ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:08

លោកពូ Kim Hiên គំរូដ៏ភ្លឺស្វាងក្នុងការផលិតពូកែ

ជាមួយទម្រង់ធ្វើស្រែ គួបផ្សំជាមួយចិញ្ចឹមត្រីទឹកសាប និងដាំឈើហូបផ្លែ លោកពូ Kim Hiên អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ភូមិលេខ១១ ឃុំ Khánh Lâm ស្រុក U Minh មានប្រភពប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។

ចម្ការ​ឈើហូបផ្លៃរបស់លោកពូ Kim Hiên កំពុងស្ថិតក្នុងតំណាក់កាលចេញផ្លែ។

សម្រាប់បងប្អូនជនរួមជាតិ Khmer នៅឃុំ Khánh Lâm លោកពូ Kim Hiên ក៏បានរួមចំណែកយ៉ាងសំខាន់ណាស់ដែរក្នុងការកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋាន ព្រមទាំងរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ លុបបំបាត់ភាពក្រីក្រ កសាងជនបទថ្មី។ លោកថែមទាំងជាគំរូក្នុងរាល់បណ្តាប្រពៃណីប្រឡងប្រណាំងផលិតពូកែរបស់ភូមិភាគទៀតផង។

ជារៀងរាល់ឆ្នាំ ផ្ទៃដីផលិតស្រូវរបស់លោកពូក៏ប្រមូលផលបានប្រមាណ២០តោន។ ក្រៅពីការជីកដីទប់ភ្លឺជុំវិញស្រែដើម្បីផ្ទុកប្រភពទឹកសាប លោកពូថែមទាំងមានដាំចម្ការចេកនៅតាមភ្លឺស្រែដើម្បីបង្កើនប្រាក់ចំណូលទៀតផង ព្រមទាំងប្រកបរបរផលិតចេកគ្រៀមសម្រាប់លក់ឱ្យភ្ញៀវអតិថិជន។ ចំណែកដីចម្ការ លោកពូដាំបន្លែ និងឈើហូបផ្លែជាច្រើនប្រភេទ មានដូចជា៖ ខ្នុរ ស្វាយ ជម្ពូ ព្រមទាំងចិញ្ចឹមបសុសត្វ....។

ក្រៅពី​ផលិតស្រូវ និងឈើហូវផ្លែ លោកពូ Kim Hiên ថែមទាំងមានចិញ្ចឹមត្រីទឹកសាបជាច្រើនប្រភេទទៀតផង។

លោក Lê Thanh Mãi អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Lâm បានឱ្យដឹង៖ ពីមុនមក លោកពូ Kim Hiên ជាកសិករក្រីក្រម្នាក់ ដែលទទួលបានការឧបត្ថម្ភផ្ទៃដីពីរដ្ឋចំនួន១,៥ហិកតាកាលពីឆ្នាំ២០០២។ ខណៈពេលដែលខ្លួនមានដីផលិត លោកធ្វើស្រែ២រដូវក្នុងមួយឆ្នាំ និងចិញ្ចឹមត្រីទឹកសាប។ ជាមួយការឧស្សាហ៍ព្យាយាមក្នុងការពលកម្មផលិត ជីវភាពគ្រួសារលោកពូ Hiên ក៏មានលក្ខណៈឈានឡើង។  ផ្តោតលើរបៀបធ្វើទាំងនោះ កាលពីឆ្នាំ២០១៣ ប្តីប្រពន្ធលោកពូក៏ទិញបានដីផលិតបន្ថែម គិតមកទល់ពេលនេះ គ្រួសារលោកពូក៏មានដីជាង៣ហិកតាសម្រាប់ផលិតផងដែរ។

 

លោកពូ Kim Hiên ជាមួយវាលស្រែស្រូវទុំរបស់ខ្លួនដែលត្រៀមប្រមូលផល។

ក្រៅ​ពី​ផលិត និង​ធ្វើអាជីវកម្មពូកែ លោកពូ Hiên ថែមទាំងជាគំរូដ៏ភ្លឺស្វាងក្នុងការចីិញ្ចឹមកូនរៀនសូត្របានល្អ និងមានការងារធ្វើនឹងនរ ជីវភាពបានលំនឹងទៀតផង៕

 

Lâm Đươl

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក