម្រាប់ប្អូនៗនូវមុខវិញ្ញាសាររូបសាស្ត្រដែលខ្ញុំជាអ្នកបង្រៀនដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្ត ​រំលឹកដាស់ តឿនប្អូនៗឱ្យមានរបៀបរៀបរយក្នុងការសិក្សារៀនសូត្រ​ និងស្រឡាញ់ពេញចិត្តរាល់មុខវិញ្ញាសារដទៃទៀតផង មានតែដូចេ្នះ ទើបច្រកទ្វារឆ្ពោះទៅរកចំណេះដឹងថ្មីៗនឹងកាន់តែបើកចំហ អ្នកគ្រូ Hương មានប្រសាសន៍បែបនេះ។ ក្នុងរយៈកាល១០ ឆ្នាំដែលខ្លួនបានបង្ហាតបង្រៀន ក៏មានជា១០ឆ្នាំដែលអ្នកគ្រូ Hương តែងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីសម្រេចល្អតួនាទីជាគ្រូបង្រៀនចំពោះសិស្សរបស់ខ្លួន។

អ្នកគ្រូ Hương បានអនុវត្តកម្មវិធីបង្រៀនតាមប្រព័ន្ធ Online ដូចជា Zoom, Shup Classroom, K12 Online, Google meet…យ៉ាងមានប្រសិទ្ធភាពក្នុងឆ្នាំសិក្សា ២០២១-២០២២ ព្រមទាំងអនុវត្តល្អកម្មវិធីដើម្បីរៀបចំការបង្រៀនអេឡិចត្រូ និច violet កម្មវិធីទន់សម្រាប់ធ្វើតែស McMIX, Intest Client, Elearning មិនបញ្ឆប់ត្រឹមនោះ អ្នកគ្រូ Hương ថែមទាំងវិនិយោគយ៉ាងសម្បូរបែបចូលក្នុងការបន្យល់ កែលម្អវិធីសាស្រ្តក្នុងការបង្រៀន និងមានច្រើនកម្មវិធីបង្រៀនដែលអនុវត្តបច្ចេកវិទ្យាសារព័ត៌ មានទទួលជោគជ័យ និងត្រូវបានវាយតម្លៃខ្ពស់សម្រាប់រាល់ម៉ោងបង្រៀនទៀតផង។

ក្នុងអំឡុង២ឆ្នាំសិក្សា ២០២១-២០២២ និង ២០២២-២០២៣ អ្នកគ្រូ Hương បានសម្រេចនូវគំនិតផ្តួចផ្តើមបទពិសោធន៍ចំនួន២គឺ៖“ការប្រើប្រាស់កម្មវិធី Quizizz សម្រាប់ខាងវិញ្ញាសាររូបវិទ្យាដើម្បីបង្កើនសមត្ថភាពក្នុងការធ្វើអន្តរកម្មរវាងគ្រូនិងសិស្សនៅពេលសិក្សាតាមប្រព័ន្ធ Online និង “ការបង្កើនលទ្ធផលសិក្សារបស់សិស្សនៅពេលសិក្សាផ្នែកខាងរូបមន្តនៃរូបវិទ្យាថ្នាក់ទី១១” សម្រាប់គំនិតផ្តួចផ្តើមទាំង២ សុទ្ធតែបានទទួលស្គាល់ដោយមន្ទីរសិក្សាអប់រំ និងបណ្តុះបណ្តាល អ្នកគ្រូ Hương ថែមទាំងអស់ពីចិត្តជួយជ្រោមជ្រែងមិត្តរួមអាជីពក្នុងការអនុវត្តបច្ចេកវិទ្យាសារព័ត៌មានសម្រាប់ក្នុងការបង្ហាត់បង្រៀន រួមចំណែកយ៉ាងសកម្មចំពោះប្រពៃណីផ្លាស់ថ្មីវិធីសាស្ត្របង្រៀននិងរៀននៅសាលា។

អ្នកគ្រូ HHương តែងបង្កភាពស្និទ្ធស្នាល និងណែនាំយ៉ាងអស់ពីចិត្តសម្រាប់មេរៀនជូនប្អូនៗ។

ក្នុងតួនាទីជាសមាជិកគណៈប្រតិបត្តិការនៃសហជីពមូលដ្ឋាន និងជាសមាជិកគណៈប្រតិបត្តិនៃសម្ព័ន្ធយុវជនសាលា អ្នកគ្រូ Hương ក៏សម្រេចល្អនូវរាល់ភារកិច្ចដែលបានប្រគល់ឱ្យចូលរួមគ្រប់សព្វបែបយ៉ាង និងមានប្រសិទ្ធភាពនូវរាល់ បណ្តាសកម្មភាពអនុវត្តល្អនូវតួនាទីជាអ្នអប់រំសិស្សដែលបានប្រព្រឹត្តិល្មើស និងករណីពិសេស ដោយ ឡែក។ ក្នុងតួនាទីជាប្រធានសហជីពនារី អ្នកគ្រូ Hương បានចូលរួមអនុវត្តរាល់បណ្តា របបគោលនយោបាយ និងច្បាប់ដែលទាក់ទងដល់ពលករនារី យន្តឌ័រភេទ ដើម្បីភាពរីកចម្រើន​របស់នារី សហការជាមយយគណៈប្រតិបត្តិការ សហជីព ចាត់តាំងបានល្អនូវរាល់បណ្តាប្រពៃណីអំណរបណ្តាពិធីបុណ្យទានផ្សេងៗសម្រាប់បងប្អូននារី ដូចជា៖ ទិវា ៨មិនា ថ្ងៃ២០តុលាជាដើម។ ពិសេស អ្នកគ្រូរួមជាមួយសហជីពរបស់សាលាមានច្រើន ធីសាស្ត្រឧបត្ថម្ភសិស្សានុសិស្សដែលមានជីវភាពជួបលំបាក ព្រមទាំងចលនាប្អូនៗឱ្យខិតខំបន្តទៀត ដើម្បីឈានឡើងក្នុងការសិក្សារៀនសូត្រ។

លោកគ្រូ Phạm Việt Hưng នាយកសាលា បានកត់សម្គាល់ថា៖ “ចាប់តាំងពីចូលមកបំពេញការងារនៅសាលានេះសម្រាប់ វ័យក្មេងរបស់ខ្លួនអ្នកគ្រូ Hương តែងស្មោះស្ម័គ្រអស់ពីចិត្ត និងមានគំនិតផ្តួចផ្តើមអស់ពីសមត្ថភាពដើម្បីសិស្ស។អ្នកគ្រូ Hương ជាគំរូដ៏ល្អក្នុងបុព្វហេតុនៃការកសាងប្រភពធនធានមនុស្សនិងអុជបំភ្លឺនៃចំណង់ចំណូលចិត្ត និងគំនិតច្នៃប្រឌិតរបស់ខ្លួនសម្រាប់សិស្សគ្រប់រូប”៕

 

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក