ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:05

គ្រូបង្រៀនអស់ពីចិត្ត

រយៈពេល២០ឆ្នាំកន្លង តាំងពីចាប់ផ្តើមធ្វើជាគ្រូបង្រៀនរហូតមកដល់សព្វថ្ងៃ លោកគ្រូ Lý Văn Phi (វិទ្យាល័យជនជាតិអន្តេវាសិកខេត្ត) តែងមានមោទនៈភាពដែល បានជម្រើសខាងរបរដ៏ថ្លៃថ្នូរ ដើម្បីសាភ្ជាប់និងខ្សែជីវិតរបស់ខ្លួន។

ក្នុងនាមជាគ្រូបង្រៀនផ្នែកខាងវិញ្ញាសារព័ត៌មានវិទ្យា លោកគ្រូ Phi តែងគិតថា ខ្លួនមិនមិនត្រឹមជួយផ្តល់ចំណេះដឹងប៉ុណ្ណោះទេ គឺត្រូវបង្ហាត់បង្រៀនដោយទឹកចិត្តចស្មោះស្ម័គ្របំផុត។ ដើម្បីធ្វើបានដូច្នេះបាន លោកគ្រូ Phi ក៏បានចាប់ផ្តើមដោយក្តីស្រឡាញ់ និងភាពសប្បាយរីករាយរបស់ខ្លួនជាមួយអាជីពជាគ្រូបង្រៀន។ លោកគ្រូ តែងខិតខំសិក្សាដោយខ្លួនឯងផ្ទាល់ ដើម្បីលើកកម្ពស់ចំណេះដឹងខាងវិជ្ជាជំនាញរបស់ខ្លួន សកម្មក្នុងការផ្តើមគំនិតច្នៃប្រឌិត អស់ពីចិត្តជាមួយកិច្ចការងារ ដើម្បីបង្កើនគុណភាពក្នុងការបង្រៀន និងជំរុញចំណាប់អារម្មណ៍របស់សិស្សតាមរយៈមេរៀននីមួយៗផងដែរ។

ក្នុងការបង្រៀន លោកគ្រូ Lý Văn Phi តែងអស់ពីចិត្ត ទូន្មានសិស្សដោយភក្តីភាព និងអស់សមត្ថភាពរបស់ខ្លួនផងដែរ។

លោកគ្រូ Lý Văn Phi តែងជម្រើសគ្រប់វិធីសាស្រ្តសម្រាប់ការបង្រៀន គឺធ្វើយ៉ាងណាឱ្យមានការសមស្របចំពោះសិស្សរបស់ខ្លួន ជំរុញទឹកចិត្តសិស្សឱ្យសកម្មក្នុងការច្នៃប្រឌិត ក្លាហាន ជឿជាក់ សិក្សាស្វែងយល់អំពីចំណេះដឹងថ្មីៗ និងបង្កើតទំនាក់ទំនងជាមួយមិត្តភក្តិ និងគ្រូបង្រៀន ព្រមទាំងមនុស្សជុំវិញខ្លួន។ 

លោកគ្រូ Phi បានរៀបរាប់ថា៖ “ឈរនៅលើវេទិកាបង្រៀន សម្លឹងមើលទៅសិស្សដែលជាទីស្រឡាញ់របស់ខ្លួន ខ្ញុំមានអារម្មណ៍ដូចជាខ្លួនឯងកំពុងស្ថិតក្នុងវ័យសិក្សាផងដែរ។ ដោយសារ​ខ្ញុំ​ក៏ជា​ជនជាតិ​ Khmer ​ដូចគ្នា ខ្ញុំ​យល់​ពី​ការ​លំបាក​ក៏​ដូច​ជា​ការ​ចង់សិក្សា​រៀនសូត្រ និង​អភិវឌ្ឍ​របស់​កូនក្មួយជនរួមជាតិ Khmer។ ខ្ញុំយល់ច្បាស់ថា ភារកិច្ចរបស់គ្រូបង្រៀននីមួយៗនៃសាលាជនជាតិ មិនត្រឹមផ្តល់ចំណេះដឹង បំណិន បំប៉នគុណសម្បត្តិសម្រាប់សិស្សប៉ុណ្ណោះទេ ដែលសំខាន់គឺផ្តល់ចំណាប់អារម្មណ៍ ដាស់ក្តីសុបិន និងសេចក្តីប្រាថ្នារបស់ប្អូនៗទៀតផង។ មាន​តែ​ដូច្នេះហើយទើបប្អូនៗអាចឆ្លងកាត់​ឧបសគ្គគ្រប់សព្វបែបយ៉ាង ហើយលំនឹងចិត្ត​ឈានចូលប្រលោកក្នុងសង្គមប្រកប​ដោយ​ភាពជឿជាក់”។

ក្នុងក្លឹបនៃវិជ្ជាជំនាញ លោកគ្រូ Phi តែងសកម្មក្នុងការជំនួយឧបត្ថម្ភគាំទ្រមិត្តរួមអាជីពទាំងពីខ្លឹមសារ រហូតដល់វិធីសាស្ត្រក្នុងការបង្រៀនផងដែរ ចូលរួមចំណែកផ្តល់យោបល់ដ៏សំខាន់ៗសម្រាប់ឱ្យការបង្រៀនរបស់មិត្តរួមអាជីព។ ចំណែកក្នុងតួនាទីជាប្រធានក្លឹប នៃការិយាល័យវិញ ប៉ុន្មានឆ្នាំកន្លង ក្រោមការគ្រប់គ្រងរបស់លោកគ្រូ Phi ក្លឹបការងារការិយាល័យក៏សម្រេចជោគជ័យនូវភារកិច្ចដែលបានប្រគល់ជូន លើសពីគោលដៅដែលបានដាក់ចេញទៀតផង។ ការងារគ្រប់គ្រងរបស់ក្លឹប គឺតែងមានការច្នៃប្រឌិត ដោយអនុវត្តមានប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ឱ្យការគ្រប់គ្រងឯកសារផ្សេងៗជាដើម ពិសេសការអនុវត្តឌីជីថល សៀវភៅអេឡិកត្រូនិកតាមការកំណត់របស់ផ្នែកសិក្សអប់រំ។ លោក ភី គឺជាគំរូដ៏ភ្លឺស្វាងសម្រាប់សមាជិកក្នុងក្លឹបមានស្មារតីក្នុងការប្រឡងប្រណាំង យល់ដឹងបានច្បាស់លាស់ចំពោះការវិវឌ្ឍខ្លួនឯង ដើម្បីលើកកំពស់វិជ្ជាជំនាញរៀងៗខ្លួន។ 

ក្នុងតួនាទីជាប្រធានក្លឹបនៃការិយាល័យរបស់សាលា រាល់ដើមឆ្នាំសិក្សា លោកគ្រូ Phi ក៏តែងត្រៀមរៀបចំឧបករសម្ភារៈផ្សេងៗ​ជូនសិស្ស មានដូចជា៖ខ្នើយ ភួយ មុងជាដើម ដើម្បីប្អូនៗមានគ្រប់គ្រាន់សម្ភារៈសម្រាប់ប្រើប្រាស់។

ក្នុង​តួនាទី​ជា​បក្ខជន លោកគ្រូ Lý Văn Phi តែងពង្រីកតួនាទីជំហរ​ឈានមុខ។  លោកគ្រូ Phi តែងធ្វើការផ្សព្វផ្សាយ និងអប់រំអំពីគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ រួមចំណែកលើកកម្ពស់ការយល់ដឹងជូនបងប្អូនជនរួមជាតិ Khmer។ កៀរគរអ្នកមនាប្រជាប្រិយក្នុងជនរួមជាតិភាគតិច និងអ្នកភារៈសាសនា ដើម្បីចូលរួមការពារប្រទេសជាតិ មាតុភូមិ។ ធ្វើជាគំរូ លើកទឹកចិត្ត និងជំនួញបងប្អូនជនរួមជាតិ Khmer នៅភូមិភាគ ដើម្បីកូនក្មួយជនរួមជាតិ Khmer មានលក្ខណៈបានសិក្សារៀនសូត្រ រួមចំណែកលុបបំបាត់ការមិនចេះអក្សរ និងបង្កើតប្រភពធនធានមនុស្សក្នុងជនរួមជាតិ។

បន្ទាប់ពីបំពេញការងារជាគ្រូបង្រៀនអស់រយៈពេលជាង២០ឆ្នាំ លោកគ្រូ Lý Văn Phi ក៏ត្រូវបានគ្រប់បណ្តាថ្នាក់ទទួលស្គាល់ លើកសរសើរ៖ ៥ឆ្នាំជាបន្តបន្ទាប់ សម្រេចស្នាដៃឆ្នើម កិត្តិនាមជាយុទ្ធជនប្រឡងប្រណាំងគ្រប់លំដាប់ថ្នាក់ ប័ណ្ណសរសើររបស់សហព័ន្ធពលកម្មខេត្ត។ ជាពិសេស នៅមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលើកទី៤ ឆ្នាំ២០២៤ លោកគ្រូ Phi មានកិត្តិយសទទួលបានប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តទៀតផង៕

 

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក