ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:03

វត្តអំពូយារ (Nhu Gia) កន្លែងផ្សារភ្ជាប់រវាងសហគមបណ្តាជនជាតិជាបងប្អូន

វត្តសិរីនគរជុំ អំពូយារ (Nhu Gia) កសាងនូវឆ្នាំ១៩១១ មានទីតាំងស្ថិតនៅឃុំ Thạnh Phú ស្រុក Mỹ Xuyên ខេត្ត Sóc Trăng។ គិតមកទល់សព្វថ្ងៃ វត្តត្រូវបានឆ្លងកាត់ជាច្រើនជំនាន់ចៅអាធិការផងដែរ។ បណ្តាចៅធិការនីមួយៗសុទ្ធតែមានស្នាព្រះហស្ថក្នុងការកសាងវត្តអារាម។

ទិដ្ឋភាពនៃទីធ្លារវត្តសិរីនគរជុំ អំពូយារ (Nhu Gia)។

ព្រះវិហារវត្តសិរីនគរជុំ អំពូយារ (Nhu Gia)

យោងតាមសង្ឃដូការរបស់ព្រះតេជគុណ Lâm Sương ចៅអធិការវត្តអំពូយារ៖ “វត្តគឺជាមណ្ឌលសម្រាប់ចាត់តាំងរាល់សកម្មភាពវបប្បធម៌ជំនឿសាសនា ហើយក៏ជាកន្លែងសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ មាមីងបងពុទ្ធបរិស័ទគោរពបូជាផងដែរ។ ជាទីបង្អែកខាងស្មារតីសម្រាប់ពុទ្ធបរិស័ទសាងសទ្ធារៀងៗខ្លួន។ ក្រៅពីនោះ វត្តអំពូយារថែមទាំងជាកន្លែងសម្រាប់ដោះដូរវប្បធម៌ ផ្សារភ្ជាប់រវាងជនជាតិជា បងប្អូន Kinh - Khmer - Hoa រស់នៅសាមគ្គីគ្នា រួមកម្លាំងគ្នាជួយចែករំលែកទុក្ខលំបាក និងកសាងវត្តអារាមឱ្យកាន់តែសម្បូររុង រឿង”។

សម្រស់ដ៏ស្រស់ស្អាតនៃព្រះវិហារវត្តសិរីនគរជុំ អំពូយារ (Nhu Gia)។

ជាមួយការរួមកម្លាំងរបស់សហគមបណ្តាជនជាតិជាបងប្អូននៅភូមិភាគ ក៏ដូចជាសប្បុរសជនទាំងឡាយនៅក្នុង និងក្រៅប្រទេសក្តី វត្តសិរីនគរជុំ អំពូយារ (Nhu Gia) ក៏ទទួលបានបន្តការជួសជុល និងកសាងថ្មីរាល់សមិទ្ធផលនាន សម្រាប់ឆ្លើយតបតាមតម្រូវការខាងសកម្មភាពសាសនា។

ភាពល្អឯកនៃស្ថាបត្យកម្មស្តូបដែលមានរាងដូចព្រះវិហារបំព្រួញតូចមកវិញនៅវត្តអំពូយារ (Nhu Gia)។

លោកមា Cao Bồ Ra ប្រធានគណៈកម្មការវត្តសិរីនគរជុំ ​អំពូយារ (Nhu Gia) ឱ្យដឹង៖ “វត្តអំពូយារ (Nhu Gia) មិនត្រឹមជាកន្លែងសម្រាប់សកម្មភាពជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងត្រូវបានគ្រប់បណ្តាគណៈផ្នែក និងរដ្ឋអំណាចភូមិភាគវាយតម្លៃខ្ពស់ ថាជាកន្លែងដើម្បីអភិវឌ្ឍន៍នូវតួនាទីក្នុងការផ្សព្វផ្សាយសម្រាប់បងប្អូនពុទ្ធបរិស័ទ Khmerអំពីគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋសម្រាប់មា មីងពុទ្ធបរិស័ទរស់នៅសាមគ្គី ជួយគ្នាទៅវិញទៅមក រួមកម្លាំងកសាងប្រទេសជាតិ មាតុភូមិ”៕

 

Chanh Đa

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក