ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:05

នូវមានសមត្ថភាពគឺនូវតែរួមកម្លាំង

លោក Lý Quang Cường ជាកម្មាភិបាល Khmer មួយរូបបានចូលនិវត្តន៍ សព្វថ្ងៃមានអាយុ៧១ឆ្នាំ លោកអ៊ំបានចែករំលែកថា ដែលជាអ្នកភូមិ Khánh Bình Tây ស្រុក Trầ Văn Thời លោកអ៊ំតែងមានបំ ណងប្រាថ្នាចង់រួមកម្លាំងក្នុងការកសាងមាតុភូមិ។ ពីព្រោះថា ទោះបីជាខ្លួនបានចូលនិវត្តន៍ក្តី កម្លាំងអន់ខ្សោយ តែលោកអ៊ំតែងអស់ពីចិត្តចូលរួមរាល់បណ្តាសកម្មភាពរបស់ភូមិស្រុកផងដែរ។

បន្ទាប់ជាង៤០ឆ្នាំបម្រើការក្នុង​ជួរ​យោធា​និងនគរបាល កាលពីឆ្នាំ២០១៣ លោកអ៊ំ Lý Quang Cường ក៏បានចូលនិវត្តន៍។

​

លោក Lý Quang Cường (ឆ្វេង) តែងបង្កភាពស្និទ្ធស្នាល និងចែករំលែកបទពិសោធន៍ការងារជាមួយយុវជនជំនាន់ក្រោយ។

រៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំហូ បក្ខជនឈានមុខ ប្រទេសជាតិតាមពីក្រោយ ខណៈពេលដែលខ្លួនបានចូលរួមវម្រើបដិវត្តន៍ រួចហើយផ្លាស់ទៅធ្វើការងារផ្សេង រហូតដល់ខហលួនចូលនិវត្តន៍ លោកអ៊ំគឿងតែងពង្រីកតួនាទីចំហរមុខ ធ្វើជាគំរូ សកម្មចូលរួមរាល់ភារកិច្ចការងារដែលបានប្រគល់ជូន។  ពេលដែលខ្លួនកំពុងនូវជាកម្មាភិបាលនគរបាល លោកអ៊ំតែងបង្ហាញអំពីសមត្ថភាពរបស់ខ្លួនក្នុងការបំពេញបេសកកម្ម អស់ពីចិត្តយកចិត្តទុកដាក់ដល់កម្មាភិបាល យុទ្ធជនទាំងឡាយក្នុងអង្គភាព។ ខណៈពេលដែលខ្លួនចូលនិវត្តន៍ ក៏មិនព្រមឈប់សម្រាករស់នៅជាមួយកូនចៅនោះដែរ លោកអ៊ំតែងអស់ពីចិត្តជួយឧបត្ថម្ភបងប្អូនប្រជាជននៅភូមិភាគ ចូលរួមរាល់បណ្តាសកម្មភាពសង្គម ជួយប្រជាជនក្រីក្រ និងអ្នកមានជំងឺដង្កាត់ទាំងឡាយនៅភូមិភាគមានការជួបលំបាកខ្លាំង។

ពេលនេះ​ លោកអ៊ំ Cường មិនត្រឹមជាកសិករមួយរូបដ៏ពូកែដែលមានប្រភពប្រាក់ចំណូលប្រចាំឆ្នាំជិត២០០លានដុងប៉ុណ្ណោះទេ ដោយផ្ទៃដីផលិតស្រូវប្រមាណជាង៤០កុង រួមផ្សំជាមួយដាំបន្លែបង្ការ និងឈើហូបផ្លែផងនោះ លោកអ៊ំថែមទាំងចំហរមុខក្នុងរាល់បណ្តាប្រពៃ ណីប្រឡងប្រណាំង ដោយឃុំបានបំផុសចលនា។ សម្រាប់លោកអ៊ំផ្ទាល់ តែងចលនាសាច់ញាតិរបស់ខ្លួន ក៏ដូចជាមាមីងបងប្អូនក្នុងភូមិស្រុកជាមួយ ដើម្បីចូលរួមអនុវត្តមានប្រសិទ្ធភាពរាល់បណ្តាប្រពៃណីកសាងជនបទថ្មី ព្រមទាំងប្រឡងប្រណាំងផលិតពូកែ លើកកម្ពស់ស្មារតីសាមគ្គី ជួយគ្នាពង្រីកសេដ្ឋកិច្ច ព្រមទាំងជំនួយគ្រួសារក្រីក្រទាំងឡាយដែលជួបកំបាក។

ប្រការដែលគួរឱ្យគត់សម្គាល់សម្រាប់លោកអ៊ំ Cường គឺទឹកចិត្ត និងក្តីស្រឡាញ់ចំពោះបញ្ញវន្តជំនាន់ក្រោយ។ លោកតែងយកចិត្តទុក ដាក់យ៉ាងពិសេសចំពោះសកម្មភាពខាងវិស័យសិក្សាអប់រំ និងការរៀនសូត្ររបស់កូនក្មួយនៅភូមិភាគ។ យោងតាមសមត្ថភាពរបស់ខ្លួន លោកតែងរួមចំណែកដោយពិគ្រោះយោបល់ ឧទ្ទេសនាម ជំនួយឧបត្ថម្ភបង្កលក្ខណៈដើម្បីកូនក្មួយបានចូលរួមសិក្សារៀនសូត្រក្នុងបរិស្ថានដែលខ្លួនត្រូវការ និងមានភាពសមស្របទៅតាមលក្ខណៈគ្រួសារ។​ ផ្តើមពីទង្វើដ៏មានអត្ថន័យរបស់លោកអ៊ំ ក៏មានយ៉ាងច្រើនកូនក្មួយទាំងឡាយលើភូមិសាស្ត្របានចូលរួមសិក្សារៀនសូត្រដល់ទីបញ្ចប់ និងមានការងារធ្វើល្អត្រឹមត្រូវផងដែរ។

លោក Lý Quang Cường (ទី៧គិតពីស្តាំ) ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូក្នុងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចលើកទី៤ ខេត្ត Cà Mau ឆ្នាំ២០២៤។ នៅមហាសន្និបាត លោកអ៊ំ ក៏ជាឯកជនមួយរូបក្នុងចំណោមឯកជនជាជនជាតិ Khmer ទាំងឡាយដែលមានកិត្តិយសទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត។

ចែករំលែកអំពីការងារដ៏មានអត្ថន័យរបស់ខ្លួនដែលបានអនុវត្តអស់កាលជាច្រើនឆ្នាំកន្លង លោក Cường រីករាយឱ្យដឹង៖ ដែលខ្លួនជាបក្ខជន គឺត្រូវតែអនុវត្ត និងបំពេញតាមការសន្យារបស់ខ្លួនចំពោះបក្ស ត្រូវមានការលះបង់អស់ពីសមត្ថភាព ដើម្បីប្រទេសជាតិ និងប្រជាជន។ ទោះបីជាធ្វើការងារអ្វីមួយក៏ដោយ ខ្លួនត្រូវធ្វើជាគំរូ អ្វីដែលធ្វើបាន និងអ្វីដែលមិនអាចធ្វើទៅបាន ចំណែកខាងសុខភាពវិញ កាលណាដែលខ្លួននូវមានកម្លាំងអាចជួយបងប្អូនប្រជាជន និប្រទេសជាតិបានគឺគួរបំពេញ។ ការចូលនិវត្តន៍មិនមែនមានន័យថា ចុងបញ្ចប់នៃការទទួលខុសត្រូវរបស់ខ្លួនយើងចំពោះបក្ស​ចំពោះបងប្អូនប្រជាជននោះទេ គឺបក្ខជនដែលជាកម្មាភិបាលចូលនិវត្តន៍ដូចជារូបខ្ញុំផ្ទាល់ គួរបន្តទទួលខុសត្រូវ មានកិត្យានុភាព និងការអនុវត្តជាគំរូ អាទិភាពជាកំពូល ទទួលបានការស្ងើចសរសើរអំពីបក្ស ផ្តើមពីនោះក៏ចូលរួមលះបង់កម្លាំងផ្ទាល់ខ្លួន បង្កើតការផ្លាស់ប្តូរយ៉ាងសកម្មនៅមូលដ្ឋាន រួមចំណែកអនុវត្តជោគជ័យរាល់បណ្តាវិធានការ គោលនយោបាយរបស់បក្ស ជាពិសេសការសម្រេចចិត្តដ៏សំខាន់ៗដើម្បីកសាងមាតុភូមិដ៏រុងរឿង និងស៊ីវិល័យថែមទៀត។ ដូច្នេះបក្ខជនដែលបានចូលនិវត្តន៍ទាំងឡាយ ក៏បញ្ជាក់យ៉ាងច្បាស់នូវតួនាទិរបស់រៀងៗខ្លួនផងដែរសម្រាប់សហគម”។

ផ្តើមពីគំនិតដ៏សាមញ្ញ និងទង្វើដ៏មានអត្ថន័យនៃទឹកចិត្តមនុស្សធម៌របស់បក្ខជនចូលនិវត្តន៍ដែលរស់នៅដោយការទទួលខុសត្រូវជា មួយសង្គមគ្រួសារ និងសហគមន៍ គ្រួសាររបស់លោកអ៊ំ Cường ក៏មានក្តីសុខ សុភមង្គល កូនៗទាំងឡាយរៀនសូត្របានល្អ និងមានការងារធ្វើត្រឹមត្រូវទៀតផង។ លោកអ៊ំត្រូវបានរដ្ឋអំណាចភូមិភាគគោរស្ងើចសរសើរ អ្នកភូមិគោរពស្រឡាញ់ផងដែរ។ រយៈពេលជាង ៤០ឆ្នាំនៃសកម្មភាពការងារបដិវត្តន៍របស់ខ្លួន លោកអ៊ំ Lý Quang Cường ក៏មានកិត្តិយសទទួលបានប័ណ្ណសរសើរ និងមេដាយជាច្រើនរបស់បក្ស និងរដ្ឋ៕

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក