ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:06

ទឹកចិត្តរបស់គិលានុបដ្ឋាយិកា

បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកខាងគិលានុបដ្ឋាក បងស្រី Thạch Thị Diện បានត្រឡប់មកធ្វើការនៅមន្ទីរពេទ្យបហុវិជ្ជា Cà Mau។ ក្នុងអំឡុង១៥ឆ្នាំជាមួយសំលៀកបំពាក់ព័ណ៌សនៃគិលានុបដ្ឋាកបងស្រីក៏ខិតខំតស៊ូសិក្សារៀនសូត្រលើកកម្ពស់ចំណេះដឹងខាងឯកទេសនិងគុណសម្បត្តិរបស់ខ្លួនបងស្រីតែងមានការទទួលខុសត្រូវទាំងស្រុងព្រមទាំងអស់ពីចិត្តជាមួយការងារទទួលបានការគោរពកោតសរសើរអំពីមិត្តរួមការងារនិងអ្នកជំងឺទៀតផង។

បងស្រី Diện បានចែករំលែកថា៖ មកពីស្រឡាញ់អាជីពខ្ញុំក៏បានខិតខំប្រឹងប្រែងដើម្បីមុខរបរការងារ។ តាមគំនិតរបស់ខ្ញុំការលើកកម្ពស់ក្រិត្យក្រមសីលធម៌របស់អ្នកធ្វើខាងពេទ្យ គឺជាតម្រូវការដ៏ចាំបាច់បំផុតសម្រាប់គ្រូពេទ្យជាទូទៅនិយាយរួមនិងគិលានុបដ្ឋាក    និយាយដោយឡែក។ ប្រការដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់គិលានុបដ្ឋាយិកាគឺការអស់ពីចិត្តភាពរហ័សរហួប្រុងប្រយ័ត្នស្មោះត្រង់រាក់ទាក់។ផ្តើមពីគោលគំនិតនេះទើបខ្ញុំខិតខំប្រឹងប្រែងដោយអស់ពីចិត្តថែមទៀត។

សម្រាប់មិត្តរួមការងារបងស្រី Thạch Thị Diện តែងបង្កភាពស្និទ្ធស្នាលនិងអស់ពីចិត្តជំនួយឧបត្ថម្ភការងារនិងអស់ពីចិត្តបម្រើថែទាំអ្នកជំងឺ។

កាលពីមុន បងស្រីបានទទួលភារៈផ្នែកខាងពិនិត្យជំងឺ។ ជាមួយឯកទេសរបស់ខ្លួនបណ្តាផ្នែកគិលានុបដ្ឋាកទាំងឡាយមិនត្រឹមជាកម្លាំងដ៏ពិសេសរបស់វេជ្ជបណ្ឌិតនោះទេទាមទាត្រូវមានឯកទេសស្ថិរភាពយកចិត្តទុកដាក់អស់ពីចិត្តត្រៀមជាស្រេចសម្រាប់ការផ្តល់ មតិយផងបល់ដើម្បីអ្នកជំងឺសុខសាន្តចិត្តនិងជឿទុកចិត្តក្នុងការពិនិត្យព្យាបាលប៉ុណ្ណោះទេថែមទាំងត្រូវកត់ត្រាឱ្យបានគ្រប់គ្រាន់ធ្វើគ្រប់ឯកសារលិខិតស្នាមសម្រាប់ការនាំចូលឱសថផ្សេងៗនិងផ្តល់សៀវភៅវេជ្ជបញ្ជាផ្តល់សៀវភៅរួមទាំងប័ណ្ណធានារ៉ាប់រងសុខភាពវិញបន្ទាប់ពីអ្នកជំងឺបានទទួលឱសថរួចរាល់ព្រមទាំងពីគ្រោះយោបល់អំពីរបៀបលេបថ្នាំ។

របរណាក៏ត្រូវការមានទឹកចិត្តដូច្នេះហើយសម្រាប់អាជីពខាងគិលានុបដ្ឋាកចាំបាច់ត្រូវមានទឹកចិត្តក្នុងការច្នៃប្រតិដ្ឋតែងចាត់ទុកអ្នកជំងឺជាសាច់ញាតិរបស់ខ្លួនបងស្រី Diện មានប្រសាសន៍បែបនេះ។អាស្រ័យដូច្នេះហើយដើម្បីអនុវត្តល្អការងារក្នុងរាល់ករណីនីមួយៗ និងរាល់គ្រប់ទង្វើរបស់ខ្លួនទៅកាន់អ្នកជំងឺបងស្រីតែងផ្ទិតផ្ចង់រាក់ទាក់មិនបង្កភាពស្មុគស្មាញសម្រាប់ពួកគេនោះទ។

មិនត្រឹមសម្រេចល្អនូវភារកិច្ចជំនាញរបស់ខ្លួននោះទេក្នុងពេលបំពេញការងារបងស្រីតែងយកចិត្តទុកដាក់លើការសង្កេតនិងគិតគូរផងដែរជួយអ្នកជំងឺកាត់បន្ថយពេលវេលាយ៉ាងឆាប់បំផុតតាមដែលអាចធ្វើបានពិសេសជាមុខរបរជាមួយអ្នកមានជំងឺធ្ងន់ធ្ងរជួបពិ បាកក្នុងការផ្លាស់ទីអ្នកជំងឺចាស់ជរាធ្ងន់ត្រចៀកស្តាប់មិនច្បាស់គ្មានសាច់ញាតិទៅជាមួយត្រូវទៅពិនិត្យធ្វើតេស្តដោយខ្លួនឯង។ ដូច្នេះហើយបងស្រីក៏មានគោលគំនិតច្នៃប្រតិដ្ឋណែនាំអ្នកជំងឺទៅពិនិត្យឈាមនៅផ្នែកពិនិត្យជំងឺដោយប្រើក្រដាស់ដេកានពណ៌ក្រហមសញ្ញាបាទជើងមនុស្សដើរខាងក្នុងមានតួអក្សរផ្នែកពិនិត្យជំងឺបិទតាមមុខសញ្ញាព្រួញនៅតាមផ្ទៃខាងក្រោម។ ផ្តើមពីគំនិតផ្តួចផ្តើមនេះក៏បានជួយអ្នកជំងឺនិងក្រុមគ្រួសាររបស់ពួកគេធ្វើតាមការណែនាំដើម្បីទៅយកឈាមដែលបានធ្វើតេស្តរួចរាល់នៅផ្នែកជំនាញ។ បន្ទាប់ពីនោះដើរតាមសញ្ញាព្រួញណែនាំដើម្បីធ្វើសូចនាករផ្សេងៗទៀត។ សព្វថ្ងៃជាមួយនឹងបទពិសោធខាងជំនាញរបស់ខ្លួនរួមនិងការ យកចិត្តទុកដាក់ដល់អ្នកជំងឺន៍វិជ្ជាជីវៈបងស្រី Diện  ក៏ត្រូវបានថ្នាក់លើផ្លាស់ឱ្យទៅធ្វើការផ្នែក   ខាងប្រព័ន្ធអង់ដូរគ្រីនទទួលបន្ទុកខាងពិនិត្យជំងឺអង់ដូរគ្រីនខាងក្រៅ។

គិលានុបដ្ឋាយិកាThạch Thị Diện តែងអស់ពីចិត្តក្នុងការឆ្លើយបំភ្លឺរាល់បញ្ហាលំបាកដើម្បីអ្នកជំងឺជឿជាក់មកពិនិត្យព្យាបាល។

ក្នុងមួយថ្ងៃៗ ការិយាល័យពេទ្យទទួលអ្នកជំងឺជាង១០០នាក់មកពីនិត្យព្យាបាលជំអឺជួនកាលលើសពី២០០នាក់។ សម្ពាធអ្នកជំងឺជាច្រើននិងភាគច្រើនគឺកើតមានជំងឺរ៉ាំរ៉ៃប៉ុន្តែបងស្រី Diện តែងឆ្លៀតពេលដើម្បីទៅសួរសុខទុក្ខលើកទឹកចិត្តនិងណែនាំយ៉ាងលម្អិតគ្រប់រាល់កង្វល់ផ្សេងៗដើម្បីជំនួយអ្នកជំងឺឱ្យមានអារម្មណ៍ធូរស្រាលនិងកាន់តែមានទំនុកចិត្តនៅពេលមកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ។ រាល់កាយវិការនិងពាក្យសម្ដីឬក៏សកម្មភាពផ្សេងៗសុទ្ធតែកើតចេញពីបេះដូងរបស់គ្រូពេទ្យទាំងឡាយគ្រប់រូប។

ក្រៅពីលំនឹងខាងជំនាញរបស់ខ្លួនបងស្រី Diện ថែមទាំងសកម្មចូលរួមបណ្តាសកម្មភាពផ្សេងៗដែលគ្រប់បណ្តាគណៈផ្នែកបានបំផុសចលនា។ ពិសេសប្រពៃណីខាងទឹកចិត្តសប្បុរសធម៌សន្តិសុខសង្គមនិងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តកីឡាអប់រំ។ ខ្ញុំនឹងបន្តចូលរួមលះបង់ដោយអស់ណីចិត្តព្រមទាំងបង្កើនគុណភាពបន្ថែមតទៅទៀត។ ផ្តើមពីរាល់ទង្វើដ៏សាមញ្ញាបំផុតដើម្បីសក្តិសមជាមួយដំបូន្មានគ្រូពេទ្យដូច “ជាឪពុកម្តាយ” បងស្រី Diện មានប្រសាសន៍បែបនេះ។

មានវ័យ៤០ឆ្នាំហើតក៏បំពេញការងារអស់រយៈកាល១៥ឆ្នាំផងដែរហើយបងស្រី Diện តែងខិតចំព្យាយាមអស់ពីសមត្ថភាពដើម្បីឈានឡើងឆ្ពោះទៅមុខ។បងស្រីគឺជាគំរូនៃគិលានុដ្ឋានយិកាដែលមានស្មារតីទទួលខុសត្រូវខ្ពស់លើកិច្ចការងារនិងអស់ពីចិត្តបម្រើថែទាំអ្នកជំងឺរួមកម្លាំងដើម្បីបុព្វហេតុការពារ និងថែទាំសុខភាពជូនបងប្អូនប្រជាជន៕

 

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក