ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:03

កសិករខ្មែររួចចាកក្រ ឈានឡើងធ្វើមាន

ប៉ុន្មានឆ្នាំកន្លង ប្រពៃណីកសិករប្រឡងប្រណាំងផលិត និងធ្វើពាណិជ្ជកម្មពីកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយក្រចីរភាព ក៏បានធ្វើឱ្យមានការផ្លាស់ប្តូរគំនិត និងការងារធ្វើរបស់ប្រជាកសិករ Khmer ជាច្រើនឃុំ Nguyễn Phích ស្រុក U Minh អ្នកហើយកសិករទាំងនោះក៏ឈានឡើងរួចចាកក្រ ធ្វើមានលើស្រុកកំណើតរបស់ខ្លួនផងដែរ។

ក្រឡេកទៅមើលលំនៅឋានដ៏ធំទូលាយរបស់លោក Danh Hiền នៅភូមិលេខ៩ គ្មាននរណាម្នាក់នឹកស្មានថាគ្រួសារនេះពីមុនធ្លាប់ជាគ្រួសារក្រីក្រនោះទេ។ ជាមួយឆន្ទៈ និងការតាំងចិត្តមិនព្រមចុះចាញ់ជាមួយភាពលំបាក លោក Hiền ក៏បានប្តេជ្ញាចិត្តដើម្បីរួចចាកក្រ និងធ្វើមានផ្តើមពីទម្រង់សេដ្ឋកិច្ចសរុបដែលផ្តល់មកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

កសិដ្ឋានចិញ្ចឹមក្រពើរបស់គ្រួសារលោក Danh Hiền។

ជាមួយផ្ទៃដីជាង១ហិកតា លោក Hiền ចិញ្ចឹមបង្គា និងក្តាមគួបផ្សំជាមួយផលិតស្រូវ១រដូវ។ លោកថែមទាំងមាន សាងសង់កសិដ្ឋានចិញ្ចឹមសត្វក្រពើ និងពស់ចានតាមមទៀតផង។ លោក Hiền ឱ្យដឹង៖ “មូលហេតុដែលខ្ញុំជម្រើសចិញ្ចឹមក្រពើគឺដោយសារតែក្រពើជាប្រភេទសត្វដែលមានភាពធន់ទ្រាំល្អ មិនសូវកើតមានជំងឺ ហើយក៏មិនត្រូវចំណំាយការថែទាំខ្លាំងដែរ។ ម្យ៉ាងទៀត នៅទីនេះជាតំបន់ចិញ្ចឹមជលផល និងសម្បូរបែបទៅដោយប្រភេទត្រី រួមទាំងប្រភពធនធានខាងចំណីសម្រាប់ក្រពើ។  បន្ទាប់ចិញ្ចឹមបានជាង​១០​ឆ្នាំ​ បច្ចុប្បន្ន​ ហ្វូង​ក្រពើ​ក៏មានការ​លំនឹងល្អចាប់ពី​២៥០-៣០០​ក្បាល ។ តម្លៃ​មធ្យមរាល់ឆ្នាំ សម្រាប់ប្រាក់ដែលបានមកពីការលក់ក្រពើសាច់ (ក្នុង​តម្លៃចាប់ពី៨០-៩០​ពាន់​ដុង​ក្នុង​មួយ​គីឡូក្រាម) គិតជាទឹកប្រាក់ប្រហែល៤០​លាន​ដុង”។

លោក Hiền បានចែករំលែកបទពិសោធន៍របស់គាត់ក្នុងការចិញ្ចឹមក្រពើ៖ “កសិដ្ឋានចិញ្ចឹមក្រពើត្រូវសង់ជញ្ជាំងកម្ពស់ចាប់ពី១,៦ ម៉ែត្រ ព័ទ្ធជុំវិញ និងពីលើ បន្ថែមសំណាញ់ដែក (B40) ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងការពារកុំឲ្យក្រពើរួចចេញក្រៅបាន។ ទន្ទឹមនិងនោះ ត្រូវ​អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​បែប​វិទ្យាសាស្ត្រ ពីព្រោះនេះ​ជា​កត្តា​ដែល​ជួយ​ឱ្យ​ខ្ញុំ​ទទួលបានភាពជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​ក្រពើ”។ 

ពស់ចាន់តាមមរបស់គ្រួសារលោក Danh Hiền កំពុងស្ថិតក្នុងតំណាក់កាលបញ្ញាស់កូន។

ក្រៅ​ពី​នេះ លោក Hiền ថែមទាំង​បាន​ជួល​ដី​បន្ថែម​ដើម្បី​ធ្វើ​ស្រែ ចិញ្ចឹម​បង្គា និង​ក្តាម ព្រមទាំងបើកហាងលក់ដូរកំប៊ិចកំប៉ុកដើម្បីរកប្រាក់ចំណូលបន្ថែម។ អាស្រាយដូច្នេះហើយ ទើបសេដ្ឋកិច្ចគ្រួសារលោកមួយថ្ងៃកាន់តែបានធូរធារប្រសើរឡើង។

ដោយមានបំណងចង់ឈានឡើងរួចចាកពីភាពក្រីក្រ និងមានប្រភពចំណូលស្ថិរភាព លោក Danh Rum នៅភូមិលេខ៩ដូចគ្នា បាន បុលទុនផលិតអនុគ្រោះសម្រាប់គ្រួសារក្រីក្រ និងវិនិយោគលើការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាមួយផ្ទៃដី៧ហិកតានៃព្រៃស្មាច់បង្កាត់ លោករុំ​ចំណាយ២កុងសម្រាប់ដាំ២រដូវ គ្រួសារមានប្រភពចំណូលផ្តើមពីការធ្វើស្រែប្រមាណ៨០លានដុង/ឆ្នាំ។

លោក Danh Rum ឆ្នាំនេះស្រូវមានកំណើនផល។

ផ្សារភ្ជាប់ជាមួយដីព្រៃស្មាច់ដែលបានចុះកិច្ចព្រមព្រៀងអស់រយៈពេលជាង២០ឆ្នាំ លោក Rum បានចែករំលែកថា៖ “ក្រៅពីប្រភពដែលទទួលបានពីព្រៃស្មាច់បង្កាត់ គ្រួសារខ្ញុំថែមទាំងរកបានប្រាក់ចំណូលបន្ថែមពីរបរដាក់បង្គងឃ្មុំទៀតផង ជារៀងរាល់ឆ្នាំអាចរកបានចាប់ពី២៥-៣០សំបុកឃ្មុំ នឹងយកទឹកឃុំបរិសុទ្ធបានប្រមាណជាង៥០លិត្រ លក់បានតម្លៃ៨០០ពាន់ក្នុងមួយលិត្រ។ ដយសារតែបែបនេះហើយ ទើបគ្រួសារខ្ញុំបានរួចាចកក្រ ឈានឡើងជីវភាពនឹងនរ”។

លោក Nguyễn Thanh Ril អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Nguyễn Phích​ ឱ្យដឹង៖ “ផ្តើមពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិ-ច្ចសង្គមតំបន់ជនជាតិភាគតិច ឃុំត្រូវបានវិនិយោគជាច្រើនគោលនយោបាយសម្រាប់ឧបត្ថម្ភការកាត់បន្ថយក្រ រួមផ្សំជាមួយបណ្តាកម្មវិធី និងគម្រោងការដូចបានពោលខាងលើក៏មានការឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ច រួចចាកក្រចីរភាព។ ភូមិ ភាគនឹងបន្តពង្រីកទូលំទូលាយសម្រាប់ទម្រង់មានប្រសិទ្ធភាពដែលផ្តល់មកនូវផលប្រយោជន៍ខ្ពស់ រួមចំណែកកសាងប្រទេសជាតិ មាតុភូមិមួយថ្ងៃកាន់តែសម្បូររុងរឿង”៕

 

Tiểu Ái

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក