ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:10

ប្រធានសាខា ធ្វើសេដ្ឋកិច្ចពូកែ

ក្នុងតួនាទីជាប្រធានសាខាសមាគមនារីភូមិ Kinh Đứng B ឃុំ Khánh Hưng ស្រុក Trần văn Thời។ អ្នកមីង Quách Thị Kim Luông ជនជាតិ Khmer គឺជាកម្មាភិបាលម្នាក់ដ៏រហ័សរហួន និងអស់ពីចិត្តជាមួយបណ្តាប្រវេណីរបស់សមាគម ព្រមទាំងបានសមាជិកទាំងឡាយកោតគោរពដែលខ្លួនជាគំរូក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងត្រៀមជួយចែករំលែកបទពិសោធក្នុងការរកស៊ីរបស់ខ្លួនដល់មានមាមីងបងប្អូនក្នុងភូមិជានិច្ច។

បន្ទាប់ពីរៀបការរួចជីវភាពគ្រួសារអ្នកមីង Luông មានការជួបលំបាកខ្លាំង។ តែដោយឆន្ទៈ និងការតាំងចិត្ត ប្តីប្រពន្ធអ្នកមីងក៏បានតស៊ូជំនះគ្រប់សព្វកិច្ចការ ដើម្បីមានមានលក្ខណៈផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដោយមានដើមទុនតិចតួច​ ប្តីប្រពន្ធអ្នកមីងក៏បានសន្សំប្រាក់ទិញដីបន្ថែមសម្រាប់ក្នុងការផលិតផងដែរ។ ផ្តើមពីដីស្រែ៤កុងដំបូង គិតមកទល់បច្ចុប្បន្ន ចំនួនផ្ទៃដីរបស់គ្រួសារអ្នកមីងក៏ កើនដល់២ហិកតាផងដែរ។

ជាមួយការខ្នះខ្នែងអស់ពីចិត្តរបស់អ្នកមីង Quách Thị Kim Luông ទី៤គិតពីឆ្វេង ប្រធានសាខាសមាគមនារីភូមិគិញឌឹងB តែងជំហរមុខរាល់គ្រប់បណ្តាប្រពៃណីផ្សេងៗនៅភូមិភាគ។

ផលិតស្រូវមិនសូវបានផល អ្នកមីងលួងតែងខ្វល់ខ្វាយក្នុងចិត្តទីបំផុតអ្នកមីងក៏សម្រេចចិត្តស្វែងរកប្រភេទពូជឈើហូបផ្លែសម្រាប់ដាំនិងចិញ្ចឹមសត្វដែលសមស្របជាង។ បន្ទាប់ពីបានទស្សនាទម្រង់មានប្រសិទ្ធភាពនៅតាមបណ្តាក្នុងនិងក្រៅភូមិភាគផងនោះអ្នកមីង Luông ក៏បានជួលម៉ាស៊ីន កាប់ឆ្ការដំឡើងរងចំនួនផ្ទៃដីដែលធ្វើស្រែទាំងអស់ ដើម្បីដាំបន្លែគ្រប់ប្រភេទ មានដូចជា៖ត្រសក់ម្រះប៉េងប៉ោះ ក្រៅពីនោះអ្នកមីងក៏បានឆ្លៀតយកផ្ទៃក្រឡាប្រឡាយទឹកដើម្បីចិញ្ចឹមត្រីទៀតផង។បច្ចុប្បន្ន គ្រួសារអ្នកមីងដាំ៣រដូវបន្លែក្នុងមួយឆ្នាំគិតចំណាយរួចរាល់នូវសល់ប្រាល់ចំណូលប្រមាណ១៥០លាន ដុង។

បន្ទាប់ច្រើនឆ្នាំផលិត និងមានបទពិសោធន៍ផងនោះ អ្នកមីង Luông បានចែករំលែកថា៖ "ការសម្រេចចិត្តដែលនាំមកភាពជោគ ជ័យ ជាការជម្រើសប្រភេទពូជដែលមានប្រភពច្បាស់លាស់ និងធ្វើការផលិតត្រឹមត្រូវតាមបច្ចេកទេស ដើម្បីមានការលូតលាស់ល្អផ្តល់ទិន្នផលខ្ពស់ទៀតផង។ ក្រៅពីនោះ គួរប្រើប្រាស់ជីមានកម្រិត កុំប្រើថ្នាំជាតិគីមី ផ្តល់អាទិភាពលើការប្រើប្រាស់ជីសរីរាង្គ និងថ្នាំសម្លាប់សត្វល្អិតតាមបែបជីវសាស្ត្រ"។

តាមរយៈច្រើនឆ្នាំសន្សំសំចៃ អ្នកមីងលួងក៏សង់បានផ្ទះមួយខ្នងយ៉ាងធំទូលាយស្អាត ដោយសរុបតម្លៃ៧០០លានដុង កូនៗរបស់អ្នកមីងក៏មានគ្រួសាររឿងៗខ្លួនអស់ដែរ។ ដើម្បីទទួលបានលទ្ធផល សម្រាប់ជីវភាពដូចសព្វថ្ងៃនេះ គួរមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុះមុត ព្រមទាំងក្តីស្រឡាញ់ខាងវិស័យកសិកម្ម។ ទន្ទឹមនិងនោះ គួរមានការប្រឹតសំចៃផងដែរ។ នោះគឺជាមេរៀននៃបទពិសោធដែលជួយឱ្យខ្ញុំទទួលជោគជ័យដូចសព្វថ្ងៃនេះឯង អ្នកមីង Luông មានប្រសាសន៍បែបនេះ។

ក្រៅពីផលិតស្រូវ អ្នកមីង Quách Thị Kim Luông ថែមទាំងឆ្លៀតយកផ្ទៃដីសម្រាប់ដាំបន្លែ និងចិញ្ចឹមត្រី បង្កើនប្រាក់ចំណូលទៀតផង។

នាឱកាសថ្ងៃទី៨មិនាកន្លង អ្នកមីង Luông ថែមទាំងបានចំណាយនូវអំណោយចំនួន១០ចំណែកទៀតផងសម្រាប់ជូនសមាជិកក្រីក្ររបស់សមាគមខ្លួន ដោយសរុបតម្លៃមួយចំណែកគិតជាទឹកប្រាក់២០០ពាន់ដុង។ ជាពិសេស អ្នកមីងបានឧបត្ថម្ភ និងចែករំលែកជា មួយបណ្តាសមាជិកក្រីក្រទាំងឡាយ និងមានជីវភាពជួបលំបាក ជំនួយឧបត្ថម្ភបុលប្រាក់ដោយមានការប្រាក់ទាប ព្រមទាំងលើកទឹកចិត្តអ្នករាល់គ្នាឱ្យរៀនបទពិសោធ អនុវត្តជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសសម្រាប់ក្នុងការផលិត។ អាស្រ័យដូច្នេះហើយក៏មានច្រើនសមាជិក  បានរួចចាកពីភាពក្រីក្រ ឈានឡើងជីវភាពធូរធា។ អ្នកមីង Luông ក៏តែងផ្សព្វផ្សាយ និងកៀងគរសមាជិកជារឿយៗ ដើម្បីឱ្យចូលរួមបណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិក្នុងសមាគម និងរបស់ភូមិភាគក្នុងការកសាងជនបទថ្មី។

បងស្រី Trần Yến Nhi ប្រធានសាខាសមាគមនារីឃុំ Khánh Hưng បានវាយតម្លៃ៖ "អ្នកមីង Quách Thị Kim Luông ត្រូវបានសមាជិកគ្រប់គ្នាមានទំនុកចិត្ត ហើយបានតែងតាំងធ្វើជាប្រធានសាខាសមាគមនារីភូមិ Kinh Đứng B តាំងពីឆ្នាំ២០២០មកម៉្លេះ។ អ្នកមីងតែងជាគំរូ និងជាអ្នកអស់ពីចិត្តចំពោះរាល់កិច្ចការងារភូមិ ព្រមទាំងជាគំរូដ៏ភ្លឺស្វាងក្នុងការខិតខំតស៊ូឈានឡើងដើម្បីធ្វើមានដោយខ្លួនឯង សម្រាប់សមាជិកគ្រប់រូបយកតម្រាប់តាម។ អ្នកមីង Luông ជាមួយគ្រួសារតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ជាគំរូក្នុងការអនុវត្តលក្ខណៈរស់នៅតាមបែបស៊ីវិល័យ គ្រួសារវប្បធម៌ទៀតផង"៕

 

Tiểu Ái

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក