ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:14

កម្មាភិបាលសម្ព័ន្ធយុវជនខ្នះខ្នែង

បង Hữu Quốc Thuận អនុលេខានៃសម្ព័ន្ធយុវជនឃុំ Tân Lộc ស្រុក Thới Bình មិនត្រឹមជាគំរូដ៏ល្អនិងចំហរមុខក្នុងរាល់សកម្មភាពរបស់សម្ព័ន្ធយុវជនប៉ុណ្ណោះទេ ថែមទាំងជាកម្មាភិបាលមួយរូបដែលតែងអស់ពីចិត្តជាមួយកិច្ចការងារសហគមទៀតផង។ កន្លងថ្មីនេះ បង Thuận ជាកម្មាភិបាលមួយរូបក្នុងចំណោមកម្មាភិបាលនៃសម្ព័ន្ធយុវជនខេត្តដែលទទួលបានការស្ងើចសរសើរជាបក្ខជនវ័យក្មេងដ៏ឆ្នើមរបស់ខេត្ត Cà Mau ក្នុងឆ្នាំ២០២៥។

កាលពីខ្លួននូវជានិស្សិត បង Thuận ក៏បានសកម្មចូលរួមរាល់បណ្តាសកម្មភាបសង្គម។ ប្លែកពីយុវជនដទៃទៀត បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រវិទ្យាល័យឯកទេសផ្នែកខាងច្បាប់សេដ្ឋកិច្ច បងមិនបានរស់នៅក្រុងដ៏ធំដើម្បីស្វែងរកការងារធ្វើនោះទេ គឺបងបានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរួមកម្លាំងជាមួយអង្គការសម្ព័ន្ធយុវជន ព្រមទាំងបានតែងតាំងជាលេខាសាខាសម្ព័ន្ធយុវជនភូមិលេខ៧។

បង Hữu Quốc Thuận ត្រូវបានសមាគមសម្ព័ន្ធយុវជនខេត្តស្ងើចសរសើរជាបក្ខជនវ័យក្មេរដ៏ឆ្នើមក្នុងឆ្នាំ២០២៥។

ជាខ្លួនត្រូវជាអ្នកភូមិផងនោះ បង Thuận ក៏ក្តាប់បានយ៉ាងច្បាស់រាល់ស្ថានភាពរស់នៅរបស់បងប្អូនក្នុងភូមិ។ ផ្តើមពីនោះ បងក៏បានផ្សព្វផ្សាយឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ រួមចំណែកលុបបំបាត់ការប្រកាន់គំនិតខាងភេទក្នុងសង្គមគ្រួសារនិងសហគម ព្រមទាំងរាល់បណ្តាអបិយជំនឿវប្បធម៌ដែលមានគ្រោះថ្នាក់ និងផ្សព្វផ្សាយនូវរាល់បញ្ហាចាំបាច់មួយចំនួនសម្រាប់បងប្ងូននារីនិងកុមារ ប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀន ប្រើអំពើហឹង្សាក្នុងគ្រួសារនិងគ្រោះសង្គមជាដើម។

នៅភូមិលេខ៧មានគ្រួសារជនរួមជាតិ Khmer រស់នៅច្រើនកុះករ ដូច្នេះហើយទើបបងរួមជាមួយសាខាសម្ព័ន្ធយុវជនតែងយកចិត្តទុកដាក់ផ្សព្វផ្សាយ ឃោសនាចលនាមាមីងបងប្អូនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងជីវភាពវប្បធម៌ កាត់បន្ថយភាពក្រីក្រ រួមចំណែកធ្វើឱ្យលំនឹងនូវរាល់បណ្តាបទដ្ឋានឃុំជនបទថ្មី ធានាសន្តិសុខសង្គម។

បង Thuận តែងគិតថា៖ ដំបូងបង្អស់យើងត្រូវខិតខំលត់ដំសីលធម៌ជាប្រចាំ និងមានការរស់នៅល្អ សម្រេចជោគជ័យរសល់ភារកិច្ចដែលបានប្រគល់ជូន ស្របឱកាសនោះក៏ធ្វើជាគំរូចំហរមុខ ស្ម័គ្រចិត្តរាល់គ្រប់វិស័យរណសិរ្ស ទើបអាចផ្សព្វផ្សាយ អំពាវនាវ និងផ្សារភ្ជាប់ជាមួយបងប្អូនសមាជិកយុវជនទាំងឡាយបាន។

អាស្រ័យយល់ដឹងបានច្បាស់លាស់អំពីអត្ថន័យនិងសារៈសំខាន់នៃការអនុវត្ត ផ្លាស់ប្តូរឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បងសកម្មណែនាំបងប្អូនប្រជាជនអំពីការដំឡើងកម្មវិធីកំណត់អត្តសញ្ញាណអេឡិកត្រូនិក និងកម្មវិធីចុះឈ្មោះពិនិត្យព្យាបាលជំងឺពីចម្ងាយ និងទូទាត់ប្រាក់តាមប្រព័ន្ធអ៊ិនធរណេត...។ 

បង Thuận រួមជាមួយបណ្តាអង្គការសមាគមរបស់ឃុំចូលរួមបណ្តាកម្មពិធីប្រឡងផ្សេងៗទទួលបានពានរង្វាន់លំដាប់ខ្ពស់។

Tân Lộc គឺជាឃុំជនបទថ្មី ដូច្នេះហើយ ដើម្បីសកម្មចូលរួមជាមួយរដ្ឋអំណាចភូមិភាគអំពីការការពារនិងលំនឹងបទដ្ឋានខាងបរិស្ថាន បង Thuận បានបង្កើតក្រុមការងារ MT៦៩ ដោយមានសមាជិក៨រូប តែងចេញយុទ្ធនាការជាប្រចាំសម្រាប់ការប្រមូលស្រង់វត្ថុកាកសំណល់និងបែងភាគសម្រាំកាកសំណល់។ ផ្សព្វផ្សាយអនុវត្តបណ្តាសកម្មភាពរាំងស្កាត់ការរុករកប្រភពជលផលបែបបណ្តាច់ពូជ ព្រមទាំងផ្សព្វផ្សាយជូនសមាជិកសម្ព័ន្ធយុវជនទាំងឡាយឱ្យចុះកិច្ចសន្យាមិន ធ្វើនេសាទកររុករកប្រភពជនផលតាមបែបបណ្តាច់ពូជ។

មិនតែប៉ុណ្ណោះ បង Thuận ថែមទាំងរួមជាមួយបងប្អូនសមាជិកសម្ព័ន្ធយុវជនភូមិ ផ្សព្វផ្សាយយ៉ាងច្រើនកម្មវិធី កិច្ចការងារស្តីពីការកសាងជនបទថ្មី ដាំនិងថែទាំផ្កាលម្អ អុជបំភ្លឺតាមដងផ្លូវជនបទ កែជួសជុលផ្លូវ កសាងទម្រង់ “អាគារ១០០ដុង” សម្រាប់ស្តុកទុកនូវរាល់វត្ថុកាកសំណល់។ល។ ផ្តើមពីរាល់បណ្តាសកម្មភាបទាំងនោះ សំលផកបំពាក់ព័ណ៌បៃតងស្ម័គ្រចិត្តរបស់យុវជនឃុំ Tân Lộc ត្រូវបានដាក់ពង្រាយពេញទាំងភូមិភាគ បង្កើតបានស្លាកស្នាមដ៏ចំណាប់អារម្មណ៍ក្នុងសន្តាចិត្តរបស់បងប្អូនប្រជាជនទាំងឡាយគ្រប់រូប។

បង Thuận រួមជាមួយសមាជិកសម្ព័ន្ធយុវជន ចូលរួមសកម្មភាពការពារលំនឹងបរិស្ថានបៃតង-ស្អាត-ស្រស់ស្អាត។

បន្ទាប់ជាង៤ឆ្នាំបំពេញការងារនៅសាខាសម្ព័ន្ធយុវជននៃភូមិលេខ៧ ឆ្នាំ២០២៥ បង Thuận ក៏បានថ្នាក់ដឹកនាំភូមិភាគតែងតាំងជាអនុលេខាសម្ព័ន្ធយុវជនឃុំ។ ជាមួយតួនាទីថ្មី បង Thuận តែងយល់បានជ្រួតជ្រាប ព្រមទាំងផ្សព្វផ្សាយយ៉ាងគ្រប់គ្រាន់នូវរាល់បណ្តាសេចក្តីសម្រេចចិត្ត គម្រោងការរបស់ថ្នាក់លើ ព្រមទាំងម្ចាស់ការក្នុងការអនុវត្តមានប្រសិទ្ធភាពរាល់បណ្តាប្រវេណីប្រឡងប្រណាំងជូនចំពោះបណ្តាសាខាសម្ព័ន្ធយុវជនទាំងឡាយ។ ជារៀងរាល់ឆ្នាំ បងតែងសហការបានល្អជាមួយរដ្ឋអំណាចភូមិភាគ និងយោធាក្នុងការបញ្ជូនទ័ពចេញទៅបម្រើជាតិ។ ចូលរួមជំនួយការឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមជូនមាមីងបងប្អូន ព្រមទាំងចូលរួមបរិច្ចាគឈាមដោតស្ម័គ្រចិត្ត គិតមកទល់ពេលនេះ បងក៏ចូលរួមបរិច្ចាគឈាមបាន១៦លើកដែរហើយ។

មិនត្រឹមទទួលបានក្តីស្រឡាញ់និងទំនុកចិត្តអំពីសមាជិកសម្ព័ន្ធយុវជន គណៈកម្មាធិការបក្ស​ រដ្ឋអំណាចភូមិភាគ និងសមាគមសម្ព័ន្ធយុវជនថ្នាក់លើ បង Thuận ក៏ជាគំរូដ៏ភ្លឺស្វាង​ និងតែងអស់ពីចិត្តជាមួយការងារ។ ជាមួយការខិតខំខ្នះខ្នែង និងរួមចំណែកក្នុងការអភិវឌ្ឍរួម បង Thuận ក៏ទទួលបានលិខិតសរសើរ និងប័ណ្ណសរសើរជាច្រើនអំពីថ្នាក់លើទៀតផង៕

 

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក