ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:07

បណ្តាកម្មាភិបាល Khmer គំរូ

នៅឃុំ Tân Lộc Bắc ស្រុក Thới Bình មានគ្រួសារ Khmer ជាច្រើនតែងសកម្មក្នុងរាល់កិច្ចការងារ រួមចំណែកជាមួយអង្គភាព និងភូមិភាគសម្រេចជោគជ័យនូវរាល់ភារកិច្ចនយោបាយដែលបានប្រគល់ជូន។

ព្រឹទ្ធបាលទោវ័យក្មេង Triệu Văn Nhàn កើតនៅឆ្នាំ២០០១ ហើយបច្ចុប្បន្នជានគរបាលឃុំ Tân Lộc Bắc។ បងជាតំណាងឱ្យយុវជន Khmer ជំនាន់ក្រោយដែលខិតខំកសាងមាតុភូមិកាន់តែមានភាពរីកចម្រើ។

បង Triệu Văn Nhàn តែងខិតខំខ្នះខ្នែងជារៀងរាល់ថ្ងៃចំពោះការទំនាក់ទំនងជាមួយបងប្អូនប្រជាជន ដើម្បីផ្សព្វផ្សាយពីគោល​នយោបាយរបស់បក្ស​ និងរដ្ឋ។

តាំងពីខ្លួនកំពុងនៅសិក្សា Triệu Văn Nhàn ក៏មានគំនិត្យចង់ធ្វើជានគរបាលរួចទៅហើយ។ ដោយសារតែរៀនសូត្របានល្អ Nhàn ក៏បានវិលត្រឡប់មកស្រុកកំណើតវិញដើម្បីបម្រើការងារ។ សព្វថ្ងៃ បងកំពុងទទួលបន្ទុកការងារខាងសំណុំលិខិតស្នាមរដ្ឋ បាល ធ្វើអធិការជូនគណៈបញ្ជាការនៃកងកម្លាំងសន្តិសុខសង្គម បោសសំអាតបានការណីបង្ករអុកឡុកលើភូមិ សាស្ត្រទៀតផង។ ក្រៅពីនោះ បងថែមទាំងទទួលបន្ទុកការងារខាងសាសនា និងជនជាតិ។ ដោយខ្លួនជា Khmer ផងនោះ បងក៏មានភាពងាយស្រួលក្នុងការផ្សព្វផ្សាយនូវវិធានការគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋចំពោះជនរួមជាតិខ្លួន។

បង Nhàn បានចែករំលែកថា៖ "ដំបូងខ្ញុំនូវមានការរអាក់រអួលក្នុងការទទួលប្រជាពលរដ្ឋ និងដោះស្រាយឯកសារផ្សេងៗជាដើម។ ហើយឥឡូវខ្ញុំក៏ធ្នាប់ នឹងការងារដែរហើយ ដោយសារធ្វើការជាប្រចាំ និងយល់ពីរបៀបណែនាំប្រជាជនជាពិសេស បងប្អូនជនរួមជាតិ Khmer ធ្វើលិខិតស្នាមត្រឹមត្រូវតាមការកំណត់និងផ្សព្វផ្សាយបានល្អប្រសើរជាង។

ព្រឹទ្ធបាលទោវ័យក្មេងតែគិតថា ជារៀងរាល់ថ្ងៃ ខ្លួនតែងអនុវត្តល្អ និងជំនួយឧបត្ថម្ភ បងប្អូនជនរួមជាតិខ្មែរឱ្យកាន់តែច្រើនថែមទៀត។ យោងតាមប្រសាសន៍បង អាស្រ័យដោយការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋបងប្អូនជនរួមជាតិ Khmer ទាំងឡាយក៏មានជីវភាពធូរធាប្រសើរជាងមុនផងដែរ។

ក៏ជាជនជាតិ Khmer គំរូម្នាក់ផងដែរ លោក Phùng Minh Đương លេខាសាខាបក្សភូមិ លេខ៤ និងជាអ្នកមានប្រជាប្រិយនៅភូមិភាគ លោកតែងខិតខំអស់ពីចិត្តក្នុងការផ្សព្វផ្សាយនូវរាល់វិធានការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ដើម្បីផ្លាស់ប្តូរគំនិត ថាអ្វីដែលមិនទាន់ត្រឹមត្រូវ មិនទាន់សមស្របតាមជនជាតិនីមួយៗ។

ខ្ញុំសង្ឃឹមថា បងប្អូនប្រជាជននឹងមានស្មារតីប្រុងប្រយ័ត្នក្នុងការរស់នៅ និងអនុវត្ត តាច្បាប់ អប់រំកូនចៅកុំឱ្យប្រព្រឹត្តិអាក្រក់ក្នុងសង្គម។ ក្រៅពីនោះ ខ្ញុំតែងធ្វើការផ្សព្វផ្សាយគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងលើកទឹកចិត្តបងប្អូនប្រជាជន ឱ្យខិតខំរកស៊ី និងកសាងសេដ្ឋកិច្ច ពោលគឺមិនរង់ចាំតែជំនួយឧបត្ថម្ភរបស់រដ្ឋប៉ុណ្ណោះទេ លោក Đương បានឱ្យដឹងដូច្នេះ។

ការខិតខំឈានឡើងដើម្បីរួចចាកក្ររបស់លោក Đương គឺជាគំរូដ៏ភ្លឹស្វាងសម្រាប់មាមីងបងប្អូន លោកសក្តិសមជាអ្នកមានប្រជាប្រិយនៅភូមិភាគពិតៗ។

ក្នុងរាល់កិច្ចការងារ និងជីវភាពរស់នៅ លោក Đương តែងតែរិះគន់ខ្លួនឯង និងលើកកំពស់ការយល់ដឹងអំពីការរៀនសូត្រ និងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថរបស់លោកប្រធាន Hồ Chí Minh។ លោកបានចែករំលែកដែរថា៖ខ្លួនលោកត្រូវតែធ្វើជាគំរូប្រចាំថ្ងៃ ដើម្បីជនរួមជាតិអនុវត្តតាម និងសម្រាប់បក្ខជនបម្រុងនៅក្នុងភូមិ បានឃើញ និង កែប្រែអ្វីដែលមិនទាន់ល្អ។ ក្នុងសង្គមគ្រួសារ កូនៗរបស់លោកក៏ទទួលបានការរៀនសូត្រ និងអប់រំល្អផងដែរពោលមិនរៀបការមុនអាយុ គឺត្រូវខិតខំរកស៊ីជាមុន សិន។

លោក Đương មានប្រសាសន៍៖ "បណ្តាគោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយខ្ញុំតែងរំលឹកម្តងហើយម្តងទៀតនៅរាល់កិច្ចប្រជុំភូមិ និងឃុំ។ បណ្តាប្រការដែលមាមីងបងប្អូនមិនទាន់ធ្វើបានល្អ ខ្ញុំក៏បង្ហាញណែនាំ ដាក់ចេញសម្រាប់មានការផ្លាស់ប្តូរ។ ខ្ញុំក៏បានតាមដាន និងជំរុញទឹកចិត្តមាមីងបងប្អូននៅភូមិស្រុក ដើម្បីព្រួតដៃគ្នារក្សាការពារសន្តិសុខ និង​សណ្តាប់​ធ្នាប់ អនុវត្តល្អការថ្កោលទោសរបស់ឧក្រឹដ្ឋ ជនទាំងឡាយនៅភូមិភាគ"។

អស់ពីចិត្តចំពោះកាងារ រួមចំណែកដើម្បីបុព្វហេតុនៃការអភិវឌ្ឍន៍ភូមិស្រុក និងភាពរីកចម្រើនរបស់បងប្អូនប្រជាជន។ បង Triệu Văn Nhàn និងបង Phùng Minh Đương តែងទទួលបានការគោរពស្រឡាញ់អំពីមាមីងបងប្អូន Khmer ជានិច្ច។

លោក Nguyễn Văn Phước អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំ ឱ្យដឹង៖ "សមមិត្ត Triệu Văn Nhàn និងសមមិត្ត Phùng Văn Đương អ្នកទាំងពីរគឺជាកម្មាភិបាលដ៏ពូកែក្នុងការកសាងបក្ស និងជំនួយឧបត្ថម្ភរដ្ឋអំណាចភូមិភាគក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់មួយថ្ងៃកាន់តែមានភាពល្អប្រសើរជាង។ សមមិត្តទាំងពីររូប សក្តិសម ជាគំរូសម្រាប់អ្នកដទៃយកតម្រាប់តាមផងដែរ៕

 

Lam Khánh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក