ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:09

រវាសរវៃក្នុងការផ្តល់ចំណេះដឹងជូនសិស្ស

ជាមួយក្តីស្រឡាញអាជីព និងភាពក្លៀវក្លារបស់ខ្លួន អ្នកគ្រូ Đàm Thu Hà នាយករងនៃសាលាបឋមសិក្សា១ ឃុំ Tân Ân Tây ស្រុកNgọc Hiển មិនព្រមចុះចាញជាមួយការលំបាកឡើយ អ្នកគ្រូតែងតស៊ូ និងលះបង់ដើម្បីបុព្វហេតុខាងវិស័យសិក្សាអប់រំនៅតំបន់ដាច់ស្រយាលនៃស្រុកកំណើតទីពីររបស់ខ្លួននៅ Cà Mau នេះឯង។

អ្នកគ្រូ Hà ជាជនជាតិតៃ កើតនិងធំដឹងក្តីនៅខេត្ត Cao Bằng។ តាំង​ពី​ក្មេងអ្នកគ្រូក៏ប្រាថ្នាចង់ក្លាយជាគ្រូបង្រៀនរួចទៅហើយ ដើម្បីផ្តល់ចំណេះដឹងជូនបញ្ញវន្តជំនាន់ក្រោយ។ ដើមឆ្នាំ១៩៩៣ បន្ទាប់ពីបញ្ចប់​ការសិក្សាកម្រិតវិទ្យាល័យ អ្នកគ្រូ Hà ក៏បានមក Cà Mau ដើម្បីសួរសុខទុក្ខសាច់ញាតិដែលកំពុងបង្រៀននៅស្រុក Ngọc Hiển។ ខណៈពេលនោះដែរ ស្រុក Ngọc Hiển គឺជា "តំបន់ទំនាប" នៃការអប់រំរបស់ខេត្ត Minh Hải ។ តាមរយៈការស្វែងយល់ បានដឹងនិងយល់អំពីអារម្មណ៍របស់ប្អូនៗសិស្សានុសិស្សនៅទីនេះកំពុងមានតម្រូវ ការចង់ចេះអក្សរ អ្នកគ្រូ Hà ក៏បានសម្រេចចិត្តបន្តសិក្សាផ្នែកខាងគរុកោសល្យ។ ឆ្នាំ១៩៩៤ អ្នកគ្រូបញ្ចប់ការសិក្សា ហើយក៏បានសូមចូលបង្រៀននៅស្រុក Ngọc Hiển តែម្តង។

អ្នកគ្រូ Đàm Thu Hà តែងរស់នៅតាមសភាពសាមញ្ញ ជិតស្និទ្ធជាមួយមិត្តរួមការងារ និងមនុស្សជុំវិញខ្លួន។ ចំពោះការងារវិញ អ្នកគ្រូ តែងកចិត្តទុកដាក់ សិក្សាឯកសារ និងអត្ថបទជាប្រចាំ ជាពិសេសការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង និងការបង្រៀន។ 

ក្នុងវ័យគម្រប់៥០ឆ្នាំ និង៣០ឆ្នាំជាមួយអាជីពរបស់ខ្លួន អ្នកគ្រូ Hàក៏បានបង្រៀនស្ទើតែគ្រប់បណ្តាសាលាដែលជួបលំបាករបស់ស្រុក Ngọc Hiển។ ចាប់តាំងពីធ្វើជាគ្រូបង្រៀនរហូតមក អ្នកគ្រូក៏ត្រូវបានប្តូរវេនឱ្យទៅបង្រៀននៅតាមបណ្តាសាលានានាដូចជា៖ សាលា បឋមសិក្សា Viên An Đông (ឃុំ An Viên Đông) សាលាបឋមសិក្សា Đất Mũi3 (ឃុំដឹកមូយ) និងសាលាបឋមសិក្សា១ឃុំ Tân Ân Tây។ ទោះ​ជួបការលំបាក​យ៉ាងណាក្តី តែសម្រាប់អ្នកគ្រូ ​សាលា​ណា​ក៏​ដូចសាលាណាដែរ អ្នកគ្រូតែងខិតខំសម្រេចភារកិច្ចរបស់ខ្លួនជានិច្ច ដើម្បីបង្ហាត់បង្រៀនសិស្សបានល្អ។

នឹកឃើញថ្ងៃដំបូងពេលដែលខ្លួនបានមកសាលាបង្ហាត់ អ្នគ្រូបានឱ្យដឹង៖ កាលពី៣០ឆ្នាំមុន មិនសូវមានគ្រូបង្រៀនណាដែលមានបំ ណងចង់មកបង្រៀនសិស្សនៅតំបន់ស្រុក Ngọc HIển ដ៏ឆ្ងាយដាច់ស្រយាលនិងជួបលំបាកវេទនានេះទេ ខណៈពេលនោះដែរ លក្ខណៈរសនៅរបស់បងប្អូនប្រជាជនទាំងឡាយនៅទីនេះក៏ជួបលំបាកណាស់ដែរ ទើបការបង្រៀន និងរៀនក៏មានការជួបលំបាក មិនជួលសិស្សត្រូវចោលសាលាទាំងពាក់កណ្តាលផ្លូវ សិស្សរៀនមួយអាទិត្យត្រូវឈប់ពីឬបីថ្ងៃក៏មាន។ “ទោះបីជាជួបការលំបាកយ៉ាងណាក្តី តែជាមួយក្តីសង្ឃឹម និងការយកចិត្តទុកដាក់បង្កលក្ខណៈរបស់នាយកសាលា និងមិត្តរួមអាជីព ជាពិសេសគិតដល់អនាគតរបស់ប្អូនៗសិស្សានុសិស្សទាំងឡាយ ក៏ជំរុញទឹកចិត្តរបស់អ្នកគ្រូវ័យក្មេងដូចនាងខ្ញុំដែលទើបចេញសាលាថ្មីថ្មោង កាន់តែមានចំណាប់អារម្មណ៍ មិនព្រមចោលសិស្សនិងសាលាជាដាច់ខាត ផ្ទុយទៅវិញខ្ញុំកាន់តែតាំងចិត្តដើម្បីសម្រេចនូវរាល់ភារកិច្ចរបស់ខ្លួនដែលជាគ្រូបង្រៀនផងដែរ” អ្នកគ្រូ Hà បានចែករំលែកបែបនេះ។

ក្នុងម៉ោងរៀន អ្នកគ្រូ Hà តែងយកចិត្តទុកដាក់ បង្រៀនសិស្សដោយអស់ពីចិត្ត។

រយៈពេល៣០ឆ្នាំសាភ្ជាប់អាជីពជាគ្រូបង្រៀន អ្នកគ្រូ Hà ក្តុកក្តួលនិយាយថា៖ “ខ្ញុំមិនអាចបំភ្លេចបាននូវទឹកចិត្តនិងក្តីស្រឡាញ់របស់មាមីងបងប្អូនដែលមានចំពោះខ្ញុំតាំងពីដំបូងមកបង្ហាត់នៅសាលានេះ។ កាលនោះ លក្ខណៈសេដ្ឋកិច្ច និងផ្លូវថ្នល់ក៏ជួបលំបាកខ្លាំងណាស់ដែរ។ ខ្ញុំ​បង្រៀន​នៅ​សាលាជនបទ ឆ្ងាយ​ពី​តំបន់​ដែលមានមនុស្សម្នារស់នៅច្រើនកុះករ បានត្រឹមតែដើរ​ឬ​ជិះ​ទូកប៉ុណ្ណោះ។ ឪពុកម្តាយសិស្ស និងមាមីងប្អូនដែលរស់នៅជិតសាលាបានសង់ផ្ទះឈើតូចមួយសម្រាប់យើងខ្ញុំមានទីតាំងស្នាក់អាស្រ័យ ងាយស្រួលក្នុងការបង្រៀន។ ខ្ញុំ​ពិតជារំភើប​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែលមាមីងបងប្អូនយក​ចិត្ត​ទុក​ដាក់ និង​ចាត់​ទុក​ខ្ញុំ​ដូច​ជា​កូន​ចៅ​ក្នុង​គ្រួសារ។ មា មីងបងប្អូន​មាន​ត្រីឱ្យត្រី មានបន្លែឱ្យបន្លែ។ នៅតំបន់ជួបលំបាក សម្រាប់យើងខ្ញុំ នោះគឺការជំរុញទឹកចិត្តយ៉ាងធំ សម្រាប់ខ្ញុំឆ្លងកាត់ឧបស័គ្គទាំងឡាយ ដើម្បីផ្តល់នូវចំណេះដឹងជូនប្អូនៗជំនាន់ក្រោយ”។

បណ្តាសាលាដែលអ្នកគ្រូ Hà ធ្លាប់បានបង្រៀន គឺសុទ្ធតែសម្រេចលទ្ធផលឆ្នើមក្នុងការបង្ហាត់បង្រៀន ក្នុងចំណោមលទ្ធផលទាំងនោះក៏មានការរួមចំណែកយ៉ាងធំរបស់អ្នកគ្រូផងដែរ។ សាលាបឋមសិក្សា១ ឃុំ Tân Ân Tây ត្រូវបានមន្ទីរសិក្សាអប់រំ និងបណ្តុះបណ្តាលទទួលស្គាល់ជាសាលាធានាគុណភាពខាងវិស័យសិក្សាអប់រំលំដាប់ទី២ទៀតផង។

​មិនតែប៉ុណ្ណោះ  អ្នកគ្រូហា ថែមតាំងស្វែងយល់រាល់ភាពលំបាករបស់សិស្សទាំងឡាយទៀតផង ដើម្បីរកវិធានការជំនួយឧបត្ថម្ភ ដូចជា ជូនកង់ សៀវភៅសិក្សា អាហារូបករណ៍។ល។ បន្ទាប់ពីនោះគឺការជំរុញទឹកចិត្តប្អូនៗឱ្យខិតខំសិក្សារៀនសូត្រ។

ជាមួយការខិតខំខ្នះខ្នែង និងព្យាយាមឥតឈប់ឈរ អ្នកគ្រូ Đạm Thu Hà ក៏បានឆ្លងកាត់គ្រប់ការលំបាក រួមជាមួយសមូហភាពសាលាបឋមសិក្សា១ ឃុំ Tân Ân Tây សម្រេចល្អនូវរាល់ភារកិច្ចរបស់ខ្លួន។ នាឱកាសមហាសន្និបាតតំពានបណ្តាជនជាតិភាគតិចខេត្តលើកទី៤ ឆ្នាំ២០២៤ អ្នកគ្រូ Hà មានកិត្តិយសបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តទៀតផង៕

 

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក