ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 21:55:06

ប្រធានសាខាសមាគមនារីស្វាហាប់

អស់រយៈពេល១៤ឆ្នាំទទួលបន្ទុកការងារជាប្រធានសាខាសមាគមនារីអនុសង្កាត់លេខ៦ ទីរួមស្រុក Năm Căn ស្រុក Năm Căn បងស្រី Kim Hồng Út តែងជាគំរូចំហរមុខក្នុងបណ្តាប្រពៃណីរបស់សមាគម។ ទន្ទមឹនិងនោះផងដែរ បងស្រីថែមទាំងជាកម្មាភិបាលមួយរូបដ៏ស្វាហាប់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាស្ពានតភ្ជាប់ សម្រាប់ការចលនា និងជំនួយបងប្អូននារីដើម្បីរួមគ្នាឈានឡើងក្នុងការរស់នៅ។

បងស្រី Kim Hồng Út ពីមុនធ្លាប់បានរស់នៅភូមិ Tân Điền ឃុំ Thanh Tùng ស្រុក Đầm Dơi ជាភូមិមួយដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ។ ជីវភាពគ្រួសារជួបលំបាក ដូច្នេះហើយបងស្រីតែងខិតខំព្យាយាមក្នុងការសិក្សារៀនសូត្រ ដើម្បីស្វែករកការងារធ្វើ ស្តារជីវភាពគ្រួសារ។ បងស្រី ក៏ធ្លាប់បានសិក្សាផ្នែកខាងគិលានុបដ្ឋាយិកា និងធ្វើការនៅមន្ទីរពេទ្យ Năm Căn អស់រយៈកាល ប្រ ហែល១០ឆ្នាំ (១៩៨១-១៩៩១)។ ក្នុងអំឡុង ពេលនេះ ប្ដីប្រពន្ធបងខិតខំសន្សំសំចៃប្រាក់កាស់ទិញដីបាន២០កុងតាសម្រាប់ផលិត។ កូនៗនៅ តូច ហើយត្រូវការការមើលថែជាប្រចាំ ដូច្នេះហើយបងស្រីក៏បានសូមឈប់សម្រាកការងារដើម្បីមើលថែកូន។

បងស្រី Kim Hồng Út (ខាងស្តាំ)ចែករំលែក និងណែនាំជូនសមាជិកទាំងឡាយ ជាពិសេសចំពោះការអនុវត្តព័ត៌មានវិទ្យាសម្រាប់ក្នុងការលក់ដូរមុខទំនិញ ដើម្បីបង្កើន ប្រភពប្រាក់ចំណូល។

ឆ្នាំ២០០៨ បងស្រី Út ក៏បានចូលជាសមាជិកនៃសាខាសមាគមនារីអនុសង្កាត់ផងដែរ។ តាំងពីឆ្នាំ ២០១១ ត្រូវបានតែងតាំងជាប្រធានសាខារហូតមកទល់សព្វថ្ងៃ។ ពង្រីកនូវតួនាទីរបស់ខ្លួន បងស្រី Út ក៏បានបង្ហាញនូវសមត្ថភាពជាប្រធានសាខាមួយរូបដ៏ស្វាហាប់ ច្នៃប្រតិដ្ឋ គំរូទៀតផង។ បង ស្រីតែងឧស្សាហ៍លើកទឹកចិត្តបងប្អូននារីទាំងឡាយក្នុងសង្កាត់កសាងគ្រួសារវប្បធម៍ និងចូលរួមបណ្តាប្រ ពៃណីចលនាបងប្អូននារីកសាងគ្រួសារ “៥គ្មាន ៣ស្អាត” ព្រមទាំងស្វាហាប់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងម្ចាស់ការក្នុងការរស់នៅ។ ដោយ សារតែបង្កភាពជិតស្និទ្ធ និងស៊ីជម្រៅជាមួយការ រស់នៅរបស់បងប្អូននារីទូទាំងអនុសង្កាត់ ទើបបងស្រី Út ទទួលបានការគោរពស្រឡាញ់ និងទំនុកចិត្តអំពីបងប្អូននិងថ្នាក់ដឹកនាំនៃសមាគមសហព័ន្ធនារីទីរួមស្រុកណាំកាំង។ 
អ្នកស្រី Nguyễn Kiều Trang អនុប្រធានសមាគមសហព័ន្ធនារីទីរួមស្រុក បានឱ្យដឹង៖ បងស្រី Út តែង សកម្មក្នុងការសិក្សារៀនសូត្របទពិសោធដើម្បីលើកកម្ពស់ចំណេះដឹង គ្រប់វិស័យុំផ្តើមពីនោះ ក៏ជួយចែករំលែក បង្ហាញណែនាំជូនសមាជិកនារី។ ជាពិសេសការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការ លក់ដូរដើម្បីបង្កើនប្រភពប្រាក់ចំណូល។ បងស្រី បង្កភាពស្និទ្ធស្នាល ស៊ីជម្រៅ ក្តាប់គោលបំណងប្រាថ្នារបស់សមាជិកនីមួយៗ គឺដើម្បីស្នើ និងមាន    វិធីសាស្ត្រល្អៗសម្រាប់ជួយបងប្អូននារីរួមគ្នាឈានឡើងអភិវឌ្ឍ។ ក្រៅពីនោះ គ្រួសារបងស្រី Út ថែមទាំងជាគំរូចំហរមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ចិញ្ចឹម កូនរៀនសូត្រ និងជាគំរូដ៏ភ្លឺស្វាងសម្រាប់គ្រួសារទាំងឡាយរៀនសូត្រ និង យកតម្រាប់តាម”។

គ្រួសារបងស្រី គីមហុង Út តែងចំហរមុខក្នុងការពិសោធន៍ចិញ្ចឹមត្រីប្រឃឿ ផ្តល់ប្រាក់ចំណូលខ្ពស់។


បងស្រី Út មានកូន៣នាក់ ប្តីប្រពន្ធបងស្រី និងកូនច្បងទាំង២នាក់សុទ្ធតែបានធ្វើការនៅភូមិភាគ ចំណែកកូនស្រីពៅវិញ សព្វថ្ងៃកំ ពុងជានិស្សិតសាលាអនុមហាវិទ្យល័យសុខាភិបាល Cà Mau។
ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារបងស្រី Út តែងជាគំរូសម្រាប់ឱ្យការដកពិសោធនូវទម្រង់ថ្មីៗ បងស្រីតែងជួយចែករំលេកនូវបទពិ សោធដើម្បីអ្នក    រាល់គ្នាចូលរួមធ្វើ។ ថ្មីៗនេះផងដែរ គ្រួសារ    បងស្រីទើបប្រមូលផលចម្ការស្មាច់កាត់បានជិត១តោនសម្រាប់លក់មុនថ្ងៃបុណ្យ Tết នេះជាឆ្នាំដំបូងហើយដែលគ្រួសារបានដាំសាកល្បងទទួលជោគជ័យ និងផ្តល់ប្រាក់ចំណូលជាង៦០លានដុង។
សាខាសមាគមនារីអនុសង្កាត់លេខ៦ មានសមាជិកទាំងអស់ចំនួន១៧៦រូប។ ជាមួយការជួយ ឧបត្ថម្ភគាំទ្ររបស់ប្រធានសាខាសមាគម Kim Hồng Út បណ្តាសមាជិកទាំងឡាយតែងពង្រឹកសាមគ្គីភាព សកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង ចូលរួមការងារសមាគម។ បណ្តាការរួមចំណែករបស់សា ខាសមាគមនារី ក្នុងនោះមានឯកជនបងស្រី Hồng Út ផងដែរបានរួមចំណែកជំរុញខ្លាំងខ្លាប្រពៃណីប្រឡងប្រ ណាំងពង្រីកសេដ្ឋកិច្ចក្នុងអង្គការចាត់តាំងសមាគម ជួយភូមិភាគក្នុងការកសាងជនបទថ្មីដែលផ្សារភ្ជាប់និងការកាត់បន្ថយក្រចីរភាព៕
            

   អត្ថបទនិងរូបថត៖ Loan Phương

Tags:

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

សហគ្រាស - ម៉ាក