ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:04

ផ្តុំកម្លាំងដើម្បីមាតុភូមិ

ដែលខ្លួនជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច តាំងពីឆ្នាំ២០១៦រហូតមកទល់ពេលនេះ លោកទ្រីវក្វាងតង នៅភូមិ Hiệp Hoà Tây ឃុំ Ngọc Chánh ស្រុក Đầm Dơi តែងបង្កភាពស្និទ្ធស្នាលជាមួយភូមិស្រុក ដើម្បីធ្វើការផ្សព្វផ្សាយ បកស្រាយរាល់សភាពការ ដើម្បីបងប្អូនជនរួមយលើបានច្បាស់លាស់ និងត្រឹមត្រូវចំពោះការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគសម្រាប់បងប្អូនជនរួមជាតិ។

អ្នកមីង Nguyễn Hồng Thăm អ្នកភូមិជាមួយ បានឱ្យដឹង៖ រយៈពេលកន្លង មានជនអាក្រក់បានមកបញ្ចុះបញ្ចូលគ្រួសារខ្លួន តែអាស្រ័យមានកម្មាភិបាលភូមិភាគ និងអ្នកមានប្រជាប្រិយមកឃោសនាផ្សព្វផ្សាយ ទើបគ្រួសារខ្ញុំមិនជឿតាមជនអាគ្រក់។ ខ្ញុំក៏តែងចលនាមាមីងបងប្អូនក្នុងភូមិឱ្យរួមគ្នាអនុវត្តល្អតាមច្បាប់ផងដែរ”។ ភូមិ Hiệp Hoà Tây មានគ្រួសារ Khmer ៨១គ្រួសារ ដោយមានចំនួនប្រជាជន៣២០នាក់ ក្នុងនោះមានត្រឹម១១គ្រួសារក្រ និង៧គ្រួសារក្បែរបន្ទាត់ក្រប៉ុណ្ណោះ។ បងប្អូនជនរួមជាតិទាំងឡាយក្នុងភូមិតែងសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងការរស់នៅ។ ឆ្លងតាមនោះ បានបញ្ជាក់ឱ្យឃើញថា សកម្មភាពនៃការងារផ្សព្វផ្សាយ តែងបានអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer អនុវត្តទាន់ពេលចាប់តាំងពីមូលដ្ឋានផងដែរ។ អាស្រ័យហេតុនេះហើយ ការកំណត់ទិសដៅខាងសតិអារម្មណ៍របស់បងប្អូនប្រជាជនក៏មានប្រសិទ្ធភាពណាស់ដែរ ពោលគឺមិនទុកឱ្យកើតមានយថាហេតុណាមួយឡើយ។

លោក Triệu Quang Toàn ផ្សព្វផ្សាយអំពីគោលនយោបាយច្បាប់ចែកជូនបងប្អូនជនរួមជាតិ។

លោក Lê Văn Thích លេខាបក្សភូមិ Hiệp Hoà Tây ឱ្យដឹង៖ “បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ចំពោះគោលនយោបាយសន្តិសុខសង្គមសម្រាប់បងប្អូនជនរួមជាតិ។ ក៏ប៉ុន្តែ ថ្មីៗនេះដែរ ក៏មានមុខសញ្ញាមួយចំនួនឆក់ឱកាសអូសទាញ និងបង្កភាពរំជើបរំជួលទៀតផង។ យើងខ្ញុំបានសហការជាមួយរណសិរ្ស ព្រមទាំងគ្រប់បណ្យតាគណៈផ្នែក រួមជាមួយអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ អញ្ជើញទៅដល់គ្រួ សារនីមួយៗទូទាំងភូមិ ដើម្បីធ្វើការផ្សព្វផ្សាយ ចលនាមាមីងបងប្អូនបងប្រជាជនឱ្យអនុវត្តល្អបណ្តាគោលនយោបាយរបស់បក្ស និងក្រឹត្តច្បាប់រដ្ឋ ជាពិសេសមិនស្តាប់តាមពាក្យញុះញុងរបស់ជនខិតខូចជាដាច់ខាត”។

សព្វថ្ងៃ លើភូមិសាស្ត្រស្រុក មានជាង១.៦០០គ្រួសារជនជាតិ Khmer  ដោយមានប្រមាណជិត៨ពាន់នាក់ដែលរស់នៅលាយឡំគ្នាក្នុង សហគម ប្រមូលផ្តុំនៅតាមបណ្តាឃុំ៖ Thanh Tùng, Ngọc Chánh, Quách Phẩm Bắc, Trần Phán, Tân Duyệt។ ដើម្បីរួមចំណែកជាមួយភូមិ ភាគ ផ្សព្វផ្សាយនិងលើកកម្ពស់ស្មារតីអនុវត្តតាមគោលមាគ៌ារបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ មានអ្នកមានប្រជាប្រិយក្នុងជនរួមជាតិចំនួន១៤រូបលើភូមិសាស្ត្រស្រុក ក៏បានពង្រីកល្អនូវតួនាទីរបស់ខ្លួន និងមានវត្តមានទាន់ហេតុការណ៍ទាំងខណៈពេលដែលបងប្អូន ជនរួមជាតិត្រូវការជំនួយឧបត្ថម្ភស្តីពីរាល់កិច្ចការងារផ្សេងៗទាំងឡាយ។

លោក Lý Hoàng Nhẫn អ្នកមានប្រជាប្រិយក្នុងជនរួមជាតិនៅភូមិ Tân Hoà ឃុំ Trần Phán មានប្រសាសន៍៖ “យោងតាមមោគតិរបស់បងប្អូនជនរួមជាតិ Khmer ស្ទើគ្រប់រូប គឺតែងជឿទុកចិត្តតាមរយៈដែលខ្លួនបានស្តាប់ បានឃើញដោយផ្ទាល់ភ្នែក យោងតាមនោះ បណ្តាកិច្ចការងារជាគំរូទាំងឡាយ និងមានតម្លៃជាក់ប្រាកដសម្រាប់ការបញ្ចុះបញ្ចូល ដើម្បីមាមីងបងប្អូនអនុវត្តតាម។ ដូច្នេះហើយ ខ្ញុំតែងខិតខំព្យាយាមចំហរមុខ ព្រមទាំងសកម្មចលនាមាមីងបងប្អូនដើម្បីចូលកសាងរាល់បណ្តាសំណង់ផ្សេងៗ និងរាល់កិច្ចការ ងារនៅភូមិភាគ”។

លោក Triệu Quang Toàn ណែនាំអំពីរបៀបនៃការរកស៊ីជូនបងប្អូនជនរួមជាតិ។

គិតមកទល់ពេលនេះ ជាមួយការរួមកម្លាំងរបស់អ្នកមានប្រជាប្រិយទាំង១៤រូបលើភូមិសាស្ត្រស្រុក ក៏បានរួមចំណែកជួយ៤៣គ្រួសារ Khmer ដែលក្រីក្រ ជីវភាពជួបលំបាកទាំងឡាយទទួលបានការឧបត្ថម្ភដីធារសម្រាប់សង់ផ្ទះ និងដីផលិតប្រមូលផ្តុំ ដោយមានទាំងអស់ចំនួន៥៤.០០០ម៉ែត្រការេ សរុបដើមទុនជាង៧,៣ពាន់លានដុង ហើយក៏មាន១៦/៤៣គ្រួសារបានឈានឡើងរួចចាកក្រ មានជីវភាពនឹងនរល្អផងដែរ។ ទន្ទឹមនិងនោះ ជាមួយនិងបណ្តាគោលនយោបាយនៃការយកចិត្តទុកដាក់សម្រាប់បងប្អូនជនរួមជាតិភាគតិច ចាប់តាំងពីឆ្នាំ២០១៤រហូតមកទល់ពេលនេះ ស្រុកក៏បន្ថយចុះបាន៣០៨គ្រួសារក្រីក្រ និងជាង៣០គ្រួសារក្បែរបន្ទាត់ក្រដែលជាជន ជាតិភាគតិចផងដែរ។

រួមដំណើរការជាមួយគ្រប់បណ្តាគណៈផ្នែក និងរដ្ឋអំណាចភូមិភាគលើវិស័យអភិវឌ្ឍន៍ប្រទេសជាតិ បណ្តាអ្នកមានប្រជាប្រិយទាំងឡាយក្នុងជនរួមជាតិភាគតិចលើភូមិសាស្ត្រស្រុកដឹមយើយ គឺសុទ្ធសឹងជាខ្សែចំណងសម្រាប់រឹតបន្តឹងផែនមហាសាមគ្គីបណ្តាជនជាតិជាបងប្អូនទៀតផង៕

 

Thành Quốc

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក