ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:06

យុវវ័យរួមកម្លាំងច្នៃប្រតិដ្ឋ

Huỳnh Trần Thiên Thanh សព្វថ្ងៃកំពុងជានិស្សិតឆ្នាំទី៣ផ្នែកគ្រប់គ្រងអាជីវកម្មនៃមហាវិទ្យាល័យ Bình Dương សាខា Cà Mau។ ទទួលបានពានរង្វាន់លេខ២ ចំនួន២រង្វាន់ក្នុងការប្រឡងច្នៃប្រតិដ្ឋវីដេអូឃ្លីប សម្រាប់ផ្សព្វផ្សាយខាងវិស័យទេសចរណ៍ Cà Mau - Cà Mau check និងពិធីប្រឡងខាងវិញ្ញាសាផ្លាស់ប្តូរគំនិត ច្នៃប្រតិដ្ឋដើម្បីផ្តើមអាជីព។

តាំងពីឆ្នាំដំបូង Thiên Thanh ក៏មានទេពកោសល្យខាងសិក្សាស្រាវជ្រាវ។ Thanh បានចូលរួមស្ទើគ្រប់កម្មវិធី workshop របស់បណ្តាក្រុមនិស្សិតសាលាចាត់តាំង ប្រសិនបើមិនតម្រួតគ្នាជាមួយកាលវិភាគសិក្សា។ ក្រៅពីនោះ Thanh ថែមទាំងបានបង្កើតក្រុមដោយឡែកមួយសម្រាប់ដោះដូរ សិក្សាស្រាវជ្រាវនូវបណ្តាផលិតដ៏ចំណាប់អារម្មណ៍ដែលផ្សារភ្ជាប់ជាមួយភូមិភាគ។ ខណៈពេលដែលបានឃើញទ័ពរបណ្តាញរបស់សមាគមនិស្សិតបង្ហោះសារស្តីពីការប្រឡង Thanh ក៏សម្រេចចិត្តចូលរួម ដោយមានបំណងចង់ស្ទង់មើលពីសមត្ថភាពរបស់ខ្លួន ឈានដល់កម្រិតណា។

Thiên Thanh ទទួលបានពានរង្វាន់លេខ២ ក្នុងការប្រឡងគំនិតផ្លាស់ថ្មី និងការច្នៃប្រតិដ្ឋដើម្បីផ្តើមអាជីព។

មក Cà Mau check, Thiên Thanh ក៏បង្កើតបានឃ្លីបមួយដោយមានខ្លឹមសារស្តីពីវត្តដែលល្បីឈ្មោះរបស់ក្រុង Cà Mau តំណាងឱ្យ៣ជន ជាតិ (Kinh - Khmer - Hoa)។ បណ្តាគោលគំនិត និងរាល់សភាពការផ្សេងៗ ពេលដែលអនុវត្តពោលគឺសុទ្ធតែពឹងលើកម្លាំងរបស់ខ្លួន។ ចំណែកការប្រឡងខាងគោលគំនិតផ្លាស់ថ្មី ច្នៃប្រតិដ្ឋដើម្បីផ្តើមអាជីពវិញ ក្រុមរបស់ Thiên Thanh រួមមានខ្លួនផ្ទាល់ និងមិត្តរួមម្នាក់ម្នាក់ទៀតគឺ Lê Nhuận Ngân ជាអ្នកសិក្សារួមផ្នែក រួមឆ្នាំដែលធ្វើការខាងឈើជីវម៉ាសឧស្ម័ន។ វាជំនួសឱ្យខ្លឹមចន្ទន៍គ្រឹស្នា តម្លៃទាបជាងខ្លឹមចន្ទន៍គ្រឹស្នា តែប្រសិទ្ធភាពខ្ពស់ជាង។ ចំណុចលេចធ្លោសម្រាប់ផលិតផលនេះ គឺការឆ្លៀតយកអត្ថប្រយោជន៍ពីធនធានធម្មជាតិរបស់ភូមិភាគដែលមានស្រាប់ រួមមានដើមកោងកាង ស្មាច់ និងប្រភេទឈើផ្សេងៗជាដើមដែលមានក្នុងឧស្សាហកម្មដើម្បីការពារបរិស្ថាន។ សម្រាប់គ្រាប់កំទេចឈើឧស្សាហកម្មដែលមានប្រសិទ្ធិភាពខាងបន្សាបក្លិន បន្សាបមេរោគ និងស្នាមរបួស។ល។ នៅតាមបណ្តាទីតាំងចិញ្ចឹមសត្វ កាត់បន្ថយការកើតមានជំងឺលើសត្វ។ ចំណែកកំទេចឈើខ្លឹមចន្ទន៍គ្រឹស្នាវិញ មានប្រសិទ្ធភាពខាងដេញសត្វ មូស សត្វល្វិត ក៏ប៉ុន្តែមិនប៉ះពាល់ដល់សុខភាពមនុស្សនោះទេ។ ក្រៅពីនោះ ជាមួយផលិតផលនៃគ្រាប់កំទេចឈើខ្លឹមចន្ទន៍ក៏ជួយក្នុងការកាត់បន្ថយភាពតានតឹង ទទួលដំណេកកាន់តែស្កប់ស្កល់ប្រសើរ មានចំណែកឱសថបុរាណដែលជួយធ្វើឱ្យមនុស្សយើងមានភាពធូរស្រាលជាង។ 

Thiên Thanh បានឱ្យដឹង៖ "ខ្ញុំមានបំណងចង់ឱ្យមិត្តភក្តិទាំងឡាយនៅតាមបណ្តាខេត្តដទៃទៀត បានដឹងបានស្គាល់ឱ្យកាន់តែច្បាស់អំពីមាតុភូមិ Cà Mau យើង។ ខ្ញុំមានអារម្មណ៍ពេញចិត្តនឹងលទ្ធផលនេះខ្លាំងណាស់។ អាចនិយាយបានថា ខ្ញុំហាក់ដូចជាខ្វះការស៊ីជម្រៅខាងខ្លឹមសារប្រៀបជាមួយនឹងមិត្តភក្តិទាំងឡាយដែលពួកគេជាអ្នកទទួលបានពានរង្វាន់ជើងឯង។ ចំណែកខាងការច្នៃប្រតិដ្ឋដើម្បីផ្តើមអាជីពវិញ បន្ទាប់ពីទទួលបានពានរង្វាន់លេខ២ ក្រុមយើងខ្ញុំចង់សិក្សាស្រាវជ្រាវបន្តទៀត។ យើងខ្ញុំកំពុងដំណើរការឆ្ពោះទៅទិសដៅផលិតក៏ដូចជាបណ្តាឱសថដែលអាចរួមផ្សំជាមួយគ្នាមុន ព្រមទាំងសន្សឹមៗបង្កើនរូបមន្តរបស់ផលិតផល។ យើងខ្ញុំមានបំណងចង់អភិវឌ្ឍអ្វីដែលជារបស់ខ្លួនដែលបង្កើតបានដំបូងបង្អស់ ជំនួសការលក់វាទៅ”។ 

Thiên Thanh  (ជួរមុខ ទី២ខាងស្តាំ) ជានិស្សិតឆ្នាំទី៣ផ្នែកខាងគ្រប់គ្រងពាណិជ្ជកម្មនៃមហាវិទ្យាល័យ Bình Dương សាខា Cà Mau ទទួលបានពានរង្វាន់លេខ២ ក្នុង២លើកនៃការប្រឡងខាងបង្កើតវីដេអូឃ្លីបដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ និងស្វែងយល់អំពីមាតុភូមិ Cà Mau - Cà Mau check និងសមាគមប្រឡងខាងផ្នត់គំនិតផ្លាស់ប្តូរ និងច្នៃប្រតិដ្ឋដើម្បីផ្តើមអាជីព។

យោងតាមទស្សនៈរបស់យុវជនម្នាក់ដែលខ្លួនបានចូលប្រកៀកជាមួយសេវាទេសចរណ៍ដើម្បីផ្តើមអាជីព Thiên Thanh ក៏មានការភ្ញាក់ផ្អើលជាខ្លាំង និងកោតសរសើរចំពោះការច្នៃប្រតិដ្ឋរបស់យុវជននៅ Cà Mau នាពេលបច្ចុប្បន្នមានការអភិវឌ្ឍន៍យ៉ាងសកម្មប្រៀបជា មួយការស្រមើលស្រមៃរបស់ខ្លួន។ ពីព្រោះក្នុងសម័យប្រឡងទាំង២លើក Thiên Thanh បានចូលរួមមានទាំងមិត្តភក្តិដែលកំពុងសិក្សាកម្រិតអនុវិទ្យាល័យ។ Thiên Thanh ឱ្យដឹង៖ “មិត្តភក្តិគ្របគ្នាបានធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ផ្តើមពីការចៃដន្យមួយដល់ចៃដន្យមួយ ពីព្រោះការច្នៃប្រតិដ្ឋនៅលើទឹកដីស្រុកកំណើត។ មិត្តទាំងឡាយស្រាវជ្រាវអំពីក្តាម បង្គា និងផលិតផលកាកសំណល់ ... ដើម្បីបង្កើតផលិតផលដែលមានអត្ថប្រយោជន៍សម្រាប់អ្នករាល់គ្នា សម្រាប់ការពារបរិស្ថាន។ ខ្ញុំឃើញថាខ្លួនខ្ញុំក៏មានការព្យាយាមព្យាយាមណាស់ដែរ ប៉ុន្តែបើប្រៀបជាមួយមិត្តភក្តិដទៃទៀតនូវមានភាពអន់ខ្សោយខ្លាំងណាស់។ អ្នករាល់គ្នាគិតថា យុវវ័យសម័យបច្ចុប្បន្ននេះគិតតែពីលេងសើចច្រើនជាងការរៀនសូត្រ និងមិនសូវយកចិត្តទុកដាក់នោះទេ ខ្ញុំគិតថាវាជាការមិនត្រឹមត្រូវនោះទេ។ ពីព្រោះអ្នករាល់គ្នាត្រូវឃើញច្បាស់អំពីការវិនិយោគ និងការប្តេជ្ញាចិត្តរបស់មិត្តយុវវ័យដូចជារូបខ្ញុំដែលបានបង្កើតផលិតផលសម្រាប់ឱ្យការផ្សព្វផ្សាយខាងវិស័យទេសចរណ៍ ព្រមទាំងផលិតផលដើម្បីផ្តើមអាជីព ការពារបរិស្ថាន និងអភិវឌ្ឍតំបន់ភូមិភាគថ្មីតាមគោលគំនិតដែលយើងខ្ញុំតែងស្រឡាញ់ពេញចិត្ត និងប៉ងប្រាថ្នាអាចធ្វើនូវទង្វើដែលល្អៗសម្រាប់ស្រុកកំណើតរបស់ខ្លួន”។

បន្ទាប់ពី២លើកប្រឡង និងទទួលបានពានរង្វាន់លេខ២ផងនោះ Thiên Thanh ក៏មានកម្លាំងចិត្តខ្លាំងទៀតក្នុងការសិក្សារៀនសូត្រ និងច្នៃប្រតិដ្ឋដែលផ្តើមចេញពីគោលគំនិតរហូតដល់ការរស់នៅ។ មិត្តបានឱ្យដឹងអំពីមូលហេតុដែលបន្ទាប់ពីពេលដែលខ្លួនបានចូលរួមការប្រឡងគឺត្រូវតែវិវឌ្ឍខ្លួនជារៀងរាល់ថ្ងៃ ត្រូវចេះអត់អោន ខុសត្រង់ណាត្រូវកែត្រង់នោះភ្លាម។ ទន្ទឹមនិងនោះ ក្តីស្រឡាញ់ខាងវិស័យទេសចរណ៍សម្រាប់ផលិតផលរបស់ខេត្ត Cà Mau ក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរសម្រាប់ខ្លួន៕

 

Lam Khánh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក