ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:09

តន្ត្រីករមានទេពកោសល្យ

"វ័យនៅក្មេង ឈ្លាសវៃ រហ័សរហួនក្នុងការងារ" គឺជាការកត់សម្គាល់របស់លោក Hữu Trung ប្រធានក្រុមសិល្បៈ Khmer ខេត្តទៅលើបង Thạch Bachs (កើតឆ្នាំ ១៩៩១) ជាតន្ត្រីកររបស់ក្រុម។

ចូលរួមជាមួយក្រុមសិល្បៈ Khmer ខេត្តកាលពីអាយុទើប២១ឆ្នាំ ពេលនោះបង Thạch Bachs បានបង្ហាញពីទេពកោសល្យផ្នែកខាងតន្ត្រីរបស់ខ្លួន។​​ បងអាចលេងស្ទើគ្រប់ឧបករភ្លេងបុរាណ Khmer និងលេងបានយ៉ាងល្អទៀតផង។ បងក៏បានធ្វើសេនាធិការសម្រាប់ថ្នាក់ដឹកនាំក្រុម សហការជាមួយរាល់គ្រប់គណៈផ្នែក និងអង្គភាព បង្កើតយ៉ាងច្រើនកម្មវិធីសិល្បៈសម្រេចជោគជ័យ ព្រមទាំងរៀបចំសម្តែងឡើងវិញចំនួនជាង៣០ កម្មវិធីតូចធំទាំងឡាយ។

ក្រៅពីជំនាញក្នុងការប្រើឧបករភ្លេងបុរាណ Khmer បង Thạch Bachs ថែម ទាំង មានចំណាប់អារម្មណ៍ជាមួយឧបករភ្លេង saxophone ទៀតផង។ 

ពិសេស បងបានសហការនិពន្ធរឿងល្ខោនយូកេបានចំនួន៤រឿងសម្រាប់ចូលរួមសម្តែងបម្រើក្នុងព្រឹត្តិការ ណ៍នយោបាយនៅតាមតំបន់ឆ្ងាយដាច់ស្រយាល និងតាមវត្តអារាម សាលទានក្នុងនិងក្រៅខេត្តទាំងអស់ចំនួនជាង៣០០លើក ព្រមទាំង ដឹកនាំសម្រួលភ្លេង តន្ត្រីរបាំសម្រាប់បណ្តាពិធីបុណ្យទានបានចំនួនជាង ១០កម្មវិធីផងដែរ។ និងឈុតយូរកែ២រឿងសម្រាប់ថតចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ VTV5 Cần Thơ,  CTV Cà Mau និង STV Sóc Trăng ដើម្បីបម្រើ ទស្សនិកជនក្នុងនិងក្រៅប្រទេសបានស្តាប់និងទស្សនាកម្សាន្តក្នុងអំឡុងពេលកើតមានជំងឺអាសន្នរោគ Covid-១៩ ដែលកាលនោះ ក្រុមមិនអាចចេញទៅសម្តែងបាន។

បង Thạch Bachs បានឱ្យដឹង៖ "តាមរយៈដែលខ្ញុំបានចូលធ្វើការកាលពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននៅក្រុមសិល្បៈខ្មែរខេត្ត ខ្ញុំតែងតែព្យាយាមអស់ពីសមត្ថភាព ដើម្បីប្រកាន់ខ្ជាប់ និងសម្របខ្លួនទៅនឹងការងារនីមួយៗ ដោយតែងខិតខំសម្រេចបានស្នាដៃជាច្រើន ដើម្បីបុព្វហេតុរួមខាងវិស័យសិល្បៈវប្បធម៌"។

ជាមួយនឹងទេពកោសល្យផ្នែកខាងតន្ដ្រី Thạch Bachs ត្រូវបានគណៈដឹកនាំក្រុមចាត់ឱ្យទទួលបន្ទុកខាងសម្រួលបទភ្លេង និងកម្មវិធីច្រៀងរាំជាដើម និងចូលរួមសម្តែងក្នុងបណ្តាកម្មវិធីមហោស្រពវប្បធម៌ Việt Nam លើកដំបូង ឆ្នាំ២០១៩នៅខេត្តដាក់ ណុង។ និងសម្រួលបទភ្លេងឱ្យ២កម្មវិធីសម្រាប់មហោស្រពសិល្បៈ យូកេ និងរបាំទូទាំងតំបន់វាលរាបទន្លេគឺវឡុងលើកទី១ ឆ្នាំ២០១៩នៅខេត្ត Sóc Trăng ព្រមទាំងចូលរួមប្រគំជាច្រើនចង្វាក់បទភ្លេងសម្រេចជោគជ័យយោងតាមភារ កិច្ចនយោបាយសំខាន់ៗក្នុងនិងក្រៅខេត្តទៀតផង។

ពិសេស កាលពីឆ្នាំ២០២១ Thạch Bachs បានចូលរួមថតភ្លេង និងសម្គាល់សាច់ភ្លេងបុរាណសម្រាប់វង់ភ្លេងស្គរធំប្រពៃណី Khmer នៅស្រុក Thới Bình ទៀតផង។ យោងទៅ តាមនោះ ឆ្នាំ២០២២ សិល្បៈវង់ភ្លេងស្គរធំ Khmer របស់ស្រុក Thới Bình ក៏ត្រូវបានក្រ សួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយជាតិទៀត ផង។

ជាមួយនឹងស្នាដៃរបស់ខ្លួន រួមនិងការលះបង់សម្រាប់ខាងវិស័យតន្ត្រីខ្មែរ បង Thạch Bachs មានកិត្តិយស    ទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តនៅមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្ត Cà Mau លើកទី៤ ឆ្នាំ២០២៤។ 

ក្នុងនាមជាកូនចៅនៃត្រកូលមានបីជំនាន់តាមអាជីពខាងតន្ត្រីប្រពៃណី Khmer។ Thạch Bachs បានវិវឌ្ឍខ្លួន និងទេពកោសល្យដែលមានតាំងពីកំណើត រួមទាំងការខិតខំហាត់និងសិក្សាបន្ថែមផងនោះ ដើម្បីលើកកំពស់គុណភាពសម្រាប់តន្ត្រីករ បងបានសម្រួលបទភ្លេងរបាំប្រពៃណី រឿងល្ខោនជាដើម ព្រមទាំងនិពន្ធបទចំរៀងសម្រាប់កម្មវិធីអំណរបុណ្យចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ សែនដូនតា និងកម្មវិធីផ្សេងៗដទៃទៀតដូចជា៖ "ទិវាវប្បធម៌ កីឡានិងទេសចរណ៍ Khmer Nam Bộ និង មហោស្រពសិល្បៈយូកេ Khmer Nam Bộ ដើម្បីទទួលស្គាល់ និងលើកតម្កើងនូវបណ្តាបទចំរៀង រឿងល្ខោនដែលមានតម្លៃខាងវិស័យសិល្បៈខ្ពស់សម្រាប់នាំមកជនអ្នកទស្សនាទាំងឡាយ។ លទ្ធផលដែលសម្រេចបានគឺមានយ៉ាងច្រើនពានរង្វាន់ខ្ពស់ៗនាំមកនូវកិត្តយសជូនខេត្តផងដែរ"។

លោក Hữu Trung បានកត់សម្គាល់៖ "ក្នុងតួនាទីជាតន្ត្រីករម្នាក់ ក្រៅពីចូលរួមក្នុងការសម្តែង សម្រួលបទភ្លេង Thạch Bachs ថែមទាំងចេះធ្វើស្ទើតែគ្រប់ឧបករតន្ត្រី Khmer ទៀតផង។ Thạch Bachs ពិតជាមានការឧស្សាហ៍រៀនសូត្រនិងជួសជុលពេលឧបករណ៍របស់គាត់ខូច។មានគំនិតផ្តួចផ្តើមដ៏មានអត្ថប្រ យោជន៍ជាច្រើនហើយតែងសម្រេចល្អនូវរាល់ភារ កិច្ចដែលថ្នាក់លើ និងអង្គភាពបានប្រគល់ជូន។ បច្ចុប្បន្នអង្គភាពកំពុងបង្កលក្ខណៈសម្រាប់ឱ្យ Thạch Bachs ទៅបន្តសិក្សានៅវិជ្ជាស្ថានដូរតន្ត្រីទីក្រុង Hồ Chí Minh ផ្នែកខាងឧបករ​ saxophon”។

ដើម្បីរួមចំណែកក្នុងការបន្តរក្សា និងអភិរក្សតម្លៃវប្បធម៌ និងស្មារតីរបស់ជនជាតិខ្លួន តន្ត្រីករ Thạch Bachs ក៏បានចងក្រងមេរៀន និងបង្ហាត់វង់ភ្លេងពិណពាទ្យបាចំ នួន៤ថ្នាក់នៅស្រុក Thới Bình និងស្រុក Trần Văn Thời។ សហការសរសេរ និពន្ធសាច់រឿង និងសម្រួលបទភ្លេងសម្រាប់ស្តារឡើងវិញនូវឈុតសម្តែងខ្លីៗចំនួនពីររឿងស្តីពីធីបុណ្យទានប្រពៃណី Khmer ពូនភ្នំខ្សាច់ និងទទួលទេវតាឆ្នាំថ្មី។ សហការជាមួយអ្នកចម្រៀង និងតារាសម្ដែង ដើម្បីបណ្ដុះបណ្ដាលយុវជនដែលមានទេពកោសល្យ ឆ្នាំ ២០២៣ នៅក្នុងក្រុមសិល្បៈខ្មែរ។

ជាមួយការរួមចំណែកយ៉ាងធំក្នុងបុព្វហេតុនៃវិស័យសិល្បៈតន្ត្រី Khmer Nam Bộ បង Thạch Bachs ក៏ទទួលបានយ៉ាងច្រើន ពានរង្វាន់ លិខិតសរសេរ និងប័ណ្ណសរសើរជាច្រើនគ្រប់លំដាប់ថ្នាក់ផងដែរ៕

 

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក